ភាគទី72,73

202 13 0
                                    

អូនតួថាគេពេញសិទ្ធ គេរៀងខ្មើតតិចហើយ ហិហិ

ក្រសោបស្នេហ៍ចាស់
ភាគទី72,73

"នេះ..ហេតុអី? ហេតុអីក៏បងយ៉ុនមិននិយាយអីសោះ?" អេនហ្សុីហាក់មិនជឿរឿងដែលកើតឡើងនៅនិងមុខរបស់ខ្លួនសោះ ឃើញសភាពអេនហ្សុីតក់ស្លុត អ៊ីលីតាឯណោះក៏ហាក់បានចិត្តភ្លាមៗតែម្ដង។
"អូ! ខ្ញុំខំគិតថានាងជាមនុស្សសំខាន់ ជាប្រពន្ធដើមប្រហែលជាគាត់នាំទៅចុះអេតាសុីវិលមុនហើយតើ នេះខ្ញុំខំតែអន់ចិត្តស្មានតែគេទើបដាច់ចិត្តនាំខ្ញុំជាប្រពន្ធក្រោយទៅចុះហើយតើ? អញ្ចឹងនាងនៅមិនទាន់បានទេហ្អេស៎? ព្រះអើយ! សេដ.." អ៊ីលីតារៀបរាប់ក្បោះក្បាយ តែក៏លាយឡំនិងសំឡេងបែបបញ្ចោះដាក់អេនហ្សុីទាំងរស់តែម្ដង អ្នកម្ខាងទៀតខឹងរង្គោះរង្គើក្នុងចិត្តត្បិតនាងមិនគិតថាស្ងាត់ៗយ៉ុនហ្គីនាំស្រីដែលគេថាស្អប់ម្នាក់នេះទៅចុះអេតាសុីវិលសោះ។
"អេ៎! ទៅណា? មិនយកនំទៅផងទេហ្អេស៎? នែ.." នៅស្ងៀមទ្រឹងបានតែមួយភ្លែត អេនហ្សុីនាងក៏បែរដើរចេញទៅទាំងមិនយកនំទៅជាមួយផង ហើយនាងក៏មិនបានប្រាប់ដល់អ៊ីលីតាដែរថានាងយកនំនេះមកក្នុងបំណងអី?
"សង្ស័យតែវ៉ៃគ្នាបែកវីឡាហើយមើលទៅ" អ៊ីលីតាក៏មិនខ្វល់ នាងដើរទៅដាក់ខ្លួនអង្គុយនៅលើពូកវិញ ភ្នែកក៏អោនសំឡឹងមើលមកក្រដាសអេតាសុីវិលមួយសន្លឹកដែលវាធ្លាក់មកលើដៃនាង វាប្រៀបដូចជាសុបិន្តមួយដែលនាងមិនគិតថាខ្លួនឯងនិងអាចទទួលបានវា ទាំងចំណងអាពាហ៍ពិពាហ៍រវាងពួកគេទៅជាបែបនេះ។
ស្នាមញញឹមក្រពុំតូចរបស់នាងក៏បង្ហាញច្បាស់ ឲ្យតែនាងចោលភ្នែកឃើញឈ្មោះរបស់ពួកគេទាំងពីរ ទទួលស្គាល់ថានាងពិតជាខ្លាចក្រដាសមួយសន្លឹកនេះអាចនាំផលមិនល្អអ្វីដល់នាងនៅថ្ងៃមុខបាន តែនាងក៏មិនអាចបដិសេធដែរថាក្រដាសមួយនេះជាអ្វីដែលនាងគិតចង់បានរហូតមក តាំងតែពីពួកគេនៅមានងារជាគូដណ្ដឹងនិងគ្នា។
"បើសិនជាមិនមានរឿងនោះកើតឡើងទេ ពួកយើងក៏ប្រហែលជាមានគ្រួសារតូចដូចដែលបានសន្យានិងគ្នាហើយ" អ៊ីលីតាទម្លាក់កាយដេកនៅលើពូក រួចទាញយកអេតាសុីវិលមកអោបជាប់ទ្រូង អោបទាំងក្នុងទ្រូងកំពុងតែអួលអាក់ប្រាប់មិនត្រូវ ដឹងតែថានាងនៅគិតថាខ្លួនមានកំហុសនាពេលនោះ។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now