ភាគទី88,89

216 14 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី88,89

ថ្ងៃបន្ទាប់..
យ៉ុនហ្គីក៏មិនបានទុកយូរនិងប្រញាប់នាំនាងមកជួបដុកទ័រមីនភ្លាមៗតែម្ដង ព្រឹកព្រលឹមថ្ងៃថ្មីគេក៏នាំនាងមកដល់ការិយាល័យពេទ្យ ដើម្បីយកឈាមទៅពិនិត្យ។ ពួកគេទាំងពីរនាំគ្នាអង្គុយពីមុខការិយាល័យនោះ ម្នាក់ក៏អង្គុយទាំងទឹកមុខអន្ទះសារចង់ពិនិត្យឆាប់ៗ ខណៈអ្នកម្ខាងទៀតកំពុងតែអង្គុយងោកព្រោះងងុយខ្លាំងពេក។
"ចុះដុកទ័រមីនទៅណាទើបមិនងាយមកបែប-" យ៉ុនហ្គីក្រលាសភ្នែកតែបន្តិច ដៃក៏ប្រញាប់ស្រវ៉ាចាប់អ្នកដែលងោកសឹងតែធ្លាក់ពីលើកៅអីឯណោះ សំណាងល្អដែលនាយងាកមកទាន់ហើយក៏ចាប់នាងជាប់ ទើបអ៊ីលីតានាងអាចបន្តការគេងលង់លក់យ៉ាងស្ងប់ស្ងាត់នោះបន្តទៀត។
"យើងប្រហែលមកពីព្រលឹមពេកហើយ" យ៉ុនហ្គីរអ៊ូតិចៗម្នាក់ឯង រួចងាកមើលនាឡិកាជាប់ជញ្ជាំង ពេលនេះម៉ោងទើបតែ5និង30នាទីព្រឹកតែប៉ុណ្ណោះ គេមិនគួរអន្ទះសារខ្លាំងដល់ថ្នាក់នេះសោះ ចុះបើអ៊ីលីតាមិនស្រួលខ្លួនកាន់តែខ្លាំងព្រោះតែរឿងនេះទៀតនោះ?
"អេ៎! នេះមកហើយហ្អេស៎? សុំទោសមិញជាប់វះកាត់អ្នកជម្ងឺបន្តិច" វត្តមានអ្នកដែលពួកគេចង់ជួបក៏មកដល់ទីនោះល្មម គេក៏សម្គាល់ឃើញនាងតូចអ៊ីលីតាគេងលក់ក្នុងដៃរបស់យ៉ុនហ្គី ទើបជីមីនប្រញាប់លូកដៃបើកទ្វារការិយាល័យដើម្បីឲ្យពួកគេចូល។ យ៉ុនហ្គីមិនបង្អង់យូរក៏ប្រញាប់លើកបីភរិយាចូលទៅខាងក្នុង មកដល់ជីមីនក៏ជួយរៀបចំគ្រែដើម្បីឲ្យគេផ្ដេកអ៊ីលីតានៅទីនោះ។
"លោកអាចបូមឈាមនាងយកទៅពិនិត្យតែម្ដងក៏បាន ព្រោះម៉ោង7ពួកយើងត្រូវឡើងយន្តហោះទៅប៉េកាំងផង" ជីមីនក៏ងក់ក្បាលតិចៗរួចរៀបចំឧបករណ៍បូមឈាមពីខ្លួនអ៊ីលីតាយកទៅពិនិត្យ។
"ម្ដងនេះខ្ញុំនឹងពិនិត្យវានៅម៉ាសុីនធំ លទ្ធផលវាអាចនឹងយូរថ្ងៃ តែលើកនេះពួកយើងនឹងប្រាកដចិត្តថាលទ្ធផលមិនខុសដូចជាកាលពីលើកមុនទៀត" ជីមីនបូមឈាមនាងបណ្ដើរ និយាយរៀបរាប់ប្រាប់យ៉ុនហ្គីបណ្ដើរ ម្ចាស់កាយមាំទាំក៏ងក់ក្បាលទាំងការព្រួយបារម្ភជាទីបំផុត ដៃនាយម្ខាងក៏ទម្លាក់ចុះក្រសោបម្រាមដៃស្រឡូនរបស់នាងជាប់ គេបារម្ភណាស់ បារម្ភខ្លាចថាភាពមានៈរបស់គេនាពេលនោះនាំមកនូវលទ្ធផលមិនល្អដាក់មនុស្សជាទីស្រឡាញ់របស់គេ ជាពិសេសក្រោយពីអ៊ីលីតានាងតែងតែហាមឃាត់គេ តែគេមិនស្ដាប់សោះគ្រានោះ។
"រួចរាល់ហើយ! ពួកលោកអាចទៅបាន" ជីមីនក៏រៀបចំទីបដែលផ្ទុកតំណក់ឈាមរបស់អ៊ីលីតាទុក រួចគេក៏រៀបចំយកវាទៅកាន់មន្ទីរពិសោធន៍ឈាមតែម្ដង យ៉ុនហ្គីឯណោះគេក៏មិនព្រមដាស់នាង មានតែលូកដៃក្រសោបបីរាងកាយភរិយាឡើង រួចបោះជំហាននាំនាងចេញពីទីនោះ ជីមីនក៏តាមមើលផែនខ្នងរបស់មិត្តសម្លាញ់រួចព្រលែងខ្យល់ដង្ហើមតានតឹងបន្តិច។
(សង្ឃឹមថារឿងទាំងអស់មិនអាក្រក់ទៅចុះ ស្នេហាអ្នកទាំងពីរដូចជារកកន្លែងភ្លឺថ្លាមិនឃើញសោះឡើយ)

ក្រសោបស្នេហ៍ចាស់Tahanan ng mga kuwento. Tumuklas ngayon