ភាគទី25

175 9 0
                                    

កម្ដៅសាច់ដុំទុកបណ្ដើរៗចុះអ្នកអាន មានរឿងជាច្រើនកំពុងរង់ចាំ ហិហិ

ក្រសោបស្នេហ៍ចាស់
ភាគទី25

"មន្ទីរពិសោធន៍? អត់ទេណា៎..អូនមិនទៅទេបងយ៉ុន ហ៊ឹក អូយ៎" ក្នុងពេលនេះមិនមែននាងជាអ្នកសម្រេចនោះទេ គ្រប់យ៉ាងគឺគេ គេជាម្ចាស់ជីវិត ម្ចាស់ព្រហ្មលិខិតរបស់នាង រូបកាយអាចជារបស់នាង ក៏ប៉ុន្តែសិទ្ធិសេរីភាពវាលែងមានចាប់តាំងពីថ្ងៃដែលយ៉ុនហ្គីឃើញនាងនៅលើគ្រែជាមួយដុងហាមកម៉្លេះ។
"អ៊ីលីតា..អ៊ីលីតា លែង..លែងយើងអាចង្រៃ ហ៊ឹស" ដុងហាដែលចចេសរឹងរូស ចង់តែមករកប្រពន្ធគេ លទ្ធផលរបស់នាយគឺត្រូវកូនចៅយ៉ុនហ្គីដាល់មួយចាស់ដៃ អ្នកដែលមានកម្លាំងពលាំងពេញខ្លួន ពេលនេះក៏បែរជាមិនអាចសូម្បីតែហើបមាត់និយាយបាន រាងកាយនៅសល់ត្រឹមដង្ហើមចង្រិតត្រូវកូនចៅមាឌធំៗរបស់យ៉ុនហ្គីសែងចេញពីវីឡានោះ នៅតែអ៊ីលីតាដែលខ្លោចផ្សាអាណិតដល់បងប្រុសឯណោះ នាងព្យាយាមរើបម្រាស់យ៉ាងខ្លាំង ទាំងដែលនាងក៏ដឹងថាបើនាងកាន់តែរើបម្រាស់ ការឈឺចាប់ក៏នឹងកើតមាន តែអ៊ីលីតាមិនចុះចាញ់ នៅតែបំពាន។
"ស្ងៀម!"
"អត់ទេ..លែង! លែងខ្ញុំ ហ្អា៎"
ផស៎!
ការព្យាយាមរបស់អ៊ីលីតាក៏បានផល នាងអាចដកដៃពីការកាន់ក្រសោបរបស់យ៉ុនហ្គីតាមបំណង តែរឿងល្អមិនមែនចេះតែកើតមានឡើងគ្រប់ពេលនោះទេ នាងថយមិនបានមើលក្រោយក៏អស់ជំហរដាច់ផ្ងារបោកនិងចែងកាំជណ្ដើរក្បែរនោះ អ៊ីលីតាសន្លប់បាត់មាត់បាត់ករ មុននឹងមានមនុស្សម្នាក់ចូលមកកាន់ក្រសោបនាង ហើយម្នាក់នោះក៏មិនមែនជាមនុស្សដែលរំពឹងទុកដែរ។
"អ៊ីលីតា! អ៊ីលីតាបែកក្បាលហើយ"
"បងយ៉ុន!" អ្នកដែលចូលមកជួយយកអាសារអ៊ីលីតាក៏ជាភរិយាម្នាក់ទៀតរបស់នាយសង្ហាយើងហ្នឹងអី អេនហ្សុីភ័យស្លន់ស្លោរចូលមកជួយលើកបីត្រកងនិងមើលក្រែងអ៊ីលីតានាងមានរបួសនៅត្រង់ណា នាងជាអ្នកក្រៅតែនាងក៏ជួយយកអាសារ ខុសពីបុរសចិត្តខ្លាំងក្លាម្នាក់នេះ គេមិនបានខ្វល់ខ្វាយ មិនបានមកមើលថានាងមានរបួសរឺអត់ទេ គេកាន់ឈើច្រត់ប៊ាំងខ្ញើកៗចូលមក មុននឹងត្រកងទាញអ៊ីលីតាមកអោបជាប់និងទ្រូង គេរង់ចាំរហូតទាល់តែកូនចៅយករទេះមករួចទើបគេទម្លាក់ខ្លួនអង្គុយរួចដាក់អ៊ីលីតាដេកលើរទេះក្បែរគេ។
"បងគិតទៅណាហ្នឹងយ៉ុនហ្គី?" អេនហ្សុីនាងក៏កាន់រទេះយ៉ុនហ្គីជាប់ នាយងាកបែរមើលមកនាងរួចញញឹមតិចៗ ដៃក៏គោះស្មានាងថ្នមៗប្រាប់មិនឲ្យនាងព្រួយបារម្ភ អេនហ្សុីនាងក៏លែងសួរនាំ បានត្រឹមតែងក់ក្បាលយល់ព្រមដកដៃពីការហាមឃាត់វិញ។
"ល្ងាចបងនឹងមកវិញ"
"ចាំអេនហ្សុីចម្អិនអាហារចាំបងនិងអ៊ីលីតា" យ៉ុនហ្គីបន្សល់ទុកស្នាមញញឹមចុងក្រោយឲ្យអេនហ្សុីរីកទ្រូង មុននឹងគេនាំយកប្រពន្ធសម្អប់ចេញទៅខាងក្រៅបាត់ក្នុងពេលនោះ។

