ភាគទី81

188 13 0
                                    

អូនតួនិយាយម៉ាត់ណាម៉ាត់ហ្នឹងហើយ បើមិនជឿចាំអូនតួធ្វើឲ្យមើល

ក្រសោបស្នេហ៍ចាស់
ភាគទី81

រសៀលថ្ងៃដដែល
ពួកគេក៏នៅតែមិនទាន់ចាកចេញពីទីតាំងបោះជំរុំដែលសាលាចាត់តាំងមក ដោយគ្រាន់តែលើកនេះយ៉ុនហ្គីនិងអ៊ីលីតាត្រូវទៅជួយរុករកនិងស្រាវជ្រាវជាគ្នានិងក្រុមរបស់ជីមីនដែរ តែក៏មិនមែនមានត្រឹមតែវត្តមានពួកគេទាំង4នាក់ដែរ អ្នកដែលខំស្កាត់មកពីក្រុងពីរនាក់ទៀតក៏ចូលរួមដូចគ្នា។
"ខ្ញុំសប្បាយចិត្តណាស់ដែលលឺថាបងជិតបានជួបប៉ាម៉ាក់របស់វិញនោះ"
"បងក៏សប្បាយចិត្តដែរខេតលីន" អ៊ីលីតាឆ្លើយតបជាមួយប្អូនទាំងសំឡេងស្រាលស្រទន់ ស្នាមញញឹមក៏មានជាប់នៅលើផ្ទៃមុខរបស់នាងរហូតតាំងពីបានទទួលដំណឹងពួកគាត់ទាំងពីរនាក់មក ឃើញនាងសប្បាយចិត្តហើយញញឹមពព្រាយបែបនេះ អ្នកដែលខំស្កាត់ពីចម្ងាយមកប្រាប់ដំណឹងនេះក៏សប្បាយចិត្តមិនស្ទើរនោះឡើយ។
"បើអាច ខ្ញុំចង់តែរកពួកគាត់ឲ្យឃើញនៅថ្ងៃស្អែក ហើយនាំអ៊ីលីតាទៅជួបពួកគាត់ទេ នាងមិនដឹងជាសប្បាយចិត្តខ្លាំងថ្នាក់ណានោះទេ"
"ជាអ្នកក្រៅសោះក៏ព្យាយាមផ្គាប់ចិត្តប្រពន្ធយើងម៉្លេះ? តិចថាយើងមិនប្រាប់ទុកជាមុន អាដុងហា" យ៉ុនហ្គីតពាក្យ តសម្ដីដាក់ដុងហាទាំងដែលអ្នកម្ខាងទៀតគ្រាន់តែនិយាយក្នុងបំណងល្អសោះ ជីមីនជាបុគ្គលនៅកណ្ដាលជម្លោះក៏មានតែក្រវីក្បាលហួសចិត្តនិងអស់សំណើចបន្តិច។
ក្រាក!
ពួកគេដើរទៅមុខបានបន្តិច សំឡេងរុញទ្វារបើកក៏បន្លឺឡើង ស្រីៗទាំងពីរនាក់ដែលដើរបណ្ដើរគ្នាទៅមុននោះក៏រុញបើកទ្វារចូលប្រាសាទមួយនោះ ប្រុសៗកាលបើឃើញពួកនាងចូលក៏ប្រញាប់ប្រញាល់ទៅតាមប្រកៀកប្រកិតពីក្រោយដូចគ្នា ពួកនាងអាចនិងក្លាហានតែពួកគេជាប្រុសមានតួនាទីការពារពួកនាងស្រាប់ហើយ។
"អ'ហ៊ឹសៗ" គ្រាន់តែទម្លាក់ជំហានមកដល់ខាងក្នុង អ៊ីលីតាក៏ក្អកយកៗព្រោះតែសភាពដីដែលហ៊ុមពទ្ធ័ក្នុងប្រាសាទចំណាស់នោះ យ៉ុនហ្គីនិងដុងហាមិនបង្អង់ក៏ប្រញាប់រូតរះទៅរកនាងភ្លាម។
