ភាគទី39

189 12 0
                                    

មាត់ថាមិនបារម្ភ តែចិត្តបងយ៉ុនខុសពីមាត់ បាត់ប្រពន្ធម៉ាភ្លែតដើររកខ្វែងដៃជើងតែម្ដង

ក្រសោបស្នេហ៍ចាស់
ភាគទី39

"អ៊ីលីតា..ហ៊ឹស"
"បងយ៉ុន! បងយ៉ុនហ្អា៎ ឈប់សិន" អេនហ្សុីទោះបីជាកាយសម្បទាធម្មតាមិនមានរបួសរឺមានបញ្ហាអ្វី តែនាងក៏នៅមិនអាចប្រជែងល្បឿននៃការដើររបស់អ្នកកាន់ឈើច្រត់នេះដែរ យ៉ុនហ្គីគេព្យាយាមទប់លំនឹងខ្លួន ហើយកាន់ឈើច្រត់ដើរប៊ាំងខ្ញើកទៅខាងមុខវីឡាខ្លួនយ៉ាងលឿន ព្រោះសំឡេងស្រែកនិងឡានឈប់ងឹកនោះហាក់ដូចជាបន្សល់អារម្មណ៍មិនស្រួលឲ្យគេ។
"អ៊ីលីតា.."
(អ្នកនាង..អ្នកនាងមិនអីទេមែនទេ?)
ដូចជាអ្វីដែលយ៉ុនហ្គីបានស្មានទុកពិតមែន គ្រាន់តែមកដល់ភ្លាម អ្វីដែលគេឃើញមុនគេនោះគឺរាងកាយស្រឡូនអង្គុយផ្ទាល់និងថ្នល់មុខវីឡា មានឡានមួយគ្រឿងឈប់បញ្ចាំងភ្លើងចំពីមុខនាង ហើយអ្នកជាម្ចាស់កម្មសិទ្ធឡាននោះក៏ជាអ្នកដែលយ៉ុនហ្គីរង់ចាំហ្នឹងឯង។
"ខ្ញុំមិនអីទេ..សុំទោសដែលរត់ចេញមកមិនបានមើលឡានរបស់លោក" អ៊ីលីតាក្រវីក្បាលឆ្លើយតបនិងសំនួររបស់ជីមីន នាងក៏ព្យាយាមច្រត់ដៃក្រោកឡើង តែព្រោះភាពភ័យស្លន់ មុននោះ នាងក៏ច្រត់ដៃបានបន្តិច គ្រប់ម្រាមក៏ញ័រ នាងក្រោកឈរមិនបាន បែរជារកកលចង់ដួលទៅវិញ តែចាត់ទុកថាជាសំណាងដែលជីមីនដៃរហ័ស ប្រញាប់ក្រសោបចង្កេះនាងជាប់ ទាញនាងមកអឹបជាប់និងទ្រូង។
ផូង!
ដូចជាភ្នំភ្លើងផ្ទុះក្នុងខួរក្បាលយ៉ុនហ្គី អ្នកព្យាយាមរត់ចេញមកទីងណាត់ទីងណែង គេមកដល់ឃើញនាងមិនអីគេក៏បានស្រាលចិត្តបន្តិច តែពេលនេះគេបែរជាមកឃើញភរិយាសម្អប់គេកៀកកើយនៅក្នុងដៃប្រុសផ្សេង នេះគេគួរតែសប្បាយចិត្តរឺខឹងនិងនាងឲ្យច្បាស់ទៅ?
"បណ្ដោយខ្លួនពិតមែន ផ្ដេសផ្ដាស" យ៉ុនហ្គីរអ៊ូរង៉ូវម្នាក់ឯង មុននឹងប្រញាប់ចុះទៅរកពួកគេ អេនហ្សុីឯណោះដែរ នាងបានត្រឹមតែឈរសំឡឹងមើលស្វាមីទៅរកភរិយាសម្អប់នោះ នាងមិនអាចសូម្បីតែឃាត់ មានតែបំពេញតួនាទីខ្លួនរួចចុះទៅតាមគេពីក្រោយត្រុកៗតាមទម្លាប់។
"មោះចាំខ្ញុំជួយចុះ"
"អរគុណលោកហើយ" អ៊ីលីតាមិនបានបដិសេធការជួយ នាងថែមទាំងប្រើសំនួនភាសាទន់ភ្លន់ដាក់ជីមីនទៀត បែបនេះហើយដែលធ្វើឲ្យអ្នកចុះមកទាំងអន្ទះអន្ទែងនោះកាន់តែក្ដៅ កើតទុក្ខមិនសុខចិត្តកាន់តែខ្លាំងថែមទៀត។
"អ..អូយ៎"
"អ្នកនាងមិនអីទេហេស៎? ខ្ញុំគិតថាអ្នកនាងប្រហែលជាមានរបួសត្រង់ណាហើយ"
"នាងមិនអីទេ គ្រាន់តែដួលប៉ុណ្ណឹងនោះ" ឃើញនាងតម្អូញថាឈឺ ជីមីនក្នុងនាមជាអ្នកបើកឡានមិនប្រយត្ន័ក៏ចេះតែសួរព្រោះបារម្ភ តែការបារម្ភរបស់គេមិនបានចប់ចុងចប់ដើមស្រួលបួលទេ មូលហេតុព្រោះតែប្ដីគេមកដល់ហើយក៏លូកមាត់ចូលក្នុងសន្ទនារវាងគេនិងនាងល្មម។
