ភាគទី96

114 2 0
                                    

បន្តភាគយើងទៀត..

ក្រសោបស្នេហ៍ចាស់
ភាគទី96

ត្រឡប់មកកាន់ពេលបច្ចុប្បន្ន..
អតីតកាលដ៏សែនជូរចត់ទាំងនោះក៏រំលឹកឡើងក្នុងខួរក្បាលជនរងគ្រោះទាំងពីរនាក់បងប្អូននេះ ម៉ាដាមជាអ្នកដែលរងគ្រោះព្រោះត្រូវស្វាមីនិងប្អូនក្បត់ ចំណែកឯអ្នកជាប្អូនឯណោះក៏រងគ្រោះព្រោះតែក្ដីស្រឡាញ់ងប់ងល់និងការល្បួងរបស់បុរសម្នាក់នោះ ពួកនាងទាំងពីរនាក់ក៏សឹងតែបាត់បង់ចំណងជាបងប្អូនក៏ព្រោះតែបុរសម្នាក់នោះដែរ ហើយកំហុសដែលពួកគេបន្សល់ទុកដល់ថ្ងៃនេះក៏ព្រោះតែគេដូចគ្នា។
"កូនប្រុសបងគេខុសអីជាមួយឯង? គេគ្រាន់តែចង់រស់នៅមានក្ដីសុខជាមួយប្រពន្ធគេ នេះឯងឃើញបងរស់នៅដូចជាចុះនរកម្នាក់ហើយនៅមិនអស់ចិត្តទៀតមែនទេ?"
"តែយ៉ាងណាក៏ពួកគេនៅតែជាប់ជាសាច់ញាតិគ្នាដដែល នេះបងចង់ឲ្យគេមើលមកថាបងប្រុសជីដូនមួយសុីប្អូនខ្លួនឯងអញ្ចឹងមែនទេ?" អ្នកជាម្ដាយម្នាក់ចង់ឃើញកូនរស់នៅមានក្ដីសុខ ចំណែកឯម្ដាយម្នាក់ទៀតក៏ឃាំងឃាត់ត្បិតមិនចង់ឲ្យខូចឈ្មោះកូន ម៉ាដាមមិនបាននិយាយអីតែក៏ងាកមើលមុខប្អូនស្រី អស់សំណើចនិងអ្វីដែលនាងបាននិយាយនោះ។
"ខ្លាចសម្ដីញាតិហ្អេស៎? ឯងដឹងទេ? កន្លងមកគេតែងតែហៅបងនាងមោក នាងគ្មានបានការទើបបានជាស្វាមីទៅយកប្អូនស្រីជំនួសខ្លួន បងមិនដែលប្រកែកតវ៉ានិងមិនមាត់ក៏ព្រោះតែគិតថាបើឯងមានក្ដីសុខទៅហើយ បងក៏បានធូរចិត្ត ចុះពេលនេះឯងខ្លាចសម្ដីញាតិហើយមិនខ្វល់ពីក្ដីសុខកូនអញ្ចឹងហ្អេស៎?" ម៉ាដាមនិយាយទាំងប៉ុន្មានហាក់ដូចជាឆ្នុកចុកមាត់ប្អូនស្រីខ្លួនអញ្ចឹងដែរ ម៉ាក់យ៉ុនហ្គីក៏មិនបានឆ្លើយតបតរអ្វី មានតែលើកដៃជ្រោងសក់ត្បិតឈឺក្បាលនិងអ្វីដែលកើតឡើងទាំងនោះ។
ប្រោក!
កំពុងតែជជែកគ្នាសុខៗ ក្នុងផ្ទះដែលស្ងប់ស្ងាត់សុខៗក៏បែរជាមានលឺសំឡេងធ្លាក់របស់របរយ៉ាងចម្លែក ម៉ាដាមដកឃ្លាពីការសន្ទនាបន្តិច រួចទើបចូលទៅខាងក្នុង ម៉ាក់របស់យ៉ុនហ្គីក៏ដូចគ្នា។
"លោកម្ចាស់"
"យ៉ុនកូនគិតទៅណា?" កាលដែលពួកគាត់មកដល់ខាងក្នុង អ្វីដែលពួកគាត់ឃើញក៏មានតែផែនខ្នងនាយសង្ហាយើង គេឡើងទៅកាន់ជាន់បន្ទប់ខាងលើព្រមជាមួយនិងថាសអាហារជាប់ដៃ ឃើញដូចជាមិនប្រក្រតីពួកគាត់ក៏ប្រញាប់ឡើងទៅតាម។
(យ៉ុន..យ៉ុនលែងអូនទៅ..)
