ភាគទី93

106 4 1
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី93

"បងមិនឲ្យអូនទៅណានោះទេ អូនត្រូវតែនៅជាមួយបង អ៊ីលីតា ហ៊ឹម" យ៉ុនហ្គីព្យាយាមទម្លាក់បបូរមាត់ថើបនាង ថើបញីញក់ទ្រូងសខ្ចីដែលមានត្រឹមតែអាវកាក់ក្នុងបិទបាំង គេញាំញីខ្លួនប្រាណនាងខ្លាំងៗ ដល់ថ្នាក់អ្នកដែលព្យាយាមរើនោះក៏លែងទាំងមានកម្លាំងតតាំងជាមួយនិងគេថែមទៀត អ៊ីលីតាបានតែនៅស្ងៀម ព្យាយាមគេចមុខពីការថើបរបស់គេ ដៃស្រឡូនដែលព្យាយាមឃាត់គេប្រែជាទម្លាក់មកក្ដាប់ខ្ញាំពូកទាំងទឹកភ្នែកស្រក់។
"លោកម្ចាស់..លោកម្ចាស់បានហើយ ហ៊ឹស" ខណៈសកម្មភាពដែលចាត់ទុកថាជាកំហុសរបស់នាយកំពុងតែកើតឡើង មនុស្សម្នាក់ដែលមិនរំពឹងក៏មកដល់ ម៉ាដាមលូកទាញយ៉ុនហ្គីចេញពីអ៊ីលីតាមួយទំហឹង រួចប្រញាប់លូកដៃទាញភួយមកគ្របដណ្ដប់រាងកាយនាង។
"ម៉ាដាម ហ៊ឹកៗ ម៉ាដាម"
"មិនអីទេអ្នកនាង.. មិនអីទេ" ម៉ាដាមកាលបើឃើញអ្នកនាងតូចរបស់គាត់យំបែបនេះ គាត់ក៏មានតែអោបក្រសោបនិងលួងលោមនាង អ៊ីលីតាឯណោះក៏ញ័រខ្លួនសស្រាក់ដូចជាកូនសត្វ យ៉ុនហ្គីឯណោះខ្លួនដួលអុកនិងកម្រាល ខួរក្បាលដែលច្របូកច្របល់ក៏ហាក់មានស្មារតីមកវិញខ្លះ។
"ខ្ញុំចង់ចេញពីទីនេះម៉ាដាម ហ៊ឹក ខ្ញុំមិនចង់នៅទីនេះទៀតទេ ហ្អា៎ ហ៊ឹកៗ" សំឡេងដំបូងដែលចូលមកក្នុងខួរក្បាលរបស់យ៉ុនហ្គីនោះគឺសំឡេងយំនិងបង្ខំចង់ចេញពីទីនេះ កម្លាំងមិនដឹងជាមកពីណានាំឲ្យនាយប្រញាប់ក្រោករួចនាំខ្លួនចូលទៅរកនាង។
"អ៊ីលីតា.."
"កុំប៉ះខ្ញុំ ហ៊ឹក! កុំមកជិតខ្ញុំអី ខ្ញុំសុំអង្វរ" អ៊ីលីតាស្រែកយំហើយក៏ព្យាយាមកិលខ្លួនចេញពីបុរសដែលនាងតែងតែកក់ក្ដៅនិងអោបក្រសោប តែដល់ពេលនេះនាងក៏បែរជាខ្លាច មិនចង់សូម្បីតែឲ្យគេមកជិតនាង ត្បិតរឿងដែលគេធ្វើទាំងប៉ុន្មានមុននេះ គេធ្វើឲ្យនាងខ្លាចរអាត្រឹមតែមួយប៉ព្រិចភ្នែក ព្រោះតែទង្វើដែលខ្វះការពិចារណាទាំងនេះ។
"អ៊ីលីតា..អ៊ីលីតាបងសុំទោស!"
"បង..បងមិនគួរធ្វើវាទេ បងខុសហើយ បងគិតខុស" មាត់និយាយ ដៃក៏ព្យាយាមលូកក្រសោបអោបរាងកាយ មិនខ្វល់ថានាងព្យាយាមរុញគេចេញឆ្ងាយបែបណាក៏ដោយ ម៉ាដាមឯណោះក៏មិនបានចេញឆ្ងាយពីពួកគេដែរ គាត់នៅឈរទីនោះ ឈរមើលក្មេងៗទាំងពីរនាក់ដែលគាត់ចិញ្ចឹមបីបាច់និងមើលថែតាំងពីតូច គាត់ធ្លាប់តែឃើញពួកគេសប្បាយរីករាយនិងអោបក្រសោបគ្នាដោយការស្រឡាញ់ ហើយគាត់ក៏មិនដែលរំពឹងថានឹងបានមកឃើញពួកគេធ្លាក់មកក្នុងដំណាក់កាលមួយនេះដែរ។
...
