ភាគទី53

190 13 0
                                    

អូនតួឲ្យដេកស្អំទឹកកក ចាំមើលបងតួធ្វើតាមរឺអត់?

ក្រសោបស្នេហ៍ចាស់
ភាគទី53

"ឈប់សិនអ៊ីលីតា..នែ" ដូចជាទម្លាប់ មាត់និយាយថាខឹងស្អប់នាង តែពេលនាងចេញទៅណាដោយគ្មានវត្តមានគេម្ដងៗ យ៉ុនហ្គីតែងតែចេញទៅតាមពីក្រោយខ្នងនាងរហូត គ្រាន់តែលើកណាក៏គេមិនអាចតាមទាន់នាងនោះដែរ។
ង៉ោង!
អ៊ីលីតាដើរមកដល់ផ្លូវខាងមុខក៏មានឡានមួយគ្រឿងបត់ចូលមក ហើយនាងក៏មិនគិតច្រើនបើកទ្វារចូលឡានទៅបាត់ស្រមោល យ៉ុនហ្គីឯណោះសឹងតែគាំងបេះដូង ព្រោះតែឡានមួយនេះគេមិនធ្លាប់ឃើញពីមុនមកទេ។
"ឡាននេះមិនមែនរបស់អាដុងហាទេ អ្នកក្នុងឡានក៏មិនមែនវា..អ៊ីចឹងតើជានរណា?" យ៉ុនហ្គីកាន់តែគ្មានការប្រាកដចិត្ត គេប្រញាប់កាន់ឈើច្រត់ដើរត្រឡប់ទៅខាងក្នុងរួចទាញទូរសព្ទ័ឡើងខលទាំងអន្ទះអន្ទែង។
"អាឡូ..យើងមានការឲ្យពួកឯង-"
"លោកម្ចាស់" ការនិយាយទាក់ទងគ្នារបស់នាយក៏ត្រូវកាត់ផ្ដាច់ដោយសារតែមានដៃមនុស្សម្នាក់លូកមកចាប់ដើមដៃគេ នាយងាកមើលទៅអ្នកហាមឃាត់គេនោះ រួចយល់ព្រមទម្លាក់ទូរសព្ទ័ចុះតាមការឃាត់។
"ម៉ាដាម" ស្ត្រីចំណាស់ដែលជាអ្នកមើលការខុសត្រូវពួកគេនេះឯងដែលជាអ្នកមកឃាត់ គាត់ញញឹមរួចលូកទាញទូរសព្ទ័របស់យ៉ុនហ្គីទុកលើតុ។
"ម៉ាដាមសុំអះអាងក្នុងនាមជាមនុស្សចាស់បានទេ? លោកម្ចាស់គួរតែទុកចិត្តអ្នកនាងអ៊ីលីតាខ្លះ ដូចជាកាលដែលលោកម្ចាស់និងអ្នកនាងស្រឡាញ់គ្នាពីមុននោះបានទេ? ម៉ាដាមមិនចង់ឃើញអ្នកទាំងពីររស់នៅទាំងមិនចុះសម្រុងគ្នាបែបហ្នឹងទេ"
"ខ្ញុំអាចជឿនាងបានយ៉ាងមិចទៀតទៅម៉ាដាម? ការធ្វេសប្រហែសរបស់ខ្ញុំនាលើកនោះ វាធ្វើឲ្យខ្ញុំខកចិត្តអស់ពីពោះ ចុះបើមានរឿងបែបនោះកើតឡើងម្ដងទៀត?" ម៉ាដាមព្រលែងខ្យល់ដង្ហើមធ្ងន់ មុននិងចូលទៅចាប់កាន់ស្មារបស់យ៉ុនហ្គីជាប់ គាត់បង្ហាញស្នាមញញឹមស្រទន់ដាក់នាយរួចងាកមើលទៅខាងក្រៅបន្តិច។
(ចុះអ្នកប្រុសនៅស្រឡាញ់អ្នកនាងអ៊ីលីតាទេ?)
ការសន្ទនារបស់ពួកគេគឺមិនមានការលាក់លៀម ម៉ាដាមទូន្មាននិងព្យាយាមកែប្រែស្ថានការណ៍រវាងពួកគេ អ្នកបម្រើនិងភ្ញៀវដែលនៅក្នុងវីឡាក៏បានលឺទាំងអស់ គ្រប់គ្នាងក់ក្បាលយល់ស្របនិងការគិតនោះ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។
អេនហ្សុីអង្គុយមើល បើកត្រចៀកស្ដាប់អ្វីដែលម៉ាដាមនិយាយរៀបរាប់នោះ ក្នុងទ្រូងនាងគ្មានពាក្យអំណរដែលគាត់ព្យាយាមផ្សះផ្សាអ្នកទាំងពីរទេ មានតែចិត្តច្រណែនខឹង ត្បិតនាងក៏មានងារជាភរិយារបស់យ៉ុនហ្គីម្នាក់ដែរ។
(ហេតុអីក៏ម៉ាដាមនៅតែខាងអ៊ីលីតា? នាងល្អត្រង់ណា?)
ដូចជាពាក្យចាស់និយាយថារបស់មួយណាក៏ដោយឲ្យតែមានម្ចាស់កម្មសិទ្ធិពីរ ជៀសមិនផុតឡើយពីការឈ្លោះទាស់ទែងគ្នា មិនមែនព្រោះតែខឹងស្អប់ទេ តែព្រោះតែការស្រឡាញ់ពេញចិត្តរបស់ទ្រព្យម៉្យាងនោះ វាក៏មិនខុសពីងារជាភរិយាដែរ បើយ៉ុនហ្គីមានភរិយាពីរ ហើយមានតែភរិយាម្នាក់ដែលត្រូវលើកតម្កើង ភរិយាម្នាក់ទៀតក៏និងអាក់អន់ចិត្តខកចិត្ត យូរៗទៅវាក៏កើតជាភ្លើងគំនុំនិងការស្អប់ ជៀសមិនផុត។

