ភាគទី63,64,65

213 13 0
                                    

បងតួយល់តែអារម្មណ៍ខ្លួនឯង ដល់អូនតួព្រលះបានធ្វើឯងណាសភ្នែក

ក្រសោបស្នេហ៍ចាស់
ភាគទី63,64,65

ម៉ោង6ល្ងាចថ្ងៃដដែល
ក្រោយពីនិយាយជាមួយនិងយ៉ុនហ្គីពីថ្ងៃរួចមក អ៊ីលីតានាងក៏ត្រឡប់ទៅកាន់ថ្នាក់រៀនរួចអង្គុយរៀនតាមធម្មតា ទោះបីជានាងមានអារម្មណ៍ថាទើសទាល់ជាមួយនិងវត្តមានសាស្ត្រាចារ្យសម្អប់ម្នាក់នេះក៏ដោយ។ នាងរៀនពីមួយម៉ោងទៅមួយម៉ោងបន់ឲ្យតែដល់ម៉ោងទៅផ្ទះ លើកដំបូងថ្ងៃដំបូងនាងក៏មានអារម្មណ៍ហត់នឿយនិងងងុយ ត្បិតថានាងនៅតែវីឡាលេងរហូតរាប់ឆ្នាំទៅហើយ ទើបនាងមិនសូវមិនទម្លាប់។
"ឲ្យបងជូនទៅផ្ទះទេ?" អ៊ីលីតានិងខេតលីនចេញពីអាគាររៀនមកជាមួយគ្នា ពួកនាងក៏នាំគ្នាដើរថ្មើរជើងរហូតមកដល់កន្លែងចតឡាននៅមុខធ្លាសាលាឯណោះ។ មកដល់អ៊ីលីតាក៏សួរនាំប្អូនភ្លាម ក៏ព្រោះតែវាយប់យន់ទន់ទោរទៅហើយ បើបណ្ដោយឲ្យនាងទៅផ្ទះតែឯងវាក៏មិនមែនជារឿងអីល្អនោះដែរ។
"មិនអីទេបងអ៊ីលីតា ខ្ញុំអាចជិះឡានក្រុងទៅបានណា៎ ផ្ទះដែលខ្ញុំស្នាក់ក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មានដែរ" លឺខេតលីនបដិសេធ អ៊ីលីតានាងក៏មិនសូវជាសប្បាយចិត្តប៉ុន្មានដែរ តែនាងក៏មិនជំទាស់ មានតែញញឹមឆ្លើយតបនិងការចង់បានរបស់នាងវិញ។
"និយាយអញ្ចឹង ចាំពេលទំនេរបងនឹងទៅហាងកាហ្វេរបស់ហ្វេលីលេង ពួកយើងនឹងបានជួបគ្នានៅទីនោះពិតទេ?"
"ចាស៎បងស្រី បើបងមកលេង បងមកលេងថ្ងៃសៅរ៍អាទិត្យមកណា៎ ព្រោះបើថ្ងៃធម្មតាខ្ញុំធ្វើការតែវេនយប់ ហើយក្រៅពីនោះខ្ញុំក៏នៅផ្ទះរៀបចំការងារផ្សេងទៀត"
"អូ! អញ្ចឹងបានន័យថាអូនរើចេញពីហ្វេលីហើយពិតទេ?" អ៊ីលីតាក៏សួរនាំទាំងចង់ដឹង ក៏ព្រោះតាមដែលនាងលឺមកហ្វេលីចិញ្ចឹមក្មេងៗឲ្យបានរៀនជាច្រើននាក់ហើយម្នាក់ក្នុងចំណោមពួកគេនោះក៏ជាខេតហ្នឹងឯង តែបើនាងនៅផ្ទះផ្សេង អញ្ចឹងបានន័យថានាងលែងនៅជាមួយហ្វេលីស្សៀរ៍ហើយ?។
"ចាស៎! ខ្ញុំបានសុំគាត់រើចេញហើយបង ខ្ញុំមិនចង់ឲ្យបងហ្វេគាត់ពិបាក ព្រោះគាត់ជួយក្មេងៗច្រើនណាស់ គាត់មិនរអ៊ូរទាំតែខ្ញុំក៏ចេះតែក្រែងចិត្តគាត់ ខ្ញុំមានសមត្ថភាពអាចធ្វើការរកលុយបាន អញ្ចឹងខ្ញុំមិនចង់រំពឹងលើគាត់តែម្នាក់ទៀតទេ ម៉្យាងមានផ្ទះខ្លួនឯងខ្ញុំក៏អាចមានជាទ្រព្យសម្បត្តិរបស់ខ្លួនឯងទុកឲ្យកូនៗនៅថ្ងៃខាងមុខខ្លះ" កាន់តែស្ដាប់ កាន់តែឲ្យអ៊ីលីតាដឹងច្បាស់ថាខេតលីនជាក្មេងស្រីដែលមានការគិតជ្រៅជ្រះខ្លាំងណាស់។
