ភាគទី68

165 12 0
                                    

អូនតួចាប់ផ្ដើមមិនស្រួលបណ្ដើរៗហើយ តែបងតួនៅព្រងើយមិនដឹងខ្លួន

ក្រសោបស្នេហ៍ចាស់
ភាគទី68

"ហ៊ឹម" ខ្យល់ត្រជាក់ធ្លាក់មកល្ហឹមៗប៉ះសាច់អ្នកកំពុងតែដេកនៅក្នុងបន្ទប់ពេទ្យរបស់សកលវិទ្យាល័យ កែវភ្នែកបែបអស់កម្លាំងព្យាយាមជម្រុញឲ្យត្របកភ្នែកធ្ងន់ត្រដុកបើកឡើងមកទាំងវាមិនសាកសមពេលវេលាសោះ។
"បងអ៊ីលីតា..បងអ៊ីលីតាដឹងខ្លួនហើយ" គ្រាន់តែអ៊ីលីតារើបម្រាស់ខ្លួនបន្តិច អ្នកដែលកំពុងតែកាន់សៀវភៅអានក្បែរនោះក៏ទទួលដឹងភ្លាម ខេតលីនរូតរះប្រញាប់ក្រោកហើយក៏មិនភ្លេចស្រែកឲ្យអ្នកខាងក្រៅបានលឺផង។
"ខេត..ខេតនេះបងមានរឿងអីទៅ?" សំនួរដំបូងដែលចេញពីមាត់អ្នកទើបនិងដឹងខ្លួនគឺនាងចោទសួរពីដើមចមដែលនាំឲ្យនាងមកដល់បន្ទប់ពេទ្យនាពេលនេះ ខេតលីនក៏ទម្លាក់ខ្លួនចុះរួចកាន់ដៃបងស្រីជាប់ទាំងព្រួយបារម្ភជាទីបំផុត។
"មុននិងបងសន្លប់ បងរអ៊ូថាមិនស្រួលខ្លួន រងាដល់ថ្នាក់លើកដៃអោបខ្លួនឯងទៅហើយ ខ្ញុំគិតទៅរកបិទម៉ាសុីនត្រជាក់ហើយតែបងក៏បែរជាសន្លប់ព្រូសនៅបណ្ណាល័យនោះតែម្ដង" បានខេតលីននិយាយប្រាប់ពីដំណើរដើមទង អ៊ីលីតាក៏ហាក់ដូចជានឹកឃើញឡើងមកវិញ នាងដូចជាមិនបានចងចាំអ្វីទាំងអស់ ទាល់តែមានអ្នករំលឹកទើបការចងចាំរបស់នាងរត់ត្រឡប់មកវិញ។
"បងមិនស្រួលខ្លួនខ្លាំងពិតទេ? ខ្ញុំគិតចង់នាំបងទៅពេទ្យធំដែរតែជីមីនគេប្រាប់ថាទុកឲ្យបងនៅសម្រាកនៅសាលាសិនចុះ" ខណៈខេតលីននិងអ៊ីលីតាកំពុងតែជជែកគ្នាក្នុងបន្ទប់ គ្រានោះទ្វារក៏បើកឡើងបង្ហាញវត្តមានអ្នកដែលពួកនាងកំពុងតែនឹកដើមល្មម ខេតលីនងាកមើលទៅមិត្តខ្លួនព្រមជាមួយនិងបបូរមាត់ពេបយំបន្តិច។
"ពេបមាត់អី បងស្រីខេតក្រោកមកវិញហើយតើ មើលកុំធ្វើមាត់ចឹងមើល ដូចគូថទា" ជីមីនលើកដៃឈ្លីក្បាលនាងតិចៗព្រមជាមួយនិងស្នាមញញឹមបែបខ្នក់ខ្នាញ់ជាទីបំផុត អ៊ីលីតាដែលមានវត្តមាននៅទីនោះក៏បានត្រឹមតែអង្គុយញញឹមមើលកម្លោះក្រមុំមួយគូនោះជជែកគ្នា។
"និយាយអញ្ចឹងមុននេះលោកស្រីនាយិកាប្រាប់មកថាចង់ជួបខេត ព្រោះខេតជាប្រធានថ្នាក់អញ្ចឹងប្រហែលជាមានព័ត៌មានសំខាន់អីហើយ"
"ហើយជួបគាត់តាំងពីកាលណា?"
"ប្រហែលជា20នាទីមុននេះ"
"ស្លាប់ហើយៗស្លាប់មិនខានទេ យូរហើយមិចក៏ខ្លួនឯងមិនប្រាប់គេហ្អាស៎?" ខេតលីនគ្រាន់តែលឺថាវាកន្លងទៅប្រហែល20នាទីភ្លាម នាងក៏ប្រញាប់រួសរ៉ាន់ឡើងទៅរៀបសៀវភៅដាក់កាតាប មុននឹងរត់ចេញទៅភ្លាម មកដល់មាត់ទ្វារនាងលាដៃបាយៗដាក់អ៊ីលីតា តែក៏លានអណ្ដាតឌឺដាក់ជីមីនវិញ។
"ក្បាលខូចដល់ហើយនាងល្អិតនេះ" ជីមីនសង្គ្រឺតធ្មេញតិចៗហាក់ខ្នក់ខ្នាញ់និងនាងល្អិតនេះជាខ្លាំង គេក៏ដកការចាប់អារម្មណ៍រួចងាកមើលទៅអ៊ីលីតាឯណោះវិញ នាងកំពុងតែព្យាយាមឈោងដៃយកដបមកចាក់ទឹក តែមើលទៅនាងដូចជាញីញ័រពេក ទើបគេលូកដៃយកកែវនិងដបមកចាក់ទឹកឲ្យនាង។
"អរគុណដុកទ័រមីនហើយ" អ៊ីលីតាញញឹមស្ងួត មុននិងលូកដៃទទួលយកកែវទឹកនោះយកមកផឹក ស្រីតូចចឹបទឹកតែប៉ុន្មានម៉ាត់ក៏ដកមាត់មកវិញ ស្រីតូចលេបទឹកមាត់ខ្លួនឯងផ្សើមបំពង់ករ កាន់តែជារោគសញ្ញានាំឲ្យអ្នកអង្គុយជាមួយនាងមានការព្រួយបារម្ភ។
"អ្នកនាងអ៊ីលីតាគួរតែទៅពិនិត្យមើលជាតិពុលម្ដងទៀតល្អទេ? ខ្ញុំមើលទៅសុខភាពអ្នកនាងដូចជាមិនល្អនោះទេ"
"វាមិនមែនមកពីជាតិពុលទេ មួយរយៈនេះខ្ញុំមិនសូវជាបានគេង ម៉្យាងខ្ញុំក៏ទើបតែផ្ដាសាយមកប៉ុន្មានថ្ងៃដែរ ដុកទ័រមីនកុំបារម្ភអី សម្រាក2-3ថ្ងៃប្រហែលជាអស់អីហើយ" ជីមីនក៏នៅតែមិនយល់ស្របនិងអ្វីដែលអ៊ីលីតាបានបកស្រាយនោះឡើយ ទាល់តែនាងតូចយើងលូកដៃកាន់ស្មានាយជាប់រួចញញឹម។
"ខ្ញុំគួរតែប្រាប់លោកយ៉ុនឲ្យដឹងពីរឿងថ្ងៃនេះ" អ៊ីលីតាមើលមុខគេរួចក្រវីក្បាលឆ្លើយតបតិចៗ។
"គេមិនខ្វល់នោះទេ ដុកទ័រមីនមិនបាច់ប្រាប់ទៅគេល្អជាង" មាត់ញញឹមនិយាយដូចជានាងមិនបានខ្វល់ពីការគិតរបស់គេនោះ តែកូនចិត្តមួយដែលលាក់បង្កប់ជ្រៅកំពុងតែទ្រហោយំ ចង់ប្រាប់គេជាទីបំផុត នាងមិនដែលលាក់រឿងអ្វីម៉្យាងពីគេនោះទេ តាំងតែពីដើមមក ព្រោះនាងស្រឡាញ់និវងទុកចិត្តគេ តែពេលនេះក្នុងភ្នែកនាង គេមិនមែនជាយ៉ុនហ្គី បុរសជាទីស្រឡាញ់របស់នាងពីមុនទៀតទេ។