"នេះកន្សែង/បងយកកន្សែងឲ្យ" ពួកគេទាំងពីរស្នើខ្លួនជាះ្នកឲ្យកូនកន្សែងដៃទៅនាងព្រមគ្នា អ៊ីលីតាក៏ងាកមើលមុខពួកគេរួចបើកភ្នែកម៉ក់ៗហាក់មិនយល់សោះ នេះពួកគេចង់ធ្វើស្អីទៀតហើយ?
"នាងជាប្រពន្ធយើង ការមើលថែនាងជាតួនាទីយើង"
"ខ្ញុំក៏ជាបងប្រុសនាង អញ្ចឹង-"
"បានហើយៗ ខ្ញុំមិនយករបស់នរណាតែទាំងអស់ហ្នឹង ខ្ញុំមានកន្សែងយកមកតាមខ្លួនហើយ" ជម្លោះទាស់ទែងគ្នាក៏ត្រូវបញ្ចប់ដោយនាងល្អិតអ៊ីលីតាបើកកាតាបនិងទាញយកកូនកន្សែងដៃពណ៌ទឹកសមុទ្ររបស់នាងចេញមក ខេតលីនឯណោះនាងក៏មិនចាំបាច់ខ្វល់ព្រោះមានជីមីនជាអ្នកតាមការពារនិងមើលថែស្រេច លើកនេះតែមនុស្សម្នាក់ទៀតដែលមកជាមួយនិងគេដែរ តែហាក់ដូចជាគ្មាននរណាអើពើអីបន្តិចសោះ អេនហ្សុីលូកទាញយកដៃអាវក្រៅខ្លួនឯងយកមកផ្ទប់ច្រមុះរួចដើរឡើងទៅមុនគេ មុនឯងទាំងអស់។
"ចុះខ្លួនឯងមិនរមាស់ច្រមុះទេហ្អេស៎?"
"គិតតែខ្លួនឯងទៅនាងច្រម៉ក់ ក្រែងខ្លួនឯងអាឡែកសុីនិងធូលីដីមែនទេ? នេះគេយកកូនកន្សែងយកមកតាមព្រោះតែបែបហ្នឹងណា៎ គេដឹងថាខ្លួនឯងនឹងចូលមករុករកប្រាសាទមួយនេះ"
"គេអរគុណណា៎ បងអ៊ីលីតាហ្អា៎ តោះយើងទៅ ហិហិ" នាងល្អិតខេតលីនក៏ញញឹមរួចរត់ឡើងទៅក្រៀកដៃអ៊ីលីតាជាប់ ពួកនាងឡើងទៅជាន់ខាងលើជាមួយគ្នាត្រសង ទុកឲ្យប្រុសៗទាំងបីនាក់នេះឈរមើលផែនខ្នងពួកនាងទាំងអស់សំណើចបន្តិច។
"ខ្ញុំថាស្រីៗដូចជាត្រូវដងត្រូវផ្លែគ្នាណាស់ បើបានបែបនេះរហូតមិនដឹងជាយ៉ាងមិចយ៉ាងម៉ាទេ?"
"យ៉ាងមិចយ៉ាងម៉ាស្អីដុកទ័រមីន?" លឺមិត្តនិយាយបែបនោះយ៉ុនហ្គីក៏អោបដៃឆ្ងល់ ព្រោះគេមិនមែននិយាយអ្វីមួយដោយគ្មានហេតុផលទេ ជីមីនគេលើកដៃអេះក្បាលខ្លួនឯងតិចៗរួចទើបដាច់ចិត្តនិយាយ។
"ខ្ញុំខ្លាចតែខេតកាត់ចារិកកាចឆ្នាស់ដាក់ប្ដីដូចជាអ៊ីលីតារបស់លោកទេ"
"តែនាយមិនមែនជាប្ដីខេតឯណាមិនចឹង? មានអីត្រូវខ្លាច" ទោះបីជាដឹងហើយថាជីមីននិយាយចង់សម្ដៅទៅលើអីក៏យ៉ុនហ្គីនៅតែនិយាយបញ្ជោះនាយជាប់រហូត មុននឹងឡើងទៅជាន់ខាងលើតាមនាងតូចភរិយាគេ ជីមីនឯណេះក៏បានត្រឹមចងចិញ្ចើម ត្បិតគេត្រូវមិត្តសម្លាញ់ដុតកម្លោចអារម្មណ៍ឲ្យអាម៉ាស់ទាំងថ្ងៃតែម្ដង។