"លោកយ៉ុន" ជីមីនឧទានឈ្មោះយ៉ុនហ្គី មុននិងអ្នកម្ខាងទៀតលូកដៃទាញដៃនាងចេញពីគេ យ៉ុនហ្គីទាញនាងមកបុកនិងទ្រូងគេមួយទំហឹងលាន់ប៉ឹប តែនាយក៏មិនបានបង្ហាញការឈឺចាប់ពីការបំបុកនោះសោះ ទឹកមុខគេក៏នៅរក្សាភាពរាបស្មើធម្មតា។
"ដុកទ័រមីនសន្យាថាមកពីក្បាលព្រលប់ តែនេះសឹងតែយប់ជ្រៅទៅហើយ ត្រូវទេ?" អស់ពីការបង្ហាញភាពច្រណែនប្រចណ្ឌរួចមក យ៉ុនហ្គីក៏ដាក់កំហុសទៅលើជីមីន ហាក់ដូចជាខឹងដែលនាយមកមិនទាន់ការសន្យា។
"យប់នេះខ្ញុំសឹងតែមិនអាចឆ្លៀតមកបានផង តែព្រោះមិនចង់ខុសសម្ដីជាមួយលោកទើបខ្ញុំឈៀងចូលមកណា៎"
"ដុកទ័រមីនចំជាគោរពពាក្យសម្ដីខ្លាំងណាស់ មិនដូចជាអ្នកខ្លះ" អ៊ីលីតាញញឹមលើកសរសើរកម្លោះមីន តែក៏មិនភ្លេចបន្ទោសបង្អាប់ស្វាមីនាងឲ្យសមចិត្តខ្លួនឯងដែរ យ៉ុនហ្គីងាកភ្នែកមើលទៅនាង តែក៏មិនព្រមលែងដៃដែលចាប់កាន់ខ្លួននាងសោះ។
"និយាយអញ្ចឹងខ្ញុំលឺថាលោកយ៉ុនបានរៀបការរួចហើយមែនទេ? ហេតុអីក៏រៀបការបន្ទាន់ៗបែបនេះ?" ជីមីននិយាយសួរនាំនាយភ្លាមក៏ព្រោះតែគេក៏ជាភ្ញៀវម្នាក់ដែលទទួលការអញ្ជើញដែរ ហើយពិធីមង្គលការដែលបានគ្រោងទុកនោះនៅប៉ុន្មានជាង2ខែទៀតទើបឈានចូលមកដល់។
"គឺ.."
"គឺមកពីបងយ៉ុនគាត់មានការងារសំខាន់ ទើបត្រូវរៀបការទាំងបន្ទាន់បែបនេះ សួស្ដី! ខ្ញុំអេនហ្សុី ភរិយារបស់លោកសាស្ត្រាចារ្យយ៉ុន" អេនហ្សុីមិនបង្អង់ឱកាសរបស់ខ្លួន នាងចាប់រលាក់ដៃជាមួយជីមីន ណែនាំនាមខ្លួនឯងជាភរិយារបស់ម្ចាស់វីឡានេះ យ៉ុនហ្គីឯណោះគេក៏រៀងភ្ញាក់និងងាកមើលនាង ជីមីនឯណោះក៏កាន់តែវិលវល់ខ្លាំង ព្រោះទំនាក់ទំនងស្នេហារបស់យ៉ុនហ្គីនិងដៃគូជីវិតគេជានរណា គេក៏ដឹងច្បាស់ តែនេះជាស្អី? ហេតុអីក៏ស្រីម្នាក់នេះមកអះអាងខ្លួនថាជាភរិយានាយទៅវិញ?
"បើលោកយ៉ុនការជាមួយអ្នកនាង ចុះអ្នកនាងអ៊ីលីតា?"
"ខ្ញុំនៅទំនេរចាស៎" អ៊ីលីតាក៏មិនព្រលែងឱកាសដូចជាអេនហ្សុីដែរ នាងឆ្លើយតបទាំងញញឹមជាប់មាត់ យ៉ុនហ្គីក៏ងាកមើលនាងដោយលូកដៃបំណងទាញដៃឆ្វេងនាងឡើងបង្ហាញចិញ្ជៀនអាពាហ៍ពិពាហ៍រវាងពួកគេ តែអ៊ីលីតានាងមិនហត់ឲ្យគេបង្ហាញទេ ទុកឲ្យនាងជាបង្ហាញដោយខ្លួនឯង។
"នេះវាយ៉ាងមិចហ្នឹង? ខ្ញុំមិនយល់ទេ"
"បើខ្ញុំមិននៅទំនេរ នាងដៃខាងឆ្វេងខ្ញុំច្បាស់ជាមានចិញ្ជៀនហើយ" អ៊ីលីតាលើកដៃឆ្វេងដែលគ្មានចិញ្ចៀនរៀបការបង្ហាញទៅជីមីន យ៉ុនហ្គីក្ដាប់ម្រាមដៃ ហើយចោលភ្នែកមើលទៅពួកគេ ទាំងរសាប់រសល់ចិត្ត។
(នេះយើងមានគូប្រជែងថ្មីរឺយ៉ាងមិច?)

800like មុនម៉ោង10កន្លះ អេតមីនផុសជូន2ភាគ បើលើសនេះអេតមីនអាចសារ៉េជូនដល់3ណា ហិហិ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now