ភាគទី28

184 9 1
                                    

តោះមកបន្តភាគយើងទៀតបងប្អូន

ក្រសោបស្នេហ៍ចាស់
ភាគទី28

"អ៊ីលីតា កុំចចេស"
"នេះលោកយ៉ុននិងភរិយាមានរឿងអីមែនទេ? មើលទៅអ្នកនាងអ៊ីលីតាដូចជាមិនចង់ទៅតាមលោកសោះ" លោកម្ចាស់ជុនក៏ចោទសំនួរឡើងភ្លាម បូកផ្សំនិងយ៉ុនហ្គីធ្វើខ្លួនដូចជាមានពិរុទ្ធទៀត នាយនិងវីយូណាក៏កាន់តែប្រាកដចិត្តថាពួកគេច្បាស់ជាមានរឿងល្អក់កករជាមួយគ្នាជាមិនខាន នេះរៀបការមិនទាន់បានប៉ុន្មានផង។
"មិនមានអីទេ ប្រពន្ធខ្ញុំតែងតែបែបនេះ.."
"ប្រពន្ធហ្អរ៎?" អ៊ីលីតាដែលកំពុងតែលាក់ពួនក្រោយខ្នងរបស់វីយូណាឯណោះ នាងក៏ងាកករឆ្កក់មើលមកគេ ស្រីតូចច្បូញមាត់តិចៗ រួចក៏ភ្ញាក់កាលបើងាកមកចំវីយូណាកំពុងតែបែរមើលមកនាង។
"លួសព្រលឹងអស់ ហិហិ" អ៊ីលីតាសើចស្ញេញគួរឲ្យស្រឡាញ់ដាក់វីយូណា ពេលនេះអ៊ីលីតាក៏ដូចជារំលឹកយ៉ុនហ្គីដល់កាលពីពេលដែលនាងនិងគេនៅជានាជាមួយគ្នា អ៊ីលីតាតែងតែជាក្មេងស្រស់ស្អាតនិងសប្បាយបែបនេះ តែចាប់តាំងពីមានរឿងមក គេក៏លែងបានឃើញវាបន្តទៀត។
"អ្នកនាងអ៊ីលីតាដឹងទេ?"
"ចាស៎?!" អ៊ីលីតាឆ្លើយទាំងកាយវិការក្រមិចក្រមើមដាក់វីយូណា នាងនិងវីយូណាក៏មានអាយុល្បាក់ៗគ្នា អញ្ចឹងពួកនាងក៏នៅមានភាពជាកូនក្មេងដូចគ្នា វីយូណាមិនបាននៅស្ងៀមក៏ប្រញាប់ក្រសោបអោបរាងកាយអ៊ីលីតាភ្លាម នាំឲ្យអ្នកម្ខាងទៀតភ្ញាក់ហើយសើចកក្អឹក។
"អ្នកនាងអ៊ីលីតាគួរឲ្យស្រឡាញ់បំផុត មើលចុះខ្លួនក្រអូបឈ្ងុយឈ្ងប់"
"អា៎ ហិហិ" អ៊ីលីតាសើចកក្អឹក ពេលលឺវីយូណានិយាយបែបនេះ នារីៗកំពុងតែអោបប្រឡែងគ្នា ចំណែកឯបុរសៗជាស្វាមីទាំងពីរនាក់បានត្រឹមតែឈរជ្រែងហោប៉ៅមើលមកនារីរបស់ពួកគេ រៀងៗខ្លួន។
(ពួកយើងនៅញ៊ាំអាហារពេលល្ងាចជុំគ្នាល្អទេ? ចាំខ្ញុំធ្វើអាហារឲ្យអ៊ីលីតាញ៊ាំឆ្ងាញ់ៗណា៎)
"គឺថា..អេនហ្សុីនៅវីឡា-"
(ហិហិ អូខេ! អ៊ីលីតាត្រៀមពោះចាំរួចហើយណា៎)
យ៉ុនហ្គីហាមាត់ឃាត់មិនទាន់នាង អ៊ីលីតាឆ្លើយយល់ព្រមនិងសំណើររបស់វីយូណាភ្លាមៗ គេមានបំណងចង់ប្រាប់នាងថា អេនហ្សុីធ្វើម្ហូបចាំពួកគេនៅវីឡាឯណោះ តែនាងឆ្លើយយល់ព្រមកាត់មុខគេបាត់ទៅហើយ។
"កុំគិតច្រើនលោកយ៉ុន ប្ដីប្រពន្ធតែងតែមានការទាស់ទែងគ្នាបន្តិចបន្តួចគេចមិនផុត សំខាន់លោកគួរយកពេលគិតនេះទៅជាលួងលោមនាងល្អជាង..រឿងតិចតួចអត់បានក៏អត់ទៅ" លោកម្ចាស់ជុនគោះស្មាយ៉ុនហ្គី រួចដើរចូលទៅបន្ទប់អាហារក្រោយភរិយាគេនិងអ៊ីលីតា នៅតែយ៉ុនហ្គីដែលឈរកាន់ឈើច្រត់មួយកន្លែងមិនទាន់ទៅតាម។
"រឿងតិចតួច? អារម្មណ៍ខ្ញុំប្រាប់មកច្បាស់ថារឿងលើកនេះវាពិបាកទទួលយកខ្លាំងណាស់" យ៉ុនហ្គីនិយាយតិចៗតែម្នាក់ឯង។

