ភាគ09&10

307 13 0
                                    

មិនមានហ្គេមទេ តែជូន2ភាគតែម្ដង សង្ឃឹមថាអ្នកអាននិងពេញចិត្តហើយចូលរួមខមិនម្នាក់មួយទុកជាកម្លាំងចិត្តអេតមីនផងណា៎ រីករាយអាន

ក្រសោបស្នេហ៍ចាស់
ភាគ9&10

"អ៊ីលីតា..ជើងបង! ហេតុអីក៏ជើងបងកម្រើកមិនបាន?" យ៉ុនហ្គីមិនមានអារម្មណ៍នឹកនរក្នុងខ្លួន ត្បិតថានាយធ្លាប់តែជាមនុស្សរហ័សរហួន ទៅហួសមកហួស លឿនស្លេវមិនដែលយឺតយ៉ាវ តែពេលនេះនាយក៏បែរជាមិនអាចសូម្បីតែបង្កើតឲ្យមានចលនា មិនអាចសូម្បីតែប្រែទៅណាមកណាកើតទៀត មួយកំណាត់ខាងក្រោមរបស់គេហាក់បីដូចជាជាប់គាំងទាំងគ្មានមូលហេតុ។
"ដេតឌី..ដេតឌីស្ងប់អារម្មណ៍សិន គ្រូពេទ្យ..គ្រូពេទ្យ!!!" អ៊ីលីតាមិនប្រើប្រាស់ត្រឹមតែសំឡេងឃាត់ឃាំងគេ នាងក៏ចូលអោបក្រសោបគូដណ្ដឹងជាប់ បបូរមាត់ព្យាយាមហៅរកគ្រូពេទ្យដែលនៅខាងក្រៅឯណោះ យ៉ុនហ្គីនៅស្ងៀមមិនមានចលនារើបម្រាស់ មិនមែនក្នុងចិត្តគេស្ងប់នោះទេ តែគេមិនចង់ឲ្យអ៊ីលីតាលំបាកព្រោះតែគេ។
មិនដល់15វិនាទីផង អ្នកដែលអ៊ីលីតាហៅរកក៏ចូលមក អ៊ីលីតានាងក៏ងាកខិតចេញតែមិនឆ្ងាយពីបុរសជាគូដណ្ដឹងនោះទេ ដុកទ័រចូលមករួចពិនិត្យមើលតាមការប្រាប់របស់អ្នកទាំងពីរ គាត់ជ្រឹមចិញ្ចើមបន្តិចទាំងតឹងចិត្ត បានត្រឹមឃើញទឹកមុខលោកដុកទ័រប៉ុណ្ណឹង យ៉ុនហ្គីគេក៏ហាក់មានរឿងម៉្យាងរត់ចូលមកក្នុងខួរក្បាលខ្លួនឯងភ្លាម។
"ខ្ញុំអាចសុំនិយាយជាមួយដុកទ័រតែពីរនាក់បានទេ? អ៊ីលីតា.."
"មិនអីទេអូនយល់ណា ដេតឌីនិយាយកិច្ចការតាមសម្រួលចុះ អូនចេញទៅចាំនៅខាងក្រៅសិនក៏បាន ជុប៎" ជារឿងចម្លែកមួយដែលអ៊ីលីតានាងមិនបានមានៈប្រកែកចង់ដឹងរឺនៅតាមដានអាការៈរបស់គេ ព្រោះពីមុននាងមិនដែលឲ្យរំលងទេ តែវាក៏ល្អដែរ ត្បិតរឿងដែលនាយមានបំណងចង់និយាយជាមួយដុកទ័រពេលនេះជារឿងដែលគេមិនចង់ឲ្យនាងបានដឹងដូចគ្នា។
"ថែខ្លួនអូនផងណា៎" អ៊ីលីតាងាកបង្ហាញស្នាមញញឹមស្ងួតដាក់គូដណ្ដឹង មុននឹងនាំរាងកាយទន់ល្វត់ល្វន់ទៅខាងក្រៅបន្ទប់បាត់ស្រមោល យ៉ុនហ្គីព្រលែងខ្យល់ដង្ហើមស្រាលរសាយអារម្មណ៍ខ្លួនឯងបន្តិច។
"ខ្ញុំដឹងថាដុកទ័រមីនមានដំណឹងអ្វីចង់ប្រាប់ខ្ញុំហើយពិតទេ?" សំនួនពាក្យពេចន៍និយាយបញ្ជាក់ពីសម្ពន្ធ័ភាពរវាងអ្នកទាំងពីរ ដុកទ័រជីមីន អ្នកដែលស្គាល់គ្នាក៏ជាអ្នកធ្លាប់រៀននៅផ្នែកវេជ្ជសាស្ត្រជាមួយគ្នា ពួកគេមិនដែលសូវជាបង្ហាញទំនាក់ទំនងគ្នាញឹកញាប់ តែជីមីនក៏ធ្លាប់ដឹងលឺពីគម្រោងការផលិតនិងរុករកថ្នាំរបស់គេ។
"លោកស្រាវជ្រាវថ្នាំពុលនោះបានសម្រេចហើយពិតទេ?" ដុកទ័រមីនមិនបាននិយាយបញ្ឆិតបញ្ឆៀងអ្វីទេ គេសួរនាំច្បាស់ៗហាក់ដូចជាបានដឹងនូវចម្លើយជាស្រេច គ្រាន់តែគេចង់បញ្ជាក់ប៉ុណ្ណោះ។
"ទើបតែសម្រេចប៉ុន្មានខែមុននេះទេ" យ៉ុនហ្គីឆ្លើយតបមិនលាក់លៀមអ្វីទេ ត្បិតគេតែងតែស្មោះត្រង់ជាមួយមិត្តរួមជំនាន់ស្រាប់ទៅហើយ ដុកទ័រមីនងក់ក្បាល ព្រោះគេបានយល់ច្បាស់ហើយថារឿងទាំងនេះវានឹងឈានដល់ដំណាក់កាលមួយណានោះ។
"ពេលនេះរាងកាយលោកមានសារធាតុថ្នាំដែលលោកធ្លាប់បង្ហាញខ្ញុំកាលពីនៅរៀននោះហើយ វាជ្រាតចូលតាមមុខរបួសនិងស្បែករបស់លោកក្នុងពេលថ្ងៃមានឧប្បត្តិហេតុនោះ ហើយចំនួនភាគរយដែលវាជ្រៀតចូលច្រើនបំផុតក៏ជាផ្នែកជើងរបស់លោកនោះដែរ" តែប៉ុណ្ណេះយ៉ុនហ្គីគេក៏ហាក់អស់ចិត្តនិងមូលហេតុដែលគេមិនអាចកម្រើកជើងបាននោះ នាយប្រញាប់ងាកបែរមុខមើលទៅគូដណ្ដឹងសំណព្វដែលនៅឈររេរានៅខាងក្រៅឯណោះ ក្នុងចិត្តហាក់មានអារម្មណ៍ដឹងខុស ព្រោះនាយនាំទុក្ខមកឲ្យនាងហើយ គេធ្លាប់តែជារនាំងការពារ ជាកម្លាំងជួយគ្រានាងឲ្យក្រោកដើរនិងមើលថែទាំនាង ចុះបើពេលនេះតែខ្លួនឯងគេមិនអាចជួយបានផង តើគេអាចមើលថែនាងបន្តបានយ៉ាងមិច?

ក្រសោបស្នេហ៍ចាស់Where stories live. Discover now