ភាគទី94

82 4 0
                                    

បន្តភាគ បន្តភាពឈឺចាប់ឆីបៗយើងទៀត ខិខិ

ក្រសោបស្នេហ៍ចាស់
ភាគទី94

ក្រឡេកមើលទៅយ៉ុនហ្គីឯណោះវិញ ដោយសារតែរឿងកើតឡើងទាំងអស់ បូករួមនិងសារជាតិពុលក្នុងខ្លួន កម្លាំងពលាំងនិងស្មារតីរបស់គេពេលនេះក៏ហាក់មិននឹងនរដូចគ្នា ដូចជាពេលនេះនាយចុះពីជាន់ខាងលើមក ទាញយកស្រាវីស្គីទាំងដបមកអកផឹកក្អឹកៗ ផឹកសឹងតែមិនដកដង្ហើមតែម្ដង។
"លោកម្ចាស់..លោកម្ចាស់បានហើយ ឈប់ផឹកទៀត" ខណៈស្មារតីកំពុងតែលែងមាន គេក៏មិនខុសពីអ៊ីលីតាដែលមានសំណាង សល់ម៉ាដាមម្នាក់ជាចាស់ទុំចាំឃាត់ឃាំងពួកគេរហូត នេះបើសិនជាគ្មានគាត់ ពួកគេពេលនេះមិនដឹងទៅជាស្អីនោះទេ។
"ខ្ញុំចង់ផឹកបានទេម៉ាដាម? ខ្ញុំស្ត្រេស៍ណាស់ ខ្ញុំចង់បំភ្លេចវាចោលខ្លះ"
"មិនបានទេលោកម្ចាស់ ឲ្យស្រាមកម៉ាដាមមក អឹស" មិនរង់ចាំដល់យ៉ុនហ្គីយល់ព្រមប្រគល់ឲ្យគាត់ ម៉ាដាមក៏លូកដៃទាញយកដបវីស្គីពីដៃនាយ រួចបន្តបោះវាចូលធុងសម្រាមផ្លុកតែម្ដង។ ដៃទាំងសងខាងក៏ព្យាយាមលូកកាន់ស្មាក្មេងប្រុសជាទីស្រឡាញ់ ព្យាយាមសំឡឹងមើលមុខនាយចំៗ រួចក៏បង្ហាញស្នាមញញឹមកក់ក្ដៅលួងលោមនាយផងដែរ។
"ហេតុអី? ហេតុអីក៏គ្រប់ពេលមានតែម៉ាដាម? ហេតុអីក៏គ្មាននរណាផ្សេងដែលមកជួយពួកខ្ញុំបានដូចជាម៉ាដាម?"
"ព្រោះលោកម្ចាស់និងអ្នកនាងជាម្ចាស់ជីវិតរបស់ម៉ាដាមនោះអី ម៉ាដាមចង់តែឃើញកូនទាំងពីររស់នៅមានក្ដីសុខទេ ម៉ាដាមមិនចង់បានអ្វីទៀតទេ" ម៉ាដាមពោលសម្ដីយ៉ាងកក់ក្ដៅនឹងផ្អែមល្ហែម មុននឹងយ៉ុនហ្គីស្រវ៉ាចូលអោបគាត់ជាប់មិនលែង នាយផ្ទប់មុខនិងស្មាគាត់រួចសម្រក់ទឹកភ្នែកដែលនាយព្យាយាមលាក់ទុកជាយូរដាក់ស្មាគាត់ ម៉ាដាមឯណោះក៏រលីងរលោងមិនខុសពីនាយ តែគាត់មិននិយាយអ្វី មានតែជួយគោះអង្អែលនឹងលួងលោមនាយប៉ុណ្ណោះ។
"ម៉ាដាមកុំទៅណាម្នាក់ទៀតបានទេ? ខ្ញុំសល់តែម៉ាដាមនិងអ៊ីលីតាទេ ខ្ញុំមិនសល់នរណាទេ មិនសល់ទៀតនោះទេ"
"ចាស៎ ម៉ាដាមនឹងមិនទៅណាចោលកូនទាំងពីរទេ ម៉ាដាមនឹងនៅជាមួយកូន រង់ចាំមើលកូនមានក្ដីសុខជាមួយគ្នា" យ៉ុនហ្គីក៏ញញឹម រួចឈ្លីក្បាលនិងស្មារបស់ម៉ាដាមជាប់មិនលែង ដៃនាយម្ខាងក៏ខ្ញាំជាយអាវរបស់គាត់ ហាក់ដូចជាគេមិនទាន់អាចព្រលែងទុក្ខសោកទាំងនោះបាន ម៉ាដាមក៏ដឹងខ្លួនហើយក៏មានតែព្យាយាមជួយលួងលោមគេ ព្រោះមានតែរឿងមួយនេះទេដែលគាត់អាចជួយគេបាន។