អ្នកម្ខាងនេះអាចនឹងកំពុងតែយកពេលវេលាគិត ចុះអ្នកដែលតែងខ្លួនស្អាតបាតចេញទៅបាត់នោះ នាងទៅជាមួយនរណា? ទៅមានការអី?
"ហ៉ើយ! ខ្ញុំភ័យសឹងតែស្លាប់ទៅហើយ ស្មានតែគេមកតាមពីក្រោយ" ឡានបើកចេញឆ្ងាយពីវីឡាបន្តិច ក៏បត់សម្ដៅទៅកាន់ផ្លូវមួយជាផ្លូវវាងក្រៅក្រុង អ៊ីលីតាលើកដៃរីតទ្រូងខ្លួនឯងតិចៗរួចងាកបែរមកមើលអ្នកដែលពាក់អាវហាត់ប្រាណពាក់មួកនិងម៉ាសជិតឈឹងឯណោះ។
"មិនស្អុះទេហ្អេស៎?"
"សង្ហាដូចប្រុសទេ? គេអាចច្រឡំថាខ្ញុំជាសង្សារអ៊ីលីតារឺអត់?" នាងតូចយើងងាកបែរទៅអ្នកបើកឡាននោះ ដៃក៏ច្រត់ចង្ការបន្តិចរួចសើចកក្អឹក ដល់ថ្នាក់អ្នកម្ខាងទៀតក៏នៅមិនសុខទាញម៉ាសនិងមួកចុះ ដៃលូកស្រាយខ្សែចងសក់ទម្លាក់សក់វែងអន្លាយចុះមក ផ្ទៃមុខស្រស់ស្អាតរបស់ភរិយាលោកម្ចាស់ជុនក៏បង្ហាញយ៉ាងច្បាស់ពីមុខអ៊ីលីតា។
"នេះខ្ញុំចេញពីហាត់ប្រាណឃើញអ៊ីលីតាផ្ញើសារមក ទើបខំមកភ្លាម នេះមានរឿងអីជាមួយលោកយ៉ុនមែនដែរទេ?" អ៊ីលីតានិងវីយូណាស្និតស្នាលគ្នា ទាក់ទងគ្នាតាមឆាតជាញឹកញ៉យ ហើយថ្ងៃនេះអ៊ីលីតាក៏បានឆាតសុំនាងមកជួប តែក្នុងសភាពដូចជាមនុស្សប្រុស វីយូណាក៏ងឿងឆ្ងល់តែនាងក៏ព្រមធ្វើតាមទាំងមិនជំទាស់។
"ខ្ញុំចង់ទៅចុះឈ្មោះចូលរៀន"
"អូខេ?" វីយូណាយល់ស្រប តែក្នុងតុងសំឡេងបែបចង់ដឹងថានាងនិងធ្វើអ្វីបន្ត តែអ៊ីលីតានាងមិនបាននិយាយអ្វីសោះ ទើបវីយូណានាងជាអ្នកសួរបន្ត។
"ខ្ញុំសួរមុននោះ អ៊ីលីតាមិនទាន់ឆ្លើយទេ"
"ខ្ញុំឈ្លោះគ្នាជាមួយបងយ៉ុន គេមានប្រពន្ធម្នាក់ទៀត" សម្ដីរបស់អ៊ីលីតាក៏ធ្វើឲ្យអ្នកម្ខាងទៀតភ្ញាក់ វីយូណាក៏បង្អង់ឡានឈប់កៀនផ្លូវបន្តិចរួចងាកមើលទៅអ៊ីលីតា។
"ថាហើយថា..គួរឲ្យក្ដៅចិត្តណាស់" វីយូណាទះចង្កូតឡានតិចៗនាំឲ្យអ៊ីលីតាបើកភ្នែកម៉ក់ៗមើលទៅនាង ស្រីតូចយើងក៏មិនអាចធ្វើអ្វីបានក្រៅពីផ្ដេកខ្លួននិងពូកឡានរួចអស់សំណើចតិចៗ។
"ខ្ញុំជាប្រពន្ធគេ ធ្លាប់ឆ្លងកាត់រឿងស្រីប្ដីដែរ ខ្ញុំយល់អារម្មណ៍នាង"
"តែខ្ញុំនិងអ្នកនាងស្ថានភាពខុសគ្នា គេចាត់ទុកស្រីម្នាក់នោះជាប្រពន្ធទីមួយ"
"បែបនេះកាន់តែមិនបាន អ្នកនាងជាអ្នកមកមុន អ្នកនាងនៅក្បែរលោកយ៉ុនគ្រប់ពេលទាំងអស់ ស្រីម្នាក់នោះគ្មានសិទ្ធនោះទេ អញ្ចេសចុះ! ទៅចុះឈ្មោះចូលរៀនរួចពួកយើងទៅវីឡាវិញ"
"ពួកយើង?" អ៊ីលីតាផ្ទៀងត្រចៀកស្ដាប់ទាំងឆ្ងល់ វីយូណាក៏ទល់អណ្ដាតរួចបង្វិលចង្កូតឡានបើកទៅមុខបន្ត។
"ខ្ញុំចង់ទៅមើលមុខស្រីជើងល្អម្នាក់នោះបន្តិច" វីយូណាឆ្លើយតប៕

800likeមុនម៉ោង10 អេតមីនផុស2ភាគបន្តជូន៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now