ភាគ២៩៖បងមិនបានគិតដូច្នោះទេ

1K 70 0
                                    

     ថ្ងៃថ្មី
     នេះជាថ្ងៃបន្ទាប់ នៃការងារដែលត្រូវបំពេញកាតព្វកិច្ចបន្តទៅមុខទៀត ជុងហ្គុក ស្លៀកពាក់ឯកសណ្ឋានជាអ្នកជូតឥដ្ឋមិនខុសប្លែកកាលពីម្សិលមិញនោះឡើយ តែគេថ្ងៃនេះគេធ្វើការយ៉ាងសកម្មជាងរាល់ដង ហើយហាក់មានអារម្មណ៍ហត់នឿយប្លែកចម្លែកចិត្តដ្បិតរបស់របរនិងទីកន្លែងដែលត្រូវជូតសម្អាតមានចំនួនច្រើន។ នាយឈានជើងដើរចូលទៅដាក់បង្គុយចុះលើឥដ្ឋមួយខាងក្នុងបន្ទប់ទឹក រួចផ្អែកដងជូតឥដ្ឋទៅនឹងជញ្ជាំងទាំងទឹកមុខនឿយហត់បែកញើសជោកខ្នងគឃូស។

     ទឺត!!

     “ខលមកដល់ល្មម?” ថេយ៉ុង ឈរញញិមញញែមទន្ទឹមនិងដៃដែលកាន់ដងស្លាបព្រាកូរកាហ្វេសើរៗព្រមដោយស្នាមញញិមស្រស់ប៉ប្រិម។

     “ទូរស័ព្ទមកអូនធ្វើអីបើកំពុងធ្វើការហ្នឹង?” មិនសូញសាញយូររាងតូចរហ័សរហួនសួរទៅកាន់ស្វាមីដែលនៅឯខ្សែម្ខាងទៀតមិនភ្លេចលើកកាហ្វេមកផឹកចិបចុងមាត់បន្ថែម។

     (ខលទៅដើម្បីបង្កើតស្នេហាជាមួយគ្នា!) ជុងហ្គុក សើចកាច់កកាច់ខ្លួនខិខិ ទោះធ្វើការហត់យ៉ាងណា ឱ្យតែបានឮសូរសំឡេងភរិយាជាទីស្រលាញ់អាចជួយកាត់បន្ថយភាពនឿយហត់បានមួយកម្រិតណាស់ដែរ។

     “សម្តីផ្អែមណាស់ ល្ងាចនេះលោកប្តីចង់ពិសារអី អូនទៅរៀបចំធ្វើជូន!”

     “ញាំអូន!”

     “សមតែខោកឱ្យពកលលាដ៏តើស!” ថេយ៉ុង ញញិមខ្ចឹបមាត់ដើរចូលទៅដាក់គូទអង្គុយចុះលើតុ រវាសដៃស្រាប់តែប៉ះត្រូវស៊ុមរូបថតអាពាហ៍ពិពាហ៍ធ្លាក់បែកប្រាវ។

     ប្រាវវវវវ!!!!

     “អូយ!!!”

     (កើតអីហ្នឹងអូន?) សំឡេងធ្លាក់បែកស៊ុមរូបថតញ៉ាំងឱ្យបេះដូងអ្នកម្ខាងទៀតលោតបោករដឹកញាប់ញ័រប្លែកណាស់។

     “មិនអីទេ..អូនមិនប្រយ័ត្នប៉ះដៃត្រូវស៊ុមរូបថតធ្លាក់បែក ដេតឌី..ប៉ុណ្ណឹងសិនចុះអូនប្រមូលអំបែងទៅចោលសិន!”

     (ប្រយ័ត្នប្រយែងផងណា បើមិនស្រួលខ្លួនអូនអាចសម្រាកសិនក៏បាន!)

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now