ភាគ21

174 9 0
                                    

មង្គលការចម្លែក មង្គលការកូនក្រមុំ2នាក់

ក្រសោបស្នេហ៍ចាស់
ភាគទី21

"បងយ៉ុន..បងយ៉ុនលេងសើចនិងអូនមែនទេ? ហ៊ឹក" អ៊ីលីតាមិនបន្តសំឡឹងមើលមុខរបស់កូនក្រមុំម្នាក់ទៀតនោះទេ នាងប្រញាប់លូកក្រសោបកាន់ដៃបុរសដែលជាអ្នកសម្រេចគ្រប់យ៉ាងនៃពិធី បុរសតែម្នាក់ដែលអាចបញ្ជាឲ្យពិធីផ្ដើមនិងបញ្ឈប់បាន ហើយពេលនេះគេកំពុងតែលេងជាមួយអារម្មណ៍នាងមួយចាស់ដៃហើយ។
"លេងសើច? អូ! ដូចជាកាលដែលអូននិងអាដុងហាលេងលើគ្រែពេលដែលបងតាមទាន់នោះមែនទេ?" យ៉ុនហ្គីចម្អកដោយលើកយកកំហុសដែលគេខ្លួនឯងក៏មិនពិតប្រាកដថាវាជាការពិតរឺក៏អត់ផង តែការគិតពិចារណាតែងតែមកក្រោយភាពខឹងសម្បាររហូតសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែនាយដែលរៀនបានចេះដឹងច្រើន ប្រឡូកក្នុងសង្គមច្រើនម្នាក់នេះ។
"បើសិនជាបងស្អប់អូនណាស់ ពួកយើងមិនបាច់បន្តក៏បានដែរ មិនបាច់រៀបការទេ ព្រោះវាក៏មានតែពាក្យថាអាម៉ាស់ជាន់លើអាម៉ាស់ អា៎"
"អាម៉ាស់ហ្អេស៎?" កំពុងតែនិយាយសុខៗ អ៊ីលីតាត្រូវយ៉ុនហ្គីចាប់ក្របួចដៃមួយទំហឹងទាញមកបំបុកនិងទ្រូងគេលាន់ឌឹប នាយបង្ហាញទឹកមុខខឹងសម្បារនិងកូនក្រមុំសម្អប់ តែគេក៏នៅមិនទាន់ហើបមាត់និយាយអ្វីចេញមកទាំងអស់។
"អេនហ្សុី!"
"ចេញទៅក្រៅចាំបងសិនទៅបេប៊ី" សព្វនាមដែលមានតែអ៊ីលីតាម្នាក់ដែលគេហៅ។ ភាសាផ្អែមល្ហែមដែលគេប្រើជាមួយនិងសាស្ត្រាចារ្យស្រីម្នាក់នោះនាំឲ្យអ៊ីលីតាចុកទ្រូងសឹងតែធ្លុះធ្លាយបែកសាយឈាមចេញមកក្រៅ ហេតុអី? ហេតុអីក៏គេធ្វើដាក់នាងថ្នាក់នេះ?
"អូខេ បងយ៉ុន" អេនហ្សុីលូកដៃគោះខ្នងនាយទាំងញញឹម នាងក៏ឈ្លៀតងាកមើលមកអ៊ីលីតាដោយក្រសែភ្នែកស្រទន់ មុននឹងប្រញាប់នាំខ្លួនចេញពីទីនោះ។ ពេលនេះ វេលានេះ ក្នុងបន្ទប់គ្មាននរណាទាំងអស់ ក្រៅពីមនុស្សប្រុសស្រីពីរនាក់ដែលធ្លាប់តែស្រឡាញ់គ្នា បីបមថ្នាក់ថ្នមគ្នាអស់មករាប់ឆ្នាំ រង់ចាំដល់ថ្ងៃពិសេស ថ្ងៃដែលពួកគេអាចកាន់ដៃគ្នាចូលរោងពិធីក្នុងនាមជាកូនក្រមុំកូនកម្លោះដែលរីករាយជាងគេលើលោក តែមើលពេលនេះចុះ ពួកគេអាចកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គមករហូត ខ្វះតែបន្តិចគ្រប់យ៉ាងក៏រលាយអស់ រលាយព្រោះតែភាពមិនទុកចិត្តគ្នា។
