ភាគ16+17

204 12 0
                                    

ម្សិលមិញអេតមីនរវល់ អ៊ីចឹងយប់នេះយក2ភាគតែម្ដងតោះ

ក្រសោបស្នេហ៍ចាស់
ភាគទី16+17

'ផ្លាច់..
ផ្ទៃមុខស្រស់សង្ហាត្រូវទះលាន់ផ្លាច់មួយទំហឹង កម្លាំងទះកើតចេញពីចិត្តខឹងសម្បារ ហួសចិត្ត ខកចិត្តដែលនៅរួតរឹតក្នុងទ្រូងរបស់នាង អ៊ីលីតាទះមនុស្សប្រុសដែលនាងស្រឡាញ់ស្មើនិងជីវិតមួយកំផ្លៀង ត្បិតសម្ដីដែលគេនិយាយមកកាន់នាងមុននេះ វាពិបាកឲ្យនាងទទួលយកខ្លាំងជាចាក់នាងមួយកាំបិតទៅទៀត។
"ឃើញទេ? អូនក៏ចេះខឹង.."
"បងមិនដឹងទេហ្អេស៎ថាស្អីដែលខ្លួនឯងនិយាយមុននេះវាហួសហេតុប៉ុណ្ណា" កែវភ្នែកអ៊ីលីតាអាចនិងរលីងរលោងពិតមែនតែសម្ដីនាងមិនបានប្រែប្រួលរឺថមថយនូវភាពក្លាហានអីបន្តិចទេ នាងក្ដាប់ដៃណែន នេះបើសិនជាគេហ៊ានតែនិយាយបែបនោះទៀតប្រាកដណាស់ នាងក៏នឹងប្រលះនាយម្ដងទៀត។
"នៅជាមួយគ្នាមកជិត10ឆ្នាំ អូនស្គាល់បងច្បាស់ជាងនរណាទាំងអស់អ៊ីលីតា អូនដឹងថាបងតែងតែច្បាស់ រាល់សម្ដីចេញពីមាត់បង បើរឿងមួយនេះវាប៉ះពាល់អារម្មណ៍អូន អារម្មណ៍បងក៏បែបនេះ អូនខឹងរឿងបងមានប្រពន្ធម្នាក់ទៀត យកមនុស្សស្រីផ្សេងមកក្បែរខ្លួន បងក៏ខឹងពេលដែលអូនយកប្រុសផ្សេងមកក្បែរខ្លួនដូចគ្នា" យ៉ុនហ្គីនិយាយម៉ាត់ៗដាក់នាង គេមិនលាក់លៀមអារម្មណ៍ខឹងប្រចណ្ឌ័ទេ នាយសុខចិត្តបង្ហាញជាជាងការដែលលាក់លៀមខឹងតែម្នាក់ឯង បើនាងមិនយល់ព្រម នាយក៏មានផែនការផ្សេង។
"បងមិនទុកចិត្តអូន?"
"បើពេលនេះ, មែនហើយ.."យ៉ុនហ្គីឆ្លើយច្បាស់ៗដាក់អ៊ីលីតា ស្រីតូចងក់ក្បាលឆ្លើយតបនិងការយល់ឃើញរបស់គេ នាងមិនប្រកែកតតាំងអ្វីទេ ព្រោះបើសិនជាគេគិតបែបនោះតាំងពីដើមមកទៅហើយ នាងក៏មិនអាចកែប្រែអ្វីបាននោះដែរ នាងក៏មិនអាចកាត់ផ្ដាច់ដុងហាចោលបានដែរ ព្រោះគេក៏ជាចំណែកមួយក្នុងជីវិតនាង គេក៏ធ្លាប់ជាគ្រួសារនាង មិនខុសពីយ៉ុនហ្គីទេ។
"បងកុំហួសហេតុពេកបានទេយ៉ុន?"
"បងក៏ដឹងថាអូននិងបងដុងហា ពួកយើងស្គាល់គ្នា រាប់អានគ្នាយូរហើយ ដូចជាបងប្អូនអ៊ីចឹង"
"បើបែបហ្នឹងមិចក៏អូនមិនរៀបការជាមួយវាតែម្ដងទៅ" អ៊ីលីតានាងមិនបានគំហកធ្ងន់ៗដូចជាគូដណ្ដឹងបានធ្វើ ក៏ប៉ុន្តែនាងនិយាយមួយៗច្បាស់ៗដាក់គេ រង់ចាំតែពេលដែលគេព្រមបើកចិត្តស្ដាប់នាងតែប៉ុណ្ណោះ តែមើលទៅប្រហែលជានាយមិនព្រមដោយងាយៗនោះទេ ព្រោះសម្រាប់គេ ដុងហាហាក់ដូចជាចំណែកលើសតាំងពីដើមមកហើយ ស្គាល់អ៊ីលីតា ក៏ដូចជានាំគេឲ្យស្គាល់ដុងហាដែរអញ្ចឹង។
"បងនិយាយបែបហ្នឹងទៅរួចយ៉ុន" អ៊ីលីតានាងដូចជាតឹងបំពង់ករនិយាយលែងចង់ចេញ ខណៈនាងស្ងាត់អ្នកម្ខាងទៀតក៏ហាក់ឡើងចាងខុសធម្មតា គេចាប់កន្ត្រាក់ទាញដៃសឹងតែដួលអុកជង្គង់និងឥដ្ឋ ព្រោះគេចង់មើលមុខនាងឲ្យចំ ហើយក៏ចង់ឲ្យនាងបានឃើញពីទឹកមុខរបស់គេនាពេលនេះដែរ។
"ហេតុអីក៏បងនិយាយមិនបាន? ត្រង់បងនិយាយល្អៗ ប្រាប់អូនត្រង់ៗថាអូនមិនពេញចិត្តវា អូនមិនដែលស្ដាប់បងផង មិនអ៊ីចឹង?" យ៉ុនហ្គីគេនិយាយត្រូវ មិនខុសនោះទេ រឿងពាក់ពន្ធ័និងជីវិតផ្ទាល់ខ្លួនរបស់នាងមួយ នាងមិនដែលឲ្យនរណាមកសម្រេចជំនួសនាងទេ សូម្បីតែយ៉ុនហ្គីជាគូដណ្ដឹងនាងក៏ដោយ។
"បងចង់សម្រាកហើយ" ក្រោយទាស់សម្ដីគ្នាបន្តិច យ៉ុនហ្គីក៏ដកដៃពីនាង រួចទម្លាក់ខ្លួនអង្គុយផ្អែកនិងកៅអីរុញធម្មតា អ៊ីលីតានាងក៏មិននិយាយតវ៉ាអ្វីដែរ នាងបានត្រឹមតែប្រម៉ែប្រមូលអារម្មណ៍និងកម្លាំងរុញនាំគូដណ្ដឹងទៅសម្រាកទៅតាមតួនាទីធម្មតា។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now