ភាគ14

206 10 0
                                    

អណ្ដាតម្ដាយបង..

ក្រសោបស្នេហ៍ចាស់
ភាគទី14

ទីត!ទីត..
សំឡេងអុកសុីសែនបន្លឺឡើងក្នុងត្រចៀកអ្នកដែលដួលសន្លប់បាត់បង់ស្មារតីមួយប៉ព្រិចភ្នែកមុននោះ ពេលនេះនាងក៏មានស្មារតីត្រឡប់មកវិញ ខណៈប្រទះឃើញរាងកាយខ្លួនឯងដេកនៅលើគ្រែក្នុងមន្ទីរពេទ្យទៅវិញ។
«អ៊ីលីតា..អ៊ីលីតាដឹងខ្លួនហើយហ្អេស៎?» រាងកាយមានចលនា ព្រមនិងការចាប់កាន់ក្រសោបដែលនាងទទួលដឹង អ៊ីលីតាងាកបែរក្រសែភ្នែកទាំងអស់កម្លាំង មើលទៅកាន់អ្នកដែលនៅអង្គុយក្បែរគ្រែសម្រាករបស់នាង វត្តមានរបស់ដុងហា បងប្រុសក្រៅសាច់ឈាមដែលធ្វើឲ្យនាងកាន់តែប្រាកដក្នុងចិត្តថាគេជាអ្នកជួយនាងមុននេះ។
«បងដុងហា! ហ៊ឹម» អ៊ីលីតាព្យាយាមប្រើប្រាស់កម្លាំងដែលមានទាំងប៉ុន្មានច្រត់ទប់ខ្លួនឯងឲ្យអង្គុយ តែដុងហាក៏ចូលមកចាប់កាន់ដៃនាងជាប់ ជួយយកអាសារអ៊ីលីតាភ្លាម នាងតូចក៏មិនអាចបដិសេធ ត្បិតពេលនេះខ្លួនក៏មិនសូវជាមានកម្លាំងប៉ុន្មានដែរ អញ្ចឹងមានតែបណ្ដោយតាម។
«ខ្ញុំមិនគួររំខានបងទេ..នេះវាយប់អាធ្រាតទៅហើយ»
«រំខាន? នេះជារឿងអាយុជីវិតរបស់អូនណា៎ នេះបើសិនជាអ៊ីលីតាមានរឿងអីកើតឡើងទៅ ឲ្យបងគិតបែបណា? នេះអូនមិនមែនមានអ្នកតាមការពារដូចជាកាលលោកយ៉ុននៅល្អជានោះទេ» សម្ដីនិយាយរបស់ដុងហាក៏ធ្វើឲ្យអ្នកមានអារម្មណ៍រអៀសខ្លួនមុននោះបាត់មាត់ ដុងហានិយាយក៏មិនខុស នាងធ្លាប់រស់នៅសុខស្រួលមកយូរឆ្នាំពេក ទើបពេលដែលគ្មានអ្នកតាមការពារមើលថែ នាងចេះតែភ្លេចខ្លួន។
«ពិតមែន! ខ្ញុំមិនមានបងយ៉ុនតាមការពារដូចជាពេលមុនទេ តែ...»
គ្រឹប!
កំពុងតែនិយាយគ្នាជាមួយដុងហាសុខៗ ទ្វារបន្ទប់ដែលមុននោះដុងហាប្រាកដចិត្តច្បាស់ថាគេបានបិទរួចរាល់នោះ បែរជាលាន់មកនូវសំឡេងបិទគ្រឹប ប្រៀបដូចជាមានមនុស្សចង់ចូលមក តែក៏បែរជាបិទវិញភ្លាមៗតែម្ដង ហាក់ដូចជាមានអ្វីដែលមិនសមទំនងឲ្យគេចូលមក។
«ប្រហែលជាដុកទ័រទេដឹង?» ដុងហាក៏ប្រញាប់និយាយកាត់អ៊ីលីតាទៅទៀត នាងតូចក៏ព្រលែងខ្យល់ដង្ហើមស្រាលបន្តិច រួចប្រញាប់ប្រញាល់ទម្លាក់ជើងចុះពីគ្រែ ដៃទាញផ្ដាច់សឺរ៉ូមទាំងនៅមិនទាន់អស់នៅឡើយនោះ នាងធ្វើអញ្ចឹងដុងហាឯណោះក៏កាន់តែបារម្ភ។
«អូនប្រញាប់ទៅណា?! អ៊ីលីតានៅមិនទាន់ស្រួលខ្លួនទេ..»
«ខ្ញុំត្រូវទៅមើលថែបងយ៉ុនហ្គី គាត់បាត់ខ្ញុំមកយូរ គាត់ច្បាស់ជាបារម្ភស្លាប់មិនខានទេ..ខ្ញុំទៅរកគាត់សិន មិនអាចឲ្យគាត់នៅតែម្នាក់ឯងបានទេ»
«នរណាថាគេនៅតែម្នាក់ឯងនោះ? អូនក៏ដឹងថានាយម្នាក់នោះក៏មានគ្រួសារគេ» សម្ដីរបស់ដុងហានាំឲ្យនាងតូចបោះជំហានញាប់ ឈប់បន្តិចរួចងាកបែរមើលមកគេទាំងចម្ងល់តែម្ដង ដុងហាក៏ចូលមករកនាងរួចទម្លាក់ដៃលើស្មាស្រីស្រស់និងគោះស្រាលៗ។
«អូនកុំភ្លេចថាគេក៏មានម្ដាយគេនៅថែរក្សា គាត់មកដល់តាំងពីបងមកមន្ទីរពេទ្យនេះមកម៉្លេះ គាត់នៅតែពីរនាក់យ៉ុនហ្គីយូរហើយ»
«មិនបានទេ! ខ្ញុំត្រូវតែទៅពេលនេះ» ដុងហាកាន់តែបញ្ជាក់អ៊ីលីតាកាន់តែនៅមិនសុខ ជាពិេសសអ្វីដែលនាងជួបកាលពីប៉ុន្មានម៉ោងមុននេះ ពាក្យដែលជនល្មើសនិយាយមករកនាង វាកាន់តែធ្វើឲ្យនាងមានការសង្ស័យថែមទៀត។
(វាអាចនិងពាក់ពន្ធ័ជាមួយម៉ាក់ទេ?)

