ភាគទី79,80

236 14 0
                                    

ថាហើយថាប៉ះនរណាបាន តែបើប៉ះនាងអូនសំណព្វបេះដូងតួប្រុស ដឹងតែប៊ាំងៗមកវិញហើយ

ក្រសោបស្នេហ៍ចាស់
ភាគទី79,80

អ៊ីលីតាងាកមកមើលមុខអេនហ្សុីបន្តិច មុននឹងខេតលីនក្រៀកដៃនាំនាងចេញទៅបាត់ ជីមីនឯណោះក៏មិនបាននិយាយអ្វីក្រៅពីលូកដៃជ្រែងហោប៉ៅដើរតាមពីក្រោយនាងៗ តែមុននិងទៅ គេក៏សំឡឹងមើលទៅមុខអ្នកដែលត្រូវក្មេងស្ដីថាឲ្យចំមុខ ព្រោះតែភាពច្រណែនឈ្នានីសគ្មានដែនកំណត់របស់នាងឯណោះ។
"អ៊ីលីតា..អេ! អ៊ីលីតាទៅណាបាត់ហើយ?" យ៉ុនហ្គីកាលបើនិយាយការងារចប់អស់ហើយ គេក៏ប្រញាប់បកក្រោយមករកកន្លែងដែលគេទុកភរិយាតូចគេនៅទីនោះ តែមកដល់ក៏មិនឃើញនាងនៅទីនោះ មានតែអេនហ្សុីដែលនៅឈរតែឯងយ៉ាងស្ងៀមស្ងាត់ជាទីបំផុត។
"បងចង់ទៅណា?" យ៉ុនហ្គីក៏មិនបាននិយាយបកស្រាយរឺពិភាក្សាជាមួយនិងអ្នកខំស្កាត់ពីចម្ងាយមកសោះ គេបំណងចង់ដើរចេញពីនាងទៅ តែអេនហ្សុីក៏ចាប់ដៃគេជាប់។
"អូនខំមករកបង គ្រាន់តែលឺថាបងបាត់ខ្លួនចូលទៅក្នុងព្រៃបាត់ អូនខំបើកឡានមកទាំងយប់ព្រលប់ភ្លៀងធ្លាក់.."
"អូនមិនគួរមកទេអេន!" មួយប្រយោគខ្លីរបស់យ៉ុនហ្គីហាក់កំពុងតែចិញ្ច្រាំចិត្តរបស់អេនហ្សុីយ៉ាងធ្ងន់ធ្ងរតែម្ដង នេះការដែលនាងព្យាយាមលះបង់ទាំងអស់នេះវាមិនចូលក្នុងក្រសែភ្នែករបស់គេទេ? មិនជ្រួតជ្រាបក្នុងចិត្តអីបន្តិចទេមែនទេ?
"បងដឹងខ្លួនទេថាបងកំពុងតែនិយាយអីយ៉ុន? បងស្ដាប់អូន.." អេនហ្សុីមិននិយាយត្រឹមតែមាត់ នាងចូលមករកគេរួចឈោងចាប់កាន់ស្មាទាំងសងខាងរបស់យ៉ុនហ្គីជាប់ គ្រប់គ្នាក៏មើលមកពួកគេ ក្រោយគ្រប់គ្នាដឹងថាសាស្ត្រាចារ្យទាំងពីរមានទំនាក់ទំនងអ្វីជាមួយគ្នារួចមក ពួកគេក៏មិនលាក់ក្រសែភ្នែកក្នុងការសំឡឹងនិងតាមដានគ្រប់ជំហានរបស់ពួកគេទាំងពីរទេ បូករួមទាំងអ៊ីលីតាផងដែរ។
"បងមិនចង់និយាយច្រើនទេអេន បងនៅក្នុងព្រៃពេញមួយយប់អស់កម្លាំង ស្អុះស្អាប់ហើយក៏ស្រេកឃ្លាន"
"បងធ្វើស្អីខ្លះជាមួយវាបានជាអស់កម្លាំង ហ្អាស៎? បងឆាប់និយាយមក ហ៊ឹក" អេនហ្សុីទប់កំហឹងខ្លួនលែងជាប់ នាងក៏មានតែស្រែកនិងលូកដៃគួកទ្រូងយ៉ុនហ្គីជាប់ មាត់ក៏ស្រែកយំនាំឲ្យគ្រប់គ្នាកាន់តែមើលមកទៀត។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now