ភាគទី90

221 13 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី90| ដំណឹងដ៏ភ្ញាក់ផ្អើលមួយ

"ម៉ាក់?" សព្វនាមបែបភ្ញាក់ផ្អើលមិនមែនបន្លឺចេញពីមាត់របស់ស្រីស្រស់អ៊ីលីតាយើងនោះទេ តែក៏លឺចេញពីមាត់របស់បុរសដែលមកជាមួយនិងនាងទៅវិញ នាយបោះជំហានឈានចូលទៅកាន់តែកៀកជិតនិងស្ត្រីម្នាក់ដែលមានពិរុទ្ធហើយក៏ភ្ញាក់ផ្អើលមិនខុសពីខ្លួន។
"ម៉ាក់មកទីនេះធ្វើអី? ច្រឡំបន្ទប់មែនទេ?"
"ម៉ាក់ហ្អេស៎? នេះអូនស្គាល់កម្លោះម្នាក់នេះដែរហ្អេស៎?"បុរសចំណាស់ដែលមានងារជាឪពុកដែលទើបនិងឃើញរបស់អ៊ីលីតា ហើយក៏ជាស្វាមីក្រោយរបស់ម្ដាយនាយក៏ចាប់អារម្មណ៍សួរ ត្បិតថាគាត់មិនដែលឃើញក្មេងម្នាក់នេះទេ ហើយហេតុអីក៏គេមកហៅប្រពន្ធគាត់ថាម៉ាក់បែបនេះ?
"រឿងគឺបែបនេះប៉ា.." ក្នុងចំណោមអ្នកដែលឈរខាងលោកប៉ាអ៊ីលីតា ក៏មានតែមនុស្សម្នាក់ដែលអាចបកស្រាយរឿងមួយនោះបាន លីអីងដែលជាអ្នកបានជួបជាមួយយ៉ុនហ្គីកាលពីរសៀលនោះក៏ជាអ្នកចេញមកនិយាយ។
"គាត់គឺបងប្រុសយ៉ុនហ្គី កូនប្រុសរបស់អ្នកម៉ាក់និងស្វាមីមុនគាត់ ម៉ាក់ទើបតែនាំកូនឲ្យស្គាល់បងកាលពីប៉ុន្មានម៉ោងមុននេះទេ កូនក៏មិនស្មានថាពួកយើងបានជួបគ្នាម្ដងទៀត"
"អរ៎! អញ្ចឹងបានន័យថាក្មួយជាអ្នករកឃើញប្អូននិងនាំប្អូនមកស្វែងរកពួកខ្ញុំមែនទេ? ហីយ៉ា! ផែនដីពិតជាតួចចង្អៀតពិតមែនណ៎ តែយ៉ាងណាពូក៏អរគុណ" បុរសចំណាស់ដែលមិនបានដឹងរឿងអ្វីសោះទាក់ទងយ៉ុនហ្គីនិងអ៊ីលីតាកូនគាត់នោះ គាត់ក៏ចូលទៅអោបយ៉ុនហ្គីជាប់ទាំងញញឹម តែបានតែមួយភ្លែតយ៉ុនហ្គីក៏បម្រាស់ខ្លួនចេញ។
"រឿងនេះវាយ៉ាងមិចវិញ? ខ្ញុំមិនយល់ទេ.. បើសិនអ៊ីលីតាជាកូនលោក អញ្ចឹងបានន័យថា..."
គ្រាំង!
ចាស់ទុំនិយាយគ្នាមិនទាន់ចប់ ទ្វារនៅក្រោយខ្នងយ៉ុនហ្គីក៏ត្រូវទាញបិទលាន់គ្រាំង យ៉ុនហ្គីរហ័សងាកក្រោយ គ្រប់គ្នាក៏ងាកមើលតាមនាយ ពួកគេទើបតែចាប់អារម្មណ៍ឃើញថាបាត់វត្តមានមនុស្សម្នាក់ទៅហើយ។
"អ៊ីលីតា..បាត់កូនយើងទៅណា?"
"បងស្រី.."
"អត់ទេ! អ៊ីលីតា.." ចំណោមអ្នកដែលលាន់មាត់ហៅនាង ក៏មានតែយ៉ុនហ្គីម្នាក់ដែលមានប្រតិកម្មនិងរត់ចេញទៅតាមនាងលឿនជាងគេ។

