ភាគទី59

181 12 0
                                    

ថ្ងៃកំណើតដែលគ្មាននរណាចងចាំ សូម្បីតែគ្រួសារតែម្នាក់ដែលនាងមាន វាដូចជាកំសត់បន្តិចហើយ...

ក្រសោបស្នេហ៍ចាស់
ភាគទី59

"អ៊ីលីតា.."
តុក!តុក..
កន្លងផុតទៅជិត15នាទី គេក៏នៅតែបន្តគោះទ្វារបន្ទប់របស់នាងជាប់រហូត តែមិនមានការឆ្លើយតបអ្វីពីអ្នកនៅខាងក្នុងសោះ គេមានអារម្មណ៍នៅមិនសុខ ព្រោះអ្វីដែលដុងហានិយាយទាំងអស់មុននោះដូចជាហាក់ជួយលាងជម្រះខួរក្បាលដែលដុះស្នឹមរបស់គេបានខ្លះ ជាពិសេសអ្វីដែលធ្វើឲ្យគេមានអារម្មណ៍មិនល្អនិងខឹងខ្លួនឯងនោះ គឺគេភ្លេចថ្ងៃកំណើតរបស់នាងនេះ។
"បងយ៉ុន!" កំពុងតែឈរគោះទ្វារសុខៗក៏មានដៃស្រឡូនលូកកាន់ស្មារបស់នាយ កាន់រួចគោះតិចៗហាក់ដូចជាមានអ្វីម៉្យាងចង់និយាយ យ៉ុនហ្គីក៏ព្រលែងខ្យល់ដង្ហើមរួចងាកមើលទៅក្រោយខ្នងទាំងបានគិតទុកជាមុនថាម្នាក់នោះជានរណា។
"យប់ហើយអេនអាចទៅសម្រាកបាន យប់នេះបងគេងនៅបន្ទប់ធ្វើការ ព្រោះមានការងារធ្វើច្រើន ប៉ឹប" យ៉ុនហ្គីមិនមានឱកាសសូម្បីតែបញ្ចប់ប្រយោគខ្លួនឯងសោះ នាងក៏ត្រូវអ្នកគោះហៅនោះអោបក្រសោបជាប់ណែន អេនហ្សុីខ្ទប់មុខនិងទ្រូងរបស់គេយំខ្សឹបខ្សួលអួលទ្រូងដោយគ្មានមូលហេតុអ្វីសោះ។
"មានរឿងអី?"
"គឺរឿងដែលដុងហានិយាយមុននោះ រឿងកាដូ-"
"អេនមិនយកល្អហើយ ព្រោះឲ្យតែរបស់ពីវា គ្មានសិទ្ធិយកចូលមកក្នុងវីឡានេះទេ" យ៉ុនហ្គីនិយាយឡើងហាក់ដូចជាយល់ស្របនឹងទង្វើរបស់អេនហ្សុីធ្វើ នាងតូចងើបមុខឡើងរួចពេបមាត់ទាំងភ្នែករលីងរលោងមុខគេ។
"បងពិតជាមិនបានខឹងនិងអេនហ្សុីមែនរឺ?"
"ប្រាកដហើយ ទៅសម្រាកចុះ" យ៉ុនហ្គីលូកដៃឈ្លីក្បាលអេនហ្សុី រួចគេក៏ជ្រែងហោប៉ៅដើរចេញទៅមុននាងបាត់ គេមិនមែនមិនខ្វល់ពីអ៊ីលីតា តែគេមិនចង់ឲ្យអេនហ្សុីឃើញថាគេខ្វល់ខ្វាយពីអ៊ីលីតាពេកទេ ព្រោះវាខុសពីគោលការណ៍ដែលនាយបានប្រាប់នាង។
គេមិនបានដឹងទេថាកាលដែលគេលើកលែងនិងយល់ស្របបែបនេះ អ្នកដែលព្យាយាមជ្រៀតជ្រែកទំនាក់ទំនងរវាងពួកគេម្នាក់នេះក៏កាន់តែបានចិត្ត អេនហ្សុីឈរសំឡឹងមើលទៅគេ ដៃម្ខាងក៏លើកឡើងជូតទឹកភ្នែក ស្នាមញញឹមក៏ញ៉ោចឡើងទាំងបានស្រាលចិត្ត។
(មិនប្រកាន់ខឹង? មិនយូរទេ អេននឹងធ្វើឲ្យបងយ៉ុនទទួលយកអេនឲ្យបាន)

ក្រសោបស្នេហ៍ចាស់Where stories live. Discover now