ភាគ15

208 13 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី15

ថ្ងៃបន្ទាប់..
បន្ទប់ធំទូលាយមានផាសុកភាព ពេលនេះក៏មានអ្នកចេញចូលមិនដាច់ ព្រោះម្ចាស់បន្ទប់នាពេលនេះគេសម្រេចចេញពីទីនេះ ចេញទាំងមិនស្ដាប់តាមវេជ្ជបញ្ជារបស់លោកដុកទ័រសោះ មិនថាគាត់ព្យាយាមឃាត់នាយទុកតាមដានស្ថានភាពជម្ងឺបែបណាក៏ដោយក៏នាយកម្លោះយើងមិនស្ដាប់។
"លោកអាចទាក់ទងមកខាងពេទ្យបាន ខ្ញុំនឹងជាអ្នកទៅពិនិត្យជូនលោកដោយផ្ទាល់នៅវីឡាតែម្ដង" មាត់យល់ស្របឲ្យយ៉ុនហ្គីចេញពីពេទ្យតាមបំណងពិតមែន តែចិត្តជាពេទ្យ នាយនៅតែមានការព្រួយបារម្ភជាប់មិនលែង នេះគេមិនទាន់បានឈានជើងចេញពីបន្ទប់សម្រាកនៅឡើយផង។
"ខ្ញុំថាលោកគួរតែនៅមួយយប់ពីរអីទៀតសិនទៅលោកយ៉ុន"
"នេះលោកបារម្ភធ្វើមើលតែប្រពន្ធបារម្ភពីប្ដីចេញច្បាំងទៅហើយ ដុកទ័រមីន" យ៉ុនហ្គីស៊កសៀតសម្ដីនិងដុកទ័រជីមីន ព្រោះមួយព្រឹកនេះគេក៏មកឈរសំកុកសួរនាំនាយរហូត មិនគិតទៅមើលអ្នកជម្ងឺផ្សេងទាល់តែសោះ ជីមីនក៏ចងចិញ្ចើមហាក់ចង់ខឹងបន្តិច នេះនាយហ៊ានយកការព្រួយបារម្ភក្នុងនាមជាមិត្តរបស់គេយកទៅលេងសើចបែបនេះ។
"ខ្ញុំគ្រាន់តែប្រាប់ ព្រោះលោកជាអ្នកបង្កើតសារធាតុនោះ លោកក៏ដឹងច្បាស់ពីផលប៉ះពាល់របស់វាដែរ.. លោកមិនមែនមិនចាំទេថាសារធាតុនោះមានផលប៉ះពាល់ប៉ុណ្ណា បើសិនជាគ្មានថ្នាំបន្សាបនោះ?" ជីមីនព្យាយាមអធិប្បាយរៀបរាប់ គេក៏ព្យាយាមបំផុតហើយក្នុងការសិក្សាស្រាវជ្រាវជាតិថ្នាំនោះដូចគ្នា យ៉ុនហ្គីបញ្ចេញស្នាមញញឹមស្ងួតបន្តិច រួចលូកដៃទះស្មាមិត្តចាស់បន្តិច មុននឹងកូនចៅគ្រាគេដាក់ចុះនៅលើរទេះរុញវិញ។
"បែបហ្នឹងហើយទើបខ្ញុំប្រញាប់ទៅព្យាបាលខ្លួន ហើយនិងអាលបានទៅបន្ទប់ពិសោធន៍ធ្វើការបន្ត..ប្រោក" កំពុងតែនិយាយគ្នាសុខៗដល់កន្លែងបន្ទប់ពិសោធន៍នោះភ្លាម អ្នកដែលកំពុងតែរៀបកាបូបឯនាយក៏ទម្លាក់ដោយភាពត្រគោះបោះបោក យ៉ុនហ្គីទម្លាក់ស្នាមញញឹមចុះ រួចដៀងភ្នែកមើលគូដណ្ដឹងដែលនៅឈរទាំងមុខក្រម៉ូវឯណោះ តាំងតែពីយប់ ទាស់សម្ដីគ្នារួចមក អ៊ីលីតានាងក៏ស្ងៀមស្ងាត់មិននិយាយគ្នាជាមួយគេសោះ យប់មិញនាងក៏ប្ដូរទៅដេកនៅលើសាឡុង មិនឡើងលើគ្រែជាមួយគេទៀត នាងកាន់តែធ្វើឲ្យភាពមន្ទិលរបស់នាយច្បាស់ ច្បាស់ដូចជាអ្នកម៉ាក់គេបានប្រាប់អញ្ចឹង។
(បើសិនជានាងស្រឡាញ់កូនមែន គេក៏នឹងបង្ហាញកាយវិការដដែលដាក់កូន មើលនាងទៅមើលពីមុននឹងពេលនេះដូចគ្នាទេ?)
ពាក្យសម្ដីត្រឹមប៉ុន្មានប្រយោគនេះក៏លោតឡើងក្នុងខួរក្បាលរបស់គេ ដូចមានអ្នកមកខ្សឹបត្រចៀកនាយគ្រប់ពេលអញ្ចឹង ហើយវាក៏ហាក់បង្ហាញលទ្ធផលនាយបណ្ដើរៗហើយពេលនេះ។
"ទៅយកអ៊ីវ៉ាន់ពីអ្នកនាងឯងមក"
"ទៅផ្ទះ" យ៉ុនហ្គីនិយាយកំបុតៗ មុននឹងអោយកូនចៅរុញរទេះគេទៅមុខ មិនឈ្លៀតហៅគូដណ្ដឹងអីបន្តិចសោះ អ៊ីលីតានាងមានៈមិនព្រមឲ្យនរណាប៉ះពាល់របស់ផ្ទាល់ខ្លួននាងសោះ។
"ខ្ញុំកាន់ខ្លួនឯងបានទាំងអស់ កុំមកប៉ះពាល់" អ៊ីលីតាសម្ដីរឹងដាក់កូនចៅគូដណ្ដឹង រួចដើរត្រុកៗចេញទៅ មុនទាំងយ៉ុនហ្គីទៀត កាយវិការចម្លែកនាំឲ្យនាយតាមមើលមិនដកភ្នែក ជាពិសេសភ្នែកក៏មើលទៅរបស់របរផ្ទាល់ខ្លួនរបស់នាងជាប់ កាន់តែឆ្ងល់ ហេតុអីក៏នាងមិនឲ្យគេកាន់បែបនោះ។
(នេះអូនមានពិរុទ្ធមែនទេ?!)

