ភាគទី69,70

191 15 0
                                    

ស្ងាត់នាំអូនប្រពន្ធក្មេងទៅចុះអេតាសុីវិល មិចខ្លាចក្លែងឆាបអូនទៅមែនបងយ៉ុន?

ក្រសោបស្នេហ៍ចាស់
ភាគទី69,70

"ចុះ..ចុះអេតាសុីវិល?"
"ក្រែងនាងតឿនយើងរហូតមិនអញ្ចឹងហ្អេស៎? ចុះឲ្យមានៗទៅ ព្រោះយើងមិនចូលចិត្តធ្វើរឿងអីមួយមិនដាច់ស្រេច" នាយថយខ្លួនផ្អែកខ្នងនិងពូកឡានតិចៗ តែដៃម្ខាងទៀតក៏នៅក្រសោបអោបចង្កេះនាងជាប់ដដែល គេមិនទុកចិត្តនាងទេ ព្រោះអ៊ីលីតាជាក្មេងដែលចិត្តសឿង ស្រួលមិនស្រួលបើគេហ៊ានតែប្រហែសបន្តិច នាងអាចបើកទ្វារឡានលោតចេញភ្លាមក៏ថាបាន។
"នេះលោកគ្មានការងារអីធ្វើទេមែនទេ បានជាមកអូសគេទីងណាត់ទីងណែងទៅចុះអេតាសុីវិលបែបនេះ?" អ៊ីលីតាស្ងៀមតែខ្លួន មាត់វិញនៅរអិលសួរនាំធម្មតា តៃកុងឡានហាក់ស្រគៀរត្រចៀកនិងពាក្យសួរនាំរបស់នាង តែយ៉ុនហ្គីវិញក៏មិនបានបង្ហាញអាការៈធុញទ្រាន់អីដែរ
គេដូចជាទម្លាប់បាត់ទៅហើយ ជាមួយនិងអត្តចារិកនេះ..

