ភាគទី97

379 9 1
                                    

ភាគបន្តមកតាមសន្យា...

ក្រសោបស្នេហ៍ចាស់
ភាគទី97

មន្ទីរពេទ្យ..
(អ៊ីលីតាមានកូន...)
(កូនធ្វើទុក្ខ...)
(យើងបានធ្វើស្អីខ្លះ?)
សំនួរជាច្រើនលោតឡើងក្នុងខួរក្បាលរបស់អ្នកដែលកំពុងតែអង្គុយរង់ចាំនៅពីមុខបន្ទប់ពិនិត្យឯណោះ ចាប់តាំងពីបីនាងដាក់ឡានមកពេទ្យទាំងត្រដាបត្រដួសមក យ៉ុនហ្គីក៏អង្គុយសំកុក ដៃម្ខាងលើកឡើងមកខាំមិនឈប់ ហាក់ដូចជាគេស្រេ្តស៍គិតអ្វីលែងចេញទាំងអស់ អាការៈគេក៏មានអ្នកជាភ្នែកជាច្រមុះសម្គាល់ឃើញនិងប្រញាប់ឃាត់។
"លោកម្ចាស់.."
"ឈប់ខំក្រចកបន្តទៀត មើលចុះដាច់រលាត់ស្បែកហូរឈាមហើយ" ម៉ាដាមទម្លាក់ខ្លួនអង្គុយចុះក្បែរនាយរួចលូកដៃទាញយកកូនកន្សែងពីកាបូបយកមកជូតនិងរុំមេដៃដែលយ៉ុនហ្គីខាំដល់ចេញឈាមនោះ អ្នកដែលមានឈ្មោះជាម្ដាយ តែម្ដាយក្រៅសាច់ឈាមឯណោះគេក៏មិនបាននិយាយអី ភ្នែកសំឡឹងមើលមកម្ដាយកូនទាំងពីរនាក់នោះ ហើយក៏ឆ្លៀតព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
"ម៉ាដាមដឹងរឿងកូនខ្ញុំយូរហើយមែនទេ?" ម៉ាដាមអង្អែលដៃយ៉ុនហ្គីសុខៗ ក៏មានសំនួរមួយធ្លាយចេញពីមាត់របស់គេ សំនួរដែលម៉ាដាមមិនអាចហើបមាត់ឆ្លើយបាន ព្រោះគាត់ដឹងថាយ៉ុនហ្គីកំពុងតែខឹងខ្លាំងនិងរឿងមួយនេះ។
"ឲ្យម៉ាដាមសុំទោស"
"ខ្ញុំវិះតែនឹងជាប់ឈ្មោះសម្លាប់កូនខ្លួនឯងទៅហើយម៉ាដាមដឹងទេ? នេះខ្ញុំធ្វើជាឪគេរបៀបមិច?" យ៉ុនហ្គីព្យាយាមទប់កំហឹងខ្លួនឯងដោយការដកដៃចេញពីកន្សែងរបស់ម៉ាដាម រួចជ្រប់មុខខ្លួនឯងតិចៗ ម៉ាដាមក៏បានតែខាំមាត់រួចលូកដៃបំណងចង់ចាប់កាន់ស្មានាយតិចៗ។
"កុំប៉ះខ្ញុំ..ខ្ញុំលែងទុកចិត្តម៉ាដាមហើយ" យ៉ុនហ្គីជៀសមិនសូម្បីតែឲ្យគាត់ប៉ះ ម៉ាដាមក៏មិនបានរំលងខ្សែខណ្ឌ គាត់ក្រោយចេញពីកៅអីរួចថយឆ្ងាយពីយ៉ុនហ្គីបំផុតតាមដែលអាចធ្វើទៅបាន។ យ៉ុនហ្គីឯណោះបំណងចង់ទៅឈរមើលនាងតាមកញ្ចក់បន្ទប់ទៅហើយ តែចៃដន្យអីទ្វារបន្ទប់ពិនិត្យបើកចេញមកល្មម។
"យ៉ាងមិចទៅហើយអ៊ីលីតា? អូនមិនអីទេហ្អេស៎? នៅឈឺត្រង់ណា៎ទេ?" ពេលពេទ្យរុញអ៊ីលីតាចេញមក អ្វីដែលយ៉ុនហ្គីសួរមុនគេបង្អស់នោះគឺសុខភាពនាង ស្រីតូចក៏នៅអង្គុយស្ងៀមមិននិយាយអ្វី មួយស្រប៉ក់ទើបនាងក្រោកពីរទេះរុញ។
"អ៊ីលីតា! អូនគិតក្រោកទៅណា? អ៊ីលីតាអូនក្រោកមិនបានទេ អូននៅមិនទាន់ស្រួលខ្លួន ហើយកូនក៏ចង់សម្រាក"
"ជារឿងខ្ញុំទេ..ខ្ញុំចង់ទៅផ្ទះ" អ៊ីលីតាបង្ហាញកាយវិការសោះកក្រោះដាក់គេ រួចអូសជើងដើរបន្តទៅមុខ យ៉ុនហ្គីឯណោះក៏មិនបង្អង់ប្រញាប់រត់ចេញទៅតាមនាង នៅតែម៉ាដាមនិងម៉ាក់យ៉ុនហ្គីប៉ុណ្ណោះដែលនៅ។
"អ្នកទាំងពីរជាសាច់ញាតិម្ដាយក្មេងមែនទេ? ខ្ញុំអាចសុំពិភាក្សាជាមួយបន្តិចបានទេ?" កាលបើលឺលោកដុកទ័រនិយាយបែបនេះ ម៉ាដាមនិងម៉ាក់យ៉ុនហ្គីក៏មើលមុខគ្នា ពួកគាត់ទាំងពីរក៏មិនបដិសេធអី តែបោះជំហានចូលទៅក្នុងតាមការអញ្ជើញហៅរបស់ដុកទ័រ។

