ភាគ១៩៖ Dinner ដ៏ពិសេស

1.7K 90 0
                                    

     អ្នកទាំងពីរលាន់មាត់ដំណាលគ្នា ទន្ទឹមនិងកែវភ្នែកដែលសម្លឹងមើលតាមដោយអារម្មណ៍ជ្រួលជ្រៀប ដ្បិតវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើល ហាក់បានវាយប្រហារប្រព័ន្ធប្រសាទកំលោះតូចដែលឈរចំមាត់ជណ្តើរជាន់ខាងក្រោម ឱ្យកន្ទ្រាក់ស្មារតីឡើងដូចត្រូវគេទះមួយកំផ្លៀងលាន់សូរផាច់។

     ជុងហ្គុក ញញិមចុងមាត់ ហើយសម្លឹងមើលជើងស្រឡូនដែលបង្ហាញឡើងច្បាស់ៗផ្ទាល់នឹងភ្នែក។ ថេយ៉ុង ស្លៀកខោខ្លីលើជង្គង់បន្តិច ជាមួយនឹងអាវចាក់ពណ៌ស្វាយចាស់ សក់រួញទម្លាក់ត្រឹមកញ្ចឹងក ថ្ពាល់ក្រហមព្រឿងជាមួយនឹងបបូរមាត់ពណ៌ក្រហមច្រាលរលោងៗគួរឱ្យចង់បឺតជញ្ជក់។

     “អា៎..នៅឈរធ្វើអី មកជួបសំណេះសំណាលជាមួយចាស់ទុំបន្តិចទៅកូន!” លោកស្រី ហ្គូហ្សិន ងាកមកស្រែកហៅកូនប្រុសដែលឈរងេមងាមភ្លឹកៗដូចយ៉ាងម៉េចមិនដឹង។

     ថេយ៉ុង ងក់ក្បាលសន្សឹមៗនិងដើរមកលំឱនកាយចំពោះអ្នកស្រី ជូគីម បន្តិចសឹមងាកមកសម្លឹងមុខប្រុសកំលោះសង្ហាដែលឈរទ្រឹងគិត លើកចិញ្ចើមបង្ហាញចរឹកច្រលើសបើសអមដោយស្នាមញញិមចុងមាត់ កាលបើជួបដៃគូរជម្លោះទាស់សម្តីគ្នាកាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យចិត្តគេនៅនឹកគ្រឺតក្នាញ់មិនទាន់បាត់ទេ។

     “ក្មួយខាងណេះ!” លោកស្រីហ្គូហ្សិនហៀបនឹងបរិយាយ។

     “ខ្ញុំស្គាល់គេហើយម៉ាក់!” ថេយ៉ុង ស្រាប់តែហាស្តីកាត់ប្រសាសន៍ម្តាយទើបតម្រូវឱ្យលោកស្រី ហ្គូហ្សិន ដកសម្តីចេញមកវិញយ៉ាងឆាប់រហ័ស ខណៈកូនប្រុសសំណព្វចិត្តបន្តលេងចរឹកដូចស្តេចដាក់អនាគតស្វាមីដែលឈរពើងដើមទ្រូងគ្មានខ្លាចនរណានោះ ធ្វើឫកគ្រហើដូចជាកូនសេដ្ឋី ភ្នែកវិញសម្លឹងមើលរាងកាយកូនប្រុសគាត់មិនព្រមធ្មេច ថែមទាំងលិឍមាត់ ខាំមាត់ យ៉ាងខូចខិលថែមទៀត។

     “បើស្គាល់គ្នាហើយ កុំឱ្យខាតពេលយូរ នាំគ្នាចេញទៅរក Dinner ចុះម៉ាក់បានកក់សណ្ឋាគារមួយកន្លែង ចាំម៉ាក់ផ្ញើ Map ទៅឱ្យកូនណាថេយ៍ ដើរលេងឱ្យសប្បាយៗណាកូន!”

     ថេយ៉ុង លេបទឹកមាត់ក្អឹកងាកដៀងខ្សែភ្នែកសម្លឹងមើលមុខអ្នកម្តាយហើយសំដែងធ្វើជាងក់ក្បាលបីដូចជាដឹងរឿងណាស់គេក៏ដើរចេញទៅខណៈប្រុសកំលោះក៏បន្ទាន់ដំណើរដើរញាប់ជើងរដឹកតាមទៅពីក្រោយកាយដ៏ស្រឡូនដែរ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now