ក្រាក!
ទ្វារបន្ទប់ធំទូលាយបើកឡើងបង្ហាញវត្តមានអ្នកដែលរត់មកទាំងដង្ហក់ខ្យល់មុននោះ អ៊ីលីតាឈរទប់ជង្គង់ខ្លួនឯង ព្រមទាំងដកដង្ហើមសឹងតែមិនដល់គ្នា ពីជាន់នាងសម្រាកមុននោះមកដល់ជាន់គូដណ្ដឹងនាងសម្រាកវាខុសគ្នាដល់ទៅ3ជាន់ ហើយខុសគ្នាដល់ទៅ4ប្លុកឯណោះ។
យ៉ុនហ្គីងាកមើលមកនាង មើលមកក្នុងក្រសែភ្នែកផ្សេង ហាក់ដូចជាគេមិនមែនជាខ្លួនឯង គេមិនបានប្រើប្រាស់ក្រសែភ្នែកស្រទន់ដូចជាពេលមុន មិនបានត្រេកអរដែលឃើញនាងមករកគេ មិនបានសូម្បីតែសួរនាំទេថានាងបាត់ទៅនេះ ទើបតែមកពីណា? អ្វីដែលនាងឃើញមានតែការចងចិញ្ចើមខ្ពស់ ហាក់ដូចជាខឹង?
«ដេតឌី..»
«លោកចេញទៅវិញបានដុងហា មិនចាំបាច់ដើរតាមអ៊ីលីតាគ្រប់ជំហានបែបហ្នឹងទេ..» អ្នកដែលយ៉ុនហ្គីនិយាយចូលមុនគេមិនមែនជានាង តែជាដុងហាទៅវិញ នាយកម្លោះយើងកាលបើត្រូវគេដេញបែបហ្នឹងទៅហើយ នាយក៏យល់ព្រមចេញ មិនមែនគេខ្លាចនោះទេ តែគេមិនចង់នាំបញ្ហាឲ្យអ៊ីលីតាទៅវិញទេ។
«អូនក៏ដូចគ្នា..អ៊ីលីតា»
«ទើបតែមកពីណា? បងប្រាប់ហើយប្រាប់ទៀតថាយប់ព្រលប់កុំដើរតែម្នាក់ឯង..» យ៉ុនហ្គីសង្កត់សំឡេងធ្ងន់នាំឲ្យអ៊ីលីតាគាំងនិយាយអីមិនចេញ នាងក៏ងាកភ្នែកមើល ទាន់និងស្នាមញញឹមលាក់កំនួចរបស់ស្ត្រីចំណាស់ក្បែរនោះ ប្រាកដណាស់ថាគាត់បាននិយាយអីជាមិនខាន ទើបបានជាយ៉ុនហ្គីប្រែប្រួលបែបនេះ។
«អូនទៅទិញរបស់នៅខាងក្រៅ ហើយក៏ជួបនឹង..»
«ហើយជួបនឹងអាដុងហា?!» យ៉ុនហ្គីឆ្លើយកាត់ការបកស្រាយរបស់នាង ឆ្លើយទាំងសំឡេងទ្រគោះបោះបោកតែម្ដង អ៊ីលីតាក៏ងាកមើលគេទាំងលែងយល់តែម្ដង។
«អរ៎! អូនខលសុំការជួយពីវា ព្រោះបងដើរមិនបាន រកឲ្យអូនមិនបានមែនទេ?»
«បងយ៉ុន! វាមិនមែនបែបហ្នឹងទេ..»
«ប្រាប់កូនចៅអ្នកម៉ាក់ទៅ រៀបចំស្អែកខ្ញុំចេញពីពេទ្យនេះ» យ៉ុនហ្គីងាកមុខចេញពីនាងរួចបែរទៅនិយាយរកតែម៉ាក់របស់គេម្ដង អ៊ីលីតានាងក៏បានត្រឹមតែឈរទ្រឹងមិនអាចបកស្រាយបាន មានអារម្មណ៍ថាខ្លួនដូចជាខ្យល់អាកាស។

850like ស្អែកបាន2ភាគ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now