ម៉ោង12យប់..
គ្រប់យ៉ាងក្នុងវិឡាក៏មានតែភាពស្ងប់ស្ងាត់ គ្រប់គ្នាសម្រាកអស់ នៅសល់តែមនុស្សម្នាក់ដែលដើរទៅមកនិងបិទនេះបិទនោះក្នុងវីឡា ទោះវាមិនមែនជាការងារគាត់ក៏ដោយចុះ។
ក្រាក!
"ហ៊ឺម" ដៃម្ខាងកាន់ទប់ទ្វារ ភ្នែកសំឡឹងមើលទៅយ៉ុនហ្គីនិងអ៊ីលីតាដែលកំពុងតែដេកលង់លក់នៅលើគ្រែមួយជាមួយគ្នា យ៉ុនហ្គីក្រោយពីយំអោបគាត់រួច គេក៏ឡើងមកជាន់ខាងលើដេកអោបប្រពន្ធ ហើយក៏អោបដុំឈាមមួយដុំដែលនៅក្នុងពោះនាងដូចគ្នា។
(បើសិនជាយ៉ុនដឹងថាអ៊ីលីតាមានកូន មិនដឹងជាគេសប្បាយចិត្តប៉ុណ្ណានោះទេ?)
ម៉ាដាមទោះបីជាមិននិយាយវាចេញពីមាត់ តែទឹកមុខញញឹមរបស់គាត់ក៏ហាក់បង្ហាញចេញមកទាំងអស់ថាគាត់មានក្ដីសុខ ហើយក៏សប្បាយចិត្តនិងវត្តមានក្មេងក្នុងពោះ ព្រោះបើសិនជាពួកគេមានកូនជាមួយគ្នាពិតមែន ចំណងមួយនេះអាចនឹងមិនតឹងរឹងខ្លាំងដូចជាពេលនេះ។
"ខ្ញុំពិតជាចង់ពរចៅណាស់.."
(នរណាមានកូនទៅ?)
សំឡេងមួយបន្លឺឡើងពីក្រោយខ្នងម៉ាដាម ទោះលឺមិនខ្លាំងតែសមល្មមអាចឲ្យម៉ាដាមងាកភ្នែកមើលទៅមនុស្សម្នាក់នោះភ្លាមៗ វត្តមានមនុស្សម្នាក់ដែលនាំឲ្យទឹកមុខគាត់កំពុងតែញញឹមសុខៗមកជាស្មើធេងជំនួសវិញ។
"ខ្ញុំចេះតែនិយាយទៅ លាសិនហើយ" ម៉ាដាមនិយាយតែប៉ុណ្ណឹង គាត់ក៏ដើរចេញ អ្នកដែលឈរពីក្រោយខ្នងអម្បាញ់មិញនោះក៏ប្រញាប់រត់ចេញទៅតាមគាត់ ដំណើរបោះជំហានឈាននាំពួកគេទាំងពីរចេញមកដល់សួនច្បារខាងក្រៅ មុននិងម្នាក់ទៀតចាប់ឃាត់អ្នកដើរនាំមុខទាន់។
"នេះអ៊ីលីតាមានកូនមែនទេ? មែនទេ ប្រាប់ខ្ញុំមក" ម៉ាក់យ៉ុនហ្គីព្យាយាមសួរដេញដោលម៉ាដាមមិនឈប់ អ្នកម្ខាងទៀតក៏អស់ជម្រើសមានតែបេះដៃនិងរុញគេចេញទៅម្ខាង។
"ចង់ឃាត់ឃាំងពួកគេដល់ណាទៀត? មិនខ្មាសខ្លួនឯងខ្លះទេមែនទេ? កន្លងមករាប់ឆ្នាំនេះខ្ញុំទ្រាំពេកហើយ យ៉ុនគួរតែបានដឹងការពិតហើយ"
"អត់ទេ! កុំប្រាប់គេអី ខ្ញុំសុំអង្វរ ហ៊ឹក មិនអាចឲ្យកូន..មិនឲ្យកូនយ៉ុនដឹងរឿងហ្នឹងទេ...ហ៊ឹក ខ្ញុំសុំអង្វរបងស្រី"
"បងស្រីហ្អេស៎ ហ៊ឹស?" សព្វនាមថ្មីប្លែក តែវាក៏មានតែគេទាំងពីរនាក់ដែលដឹងច្បាស់ថាវាមានន័យបែបណា?
"ឯងបំផ្លាញគ្រួសារបង ឯងយកប្ដីនិងកូនរបស់បង ប៉ុណ្ណឹងហើយឯងនៅមិនគ្រប់គ្រាន់ទៀតមែនទេ? កូន..កូនប្រុសបងគេខុសអីជាមួយឯង?"

600Like រយៈពេល45នាទី អេតមីនផុសភាគបន្តភ្លាម៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now