ម៉ោង2រសៀលក្នុងថ្ងៃដដែល
អ៊ីលីតាក៏សម្រាកនៅបន្ទប់ពេទ្យនោះជាប់រហូតទាល់តែរសៀលទើបនាងត្រឡប់ចេញមកវិញ កាយតូចស្ពាយកាបូបចេញពីអាគារពេទ្យសម្ដៅទៅកាន់ធ្លាចតឡាន មានបំណងចង់ទៅវីឡាវិញ តែខណៈនោះក៏មានឡានមួយគ្រឿងបើកមកអែបនិងចិញ្ចើមផ្លូវដែលនាងកំពុងតែដើរ។
"ខ្ញុំមិនទំនេរទេ.." មិនចាំបាច់ងាកមើលក៏អ៊ីលីតានាងដឹងដែរថាជានរណាដែលមកអែបឡានតាមនាង ស្រីតូចដើរហួសស្របនិងឡានឈប់ងឹកភ្លាម វត្តមានម្ចាស់កាយសង្ហាចេញមកទាំងកាន់ឈើច្រត់ម្ខាងទប់ខ្លួន តែនាងក៏មានកម្លាំងក្រសោបចង្កេះនិងទាញនាងចូលឡានទាល់តែបាន។
"លែង!ខ្ញុំមិនជិះឡានជាមួយអ្នកដទៃដូចជាលោកទេ"
"អូខេ! ទៅដល់កន្លែងនាងនឹងដឹងថាពួកយើងមិនត្រឹមជាអ្នកដទៃ ចេញឡានទៅ" យ៉ុនហ្គីក្រពាត់ដៃអោបកាន់ចង្កេះនាងជាប់ អ៊ីលីតាសម្លក់មុខគេសឹងតែជ្រុះគ្រាប់ភ្នែក តែនាងក៏ឆ្ងល់ដែរកន្លែងដែលនាងចង់នាំនាងទៅនេះជាកន្លែងណា?
"លោកនាំខ្ញុំទៅណា?"
"ចុះអេតាសុីវិល"

850 like នៅម៉ោង10កន្លះ អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now