ភាគទី24

171 6 0
                                    

បងតួបុរសជោគជ័យ ការប្រពន្ធម្ដងពីរ ដេកអោបម្ដងពីរហ្មង

ក្រសោបស្នេហ៍ចាស់
ភាគទី24

ប៉ឺង!
ពែងកាហ្វេត្រូវទម្លាក់ចុះនៅលើតុក្នុងបន្ទប់ផ្សេងក្បែរនិងបន្ទប់ធំឯណោះ បន្ទប់ដែលពេលនេះប្រែក្លាយមកជាបន្ទប់របស់អេនហ្សុី ប្រពន្ធដែលនាងពឹងពាក់ឲ្យជួយនោះ យ៉ុនហ្គីមករកនាង ប្រឡែងលេងជាមួយនាង មិនមែនព្រោះតែអ្វីផ្សេង តែព្រោះនាយចង់បញ្ឈឺភរិយាជើងល្អ ឲ្យនាងស្គាល់អារម្មណ៍ត្រូវគេបញ្ឈឺឌឺដងនិងក្បត់នៅនិងមុខបន្តិច។
"បងមិនគិតថាវាឃោឃៅដាក់អ៊ីលីតាពេកទេមែនទេ? ខ្ញុំចង់បានន័យថាពួកយើងមិនបានធ្វើអីទេ តែអ្នកនាងអ៊ីលីតាប្រហែលជាគិតដល់រឿងទាំងនោះ ហើយនាងក៏អាចនិងគិតអាក្រក់មកលើបងនិងខ្ញុំ"
"បើនាងគិតបែបនុង៎ក៏ល្អ ព្រោះនាងនឹងបានដឹងថាពេលដែលបងបានឃើញនាងនិងអាចង្រៃនោះនៅលើគ្រែជាមួយគ្នា ចិត្តបងខ្លោចផ្សាប៉ុណ្ណា" យ៉ុនហ្គីក្ដាប់ពែងកាហ្វេខ្លាំងដល់ថ្នាក់ប្រេះស្រាំបន្តិចបន្ដួច ជាសំណាងល្អអេនហ្សុីនាងឃើញទាន់ ហើយក៏ប្រញាប់ទាញយកវាពីដៃរបស់គេ។
"បងក៏ដឹងណាថាការតបតរគ្នាបែបនេះវាមិនល្អទេ បើសិនជាខ្ញុំដឹងថាបងពឹងខ្ញុំឲ្យមកធ្វើបាបចិត្តអ៊ីលីតាបែបនេះខ្ញុំក៏មិនព្រមដែរ ខ្ញុំ- ហ៉ើយ" អេនហ្សុីបង្ហាញអារម្មណ៍ដូចជាខឹងសម្បារនិងយ៉ុនហ្គីជាខ្លាំងអញ្ចឹង នាងក្រោកឡើងពីកៅអីទល់មុខយ៉ុនហ្គីរួចងាកបែរចេញទាំងភ្នែករលីងរលោង យ៉ុនហ្គីគេក៏មើលមកនាង មានអារម្មណ៍ខុសហើយក៏យល់ពីការខកចិត្តរបស់អេនហ្សុី បែបនេះហើយទើបគេមិនអោបដៃឈរមើល នាយប្រញាប់ទាញឈើច្រត់ឡើងរួចដៃម្ខាងព្យាយាមកាន់ប៉ះស្មានាងជាប់ អេនហ្សុីងាកមើលមកគេទាំងទឹកភ្នែកជោគថ្ពាល់ នាងដឹងថាមិនសមតែនាងក៏មិនអាចទប់អារម្មណ៍និងព្យាយាមត្រសុលអោបរាងកាយគេ នាយឯណោះក៏មិនបានបដិសេធ មានតែនៅស្ងៀមឲ្យនាងអោប។
ក្រាក!