"បងដឹងថាខ្លួនឯងកំពុងធ្វើអីដែរទេ?" អ៊ីលីតាជាអ្នកផ្ដើមនិយាយទៅកាន់គេមុន នាងនិយាយទាំងសំឡេងអួលៗ ភ្នែកក្រហមចង់តែយំមិនឈប់ នាងមិននឹកស្មានសោះថាទំនាក់ទំនងល្អរបស់ពួកគេកន្លងៗត្រូវធ្លាក់មកដល់ដំណាក់កាលមួយនេះ។
"បងក៏ដឹងថាពិធីមង្គលការវាជាក្ដីប្រាថ្នាតែមួយគត់របស់អូន អូននៅជាមួយបងរាប់ឆ្នាំ អូនមិនដែលមានគម្រោងអ្វីផ្សេងពីនេះទេ អូនគ្រាន់តែចង់ក្លាយជាមនុស្សស្រីរីករាយម្នាក់ដែលបានរៀបការនិងសាងគ្រួសារជាមួយមនុស្សប្រុសដែលអូនស្រឡាញ់"
"បែបហ្នឹងហើយទើបបងចង់ឲ្យអូនបានភ្លក់រសជាតិនៃការឈឺចាប់ពីការរំពឹងទុកជាមុនខ្លះ ពេលដែលយើងរំពឹងខ្ពស់ទៅលើរឿងអ្វីមួយរឺនរណាម្នាក់ ហើយគ្រប់យ៉ាងបែរជាដើរខុសការគិត វាគឺឈឺចាប់បែបហ្នឹង ហើយការរៀបការនេះវាក៏ជាទណ្ឌកម្មសម្រាប់អូន អ៊ីលីតា" យ៉ុនហ្គីបោះសម្ដីដាច់ប៉ាត់មនោសញ្ចេតនារវាងអ៊ីលីតានិងគេ នាងរក្សាទឹកមុខស្មើមិនប្ដូរ ខណៈអ្នកម្ខាងទៀតទប់មិនបាន ព្រលែងទឹកភ្នែកឲ្យហូរស្រក់មកតាមដំណើរ។ អ៊ីលីតាក៏ព្រលែងដៃចេញពីការកាន់ក្រសោបនាយ យ៉ុនហ្គីក៏បែរទៅម្ខាង រួចកាន់ឈើច្រត់បោះជំហានដើរចេញ តែមុននឹងចេញគេក៏មិនភ្លេចងាកមើលមកនាងជាថ្មី ហើយក៏ព្រលែងពាក្យសម្ដីខ្លះចេញពីមាត់មក។
"បងបិសនឹងភ្លេចទៅ ចេញទៅពិធី ត្រូវតែញញឹម" យ៉ុនហ្គីក៏ចាកចេញទៅមុនជាមួយអេនហ្សុី បន្សល់ទុកនាងតូចយើងឲ្យឯកោក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់តែម្នាក់ឯង នាងទម្លាក់ខ្លួនអង្គុយនិងឥដ្ឋការ៉ូ ដៃម្ខាងជ្រោងសក់ ស្របនិងភ្នែកងើយបិទឡើងទៅខាងលើ ទឹកភ្នែកក៏ហូរមកបណ្ដើរៗដក់លើគែមនៃស្នាមញញឹមរបស់នាង។
"ញញឹមហ្អេស៎? ស្រីណាអាចញញឹមទទួលយកអនាគតដែលត្រូវចែករំលែកប្ដីជាមួយស្រីផ្សេងនោះ? ហ៊ឹក"

650មុនម៉ោង10 អេតមីនផុសមួយភាគទៀត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now