វីឡាខេនឌ្រីក!
"ឡា!ឡា៎..អេក៎ ម៉ាដាម" វេលាម៉ោង9និង30នាទីយប់ទើបយ៉ុនហ្គីនិងអ៊ីលីតាត្រឡប់មកដល់វីឡាវិញ ត្រឡប់មកដល់ថ្មើរនេះក៏ចាត់ទុកថាជាសំណាង ព្រោះទម្រាំតែយ៉ុនហ្គីបង្ខំយកនាងមកបានគឺមិនងាយនោះទេ នាងមិនតាមគេ នាងឡូឡា ពេបមាត់ ពេបករដូចជាកូនក្មេង។
"អ្នកនាង..នេះក្បាលអ្នកនាងកើតអីហ្នឹង?" គ្រាន់តែអ្នកនាងតូចចូលមកដល់ ម៉ាដាមដែលកំពុងបារម្ភក៏ចាប់ភ្លឹកភ្លាម ក្បាល អ៊ីលីតាមានបង់របួស ចំណែកកញ្ចឹងករក៏មានរុំបង់ដូចគ្នា មិនត្រឹមតែម៉ាដាមប៉ុណ្ណឹងទេ សូម្បីតែអេនហ្សុីដែលនៅផ្ទះបាយឯណោះក៏ចេញមកទាំងមានអៀមធ្វើម្ហូបជាប់មកជាមួយ។
"អ៊ីលីតាមិនអីទេមែនទេ?" អេនហ្សុីក៏សួរ នាងមើលអ៊ីលីតាទាំងចម្លែកចិត្ត នាងមុននោះក៏ស្ងៀមស្ងាត់ មិននិយាយស្ដីអីសោះ ចុះពេលនេះហេតុអីក៏នាងមើលទៅស្រស់ថ្លាម៉្លេះ?
"អ្នកបង..អ្នកបងមកនេះខ្ញុំមានរឿងប្រាប់" អេនហ្សុីមិនមាត់ តែក៏ចូលទៅជិតអ៊ីលីតា ស្រីតូចយើងដែលមុននោះញញឹមឆ្លេឆ្លា ពេលនេះក៏ងើបឡើងខ្សឹបដាក់ត្រចៀកអេនហ្សុីភ្លាម។
"ក្នុងខ្លួនខ្ញុំមានគ្រឿងផ្ទុះ..."
"ហ្អាស៎? ថាម៉េច មានគ្រឿងផ្ទុះ?" អេនហ្សុីលាន់មាត់ទាំងញ័រខ្លួនចំប្រប់ អ៊ីលីតាក៏សើចកក្អឹក មុននឹងយ៉ុនហ្គីចូលមកទាន់ គេបានលឺនិងដឹងថាអ៊ីលីតានិយាយអីខ្លះមុននោះ គេសង្គ្រឺតធ្មេញរួចចូលទៅចាប់ដៃនាងជាប់។
"អូនកុំជឿនាង វាគ្មានអាវុធស្អីទេ" យ៉ុនហ្គីប្រើប្រាស់សព្វនាមផ្អែមជាមួយអេនហ្សុី ខុសប្លែកពីអ៊ីលីតាដែលគេបានត្រឹមតែហៅថានាង អ៊ីលីតាក៏ក្ដាប់មាត់ រួចអោបដៃសំឡឹងមើលទៅនាង។
"មិនជឿបងឲ្យតេឡេមក អូនចុចសាក"
"បិទមាត់ហើយឡើងទៅដេក កុំធ្វើឲ្យខ្ញុំអត់ទ្រាំជាមួយនាងជាងនេះទៀត" យ៉ុនហ្គីសំឡុតអ៊ីលីតាផាំងៗដល់ថ្នាក់សូម្បីតែអេនហ្សុីនាងក៏ពិបាកទទួលយក នាងមើលមកអ៊ីលីតា នាងមិនបានភ័យខ្លាច តែនាងក៏ថែមទាំងញញឹមឌឺដងទៀត។
"ទៅដេកក៏បាន.. ខ្ញុំមិនចាក់សោរទេ បើចង់មករកបានណា៎ ហិហិ" អ៊ីលីតាញាក់ស្មារួចបែរដើរឡើងទៅខាងលើបាត់ យ៉ុនហ្គីឯណោះក៏មិនបាននិយាយអីក្រៅពីក្ដាប់ដៃណែន ព្រោះខឹង៕

800 like 150 share សម្រាប់ភាគបន្តណា៎ ចាឡាញ់អ្នកអាន៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now