ហ៊ឹក..
ហ៊ឺ..
(ហេតុអី? ហេតុអីក៏រឿងទៅជាបែបនេះ? ហេតុអីទៅ?)
សម្រឹបជើងរត់លាន់ផឹបៗនាំយករាងកាយស្រឡូនតូចដែលស្លៀកពាក់ស្រស់ស្អាតនិងសមសួនចេញមក នាងរត់ចេញទាំងទឹកភ្នែកពេញថ្ពាល់ រត់គេចចេញពីការពិតដែលទើបតែលាតត្រដាងនិងបង្ហាញនោះ។
"ហ្អា៎! ហ៊ឹកៗ" រត់បានតែប៉ុន្មានជំហាន ចេញឆ្ងាយពីកន្លែងប្រជុំជន អ៊ីលីតាក៏ផ្ដួលខ្លួនអង្គុយចុះ នាងស្រែកឡើងទាំងឈឺចាប់ជាទីបំផុត ហេតុអី? ហេតុអីក៏ជីវិតនាងស្មុគស្មាញខ្លាំងថ្នាក់នេះ? ក្រោយជួបគ្រួសារ នាងគិតថាជីវិតនាងអាចនិងប្រសើរឡើងខ្លះ តែនេះជាស្អី? វាជាស្អីឲ្យប្រាកដ?
"ហេតុអីក៏ជាគាត់? ហេតុអីក៏គាត់ជាម្ដាយរបស់ខ្ញុំ? ហេតុអីក៏ជាអ្នកផ្សេងមិនបានហ្អាស៎? ហ៊ឹកៗ" អ៊ីលីតាទម្លាក់ដៃក្ដាប់ស្មៅក្រោមខ្លួមន រួចយំសោកសង្រែងនៅទីស្ងាត់នោះតែម្នាក់ឯង នាងពិតមិនអាចទទួលយកវាបានពិតមែន។
(ចៅហ្វាយនិយាយថានាងជាស្រីលក់ខ្លួន)
(នាងជាក្មេងមុខចង់ មកតោងកូនប្រុសយើង.. យើងស្អប់នាងណាស់)
អតីតកាលនិងពាក្យសម្ដីគ្រប់បែបយ៉ាងដែលគាត់ធ្លាប់និយាយក៏លោតឡើងមកក្នុងខួរក្បាលនាងរាប់មិនអស់ អ៊ីលីតាលើកដៃខ្ទប់ក្បាលខ្លួនឯង ខ្ទប់ផងទះផងហាក់ព្យាយាមបំភ្លេចរឿងទាំងនោះ តែនាងកាន់តែបំភ្លេច វាក៏កាន់តែលោតឡើងមកក្នុងខួរក្បាលនាងជាប់រហូត ព្រោះមិនថានាងខំប្រឹងបែបណា ការពិតនៅតែជាការពិត។
(អ៊ីលីតា!)
ខណៈកំពុងតែយំទួញសោក សំឡេងមនុស្សម្នាក់ក៏បន្លឺឡើងល្វើយៗតាមខ្យល់មក សំឡេងដែលគ្រាន់តែលឺដល់ត្រចៀកនាង អ៊ីលីតាក៏ប្រញាប់ប្រញាល់ប្រមូលកម្លាំងក្រោកចេញទៅឆ្ងាយ តែនាងមិនអាចយកឈ្នះភាពរហ័សនិងអន្ទះសាររបស់គេបានទេ។
"លែង..លែងខ្ញុំទៅ ហ៊ឹក"
"អូនចង់ទៅណា? បងមិនអាចឲ្យអូនទៅណាបានទេអ៊ីលីតា បងមិនលែងអូនជាដាច់ខាតប្រពន្ធសម្លាញ់" ដៃមាំទាំព្យាយាមរឹតក្រសោបអោបនាង បបូរមាត់ក៏ព្យាយាមនិយាយថាមិនព្រមលែងនាង មិនព្រមទទួលយកការពិតដែលកើតឡើងមិនខុសពីនាង។
"លោកក៏បានឃើញ..."
"បងមិនជឿ មិនស្ដាប់ បងនិងអូន ពួកយើងនឹងនៅជាមួយគ្នា ពួកយើងនឹងស្រឡាញ់គ្នាក្នុងនាមជាប្ដីប្រពន្ធដូចដើម"
"វាមិចនិងអាចដូចដើមទៅយ៉ុន? ពួកយើងជាបងប្អូននិងគ្នាណា៎ ហ៊ឹក"

850 ម៉ោង10កន្លះ សម្រាប់ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now