ភាគ44,45,46

220 12 0
                                    

ម្នាក់រត់មកអោបយំប្រាប់ថាខ្លួនឯងឆ្លង ម្នាក់ទៀតមិនមាត់ ចេញមកក៏ដើរចេញទៅបាត់ បងតួរៀងហត់បន្តិចហើយ ហិហិ

ក្រសោបស្នេហ៍ចាស់
ភាគទី44,45,46

"អង្គុយសិនមក" ក្រោយពីនៅអង្គុយរង់ចាំអេនហ្សុីយំអោបខ្លួនមួយសន្ទុះ យ៉ុនហ្គីក៏រកឱកាសទាញនាងចេញពីខ្លួនរួចឲ្យនាងអង្គុយចុះ អេនហ្សុីយំគឃូស ភ្នែកហើមស្ពុលស្ទើរតែលិបគ្រាប់ភ្នែកចូលក្នុងបាត់ យ៉ុនហ្គីក៏មិនបង្អង់ប្រញាប់យកក្រដាសពីហោប៉ៅអាវនាងមកមើល។
"អូនក៏មិនយល់ថាហេតុអីក៏អូនវិជ្ជមាន ទាំងដែលពួកយើងត្រឹមតែគេងជាមួយគ្នាសោះ អូន..អូនខ្លាចណាស់បងយ៉ុន" អេនហ្សុីនាងក៏នៅរៀបរាប់រដាក់រដុប សំឡេងនាងឡើងគ្រងួរមើលទៅពិបាកស្ដាប់ យ៉ុនហ្គីក៏លូកកាន់ស្មានាងរួចអង្អែលវាស្រាលៗទុកជាការលួងលោម។
"អេនកុំបារម្ភអី ជាការល្អទៅវិញទេដែលយើងរកឃើញវាទាន់ពេល អូនអាចមើលថែនិងព្យាបាលខ្លួនពីពេលនេះបាន បងក៏នឹងព្យាយាមរកថ្នាំបន្សាបមកព្យាបាលពួកយើង" លឺយ៉ុនហ្គីលួងលោម អ្នកដែលពេបយំក៏នៅស្ងៀម នាងងក់ក្បាលទាំងទឹកភ្នែក យ៉ុនហ្គីក៏លើកដៃឈ្លីក្បាលនាងបន្តិចរួចកាន់ឈើច្រត់ក្រោកឡើងមួយអស់កម្ពស់ភ្លាម។
"ម៉ាដាមទៅវីឡាវិញ កុំភ្លេចនាំអ្នកនាងអេនហ្សុីទៅផង ខ្ញុំមានការទៅមន្ទីរពិសោធន៍បន្តិច"
"ចាស៎លោកម្ចាស់" ម៉ាដាមអោនគំនាបដាក់នាយសង្ហាដែលជាចៅហ្វាយនាយបន្តិច មុននឹងឈរសំឡឹងមើលគេដើរចាកចេញទៅ មិនត្រឹមតែម៉ាដាមទេដែលមើលនាយ អេនហ្សុីឯណេះក៏មើលគេទាំងមិនទម្លាក់ភ្នែកដែរ ដៃលូកចូលក្នុងហោប៉ៅអាវខ្លួនឯងរួចទាញយកក្រដាសលទ្ធផលទម្លាក់ចូលក្នុងធុងសម្រាម ហើយក៏ក្រោកចាកចេញទៅម្នាក់ទៀត។

