ភាគ12

263 13 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី12

អ៊ីលីតានិងអ្នកម៉ាក់របស់យ៉ុនហ្គីចំណាយពេល10វិនាទីសំឡឹងមុខគ្នាទៅវិញទៅមក សំឡឹងទាំងមានគំនិតរៀងៗខ្លួនក្នុងខួរក្បាល ម៉ាក់របស់នាយកំពុងតែគិតថាអ៊ីលីតាជាមនុស្សមិនល្អ ខណៈអ៊ីលីតាឯណោះកំពុងតែគិតថាគាត់ត្រឹមតែខឹង ព្រោះគាត់គិតថានាងជាដើមហេតុនាំឲ្យយ៉ុនហ្គីធ្លាក់មកដំណាក់មួយនេះ។
"អ្នកទាំងពីរប្រាកដហើយថានៅខាងក្រៅ គ្មានអីកើតឡើង?"
"ចាស៎ដេតឌី" អ៊ីលីតារហ័សឆ្លើយកាត់មុនលោកស្រីម៉ាក់យ៉ុនហ្គីទៅទៀត នាងប្រើប្រាស់សព្វនាមដែលកាន់តែធ្វើឲ្យស្ត្រីចំណាស់មើលនាងទាំងមិនទម្លាក់ក្រសែភ្នែកទាល់តែសោះ គាត់មើលនាងរួចក៏អស់សំណើចបន្តិច។
"នេះពួកឯងហៅគ្នាបែបនេះរឺ?" គាត់ទម្លាក់កាបូបនៅលើសាឡុង រួចក្រោកឡើងមករកកូនប្រុសដែលអង្គុយផ្អែកខ្នងនិងក្បាលគ្រែសំឡឹងមើលមកគាត់ មិនចម្លែកចិត្តទេដែលគេបង្ហាញអាកប្បកិរិយាដាក់គាត់បែបនេះ ព្រោះតាំងពីប៉ាគេស្លាប់មក គាត់ក៏ទៅបរទេសដើម្បីមើលការខុសត្រូវការងារ គេនៅទីនេះជាមួយនិងអ្នកបម្រើហើយក៏ធំធាត់ឡើងរហូតបានក្លាយជាសាស្ត្រាចារ្យនាពេលនេះ។
"អ៊ីលីតា..អូនអាចចេញទៅទិញកាហ្វេបងបន្តិចបានទេ? បានខានផឹកវាមួយពេល មានអារម្មណ៍ថាស្ងួតបំពង់ករណាស់"
"ចាស៎ ប្រាកដជាបាន ដេតឌីជជែកគ្នាលេងជាមួយនិងម៉ាក់ក្មេកសិនចុះ.." អ៊ិលីតានាងក៏ក្រោកដើរចេញ តែបានតែប៉ុន្មានជំហាន នាងក៏បែរត្រឡប់មើលមកពួកគេទាំងពីរនាក់វិញ ជាពិសេសនោះគឺលោកស្រីម៉ាក់យ៉ុនហ្គីហ្នឹងតែម្ដង។
"កូនវិះនិងភ្លេចទៅហើយ អ្នកម៉ាក់ក្មេកចង់ពិសារអ្វីទេ ចាំកូនទិញមកផ្ញើចាស៎" ឃើញចារិកសុភាពរាបសាខុសដាច់របស់នាង នាំឲ្យស្ត្រីចំណាស់រមួលពោះភ្លាម គាត់ក្រវីក្បាលទាំងខឹងនិងនាង តែគាត់ក៏បែរបង្ហាញស្នាមញញឹមតបជំនួស ព្រោះគាត់មិនចង់ឲ្យយ៉ុនហ្គីដឹងនោះទេថាគាត់មិនពេញចិត្តនិងក្មេងម្នាក់នេះ ជាពិសេសមិនពេញចិត្តតាំងពីជួបប្រទះនិងក្រសែភ្នែកនាងដំបូងតែម្ដង។
"ម៉ាក់បងមិនពិសារអីទេ អូនទៅចុះ"
"អូខេ.." អ៊ីលីតាសើចស្ញេញដាក់យ៉ុនហ្គី រួចបោះជំហានឈាននាំខ្លួនចេញទៅបាត់ស្ងាត់ពីបន្ទប់ ម៉ាក់យ៉ុនហ្គីក៏សម្រួលទឹកមុខ រួចទើបងាកមកនិយាយចូលកូនប្រុសវិញ ព្រោះពេលនេះវាជាឱកាសល្អដែលពួកគេបាននៅតែពីរនាក់ហើយ។
"កូនទៅស្គាល់ក្មេងនេះមកពីណា?" គ្រាន់តែមួយសំនួរដំបូងរបស់ម្ដាយក៏សឹងតែធ្វើឲ្យយ៉ុនហ្គីដាច់ផ្ងារបាត់ទៅហើយ គេនៅមិនទម្លាប់ត្រចៀកនិងឲ្យនរណាម្នាក់ហៅម្នាក់ស្រីរបស់គេបែបនេះ សូម្បីតែម្ដាយគេក៏មិនអាចដែរ។
"នាងគ្មានពូជពង្ស គ្មានឈ្មោះវង្សត្រកូលច្បាស់លាស់ មិនដឹងជាខ្ចាត់ព្រាត់មកពីណា ហើយកូនប្រាកដរឺអត់ថាក្មេងម្នាក់នេះអាចឲ្យទុកចិត្តបាននោះ?"
