ភាគ03&04

505 19 0
                                    

ដេតឌីនិងបេប៊ីមកលងអ្នកអានទៀតហើយ ហិហិ

ក្រសោបស្នេហ៍ចាស់
ភាគ03+04

"អត់ទេ! ដេតឌីមិនស្រឡាញ់អូនទេ"
"ដេតឌីមិនស្រឡាញ់អូន...ហ៊ឺម" សំឡេងបន្លឺពីខ្លាំងមកជាស្រាល រាងកាយរើបម្រាស់យ៉ាងកម្រោលព្រោះសារធាតុស្រវឹងក៏ឈប់ នៅតែបបូរមាត់ក្រពុំឈូកប៉ុណ្ណោះដែលនៅបន្តនិយាយរហូតមិនឈប់។
"ដេតឌី.."
"អូនតែងតែបែបនេះអ៊ីលីតា មិនថាកន្លងមកយូរឆ្នាំប៉ុណ្ណា អូនក៏នៅតែធ្វើខ្លួនដូចជាកូនក្មេងដដែល អូនដឹងទេ? មុខមាត់អូននៅពេលនេះដូចគ្នានិងមុខអូនកាលពីប៉ុន្មានឆ្នាំមុនណាស់" យ៉ុនហ្គីនិយាយបណ្ដើរ ទម្លាក់ដៃកាន់អង្អែលប៉ះថ្ពាល់មនុស្សស្រីជាទីស្រឡាញ់បណ្ដើរ រយៈពេលដែលពួកគេជួបគ្នា វាអាចជាពេលវេលាដែលមិនសាកសម តែវាក៏ស្ថិតក្នុងការចងចាំរបស់នាយជានិច្ច។

ត្រឡប់ទៅកាន់អតីតកាល
"ហេតុអីលោកគ្រូ? ខ្ញុំខំធ្វើតាមលោកគ្រូ សម្អាតកន្លែងហាត់កីឡានិងកង់ទីនសាលាអស់ហើយ ហេតុអីក៏លោកគ្រូនៅតែមិនឲ្យខ្ញុំចូលរៀនទៀត?"
"បោសសម្អាត? ចូលរៀន? ហ៊ឹស...គ្រូដឹងថាឯងជាក្មេងកំព្រា គ្មានអ្នកបង្រៀនណែនាំ តែឯងមិនគួរល្ងង់យកពាក្យលេងសើចរបស់លោកគ្រូបែបហ្នឹងទេ!" បុរសវ័យជ្រេនិយាយបណ្ដើរ សើចបណ្ដើរ ត្បិតគិតថាវាជារឿងកំប្លែងសម្រាប់គាត់ តែសម្រាប់អ្នកដែលគ្មានលទ្ធភាព ទីទ័លបូកផ្សំនិងជាក្មេងកំព្រាគ្មានអ្នកទំនុកបម្រុងនោះ លឺពាក្យដែលគ្មានសច្ចភាពចេញពីមាត់លោកគ្រូភ្លាម នាងក៏ចុកអួលស្ទើរតែកកឈាម គ្រាន់តែលឺថាការធ្វើការងារទាំងអស់នោះអាចជួយនាងឲ្យចូលរៀននិងគេបាន នាងក៏សប្បាយចិត្តហើយព្យាយាមធ្វើវាមិនខ្លាចនឿយហត់ នាងចំណាយពេល1យប់ 2ថ្ងៃទម្រាំតែអាចធ្វើវារួចអស់ តែអ្វីដែលនាងទទួលបានគឺការឆ្លើយផុយ ថាគាត់គ្រាន់តែនិយាយលេងសើច។
"លោកមិចនិងអាចនិយាយបែបនេះបានទៅ? ខ្ញុំ..ខ្ញុំខំប្រឹងធ្វើទាំងមិនបានគេង សូម្បី..."
"នរណាឲ្យឯងល្ងង់ធ្វើអី? បានហើយ! ទៅរុះរើកំប៉ុងយកលក់ទៅក្រែងបានលុយចាយខ្លះ ថ្ងៃក្រោយបើគ្មានការស្អីទេ កុំមករញ៉េរញ៉ៃថ្នាក់គ្រូទៀត ទៅៗ" មនុស្សចាស់ដែលគ្មានសច្ចៈម្នាក់នោះ មិនបានបង្ហាញភាពអាណិតអាសូរដល់នាងទេ ផ្ទុយទៅវិញគាត់ក៏ដេញនាង ដោយការបិទទ្វារបន្ទប់រៀនគ្រាំង។
"ហ៊ឹកហ៊ឺ..ឯងល្ងង់ទៀតហើយ នាងក្មេងឆ្កួត" យុវតីវ័យ18ឆ្នាំ មានរូបរាងស្រស់ស្អាត តែស្លៀកពាក់មិនសាកសម ព្រោះនាងជាក្មេងដែលគ្មានអាណាព្យាបាល គ្មានលុយកាក់ នាងក៏តែងតែលួចចេញពីវិហារដើម្បីរុះរើរកសំបកកំប៉ុងលក់ យកលុយទិញរបស់របររៀនរហូតទាល់តែនាងអាចមានចំណេះដឹងខ្លះៗ ហើយពេលនេះនាងក៏មានបំណងចង់រៀនបន្ត តែនាងក៏ជួបរឿងមិនល្អតាំងពីចាប់ផ្ដើមបាត់ទៅហើយ។
(ផូស៎! ផូស៎)
សំឡេងគោះក្បាលផូស៎ៗបន្លឺច្បាស់ៗដល់ត្រជាក់បុរសម្នាក់ដែលដើរឆ្លងកាត់ទីនោះ គេឈរសំឡឹងមើលចាប់តាំងពីនាងនិយាយជាមួយសាស្ត្រាចារ្យម្នាក់មុននោះ ហើយគេក៏យល់សេចក្ដីនិងដឹងអំពើទុច្ចរិករបស់លោកគ្រូម្នាក់នោះ។
"ខ្ញុំល្ងង់ដូចជាគាត់និយាយពិតមែន! ក្មេងដូចជាខ្ញុំសមណាស់តែនៅជាមួយគំនរសម្រាម"
"បើនាងជឿសម្ដីគេ នាងក៏ល្ងង់ពិតមែន" ចិត្តកំពុងតែឈឺព្រោះចាញ់បោកគេ ពេលនេះក៏មាននរណាមិនដឹងមកសើចចំអកឲ្យគេ នាងតូចងើយមុខមូលក្រឡង់សំឡឹងមើលម្ចាស់សំឡេង មុននិងសភាពគ្រប់យ៉ាងនៅស្ងៀមទ្រឹង កែវភ្នែកស្រាលស្រទន់របស់កម្លោះក្រមុំទាំងពីរនាក់បាញ់ឆ្ពោះរកគ្នាទៅវិញទៅមក ហាក់បីដូចជានិស្ស័យដែលរត់រកគ្នា បែបលក្ខណៈថាឃើញភ្លាមក៏ស្រឡាញ់ភ្លែតអញ្ចឹង។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now