ភាគទី85

202 10 0
                                    

បាត់ជនទីបីពីមុខមាត់បងតួ អូនតួហើយ ចាំមើលថាទៅមុខទៀតជីវិតអាពាហ៍ពិពាហ៍មួយហ្នឹងនឹងទៅជាយ៉ាងណា?

ក្រសោបស្នេហ៍ចាស់
ភាគទី 85

ថ្ងៃបន្ទាប់..
(លោកគ្រូសូមអរគុណដល់ប្អូនៗនិស្សិតគ្រប់រូប រួមទាំងលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យទាំងអស់ដែលបានចូលរួមការស្រាវជ្រាវគម្រោងធំនៅលើកនេះ ខាងសាលានឹងផ្ដល់ពេលវិស្សមកាលឲ្យប្អូនៗចំនួន3សប្ដាហ៍ អញ្ចឹងការបោះជំរុំសូមបញ្ចប់តែត្រឹមនេះ សំណាងល្អតាមផ្លូវត្រឡប់ទៅវិញណា៎)
សំឡេងទះដៃឈូឆរបន្លឺឡើងស្របនិងការបំបែកផ្លូវគ្នារបស់សិស្សនិស្សិតនៅទីនោះ អ៊ីលីតាដើរស្ពាយកាតាបដែលខ្លួនបានយកមក ពីក្រោយខ្នងនាងក៏មានវត្តមានស្វាមីក្រពាត់ដៃដើរតាមពីក្រោយជាប់រហូត នាងតូចបោះជំហានបន្តទៅមុខតែភ្នែកក៏ងាកមើលឆ្វេងស្ដាំមិនឈប់ហាក់ដូចជាកំពុងតែរកនរណាម្នាក់អញ្ចឹង។
"បងអ៊ីលីតារកនរណាហ្នឹង?" នាងល្អិតចងទីងទុយរត់ចូលមកអោបដៃបងស្រីជាទីស្រឡាញ់ជាប់យ៉ាងស្និតស្នាល ចំណែកអ្នកដែលមកជាមួយនិងនាងក៏ដើរតាមពីក្រោយហើយក៏ដើរទន្ទឹមនឹងនាយយ៉ុនហ្គីផងដែរ។
"ឃើញថាម្សិលមិញដោះស្រាយជាមួយអេនហ្សុីរួចហើយមែនទេ? យប់មិញនាងក៏បើកឡានចេញពីជំរុំនេះទៅទាំងយប់ មិនព្រមបកស្រាយរឺប្រាប់នរណាសោះថាមានការអីនោះ ដុងហាក៏ចាកចេញទៅពីព្រលឹមព្រោះប្រាប់ថាប៉ាគេមានការហៅទៅបរទេសបន្ទាន់"
"បើចឹងក៏ល្អ យើងនិងអ៊ីលីតាក៏បានដកដង្ហើមស្រួលខ្លះ" យ៉ុនហ្គីព្រលែងខ្យល់ដង្ហើមស្រាល រួចបោះជំហានកាន់តែញាប់ដើរទៅខាងមុខ ជីមីនក៏ដើរតាមឲ្យទាន់នាយរួចអោនមើលជើងគេដែលអាចដើរបានដូចជាធម្មតានោះ។
"ខ្ញុំថាថ្នាំបន្សាបតែប៉ុន្មានមុខនោះក៏អាចជួយអាការៈលោកខ្លះណា៎ ឃើញថាលោកក៏អាចដើរបានប្រសើរជាងមុន"
"វាអាចនឹងប្រសើរជាងមុនមែន តែវាមិនសុវត្ថិភាពរហូតនោះទេ មិនថាបែបណាយើងត្រូវតែរកថ្នាំមួយប្រភេទទៀតនោះឲ្យឃើញ ពេលព្យាបាលរួចយើងក៏នឹងអាលបានកម្ទេចជាតិពុលទាំងនោះ"
"ចុះថ្នាំបន្សាបនោះ?" ជីមីនលើកសំនួរដែលនាំឲ្យយ៉ុនហ្គីងាកបែរមើលទៅផែនខ្នងភរិយានៅខាងមុខបន្តិច។