"ប្រុសយ៉ុន ស្ដាប់ម៉ាក់ណា ម៉ាក់មិនហាមឃាត់ការស្រឡាញ់របស់ឯងទេ តែម៉ាក់គ្រាន់តែចង់ឲ្យឯងមើលឃើញមនុស្សស្រីដែលសាកសមជាងនេះ មនុស្សស្រីដែលមានកម្រិតចំណេះដឹងប្រហាក់ប្រហែលនិងឯង មិនមែនស្រីក្មេងដែលមិនចេះអ្វី ក្រៅពីលាដៃសុំលុយឯងចាយពីមួយថ្ងៃទៅមួយថ្ងៃនោះទេ"
"ម៉ាក់សង្ឃឹមថាក្មេងនេះមិនមែនជាស្រីបនទៅចុះ"
"បើនាងមែនរឺមិនមែនមានអីទាក់ទងនិងលោកស្រី? ក្មេងដែលលោកស្រីនិយាយនេះ នាងមានចំណែកក្នុងជីវិតខ្ញុំច្រើនជាងលោកស្រីទៅទៀត នាងនៅជាមួយខ្ញុំពេលខ្ញុំចាប់ផ្ដើមការងារ នាងនៅជាមួយខ្ញុំពេលដែលការងារទីមួយរបស់ខ្ញុំបរាជ័យ នាងនៅជាមួយខ្ញុំពេលដែលបញ្ហាផ្លូវចិត្តខ្ញុំធ្លាក់ដល់បាតដាល ចុះលោកស្រីវិញ..ជិត20ឆ្នាំមកនេះ លោកស្រីបាត់ទៅណា? មានដែលសូម្បីតែគិតថានិងមកមើលខ្ញុំវិញទេ? ហើយកាលដែលលោកស្រីមកថ្ងៃនេះ មកមានការអី? ចង់បានអី?" ខណៈកូនប្រុសកាន់តែបន្ទាបបន្ថោកគាត់ជាមួយស្រីក្មេងម្នាក់នោះ កំហឹងក្នុងចិត្តគាត់ក៏កាន់តែពុះកញ្ជ្រោលខ្លាំងលើសលុប។
"កុំគិតអាក្រក់មកលើម៉ាក់ច្រើនពេកប្រុសយ៉ុន"
"បើសិនជាលោកស្រីមិននិយាយ ខ្ញុំក៏នឹងគិតថាលោកស្រីមកនេះព្រោះត្រូវការប្រាក់ធានារ៉ាប់រងជីវិតរបស់ខ្ញុំ1ពាន់លាននោះជាមិនខាន" យ៉ុនហ្គីមិនបានបន្ធូរបន្ថយសម្ដីអីបន្តិចទេ គេរង់ចាំពេលនាងមកជិត20ឆ្នាំទៅហើយ ពេលដែលម្ដាយគ្មានទំនួលខុសត្រូវនេះត្រឡប់មកវិញ ត្រឡប់មកព្រោះតែរឿងមួយគត់ នោះគឺរឿងលុយ។
"បើឯងចង់គិតបែបនេះក៏តាមចិត្ត តែម៉ាក់គ្រាន់តែចង់ប្រាប់ឯងមួយម៉ាត់ប៉ុណ្ណោះ កុំទុកចិត្តអ្នកដែលមិនមែនជាសាច់ឈាមពេក ព្រោះថាមិនត្រូវ នាងក្មេងនោះអាចនិងមានគម្រោងចាក់ឯងពីក្រោយខ្នងបានគ្រប់ពេល" គាត់មានប្រសាសន៍តែប៉ុណ្ណេះរួចក៏កញ្ឆក់កាបូបដើរចេញទៅបាត់ យ៉ុនហ្គីក៏ដកដង្ហើមស្រាល ម៉ាក់គេឯណោះក៏បើកទ្វារចេញមក តែក៏ភ្ញាក់កាលបើអ៊ីលីតានៅឈរចាំពីមុខទ្វារស្រាប់ នាងចាំគាត់ទាំងញញឹម។
"ម៉ាក់ទៅវិញហើយហ្អរ៎?"
"អើ! ហើយវាយ៉ាងមិច? មានស្អីដែលគួរឲ្យយើងដឹងសិនទៅចេញទៅបានមែនទេ?" អ៊ីលីតាសើចបន្តិចរួចដាក់កែវកាហ្វេក្នុងដៃគាត់ ស្រីតូចកាន់ស្មាម្ដាយក្មេកចិត្តបាប ព្រមជាមួយនិងសំឡេងសន្ទនាមុននោះលោតពេញខួរក្បាល។
"ម៉ាក់អាចនិងខកចិត្តដែលខ្ញុំមិនមែនជាស្រីបន តែខ្ញុំគិតថាបើម៉ាក់ដឹង ម៉ាក់ច្បាស់ជាសប្បាយចិត្តដល់បើកភ្នែកធំៗតែម្ដង"
"នាងចង់បានន័យថាម៉េច?"
"ខ្ញុំមិនមែនជាស្រីបន តែខ្ញុំជាម៉ែយ៉ែមដឹកមុខស្រីបនទៅវិញទេ"
"នាងឯង!!!!"

ក្រសោបស្នេហ៍ចាស់Where stories live. Discover now