ក្រឡេកមើលទៅក្រុមនារីៗឯណោះវិញ ទោះបីជាម្នាក់ឡើងមកចោលម្នាក់ក្ដី តែពួកនាងក៏មានគោលដៅច្បាស់លាស់ថានឹងទៅចូលក្នុងបន្ទប់សៀវភៅដែលជាទីតាំងសំខាន់បំផុតក្នុងការស្រាវជ្រាវលើកនេះ។
"ប្រាសាទមួយនេះសាងសង់នៅចុងសតវត្សទី17ហើយក៏បញ្ចប់វិញនៅដើមសតវត្សទី18 វាមានអាយុកាល400ឆ្នាំជាងបើធៀបមកជាមួយពេលបច្ចុប្បន្ននេះ"
"តែមើលប្រាសាទចុះ ហេដ្ឋារចនាសម្ពន្ធ័និងគ្រោងប្រាសាទទាំងមូលក៏នៅតែស្រស់ស្អាត" អ៊ីលីតាលាន់មាត់បន្តពីការរៀបរាប់របស់ខេតឯណោះ នាងតូចយើងក៏ឈប់បន្តិចរួចព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច។
"វានៅស្រស់ស្អាតក៏ព្រោះវាមិនដែលមាននរណាចេញចូលនោះទេ មានតែព្រះរាជបុត្រាអុីនឌ្រីហ្គោមួយអង្គប៉ុណ្ណោះដែលស្នាក់នៅទីនេះ"
ពួកនាងនិយាយគ្នាទៅមកមិនឈប់ពីរឿងមួយនោះ ចំណែកឯអ្នកដែលមិនមែនជាផ្នែកនៃការសន្ទនាក៏នៅឈរសំឡឹងមើលមកពួកនាងមិនឈប់ ដៃតូចស្រឡូនក្ដាប់ណែនមុននឹងលូកចូលកាតាបទាញយករបស់ម៉្យាងចេញមក វាជារបស់ដែលមានសណ្ឋានខ្មៅ មានប៉ូតុងតូចសម្រាប់ចុច នាយងាកមើលទៅអ៊ីលីតារួចញញឹមបន្តិចហាក់ដូចជារបស់នោះមានទាក់ទងអ្វីជាមួយនិងនាងអញ្ចឹង។
"នាងនឹងចប់របស់យើងមិនខានទេ អ៊ីលី-"
ប្រោក! ព្រូស..
ការឈរនិយាយនិងញញឹមត្រូវបញ្ចប់ត្រឹមការដួលសន្លប់របស់អេនហ្សុី នៅសុខៗសៀវភៅកម្រាស់ធ្ងន់មួយក្បាលក៏ធ្លាក់ចំកណ្ដាលក្បាលនាង អ៊ីលីតានិងខេតលីនក៏ចូលមក ខណៈខេតលីនជួយយកអាសារនិងលើកអេនហ្សុីឡើង អ៊ីលីតានាងក៏រវាសភ្នែកឃើញតេឡេមួយនោះ តេឡេដែលរំលឹកនាងឲ្យនឹកឃើញថាវាមានអ្វីពាក់ពន្ធ័ជាមួយនិងនាង ហើយហេតុអីបានជាអេនហ្សុីយកវាមកពេលនេះ។
"បងអ៊ីលីតា..គួរតែហៅសាស្ត្រាចារ្យទេ?"
ឈូ!
"ហ៊ឹសៗ" អ្នកបាត់ស្មារតីទៅមួយភាំងក៏ក្រោកឡើងព្រោះតែការបាចជះទឹកត្រជាក់ពីដៃអ៊ីលីតា អេនហ្សុីក្អកសឹងតែដាច់សសរសៃករ មុននឹងងាកភ្នែកមើលទៅអ៊ីលីតាវិញ។
"ស្មានតែត្រូវមួយសៀវភៅ ហើយបានចុះទៅនរកជួបយមរាជហើយតើអ្នកបង"

900likeនៅម៉ោង10:30 អេតមីនផុស3ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now