ភាគទី26

190 12 0
                                    

បងតួថាធ្វើចឹងទើបអូនមិនអាចទៅណាចោលបងបាន..ស្អប់ណាស់ ហួងហែងណាស់

ក្រសោបស្នេហ៍ចាស់
ភាគទី26

អ៊ីលីតាក្ដាប់មាត់សំឡឹងមើលភ្នែកបុរសដែលនាងធ្លាប់ស្រឡាញ់ ពេលនេះនាងមើលមិនឃើញអ្វីនៅក្នុងក្រសែភ្នែកគេក្រៅពីបិសាចពោរពេញដោយកំហឹងនោះឡើយ នាងមិនរំពឹងឲ្យគេស្ដាយក្រោយជាមួយនាងនៅថ្ងៃខាងមុខទេ នាងគ្រាន់តែចង់ឲ្យពេលបច្ចុប្បន្ននេះគេគិតនិងយល់ថាយ៉ាងហោចនាងក៏ធ្លាប់មើលថែនិងស្រឡាញ់គេកន្លងមក រឺមួយក៏វាមិនដែលមានតម្លៃក្នុងភ្នែកគេ។
"ហេតុអីមិនញញឹម? អូនមិនសប្បាយនិងហ្គេមនេះទេហ្អេស៎?" យ៉ុនហ្គីអស់សំណើច មុននិងងាកបែរមកបបួលនាងតូចដែលកំពុងតែឈឺចាប់និងភ័យខ្លាចនោះឲ្យសប្បាយតាមគេ នាយជាម្ចាស់ហ្គេម នាងជាកូនអុកសម្រាប់ហ្គេមរបស់នាយ អារម្មណ៍ពួកគេនៅពេលនេះខុសដាច់គ្នាឆ្ងាយខ្លាំងណាស់។
"បើជ្រុលជាបែបនេះទៅហើយ ហេតុអីក៏បងមិនសម្លាប់អូនតែម្ដងទៅយ៉ុន? បងធ្វើបែបនេះអូនក៏ដូចជាស្លាប់បាត់ទៅហើយអញ្ចឹង ហ៊ឹក" អ៊ីលីតាព្យាយាមបកស្រាយប្រាប់យ៉ុនហ្គី ប្រាប់ទាំងសំឡេងអាក់អន់ចិត្ត ឈឺផ្សានិងទង្វើយ៉ង់ឃ្នងគ្មានគិតរបស់គេពេលនេះ តែមិនថានាងព្យាយាមបង្ហាញវាចេញមកយ៉ាងមិច ក៏យ៉ុនហ្គីនាយហាក់ដូចមិនខ្វល់ខ្វាយសោះ មិនតែប៉ុណ្ណឹងនាយក៏នៅទាញយកតេឡេយកមកកាន់បង្អួតអ៊ីលីតាថែមទៀត។
"ពីថ្ងៃនេះអូនគួរតែប្រុងប្រយត្ន័ជាមួយនិងផ្លូវចិត្តបងបន្តិចទៅ ព្រោះបើសិនជាអូនធ្វើឲ្យបងពេញចិត្ត បងអាចនឹងពិចារណាថាដកវាចេញរឺមួយក៏អត់ណា៎" យ៉ុនហ្គីទម្លាក់តេឡេនៅក្នុងហោប៉ៅអាវធំ រួចកាន់ឈើច្រត់ក្រោកពីសាឡុងមួយនោះ អ៊ីលីតារាងកាយក៏ឈឺ ចិត្តក៏ឈឺ តែនាងនៅព្យាយាមជម្នះដោយការក្រោកច្រត់ដៃឡើងមួយអស់កម្ពស់ តែកាយក៏ទន់ស្ពឹកស្រពន់ដួលខ្ពោកទៅក្នុងដៃអ្នកដែលទើបនិងក្រោកមុននោះ យ៉ុនហ្គីចាប់កាន់ប៉ះនាង មុននឹងចងចិញ្ចឹមបន្តិច រឿងដំបូងដែលនាយធ្វើគឺត្រកងនាងដោយដៃម្ខាង ហើយក៏ប្រើម្រាមដៃម្ខាងនោះវែកសក់មើលផ្នែកកញ្ចឹងករខាងក្រោយរបស់នាង ដើម្បីឲ្យប្រាកដថាវាមិនមានអ្វីប៉ះពាល់ខ្លាំងទាក់ទងនិងរឿងការដេរនោះ។