ក្រឡេកទៅមើលយ៉ុនហ្គីនិងអ៊ីលីតាឯណោះវិញ អ្នកម្ខាងព្យាយាមដេញតាមពីក្រោយរដឹក ចំណែកមនុស្សម្នាក់នៅខាងមុខនោះក៏ព្យាយាមដើរគេចរហូត ហួសពីមួយផ្លូវចូលមួយផ្លូវ យ៉ុនហ្គីឯណោះក៏មិនរុញរា គេប្រញាប់រត់តាមពីក្រោយភរិយា មិនតម្អូញ មិនខឹងសម្បារអីនិងនាងសោះ ព្រោះចាប់ពីពេលនេះគេប្ដេជ្ញាហើយថាគេនឹងធ្វើជាស្វាមីដែលល្អបំផុត មើលថែនាងនិងកូនឲ្យបានល្អ។
ទីត!ទីត..
(យី! ឆ្លងថ្នល់មិនមើលចង់ងាប់រឺយ៉ាងមិច?)
គេប្រហែសភ្នែកតែបន្តិច អ៊ីលីតាក៏វិះនិងមានបញ្ហាទៅហើយ យ៉ុនហ្គីប្រញាប់រត់ទៅពីក្រោយនាងរួចក្រសោបអោបចង្កេះតូចច្រឡឹងរបស់ភរិយាជាប់។
"សុំទោសលោក.. ភរិយាខ្ញុំនាងមិនស្រួលខ្លួនទើបដើរមិនបានប្រយត្ន័"
"យកលេសមិនប្រយត្ន័ នេះបើយើងមិនប្រយត្ន័ដែរ ប្រពន្ធឯងប្រហែលជានៅក្រោមឡានបាត់ដែរហើយ ហ៊ឹស អាចង្រៃយ៎" បុរសម្នាក់នោះស្តោះទឹកមាត់រួចបើកឡានចេញលឿនដូចជាហោះ យ៉ុនហ្គីឯណោះក៏មិនមាត់បានត្រឹមតែងាកតាមមើលឡាននោះ អ៊ិលីតាឯណោះនាងក៏ខឹង កាន់តែខឹងពេលដែលយ៉ុនហ្គីមិនមាត់ នៅឈរឲ្យគេមាក់ងាយបែបនោះ។
"សើកមើកបំផុត អឹស! លែងខ្ញុំ.." អ៊ីលីតារុញដៃយ៉ុនហ្គីចេញរួចបន្តដើរទៅមុខ យ៉ុនហ្គីតាមមើលនាងរួចក្រវីក្បាលបន្តិច ដៃលូកទាញទូរសព្ទ័រួចចុចផ្ញើសារអ្វីម៉្យាងចេញទូរសព្ទ័ មុននឹងទូរសព្ទ័គេមានអ្នកខលចូលមក។
"ឃើញលេខឡានយើងផ្ញើទៅនោះទេ?"
"តាមបំបុកឡានវាឲ្យបាន បើមិនបានឯងនឹងត្រូវជាមិនខាន" យ៉ុនហ្គីបញ្ចប់ការសន្ទនាគេ រួចប្រញាប់រត់ទៅតាមយកចិត្តភរិយាទៀត៕

You've reached the end of published parts.

⏰ Last updated: Jan 12 ⏰

Add this story to your Library to get notified about new parts!

ក្រសោបស្នេហ៍ចាស់Where stories live. Discover now