ការិយាល័យក្នុងក្រុង..
ឡានឈប់ងក់ពីមុខការិយាល័យមួយកន្លែងដែលនៅឆ្ងាយគួរសមពីសកលវិទ្យាល័យពួកគេចេញដំណើរមក តៃកុងឡានចុះមកបើកទ្វារខាងដែលអ៊ីលីតាកំពុងតែអង្គុយ។
"អញ្ជើញចុះមកអ្នកនាងតូច"
"មិនចុះ! អ្នកណាថាចង់មកចុះអេតាសុីវិលក៏ចុះទៅ ខ្ញុំមិនចង់បានអេតាសុីវិល ខ្ញុំមិនចុះ" អ៊ីលីតាក្រពាត់ដៃអោបជាប់ទ្រូងរួចបែរមុខចេញដូចជាកូនក្មេង តៃកុងឡានក៏មើលមុខចៅហ្វាយប្រុសទាំងគ្មានជម្រើសគេសោះ យ៉ុនហ្គីក៏ងក់ក្បាលតិចៗមុននិងលាដៃឲ្យតៃកុងឡាននោះចេញទៅ។
"ក្រោក.."
"អត់!" អ៊ីលីតាប្រកែកយ៉ាងមុតមាំដាក់អ្នកនៅពីក្រោយខ្នងនាង ប្រកែកទាំងមិនខ្លាចថាគេអាចនឹងធ្វើអ្វីដែលនាងមិនពេញចិត្តនោះទេ យ៉ុនហ្គីក៏នៅស្ងៀម មុននឹងទម្លាក់បបូរមាត់ចុះរួចថើបកញ្ចឹងករនាង គេមិនមែនថើបតែម្ដងរួចលែងនោះទេ គេថើបហើយក៏ជញ្ជក់ដល់នាងឈឺរួចប្រញាប់បែរទៅរុញគេចេញ។
"ចង់ធ្វើស្អីហ្នឹង? មិនខ្មាសខ្មោចអារក្សអីខ្លះទេហ្អេស៎?"
"បើនាងចុះទៅតាមសម្រួលរឿងនេះវាហ្នឹងមិនកើតឡើងទេ តែបើនាងនៅតែរឹងទទឹងទេ.." គេក៏ញញឹមរួចអោនចូលមកជិតត្រចៀកនាង ខាំញ៉េញបន្តិចរួចខ្សឹបប្រាប់ពីអ្វីម៉្យាង។
"យើងមិនសន្យាថាអ្នកនៅការិយាល័យនេះ មិនឃើញរាងកាយស្រឡូនស្រឡៅរបស់នាងពេលយើងថ្នាក់ថ្នមក្នុងឡាននេះទេ" យ៉ុនហ្គីក៏ជៀសចេញពីនាង រួចបើកទ្វារម្ខាងទៀតចុះ អ៊ីលីតានៅអង្គុយស្ងៀមតែក៏ព្រឺសម្បរខ្លាំងយកតែមែនទែន។
"អាតាឆ្កួត, អាតាល្មោភកាម"
"ជេរយើងល្មមៗបានហើយ ឆាប់ចុះមក" មួយប៉ព្រិចភ្នែកសោះ គេក៏មកឈរពីមុខនាងរួចបោះដៃមកបំណងចង់ជួយលើកនាងពីឡានមក អ៊ីលីតាក្ដាប់មាត់ងើបមុខមើលទៅគេ មុននឹងបដិសេធដោយការវាសដៃគេេចញមួយទំហឹង។
"ខ្ញុំមានជើងដើរខ្លួនឯងបាន ជៀស!"
ប៉ឹប!
អ៊ីលីតាក្រោកឡើងព្រឹស បំបុកស្មាយ៉ុនហ្គីដើរចូលទៅខាងក្នុងបាត់ស្រមោល នាយសង្ហាយើងបានតែឈរទល់អណ្ដាតខ្នាញ់និងរឹកពារក្មេងខិលដូចជានាង មិនថាធំអាយុឡើងប៉ុណ្ណា អ៊ីលីតានៅតែដូចជាកូនក្មេងសម្រាប់គេដដែល។
"លោកម្ចាស់..លោកម្ចាស់ភ្លេចឈឺច្រត់ហើយ" យ៉ុនហ្គីក៏ដើរទៅខាងក្នុងដោយមិនបានយកឈើច្រត់ទៅតាមនោះឡើយ ទោះជាតៃកុងឡានហៅក៏គេមិនបានលឺ នេះគេភ្លេចខ្លួនហើយរឺថាពេលនេះគេកំពុងតែដើរតួពិការណា៎។
យ៉ុនហ្គីបន្តការដើររបស់គេមកខាងក្នុង មកដល់គេក៏ឃើញក្រុមមនុស្សជាច្រើនកំពុងតែឈរនិយាយគ្នា ហើយក៏មានមួយចំនួនកំពុងតែមកទទួលសេវាកម្មសាធារណៈដូចគ្នានិងគេ។
"អេ៎! នាងនៅឯ-" មកដល់គេក៏ងាករំពៃភ្នែករកមើលអ៊ីលីតាភ្លាម ដៃបំណងចង់ទាញទូរសព្ទ័ឡើងមកនិយាយទៅហើយតែគេក៏ប្ដូរចិត្តវិញដោយសារតែគេបានឃើញនាងល្មម។
[ដំណឹងស្វែងរកសាច់ញាតិ ពួកយើងបានបាត់បងប្អូនតាំងពី8ឆ្នាំមុន-]
កន្លែងដែលយ៉ុនហ្គីរកឃើញនាង គឺពីមុខអេក្រង់LEDធំមួយកំពុងតែផ្សាយពីដំណឹងស្វែងរកគ្រួសារសាច់ញាតិ នាងនៅឈរមើលភាំងហាក់ដូចជាចាប់អារម្មណ៍និងរឿងមួយនេះខ្លាំង សូម្បីតែយ៉ុនហ្គីចូលមកកាន់ស្មានាងជាប់ក៏នាងមិនដឹងខ្លួនដែរ។
"ចាប់អារម្មណ៍រកនរណាមែនទេ?"
"អា៎..គឺ..អត់មានទេ ឃើញគេផ្សាយក៏ចេះតែមើលៗលេងទៅ" អ៊ីលីតាមានស្មារតីត្រឡប់មកវិញ នាងក៏ប្រញាប់បដិសេធរួចស្ពាយកាបូបចូលទៅបន្ទប់ចុះអេតាសុីវិលវិញ យ៉ុនហ្គីមើលនាងបន្តិច រួចងាកមើលមកអេក្រង់ផ្សាយទាំងក្នុងចិត្តកំពុងតែគិតអ្វីម៉្យាង តែរឿងសំខាន់របស់ពួកគេក៏រុញច្រានឲ្យនាយឈប់គិតវិញ រួចបោះជំហានទៅតាមអ៊ីលីតាវិញ។