ប្រមាណជាង15នាទីក្រោយ អ្នកដែលនៅកណ្ដាលនិងត្រូវគេអោបនោះក៏ស្ងប់ស្ងាត់ យ៉ុនហ្គីផ្ដេកខ្លួននាងស្រាលៗឲ្យគេទៅលើពូក មុននឹងទាញភួយមកដណ្ដប់ឲ្យនាង ម៉ាដាមក៏ទម្លាក់ខ្លួនចុះរួចអង្អែលក្បាលនាងតិចៗ។
"ម៉ាដាមសុំទោស ម៉ាដាមសុំទោសអ្នកនាងតូច" មាត់គាត់ក៏ញ័រទទ្រើតព្រោះតែគាត់អាណិតនាង ស្ត្រីចំណាស់ថើបថ្ងាសនាង មុននិងងាកមើលទៅអ្នកដែលទើបតែមកនោះ។
"លោកម្ចាស់! លោកម្ចាស់ធ្វើអីហ្នឹង? ឈប់.." ម៉ាដាមក៏ភ្ញាក់ម្ដងទៀត កាលបើគាត់ឃើញយ៉ុនហ្គីទាញយកច្រវ៉ាក់មួយខ្សែមក គេលាត់ភួយឡើងបន្តិចរួចចាក់វានិងជើងអ្នកដែលកំពុងតែដេកលង់លក់នោះ។
"លោកម្ចាស់ធ្វើបែបនេះបានយ៉ាងមិច? ម៉ាដាមមិនបានបង្រៀនអ្នកប្រុសឲ្យទៅជាបែបនេះទេ អ្នកនាងតូចអាចនិងចចេសមានៈ តែនេះវាមិនមែនជាអ្វីដែលអាចដោះស្រាយបញ្ហាបានទេ"
"ម៉ាដាមស្ងាត់មាត់បានទេ?! បើខ្ញុំមិនធ្វើបែបនេះ ខ្ញំនឹងបាត់បង់អ៊ីលីតាម្នាក់ទៀត ខ្ញុំមិនឲ្យនាងទៅណាក្រៅក្រសែភ្នែកខ្ញុំទេ ខ្ញំមិនព្រមជាដាច់ខាត" យ៉ុនហ្គីនិយាយខ្លាំងៗរួចក៏ទាញកូនសោរដែលចាក់រួចចូលក្នុងហោប៉ៅ។
"ចាប់ពីពេលនេះម៉ាដាមត្រូវនៅឃ្លុំមើលនាង មិនត្រូវឲ្យនាងទៅណាទេ នាងចង់បានអីម៉ាដាមត្រូវរាយការណ៍ប្រាប់មកខ្ញុំ" គេនិយាយរួចក៏ចាកចេញទៅបាត់។
"លោកម្ចាស់..លោកម្ចាស់"
ប៉ឹប!
ម៉ាដាមមានបំណងចង់ក្រោកឡើងទៅតាមយ៉ុនហ្គី តែក៏មានដៃតូចលូកចាប់ដៃគាត់ជាប់ អ្នកដែលចាប់នោះក៏គ្មាននរណាក្រៅពីអ្នកដែលធ្វើពុតជាដេកនោះទេ។
"លោកម្ចាស់ធ្វើបែបហ្នឹងមិនបានទេ.. ម៉ាដាមនឹងទៅនិយាយជាមួយ..."
"ខ្ញុំថាកុំអីល្អជាងម៉ាដាម ខ្ញុំឈប់គិតចង់ទៅណាហើយ មុននេះខ្ញុំភ្លេចខ្លួន ភ្លេចគិតថាបើខ្ញុំចាកចេញ មនុស្សម្នាក់ទៀតក៏នឹងត្រូវឃ្លាតឆ្ងាយពីប៉ាគេ.." អ៊ីលីតាពេបមាត់តិចៗ រួចទម្លាក់ដៃកាន់ប៉ះផ្ទៃពោះខ្លួនឯងស្រាលៗ ម៉ាដាមឯណោះក៏សឹងតែស្រែកយំនៅកណ្ដាលបន្ទប់ទៅហើយ កាលបើបានលឺដំណឹងនេះ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now