វីឡាេខនឌ្រីក
ឡាន3គ្រឿងឈប់ចតបន្តកន្ទុយគ្នាហាក់បីដូចជាដង្ហែគណៈប្រតិភូមកពីទីណា តែបើសង្កេតមើលឲ្យច្បាស់នោះទើបដឹងថាអ្នកដែលត្រូវការពារតឹងរឹងនោះជាអ្នកប្រុសនិងទាយាទតែមួយគត់របស់វីឡាខេនឌ្រីកហ្នឹងឯង គេជាអ្នកកាន់កាប់មុខតំណែងនិងស្ដារគ្រួសារដែលធ្លាប់លិចផុងព្រោះតែការវក់និងល្បែងរបស់ទាយាទមុនៗ គេជាជំនាន់ក្រោយដែលសាច់ញាតិគ្រប់គ្នាក្លបខ្លាច ត្បិតនាយមិនដែលវាចារឺប្រាប់បំណងនៃការធ្វើអ្វីមួយមុនទេ គេធ្វើវា បង្ហាញផ្លែផ្កាចេញមកឲ្យគ្រប់គ្នាឃើញតែម្ដង គេមានមុខងារជាសាស្ត្រាចារ្យផង អ្នកជំនួញជើងទឹកផង ហើយនៅមានមុខរបររកសុីជួញដួរអាវុធបិតបាំងមុខនោះទៀត កិត្តិនាមគេរីកសុះសាយ តែសង្ឃឹមថាការដែលគេក្លាយជាជនពិការពេលនេះមិនខ្ចរខ្ចាយដែរទៅចុះ។
"ស្វាគមន៍លោកម្ចាស់យ៉ុន" អ្នកបម្រើអោនក្បាលគោរពនាយទាំងព្រម គ្រាន់តែនាយត្រូវគេគ្រាចុះពីឡានមក តែសម្ដីពួកគេមិនចូលត្រចៀកគេសោះ ក៏ព្រោះពេលនេះក្រសែភ្នែកនឹងចិត្តគេបាញ់ឆ្ពោះទៅអ៊ីលីតាទាំងអស់។
"ទៅណា?!"
"មករុញរទេះបង.." យ៉ុនហ្គីចាប់ក្របួចករដៃគូដណ្ដឹងជាប់បង្ខំនាង ព្រោះឃើញនាងមានបំណងចង់ចូលទៅទាំងគ្មានវត្តមានគេ អ៊ីលីតានាងក៏មិនមានជម្រើសដែរ មានតែធ្វើតាម តែធ្វើតាមទាំងមុខមាំ។
នាងចូលឈរពីក្រោយរួចរុញរទេះគូដណ្ដឹងឡើងទៅកាន់ជាន់ខាងលើ គ្រប់គ្នាក៏មានមន្ទិលតែមិនហ៊ានសូម្បីងើបភ្នែកតាមមើល យ៉ុនហ្គីក៏ពើងខ្លួនដេកកើយលើពូករទេះ ងើយមើលមុខគូដណ្ដឹងដែលបង្ហាញភាពមានៈឯណោះ។
"ខឹង?!" សំនួរបែបកំបុតៗនាំឲ្យអ៊ីលីតាកាន់តែលែងចង់និយាយជាមួយគេ ឯណាទៅមនុស្សប្រុសផ្អែមល្ហែមរបស់នាង នេះគ្រោះថ្នាក់នេះពេទ្យមានលួចលាងខួរក្បាលឲ្យគេដោយនាងមិនបានដឹងទេ?
"អត់"
"បងដឹងថាអូនខឹងរឿងបងដេញអាដុងហានៅថ្ងៃនោះ"
"វាមិនសមដែលបងដេញអ្នកជួយជីវិតអូនទៅទាំងឈាមត្រជាក់បែបនោះ បើបងមិនបានអរគុណក៏គួរតែនិយាយតាមសម្រួលផង អូនមិនចូលចិត្តបងបែបហ្នឹងទេ" នាងបកមកវិញទាំងបង់ៗនាំឲ្យយ៉ុនហ្គីសង្គ្រឺតធ្មេញ អ៊ីលីតាមិនដឹងនាងក៏នៅតែបន្តនិយាយទៀត។
"បងបារម្ភអី? អូនជាស្រីបង ពួកយើងគង់តែរៀបការជាមួយគ្នា.."
"ក៏បាន! បងនឹងមិនហាមអូនរឿងទាក់ទងនិយាយជាមួយវាទេ តែត្រូវមានលក្ខខណ្ឌ..បើអូនអាចធ្វើបានបងនឹងព្រមតាមអូន.." អ៊ីលីតានាងមិននិយាយ តែក៏ឈរស្ងៀម។
"បើអូនព្រមឲ្យបងមានប្រពន្ធមួយទៀត បងនឹងព្រមឲ្យអូននិយាយគ្នាជាមួយអាដុងហាតាមធម្មតា"
ផ្លាច់!

ក្រសោបស្នេហ៍ចាស់Where stories live. Discover now