ទឺត!ទឺត..ទឺត
ត្រចៀកដែលស្ងាត់ជ្រាបមិនអាចស្ដាប់លឺអ្វីអស់ពេលជាយូរ ពេលនេះក៏អាចទទួលបានការស្ដាប់លឺមកវិញ ខណៈភ្នែកដែលងងឹតឈឹងអាចមើលឃើញពន្លឺហោះហើរចូលមកព្រឹម តាមរយៈការហើបត្របកភ្នែកស្ដើងឡើងមក។
"អ..អូយ៎" បបូរមាត់ស្លេកស្លាំងហើបត្អូញត្អែរការឈឺចាប់ដែលមានវត្តមានសព្វរាងកាយ ជាពិសេសត្រង់ផ្នែកក្បាលនិងដងខ្លួនខាងក្រោយនេះហើយដែលឈឺខ្លាំងជាងគេនោះ។
"ក្រោកហើយហ្អរ៎អូនសម្លាញ់?" សំឡេងគ្រលរលឺចេញពីមាត់មនុស្សម្នាក់ នាំឲ្យអ្នកដេកស្ដូកនៅលើសាឡុងពូកស្វាងដូចជាគេចាប់ទះមួយកំផ្លៀង អ៊ីលីតាព្យាយាមប្រមូលកម្លាំងក្រោកមួយទំហឹង មុននឹងធីងធោងសឹងតែដួលទៅវិញម្ដងទៀត លើកនេះនាងក៏ឈប់ប្រើភាពមានៈ នាងព្យាយាមបើកភ្នែករួចសំឡេងមើលបរិវេណជុំវិញខ្លួន។
"មន្ទីរពិសោធន៍? នេះ..នេះបងបានធ្វើស្អីលើអូនខ្លះ?" អ៊ីលីតាបង្ហាញការភ័យខ្លាច យ៉ុនហ្គីក៏បែរជាញញឹមរួចកាន់ឈើច្រត់មកកាន់តែជិតនាង នាយទម្លាក់ខ្លួនអង្គុយក្បែរក្មេងស្រីសម្អប់រួចអោនខ្សឹបត្រជាក់នាង។
"ប្រើប្រាជ្ញាវាងវៃរបស់អូន ស្កេនមើលជុំវិញខ្លួនទៅមើល អូនឃើញមានបាត់របស់អីទេ?" មិនចាំបាច់យ៉ុនហ្គីប្រាប់ អ៊ីលីតានាងក៏ធ្វើវាស្រាប់ទៅហើយ នាងងាកមើលម្ដងមួយៗ មុននឹងឈប់គាំង កាលបើទូរកញ្ចក់មួយកន្លែងមានសភាពទទេស្អាត។
"គ្រាប់..គ្រាប់បែកសាកល្បង ហ៊ឺ" អ៊ីលីតាញ័រមាត់ទទ្រើត កាលបើអ្វីដែលនាងឃើញថាបាត់វត្តមាន មិនឃើញនៅក្នុងប្រអប់កញ្ចក់នោះគឺជាកូនដុំគ្រាប់បែកប្រភេទថ្មីដែលយ៉ុនហ្គីធ្លាប់បាននិយាយប្រាប់ដល់នាង រាងកាយអ៊ីលីតាចាប់ផ្ដើមបែកញើសជោគ នេះគេបានធ្វើអីខ្លះមកលើនាង?
"ភ្នែករវាសគ្រាន់តើ អញ្ចឹងបងឲ្យអូនទាយមួយទៀតចុះ" យ៉ុនហ្គីដែលអង្គុយលើសាឡុងត្រង់ខ្លួនឯណោះក៏អោនមកចាប់ផ្ងើយចង្ការនាងឡើង រួចញញឹមពេញចិត្តនិងទឹកមុខ។
"ទាយទៅមើលថាបងលាក់វានៅឯណា ក្នុងខ្លួនរបស់អូន?" យ៉ុនហ្គីញញឹមស្របនិងដៃទម្លាក់កាន់ប៉ះស្មានាង បបូរមាត់ទម្លាក់ថើបស្មាសខ្ចីរបស់អ៊ីលីតា មុននឹងប្រើម្រាមដៃចង្អុលចុចចំណុចនៅខាងក្រោយកញ្ចឹងកររបស់នាង អ៊ីលីតាខាំថ្គាមព្រោះវាឈឺ ហើយនាងក៏ភ័យ អាវុធមួយនេះជាអាវុធថ្មីដែលយ៉ុនហ្គីធ្លាប់ប្រាប់នាង ប្រាប់នាងតែម្នាក់ ពេលនេះនាងក៏ក្លាយជាអ្នកដែលសាកល្បងវាមុនគេ។
"បង..បងហួសហេតុពេកហើយយ៉ុន"
"ធ្វើបែបនេះអូននឹងមិនអាចទៅណាបានឆ្ងាយពីបង ព្រោះបើមិនអញ្ចឹង...ត្រឹមតែមួយប៉ូតុង អូននឹងអ្នកនៅជិតខ្លួនច្បាស់ជាគ្មានសល់សាច់ទេ"

650like មុនម៉ោង10 អេតមីនផុសភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now