"គិតបានជ្រៅណាស់ណ៎ខេត នេះបងគួរតែរៀនតាមខេតឲ្យបានច្រើនល្អទេ? បងក៏មានក្ដីស្រម៉ៃដូចជាខេតដែរ" សម្ដីដែលអ៊ីលីតានិយាយ ធ្វើឲ្យអ្នកដែលស្ដាប់អត់មិនឆ្ងល់មិនបាន នាងងាកមើលមុខអ៊ីលីតាបំណងចង់ហើបមាត់សួរ តែក៏មានដៃនរណាមិនដឹងទម្លាក់មកកាន់ប៉ះអង្អែលក្បាលនាងពីក្រោយ។
ផស៎
"អីយ៉ូយ! អង្អែលក៏អង្អែលទៅចាំបាច់ខោក មនុស្សឆ្កួត" ដំបូងខេតអាចនិងមិនដឹងថាជានរណាដែលមកប៉ះក្បាលនាង តែជំហានបន្ទាប់ដែលគេធ្វើមកនាង នាំឲ្យស្រីតូចកត់សម្គាល់បានភ្លាមដោយមិនចាំបាច់ងាកទៅមើលមុខ។
"អូហ៍! ឲ្យគេសុំទោស គេឃើញខ្លួនឯងលេងបានរហូតមិនដែលខឹង ទើបតែថ្ងៃហ្នឹងមិនដឹងជាខ្មោចអីចូលទើបប៉ះមិនបាន"
"នែ! តិចខ្ញុំហៅគេឲ្យមកវាយបែកមាត់ទៅ"
"នរណាទៅ? អ្នកអង្គម្ចាស់ក្នុងសុបិន្តនុង៎មែនទេ?" ពួកគេទាំងពីរនៅឈ្លោះប្រកែកគ្នាមិនចាញ់គ្នាសោះ ថាខេតលីនទៅនាងនៅក្មេង ចុះជីមីនជាមនុស្សចាស់ឯណោះ ហេតុអីក៏នៅតពុតក្មេងទៀត? គិតមកដល់ត្រង់ចំណុចនេះអ៊ីលីតានាងក៏អស់សំណើចតិចៗក្នុងចិត្ត មើលតែប៉ុណ្ណេះនាងក៏ដឹងថាជីមីនគិតបែបណាទៅលើខេតលីន មិនអញ្ចឹងគេមិនមែនមកចុះឈ្មោះរៀនជាថ្មី ទាំងដែលគេរៀនមុខវិជ្ជាផ្សេងចប់រាប់ឆ្នាំទៅហើយនោះទេ។
ទីត!ទីត..
"នែ! ខ្ញុំឈប់និយាយជាមួយឯងហើយ ឡានក្រុងមកដល់ល្មម បាយៗបងស្រីអ៊ីលីតា"
"អេ៎! លាតែគេមិនគិតលាគេផងទេខ្លួនឯង?"
(បិទមាត់ទៅ មនុស្សឆ្កួត)
ទោះបីជារត់ឆ្ងាយខេតលីនក៏នៅងាកមកតមាត់ជាមួយជីមីនទៀត នាយក៏សើចបិទមាត់មិនជិត ដៃជ្រែងហោប៉ៅមើលនាងល្អិតនោះចាកចេញទៅ គេខំមកឲ្យលឿនព្រោះនិងអាលបានជូននាងទៅផ្ទះ តែបើនាងចង់ជិះឡានក្រុងហើយ ក៏តាមហ្នឹងចុះ។
"ដុកទ័រមីនពេញចិត្តនាងល្អិតខេតនេះ ពិតជាមិនខកបំណងទេ នាងស្អាត ឆ្លាតហើយចេះគិតគូរណាស់"
"ខ្ញុំគ្រាន់តែអាណិត នាងជាក្មេងកំព្រាតាំងពីតូច នាងឆ្លងកាត់រឿងជាច្រើនដែលក្មេងដទៃសឹងតែមិនដែលជួប ហើយនាងក៏ធ្វើឲ្យខ្ញុំកាន់តែអាណិតនិងចង់ជួយនាងថែមទៀត ព្រោះនាងដើរម្នាក់ឯងយូរហើយ យ៉ាងហោចណាស់ក៏ខ្ញុំមានមុខជាអ្នករួមដំណើរក្នុងជីវិតនាងផងចុះ"
(គេម្នាក់នោះក៏ធ្លាប់និយាយបែបនេះដែរ)
មាត់ញញឹម ភ្នែកសំឡឹង ត្រចៀកព្យាយាមស្ដាប់ជីមីននិយាយពិតមែន តែខួរក្បាលនិងចិត្តនាងក៏តែងតែនឹករលឹកដល់ប្រុសម្នាក់នោះ គេគួរឲ្យស្អប់តែអនុស្សាវរីយ៍នាងនិងគេមានច្រើនលើសលុប ដល់ថ្នាក់នាងក្រឡេកទៅណា ឃើញនរណាធ្វើល្អជាមួយគ្នា នាងក៏នឹកឃើញតែរឿងរបស់ពួកគេ។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now