15នាទីក្រោយ..
បន្ទាប់ពីមេធាវីបំពេញបែបបទហើយ ពួកគេក៏ត្រូវដល់ពេលចុះអេតាសុីវិល ផ្ដិតមេដៃជាមួយគ្នា យ៉ុនហ្គីក៏ជាអ្នកធ្វើវាមុនគេ នាយមិនបានស្ទាក់ស្ទើរអ្វីទេ ត្បិតវាជាបំណងរបស់នាយស្រាប់ទៅហើយ នៅឡើយតែអ៊ីលីតា នាងនៅអង្គុយសំឡឹងមើលក្រដាសអេតាសុីវិលនោះជាប់ មុខមាត់ក៏ភ្លឹកៗដូចជាគ្មានព្រលឹងព្រលះសោះ។
"នេះរួចហើយលោកមេធាវី"
"អរគុណ! ចុះអ្នកនាងអ៊ីលីតា?" ការនិយាយរបស់គេនាំឲ្យយ៉ុនហ្គីងាកមើលទៅនាង អ៊ីលីតានៅអង្គុយភ្លឹកមួយកន្លែងខុសពីធម្មតា។
"អ៊ីលីតា..អ៊ីលីតា!!"
"ចា..ចាស៎?" អ៊ីលីតាភ្ញាក់ព្រើតដល់ថ្នាក់ដៃនាងញ័រអស់ យ៉ុនហ្គីឃើញនាងមិនស្រួល គេក៏ប្រញាប់ទម្លាក់ដៃចុះរួចកាន់ក្រសោបដៃនាងម្ខាងជាប់។
"មិនអីទេមែនទេ?" គេសួរបញ្ជាក់នាងម្ដងជាពីរដង តែអ៊ីលីតាក៏ក្រវីក្បាលរួចបែរមកទាញប៊ិចសុីញ៉េអេតាសុីវិលនោះ នាងហុចជូនលោកមេធាវីរួចងាកមើលទៅយ៉ុនហ្គី នាយសង្ហាយើងក៏តាមមើលក្រដាសអេតាសុីវិលនោះទាំងញញឹម ស្នាមញញឹមដែលអ៊ីលីតាសំឡឹងមើលហាក់ដូចជាចេញពីចិត្ត មិនប្រឌិតមិនសម្ដែង តែក្រោយរឿងទាំងអស់ដែលគេធ្វើមកលើនាង អ៊ីលីតាក៏ចេះតែខ្លាចរអែង ទឹកមុខនាងក៏ប្រែប្រួលរួចបែរងាកចេញពីការសំឡឹងមើលគេវិញ។
(ហេតុអីក៏ឯងព្រមចុះវាអ៊ីលីតា? ឯងមិនដឹងថាគេនឹងធ្វើអ្វីមកលើឯងទេក្រោយពីចុះវារួច?)

1Kសម្រាប់ភាគបន្តណា៎ រាត្រីសួស្ដីអ្នកអាន៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now