"យើងមិនចង់ពាក់ពន្ធ័ជាមួយវាទៀតនោះទេ យើងចង់ធ្វើតាមអ្វីដែលអ៊ីលីតាសុំម្ដង" ក្រោយពីជួបរឿងទាំងអស់មក យ៉ុនហ្គីក៏មានចិត្តគំនិតយកសម្ដីដែលភរិយាព្យាយាមប្រាប់យកមកគិតពិចារណាម្ដងទៀត តាមពិតទៅនាងក៏មិនបានចង់ឲ្យគេអាក្រក់ដែរ នាងខឹង នាងស្ដីថាក៏ព្រោះតែនាងមិនចង់ឲ្យរឿងដូចជាពេលនេះកើតឡើងបន្តទៀត។
ទីត!ទីត..
ពួកគេដើរសុខៗក៏មានសំឡេងឡានសុីផ្លេឡើងមក អ៊ីលីតាងាកមើលនាងក៏ភ្ញាក់ ព្រោះតែនាងស្គាល់ច្បាស់ថាឡាននោះជាឡានរបស់នរណា នាងងាកបែរមើលមកស្វាមីដែលនៅពីក្រោយបន្តិចទាំងចម្ងល់។
"មកដល់ទាន់ពេលល្មម"
"នេះសោរទាន៎" អ្នកបើកឡានរបស់យ៉ុនហ្គីក៏ចូលមកដោយហុចសោរឲ្យមកនាយ យ៉ុនហ្គីមិននៅស្ងៀមក៏ដើរមករកភរិយារួចកាន់ដៃនាងជាប់។
"នែ! លោកធ្វើស្អីហ្នឹង? ខ្ញុំមិនទៅជាមួយលោកទេ ខ្ញុំទៅជាមួយខេតវិញ"
"សុខសប្បាយតាមផ្លូវណា៎អ្នកទាំងពីរ នាងច្រម៉ក់! តោះឡើងឡានក្រុងពួកយើងវិញ" ដោយមិនចង់ក្លាយខ្លួនជាអ្នកជ្រៀតជ្រែកស្នេហាគេ ជីមីនក៏ចូលទៅដឹកដៃនាំខេតលីនទៅរកឡានបាត់ អ៊ីលីតាឯណោះក៏ត្រូវយ៉ុនហ្គីអូសដៃនាំឡើងលើឡានជាមួយគ្នាបាត់ទៅ។
ផឹប!
"នែ! តុកៗ បើកទ្វារឡាន ចុះអ្នកបើកឡានលោកនោះ? នែ..យ៉ុនហ្គី!!!!!" អ៊ីលីតាត្រូវនាយបើកទ្វារខាងមុខរួចរុញចូលផ្លុក នាងលូកដៃទាញទ្វារបំណងចង់បើកតែវាក៏ជាប់សោរបើកមិនរួច នាងស្រែកឡូឡាពេញឡានរហូតទាល់តែយ៉ុនហ្គីចូលមកអង្គុយកន្លែងតៃកុង ហើយបញ្ជាចង្កូតឡានបើកចេញផុតពីទីនោះ។
"អូនស្រែកធ្វើដូចជិះឡានជាមួយខ្មោច"
"លោកនេះគួរឲ្យខ្លាចជាងខ្មោចទៅទៀត ចិត្តខ្មៅ ផ្ដាច់ការ ខ្ញុំមិនចង់ទៅណាមកណាជាមួយលោកទេ" អ៊ីលីតាស្រែកឡូងៗដាក់គេ ដៃក៏ព្យាយាមទាញទ្វារតែនាងក៏នៅស្ងៀមកាលបើយ៉ុនហ្គីបត់ឡានចូលទៅកាន់ច្រកផ្លូវដែលឆ្ពោះទៅកាន់ផ្ទះដែលនៅលើភ្នំឯណោះ។
"មកទីនេះធ្វើអី?"
"បងគិតសព្វៗទៅ ពួកយើងមិនដែលមានឱកាសនៅតែពីរនាក់ទេ បងចង់នៅទីនេះជាមួយអូន"
"តែលោកមានសួរខ្ញុំទេថាខ្ញុំចង់នៅជាមួយលោករឺអត់? ស្រួលមិនស្រួលឡើងដល់លើភ្នំអ្នកអភិរក្សសត្វមកចាប់លោកទៅបាត់ ច្រឡំថាលោកបងប្អូនជាមួយខ្លែងស្រាក"
"ជេរប្ដីបានណាស់ណ៎"
"ខ្ញុំគ្មានប្ដីទេ អឺម"

850like នៅម៉ោង10 អេតមីនផុសភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now