"លោកម្ចាស់..អូ" ខណៈការអោបទើបតែចាប់ផ្ដើម ទ្វារបន្ទប់ក៏ស្រាប់តែបើកឡើង ម៉ាដាមក៏ភ្ញាក់និងប្រញាប់ងាកមុខចេញ ព្រោះគាត់មិនរំពឹងថាមកទាន់ចៅហ្វាយអោបគ្នានិងប្រពន្ធថ្មីបែបនេះ យ៉ុនហ្គីនិងអេនហ្សុីក៏ប្រញាប់ដកខ្លួនចេញពីគ្នា។
"ខ្ញុំគិតទៅលាងសម្អាតខ្លួនសិន បងនិយាយជាមួយម៉ាដាមចុះណា៎" អេនហ្សុីនាងយល់ការណ៍ ទើបនាងប្រញាប់រកលេសដកខ្លួនចេញពីធ្លាបន្ទប់គេង ទុកឲ្យយ៉ុនហ្គីនិងម៉ាដាមនៅជជែកគ្នាតែពីរនាក់។
"អ៊ីលីតាយ៉ាងមិចទៅហើយ?" យ៉ុនហ្គីសួរកំបុតៗដូចជាគ្មានអារម្មណ៍នឹកស្រណោះរឺបារម្ភពីនាងសោះ ម៉ាដាមលឺដូច្នោះគាត់ក៏មានតែដកដង្ហើមធ្ងន់ពីក្រោយខ្នងចៅហ្វាយប្រុស។
"អ្នកនាងអ៊ីលីតាយំដល់គេងលក់ហើយ" ត្រឹមមួយប្រយោគដំបូងយ៉ុនហ្គីនាយក៏បានលឺពីស្ថានភាពកម្ររបស់នាងទៅហើយ អ៊ីលីតាមិនដែលទន់ជ្រាយថ្នាក់និងឡើយ តែណ្ហើយ! គេមានអីត្រូវខ្វល់ខ្វាយ វាជាអ្វីដែលគេចង់ឃើញតើមិនអញ្ចឹង?
"ខ្ញុំបានផ្លាស់សម្លៀកបំពាក់ជូនអ្នកនាងរួចហើយ.."
ងឹក!
សំឡេងឡានឈប់នៅខាងក្រៅក៏នាំឲ្យយ៉ុនហ្គីចង់ដឹងនិងទាញឈើច្រត់នាំខ្លួនទៅឈរមើលពីមាត់បង្អួច ម៉ាដាមគាត់ក៏ទៅឈរពីក្រោយនាយរួចមើលទៅក្រោមដូចគ្នា ដុកទ័រក្នុងឈុតឯកសណ្ឋានក៏ចូលមក។
"ខ្ញុំបានខលហៅដុកទ័រឲ្យមកពិនិត្យអ្នកនាងអ៊ីលីតា សង្ឃឹមថាលោកម្ចាស់នឹងមិនខឹងចុះ" យ៉ុនហ្គីក៏មិនបានឆ្លើយតបអ្វីទាំង នាយមានតែទម្លាក់ខ្លួនអង្គុយលើសាឡុងរួចលើកកាហ្វេយកមកចឹបផឹកបន្ត ម៉ាដាមអស់តួនាទីក៏មានតែអោនក្បាលគោរពលាដល់ចៅហ្វាយនាយ មុននឹងចេញទៅខាងក្រៅរង់ចាំដុកទ័រចូលមក។
"ខាងនេះលោក.." ម៉ាដាមក៏នាំផ្លូវដុកទ័រម្នាក់នោះចូលទៅកាន់បន្ទប់ដែលអ៊ីលីតាសម្រាក គាត់បើកទ្វារឲ្យគេចូលរួមទាញបិទវិញ ព្រោះមានការងារត្រុូវធ្វើបន្ត ដុកទ័រម្នាក់នោះរង់ចាំដល់ម៉ាដាមទៅបាត់ គេក៏ប្រញាប់ចូលទៅខាងក្នុង មុននឹងមកដល់បានឃើញអ៊ីលីតាគេងលក់លើពូក។
