ភាគ08

256 9 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគ08

ទីត!ទីត..
(លោកយ៉ុន..លោកយ៉ុនលឺពួកយើងនិយាយទេ?)
(លោកយ៉ុនមើលឃើញពួកយើងទេ?)
សំឡេងអុកសុីសែនបន្លឺដូចជារំលកសំឡេង លឺពីត្រចៀកឆ្វឹងឆ្លងមកត្រចៀកស្ដាំ រាងកាយបុរសមានស្នាមរបួសដេកស្ដឹងឯណោះក៏កម្រើកឡើងក្រោយពីពេលជាច្រើនម៉ោងដែលត្រូវបញ្ជូនមកមន្ទីរពេទ្យរួច។
"អ៊ីលីតា..អឹស អ៊ីលីតា"
"ដុកទ័រៗ អ្នកជម្ងឺដឹងខ្លួនហើយ" ក្រោយពីបបូរមាត់អាចហើបនិយាយដល់ឈ្មោះមនុស្សម្នាក់ហើយ គ្រូពេទ្យដែលនៅមើលថែគេក៏ប្រញាប់ស្រែកហៅដុកទ័រភ្លាម អ្នកមើលថែចេញបាត់ទៅកាន់តែធ្វើឲ្យអ្នកទើបតែដឹងខ្លួនអន្ទះអន្ទែង ព្រោះគ្មាននរណាអាចឆ្លើយសំនួររបស់គេបាន សំនួរសួររកនាងល្អិតគូដណ្ដឹងឯណោះ។
"អូយ៎! អ៊ីលីតា..អ៊ីលីតាគូដណ្ដឹងខ្ញុំនៅឯណា?" យ៉ុនហ្គីមិនបានសហការក្នុងការសម្រាកស្ងៀមរង់ចាំលោកដុកទ័រមកពិនិត្យសិនទេ គេប្រឹងប្រម៉ែប្រមូលកម្លាំងច្រត់ដៃក្រោកឡើងអង្គុយលើគ្រែឯណោះ តែទ្វារបន្ទប់ក៏បើកឡើងត្រឹមមួយប៉ព្រិចភ្នែក តែការមកដល់នេះក៏នាំឲ្យអ្នកមានៈចង់ក្រោកឡើងនោះបញ្ឈប់សកម្មភាពខ្លួនឯងបន្តិច ភ្នែកមានចលនាស្របនិងស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខ ត្បិតម្នាក់នេះហើយដែលគេចង់ឃើញបំផុត ពេលក្រោកឡើងមកនោះ។
"ដេតឌី!"
"អ៊ីលីតា" សំឡេងដង្ហោយហៅគ្នា រាងកាយក៏ច្រួលច្របល់ចង់នៅជិតគ្នា អ៊ីលីតាមិនបាននៅស្ងៀមប្រញាប់នាំខ្លួនចូលទៅរកគេ មុននឹងអោបក្រសោបរាងកាយគេជាប់ណែន។
"សុំទោសៗ អូនមានត្រូវត្រង់ណាទេ? ឲ្យបងមើលបន្តិច.." អោបគ្នាបានតែបន្តិច យ៉ុនហ្គីក៏ប្រញាប់ដកខ្លួនភ្លាម ដៃមាំទាំលូកទាញនាងរួចមើលគ្រប់ជ្រុងជ្រោយនៃរាងកាយមនុស្សស្រីជាទីស្រឡាញ់ គេរលីងរលោងទៅហើយ កាលបើនាងចូលមកដល់ឃើញនាងមានរបួសត្រង់ផ្នែកក្បាលខាងឆ្វេង នៅពេលមានហេតុការណ៍យប់មិញ ជារឿងមួយដែលគេបន្ទោសខ្លួនឯង គេក៏ដឹងហើយថាកន្លែងនោះវាងាយនិងគ្រោះថ្នាក់ណាស់ តែនាយនៅតែនាំនាងទៅ នេះបើសិនជានាងកើតអីទៅ គេច្បាស់ជាមិនលើកលែងឲ្យខ្លួនឯងទេ។
"អូនមានមិនស្រួលខ្លួនអីត្រង់ណាទេ? ប្រាប់បងមកអ៊ីលីតា.."
"អូនមិនអីទេណាដេតឌី.. អូនចេញផុតពីខាងក្នុងមុន អ៊ីចឹងអូនក៏ប៉ះពាល់តិចបំផុត មានតែត្រង់ក្បាលនេះបន្តិចប៉ុណ្ណោះ" អ៊ីលីតាព្យាយាមនិយាយបកស្រាយនិងកាន់ក្រសោបដៃបុរសគូដណ្ដឹងជាប់ យ៉ុនហ្គីនៅតែមិនអស់ចិត្ត គេកាន់ក្រសោបដៃរបស់នាងជាប់ ព្យាយាមសំឡឹងរកមើលភាពមិនប្រក្រតីលើរាងកាយនាង ទាល់តែនាងញញឹមឲ្យគេបានច្បាស់ចិត្ត ទើបគេទាញនាងមកជិត និងអោបនាងជាថ្មី។
"អូនដឹងថាបងភ័យប៉ុណ្ណាទេ? បើអូនកើតអី បងច្បាស់ជាស្លាប់មិនខានទេ អ៊ីលីតា" យ៉ុនហ្គីនិយាយបណ្ដើរ ថើបសក់នាងបណ្ដើរទាំងធូរស្រាលចិត្ត ព្រោះតាំងពីដឹងខ្លួនមានស្មារតីមក រឿងដែលគេបារម្ភបំផុតនោះ មិនមែនគេខ្លួនឯងទេ តែជាអ៊ីលីតាទៅវិញទេ គេបារម្ភខ្លាចនាងអាចនិងទទួលរងការផ្ទុះពីអាវុធរបស់គេ ខ្លាចថានាងអាចនិងត្រូវសារធាតុពុលនៅទីនោះ តែបាននាងមិនអីបែបនេះ គេក៏បានស្រាលចិត្ត។
"អូនទៅវិញទេដែលភ័យនោះ បងនៅខាងក្នុងនោះ ទាំងដែលមានអាវុធនឹងជាតិពុលជាច្រើនទៀត តែទុកថាជាសំណាងដែលកន្លែងបងអង្គុយនោះមានរនាំងការពិតជិតល្អ អូន..អូន ហ៊ឹក" អ៊ីលីតាព្យាយាមនិយាយរៀបរាប់ទាំងមាត់ពេបតិចៗ តែនាងក៏ប្រញាប់ក្រោកពីគ្រែ ដើរទៅរកកាបូបដែលនាងបានទុកក្បែរដៃនោះ យ៉ុនហ្គីបំណងចង់លួងលោមនាង គេក៏ទាញភួយចេញពីជើងចង់ចុះពីគ្រែ តែវាក៏ធ្វើឲ្យគេភ្ញាក់ម្ដងទៀត។
"បង..បងយ៉ុន?!" អ៊ីលីតានាងក៏ហៅគេ ព្រោះឃើញត្រឹមរាងកាយមួយកំណាត់របស់គេកម្រើ

ក្រសោបស្នេហ៍ចាស់Where stories live. Discover now