ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ

1.6K 83 1
                                    

       អាផាកមីន៍

       មកដល់ទីនេះមិនដឹងជាប៉ុន្មានដង ប៉ុន្តែទីនេះបានកប់ទុកនូវរឿងរ៉ាវជាច្រើនដែលអ្នកទាំងពីរពុំអាចបំភ្លេចវាបានឡើយ។ សភាពខាងក្នុងមានរូបថតផ្ទាំងធំៗដាក់ព្យួរយ៉ាងមានសណ្តាប់ធ្នាប់ ខ្លះជារូបផ្តេក និងរូបបញ្ឈរ លយមកខាងមុខបន្តិច ផ្អឹបជាប់ជញ្ជាំងថ្មពណ៌សក្បុស។ សម្ភារៈគ្រឿងសង្ហារឹមនៅតែជាវត្ថុទាក់ទាញខ្សែភ្នែក ដែលអ្នកទាំងពីរចូលចិត្តមើលបំផុត ហើយក៏នឹកវាដូចគ្នាណាស់ណាដែរ។

       មិនតែប៉ុណ្ណោះ មានគ្រឿងអនុស្សាវរីយ៍ជាច្រើនទៀត ព្រមទាំងវីដេអូចាស់ៗដែលធ្លាប់បានថតជាមួយគ្នានិងបានចងក្រងកំណត់ហេតុស្នេហាចាប់តាំងពីវ័យនៅលីវ កាលសម័យរៀននៅឯវិទ្យាល័យជាមួយគ្នារាប់ភ្លេចទៅទៀត។

       “ធ្មេចបើកៗកន្លងហួសទៅច្រើនឆ្នាំណាស់ រឿងដែលខ្ញុំចាំបានគឺថ្ងៃដែលខ្ញុំឈឺ ហើយសន្លប់បាត់ស្មារតីឈឹងតែប៉ុណ្ណោះ!” ជុងហ្គុក ងាកមកនិយាយសារសងចំពោះដៃគូ ព្រមទាំងព្យាយាមរកនឹករឿងចាស់ៗ មកគិត ប៉ុន្តែវាបែរជាទទេស្អាត ក្នុងខួរក្បាលរបស់គេ ទោះចង់ចងចាំរឿងចាស់ៗសារើឡើងមកវិញក៏មិនអាចនោះដែរ។

       “ពេលវេលាតែងតែដើរទៅមុខជារៀងរហូត គ្មានថ្ងៃវិលត្រលប់ថយក្រោយទេ មនុស្សយើងនេះណា ព្យាយាមខំប្រឹងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃទៀត ឥតឈប់ឈរឡើយ បើទោះបីជាមានពេលខ្លះអាចនិងពិបាកចិត្ត មានរឿងស្មុគស្មាញត្រូវឱ្យគិតបន្ត ក៏ត្រូវប្រឹងរស់នៅដើម្បីទប់ទល់ចំពោះបញ្ហាទាំងអស់នោះឱ្យបានដែរ!” ថេយ៉ុង ញញិមស្ងួត ពេញមួយជីវិតនេះ ទោះបីជាមានទ្រព្យធន់ ម្តាយឪពុកតែងផ្គត់ផ្គង់ មើលថែគេបានយ៉ាងដិតដល់ប៉ុណ្ណាក៏ដោយ តែសម្រាប់រូបគេតែងយល់ថាខ្លួនកង្វះនូវភាពកក់ក្តៅច្រើនណាស់។

       “អ្នកប្រុសធ្លាប់មានរឿងពិបាកចិត្តធំណាស់មែនទេ?” ជុងហ្គុក ចាប់អារម្មណ៍សួរទៅកាន់ ថេយ៉ុង តាមពិតគេក៏ចង់ដឹងណាស់ដែរ ថាជីវិតកូនអ្នកមានដូចជា ថេយ៉ុង ធ្លាប់ជួបជីវិតដែលជូរចត់បំផុតដូចជាគេដែរឬមួយក៏អត់។

       “ធ្លាប់ ច្រើនទៀតផង!” ថេយ៉ុង ឆ្លើយដោយមិនស្ទាក់ស្ទើរ ខ្សែភ្នែកដ៏ស្រទន់ស្រាប់តែធ្មេចញាប់ស្អេក និងមានអារម្មណ៍ក្តុកក្តួលអនេកក្នុងចិត្តដល់ថ្នាក់អួលដើមកចេញមក។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now