"អ៊ីលីតា.." ដុកទ័រដែលចូលមកនោះក៏មិនមែនជាអ្នកក្រៅណាឆ្ងាយ គឺជាដុងហាហ្នឹងឯង នាយព្យាយាមរកផ្លូវដែលអាចឲ្យគេចូលមកជិតនាង និងបានឃើញស្ថានភាពនាង ដូចជាពេលនេះបេះដូងគេសឹងតែស្រក់ឈប់ទៅហើយ អ៊ីលីតាគេលក់ទាំងស្នាមទឹកភ្នែកជោគថ្ពាល់ សើមជោគខ្នើយ ដើមដៃទាំងសងខាងក៏មានស្នាមម្រាមដៃបង្ហាញឲ្យនាយដឹងច្បាស់ថានាយយ៉ុនហ្គីនោះធ្វើអីខ្លះលើអ៊ីលីតា។
"ហ៊ឺ..បង..បង"
"គឺបងណា បងគឺដុងហា! បងមកនេះ បងមកនាំអ៊ីលីតាចេញពីទីនេះ" ឃើញនាងភ្ញាក់ ដុងហាក៏លូកដៃខ្ទប់មាត់នាងជាប់ អ៊ីលីតាព្យាយាមប្រម៉ែប្រមូលកម្លាំងខ្លួនឯងក្រោក ក្រោកមើលទៅនាយទាំងភ័យញ័រពេញពោះ។
"បងចូលមកធ្វើអី? បងដឹងអត់ថាទីនេះវាគ្រោះថ្នាក់?"
"បើវាគ្រោះថ្នាក់សម្រាប់បង អូនក៏គ្រោះថ្នាក់ដូចគ្នា បងមិនអាចទុកអូនឲ្យនៅរងទុក្ខបែបនេះទេ អ៊ីលីតាពួកយើងទៅជាមួយគ្នាណា៎" ដុងហាកាន់ដៃនាងបានតែបន្តិច អ៊ីលីតានាងក៏ដកចេញ ស្រីតូចក្រវីក្បាលទាំងស្នាមញញឹមហាក់ប្រាប់នាយថានាងមិនគិតដូចជានាយទេ។
"បងឆាប់ទៅវិញទៅ ខ្ញុំនៅទីនេះជាមួយបងយ៉ុនហ្គី ខ្ញុំបានសន្យាជាមួយគាត់ហើយ ខ្ញុំជារបស់គាត់ហើយបងដុងហា"
"អ៊ីលីតា..អ៊ីលីតាបងសុំអង្វរណា អ៊ីលីតាទៅជាមួយបងទៅណា អ៊ីលីតា" ទោះដឹងថាអ៊ីលីតានាងមិនព្រមទៅតាម ក៏ដុងហាមិនចុះញ៉មនិងចាប់ទាញដៃអូសនាងទៅជាមួយគេ ក៏ប៉ុន្តែដូចជាពាក្យចាស់និយាយមិនខុសមែន ជញ្ជាំងមានត្រចៀក ជាពិសេសមនុស្សដែលមានពិរុទ្ធតែងតែរត់មិនរួចពីត្រចៀកទាំងនោះ។
ក្រាក!
"គិតនាំគ្នាទៅណា?" ទ្វារបន្ទប់បើកឡើង បង្ហាញវត្តមានយ៉ុនហ្គីនិងកូនចៅ3នាក់ឈរអមខ្លួន អ៊ីលីតាបើកភ្នែកមើលដុងហា មុននឹងគេត្រូវកូនចៅចាប់ក្រៀកយកទៅឆ្ងាយពីនាង។
"បងយ៉ុន..បងយ៉ុនកុំធ្វើអីបងដុងហា៎ ខ្ញុំសុំអង្វរណា៎"
"អូនកុំភ័យណាអ៊ីលីតា..អូនក៏មិនរួចខ្លួនពីបងដែរ ពួកឯងចាប់វាទៅប្រដៅឲ្យអស់ដៃទៅ ចំណែកអូន...បងមានរបស់ថ្មីនៅកន្លែងពិសោធន៍ឲ្យអូនសាកណា៎"

750like 150shareអេតមីនផុសភាគបន្តណា៎៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now