ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!

1.9K 103 0
                                    

     ថ្ងៃមករៀនធម្មតា ជុងហ្គុក មិនបាននិយាយស្តីចូល ហ្សិនហ៊ី ឡើយក៏ដោយសារតែ ថេយ៉ុង ហាមគេយ៉ាងដាច់អហង្ការថាមិនឱ្យទាក់ទងនិងស្រីម្នាក់ណាដាច់ខាត ប៉ុន្តែថ្ងៃនេះទឹកមុខរបស់នាងប្លែកណាស់ នាងស្ងប់ស្ងាត់ប្លែកហើយថែមទាំងមានស្នាមរបួសជាំនៅលើផ្ទៃមុខបីដូចជាមានអ្នកព្រួតធ្វើបាបយ៉ាងដូច្នេះទៀត។

     ពេលដល់ម៉ោងសម្រាក គេនៅតែតាមមើលអាការៈរបស់នាងមិនព្រមឈប់ដដែល។ នាងឈ្ងោកឱនមុខចុះជាប់លាប់រហូត ហើយហាក់គ្មានព្រលឹងព្រលៈក្នុងខ្លួនសោះ គិតៗទៅលួចចងចិត្តខ្វាយខ្វល់ពីនាងណាស់ដែរ ព្រោះនាងជាមិត្តដ៏ល្អដែលតែងតែមកបារម្ភខ្វល់ខ្វាយពីសុខទុក្ខរបស់គេរហូត ដល់ពេលវេននាងពិបាកចិត្តវិញ គេបែរជាគ្មានភាពក្លាហានអ្វីទៅនិយាយជាមួយនាងសោះ។

     ទីង!!

     (មកជួបយើងនៅលើដំបូលអាគារ!)

     ជុងហ្គុក ឱនមើលសារដែលលោតចូលមកមុននេះភ្លាម ហើយរហ័សម្នីម្នារត់ចេញទៅលឿនស្លេវមិនបង្អង់ឱ្យខាតពេលយូរឡើយ។ ដំណើររូតរះរបស់គេចាប់ធ្វើឱ្យ ហ្សិនហ៊ី មានអារម្មណ៍ឈឺខ្ទោកៗក្នុងទ្រូងឆ្វេង តែនាងបានត្រឹមស្ងាត់ស្ងៀមហើយទម្លាក់ទឹកមុខចុះអង្គុយរៀនតាមទម្លាប់ដដែលវិញ។

     ដំបូលអាគារសិក្សា

     មកដល់ជាន់ខាងលើភ្លាម អ្នកដែលរង់ចាំទាំងទឹកមុខស្ងួតស្មើធេងក៏ងាកទៅសម្លឹងមើលម្ចាស់សន្ធឹកជើងមាំទាំដែលទើបតែរូតរះរត់ចូលមកយ៉ាងដង្ហក់ ហើយញញិមស្រស់បស់បន្តិច លូកដៃទៅចាប់កញ្ឆក់ស្មាមាំទាញមកជិត។

     “អ្នកប្រុសមានការអី?” ជុងហ្គុក ចាប់ប្រអប់ដៃដែលស្ទាបរាវក្នុងអាវរបស់ខ្លួនហើយសម្លឹងខ្សែភ្នែកសិចស៊ីរបស់រាងតូចតាមដោយអាការៈងឿងឆ្ងល់។

     “នឹកហ្នឹងណា!”

     “យើងឧស្សាហ៍លួចមកជួបគ្នាញឹកញាប់បែបនេះអ្នកប្រុសមិនខ្លាចគេចាប់បានទេឬ?” បើទោះបីជាមានអ្នកចាប់បាន ក៏ធ្វើអីគេមិនបានដែរ ព្រោះមនុស្សដូចជាគេមិនមែនអន់ ហើយបើចង់យករឿងផ្ទាល់ខ្លួនរបស់គេទៅផ្សព្វផ្សាយ ធ្ងន់កជាមិនខានឡើយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now