ទីត!ទីត..
"ហ៊ឹស" សំឡេងឡានសុីផ្លេបន្លឺពេញត្រចៀកអ្នកដែលព្យាយាមឆ្លងថ្នល់ឯណោះ មាត់និយាយប្រាប់អេនហ្សុីថាគេទៅមន្ទីរពិសោធន៍ តែការពិតនាយក៏កំពុងតែត្រដរកាន់ឈើច្រត់ដើររកមនុស្សម្នាក់ទៀតឯណោះ មនុស្សម្នាក់ដែលគ្រាន់តែដឹងលទ្ធផលភ្លាមក៏គេចមុខចេញពីគេបាត់ ទោះបីជាដឹងពីមាត់អេនហ្សុីមកថានាងមិនបានឆ្លងគេក៏សប្បាយចិត្តណាស់ តែនាងគេចមុខគេបែបនេះ វាក៏ធ្វើឲ្យគេនៅមិនសុខ។
"នាងទៅឯណាទៅ? ហ៊ើយ! គួរតែតាមនាងភ្លាមៗតែម្ដង" យ៉ុនហ្គីឆ្លងមកដល់ផ្លូវម្ខាងទៀតរួចក៏ឈប់ ភ្នែកងាករកមើលនាង ខួរក្បាលក៏ស្ដីបន្ទោសខ្លួនឯង ព្រោះតែនាយមិនបានមកតាមនាងពេលដែលនាងចេញមកភ្លាមៗ ពេលនេះនាយមិនបានទទួលខុសត្រូវលើមនុស្សស្រីតែម្នាក់ទៀតទេ គេជាអ្នកអូសអេនហ្សុីមកពាក់ពន្ធ័ គេក៏ត្រូវតែជាអ្នកមើលថែទាំនាងដែរ។
ផ្លុង! ផ្លុង..
ការដែលគេនៅឈរមួុយកន្លែងស្ងៀម គេក៏លឺសំឡេងដុំថ្មធ្លាក់ចូលទឹកដល់ទៅពីរដង ភ្នែកងាកសំឡឹងមើលទៅជុំវិញខ្លួន មុននឹងឈប់ភ្នែកកាលបើឃើញរាងកាយតូចស្រឡូនអង្គុយលើបង់ថ្ម បែរមុខមើលទៅទន្លេ។
"ការពិតគេចមកនៅទីនេះទេ" យ៉ុនហ្គីដើរចូលទៅរកនាង ដើរដោយសំឡេងតិចៗបំផុត តែសំឡេងទង្គិចពីជើងឈើច្រត់នៅតែជាសញ្ញាណបន្លឺឲ្យអ៊ីលីតាដឹងខ្លួនមុន នាងងាកខ្នងបែរមកមើលវត្តមានគេ មុននឹងទម្លាក់ក្បាលកើយនិងបង់ថ្ម ឲ្យពន្លឺថ្ងៃចំមុខនាងតែម្ដង។
"ស្មានតែលោកទៅផ្ទះជាមួយប្រពន្ធបាត់ហើយតើ" រកតែយ៉ុនហ្គីទម្លាក់ខ្លួនអង្គុយមិនទាន់ស៊ុបគូថផង អ៊ីលីតាក៏ផ្លែផ្កានាយយកតែម្ដង យ៉ុនហ្គីក៏មិនទាន់ឆ្លើយអី គេទម្លាក់ក្បាលកើយនិងបង់ថ្ម សំឡឹងមើលថ្ងៃដូចជានាងដែរ។
ភាពស្ងប់ស្ងាត់របស់គេមិនបានធ្វើឲ្យស្ថានភាពល្អប្រសើរនោះទេ មានតែធ្វើឲ្យអ្នកដែលព្យាយាមធ្វើខ្លួនធម្មតានោះតឹងតែងចិត្ត រួចប្រញាប់ក្រោកស្ពាយកាបូបបំណងចង់ចេញពីទីនោះ តែនាងអាចទៅណាបានបើយ៉ុនហ្គីនៅទីនោះជ្រងោរៗទៅហើយ។
"ឲ្យយើងទៅណាបាន បើប្រពន្ធយើងនៅទីនេះម្នាក់ទៀតនោះ?" ទីបំផុតពាក្យដែលគេគិតថាធ្ងន់ដូចជាដុំក្រួសនោះក៏ចេញមក ដៃដែលគេគិតថារឹងកំព្រឹសនោះក៏លូកកាន់ដៃទន់ល្មើយរបស់នាងជាប់ យ៉ុនហ្គីចូលទៅកាន់តែជិតនាងរួចអោបក្រសោបរាងកាយនាងជាប់។
"យើងសប្បាយចិត្តណាស់ដែលនាងមិនបានឆ្លងជាតិពុលដូចជាយើង.."
"ហេតុអីក៏លោកដឹងថាខ្ញុំមិនបានឆ្លង?" សំនួរសួរបកពីនាងមកវិញនាំឲ្យយ៉ុនហ្គីចងចិញ្ចើម រួចទាញនាងបែរមករកគេវិញភ្លាម ដៃមាំទម្លាក់ចូលហោប៉ៅអាវក្រៅនាងរកមើលក្រដាសលទ្ធផលរបស់នាង តែគ្មានអ្វីទាំងអស់ នាងមិនបានទុកវាជាប់ខ្លួនដូចជាអេនហ្សុីទេ។
"មិនបាច់ព្យាយាមរកទេ ខ្ញុំមួលវាបោះចោលបាត់ទៅហើយ"
"ហេតុអីក៏បោះចោល?" យ៉ុនហ្គីកាន់ស្មានាងជាប់ មិនបណ្ដោយឲ្យនាងទៅទាំងមិនបានឆ្លើយសំនួរឲ្យគេអស់ចិត្តជាមុននោះឡើយ អ៊ីលីតានាងងើយមើលមុខគេ មុននឹងវាសដៃទាំងសងខាងគេចេញយ៉ាងផុយ។
"មិនមានអីដែលលោកត្រូវដឹងទេ! ម៉្យាងមនុស្សដូចជាខ្ញុំក៏មិនងាយស្លាប់ដែរ ទាល់តែខ្ញុំធ្វើឲ្យអ្នកដែលមានកម្មជាមួយខ្ញុំ សងគ្រប់យ៉ាងអស់សិន ទើបខ្ញុំទៅ" នាងបោះសម្ដីតែប៉ុន្មានម៉ាត់នេះរួច ក៏ប្រញាប់ស្ពាយកូនកាបូបចេញទៅបាត់ពីមុខមាត់យ៉ុនហ្គី នាយនៅឈរជ្រែងហោប៉ៅសំឡឹងមើលផែនខ្នងនាង មុននឹងស្នាមញញឹមលោតឡើងមកលើផ្ទៃមុខរបស់គេ នាយងើយក្បាលព្រលែងខ្យល់ដង្ហើមស្រាលទៅលើមេឃហាក់បីដូចជាស្រាលក្នុងចិត្ត។
(មាត់រឹងបែបនេះ ប្រាកដជាមិនបានឆ្លងមែនហើយ ល្អហើយ)

ក្រសោបស្នេហ៍ចាស់Where stories live. Discover now