មកកាន់តែជិត សំឡេងសុំការដោះលែងក៏លឺមកកាន់តែច្បាស់ អ្នកជាម្ដាយបង្កើតឯណោះក៏កាន់តែមិនស្រួលក្នុងចិត្តខ្លាំងទៀត។
"យ៉ុន! បងធ្វើបែបនេះគឺខុសហើយ ហ៊ឹកយ៉ុន.." ស្រីតូចដែលអង្គុយនៅលើពូកទាំងភ្នែកក្រហមងាំង ព្យាយាមពោលប្រាប់អ្នកដែលកំពុងតែដួសបបរដាក់ចានឯណោះ នាយមិនបានខ្វល់ស្ដាប់អ្វីទាំងអស់ ទាល់តែដួលរួចរាល់ទើបនាយកាន់ចានចូលមកជិតនាង។
"អូនឃ្លានហើយត្រូវទេ អ៊ីលីតា? នេះបបរអូនចូលចិត្តណា៎" មិនថាត្រចៀកគេលឺនាងនិយាយអង្វរករបែបណា គេក៏មិនបានធ្វើតាមការចង់បានរបស់នាង គេបង្វែរប្រធានបទមកជាទម្លាក់ខ្លួនអង្គុយក្បែរអ៊ីលីតារួចផ្លុំបបរហុចទៅមាត់នាង។ ស្រីតូចយើងក៏ក្រវីក្បាលទាំងទឹកភ្នែក ខ្ជឹបមាត់មិនព្រមញ៊ាំតាមការបង្ខំនោះ យ៉ុនហ្គីទល់អណ្ដាតខ្លួនឯង តែក៏ព្យាយាមរំងាប់អារម្មណ៍ ព្រោះមិនចង់ធ្វើអីជ្រុលខុស។
"យ៉ុនហ្អា៎ ស្រាយចំណងអូនទៅ ហ៊ឹក"
"បងប្រាប់ថាឲ្យញ៊ាំទៅ!!!!" ម្ដងនេះគេក៏ទប់លែងបាន ជ្រុជាគំហកដាក់អ៊ីលីតាមួយទំហឹង សំឡេងគេស្រែកក៏លឺដល់ត្រចៀកអ្នកម្ដាយទាំងពីរល្មម ម៉ាក់យ៉ុនហ្គីក៏ប្រញាប់រុញទ្វារចូលទៅមុនម៉ាដាមទៅទៀត គាត់រត់ចូលទៅរួចក៏អោបក្រសោបកូនស្រីដែលរត់គេចចេញមកនោះ។
"យ៉ុន! យ៉ុនដូចជាហួសហេតុពេកហើយកូន" កាលបើមកអោបកូន គាត់ក៏សម្គាល់ឃើញជើងកូនមានច្រវ៉ាក់ចាក់ជាប់ ទើបបានជាគាត់នឹកឃើញនិងសួរទៅយ៉ុនហ្គីទាំងមុខក្រហម។
"ហួសហេតុហ្អេស៎? ទាំងអស់នេះក៏ព្រោះតែលោកស្រីទេតើ លោកស្រីជាអ្នកផ្ដើមគ្រប់យ៉ាង លោកស្រីមិនសមប្រើពាក្យថាជាម៉ាក់របស់ខ្ញុំដែរ" យ៉ុនហ្គីគេមិននិយាយអីតែគេក៏ចូលទៅចាប់ទាញអ៊ីលីតាឲ្យក្រោកឡើងតាមគេមួយទំហឹង តែដៃគេម្ខាងទៀតក៏ត្រូវម៉ាដាមចាប់ជាប់ហាក់ឃាត់ដំណើរកូន។
"លែងដៃប្អូនទៅលោកម្ចាស់"
"នេះម៉ាដាមកាន់ជើងអ្នកម៉ាក់ដែរហ្អេស៎?"
"មិនមែននោះទេ តែម៉ាដាមខ្លាចថាការអូសកញ្ឆក់នេះអាចប៉ះពាល់ដល់ខ្លួនអ្នកនាងតូច.."
គ្រឹប!
ម៉ាដាមនិយាយមិនទាន់ចប់រាងកាយអ្នកដែលយ៉ុនហ្គីអូសក៏ដួលគ្រឹបទៅលើឥដ្ឋ យ៉ុនហ្គីក៏ប្រញាប់ស្ទុះទៅត្រកងនាង រួចក៏ចាប់អារម្មណ៍ឃើញនាងកំពុងតែក្ដាប់ខ្ញាំពោះខ្លួនឯងទាំងទឹកភ្នែក។
"ស្រាយចំណងអូនទៅយ៉ុន..ហ៊ឹក! កូនយើងធ្វើទុក្ខណាស់ ហ៊ឹក"

ក្រសោបស្នេហ៍ចាស់Tahanan ng mga kuwento. Tumuklas ngayon