"ចៅហ្វាយ.." កំពុងតែក្រសោបកាន់ភរិយាសុខៗ កូនចៅរបស់គេក៏ចូលមក យ៉ុនហ្គីងើបមុខមើលទៅគេព្រមទាំងការចងចិញ្ចើមបន្តិច។
"កាំមេរ៉ាក្នុងមន្ទីរពិសោធន៍ថ្ងៃកើតហេតុនោះ កំពុងតែរៀបចំជួសជុលហើយទាន៎ មិនយូរពួកយើងអាចនិងបើកមើលហើយចាប់មុខសញ្ញាជនបង្កបានហើយ"
"ល្អ!" យ៉ុនហ្គីឆ្លើយត្រឹមតែមួយម៉ាត់ហាក់ដូចជាមិនចាប់អារម្មណ៍អ្វី ព្រោះភ្នែកទាំងទ្វេររវល់ងាករំពៃមើលទៅអ្នកសន្លប់ស្ដូកក្នុងដៃគេឯណេះ។
"រៀបចំឡាន យើងទៅវីឡាវិញ"
"ចៅហ្វាយភ្លេចហើយមែនទេទាន៎? ថ្ងៃនេះចៅហ្វាយមានណាត់យកឈុតនៅហាងរបស់អ្នកនាងវីយូណាណា៎" ពាក្យដាស់តឿនរបស់កូនចៅនាំឲ្យយ៉ុនហ្គីភ្ញាក់ស្មារតីបន្តិច គេមិនឆ្លើយអ្វី តែក៏ងក់ក្បាលតបនិងសម្ដីកូនចៅវិញ។
"ទៅរៀបចំឡានទៅ យើងនិងទៅជាមួយអ៊ីលីតាតែម្ដង"
"អញ្ចឹងឲ្យខ្ញុំជួយបីអ្នកនាងតូចទៅ-" គេមិនទាន់ទាំងនិយាយអីឃ្លាសេចក្ដីផង អ្នកដែលជាចៅហ្វាយក៏សំឡឹងមើលគេសឹងតែរហែកធ្លុះធ្លាយគ្រាប់ភ្នែក នាយក៏លេបទឹកមាត់តឹងបន្តិច ញញឹមបែបអៀនសម្ដីរួចអោនក្បាលសុំទោសចៅហ្វាយជំនួសវិញ គេក៏ប្រញាប់រត់ទៅរកឡានមុន រៀបចំតាមបញ្ជា ចំណែកយ៉ុនហ្គីនាយក៏ចាត់ចែងដាក់នាងទៅលើរទេះ រួចប្រើប្រាស់ការចាកចេញទៅដូចជាសព្វមួយដង។

វិមានជេហ្វហ្វ្រី
ឡានទំនើបបើកចូលមកព្រមជាមួយនិងការស្វាគមន៍កក់ក្ដៅជាទីបំផុត វីយូណាក្នុងនាមជាលោកស្រីម្ចាស់ផ្ទះនិងជាម្ចាស់ជំនួញ នាងក៏ចេញមកទទួលការមកដល់របស់យ៉ុនហ្គីឯណោះទាំងស្នាមញញឹម នាងក៏ទន្ទឹងចាំមើលដូចគ្នា ព្រោះតាមដែលយ៉ុនហ្គីប្រាប់ នាយក៏នាំអ៊ីលីតាមកជាមួយដែរ។
ភឹប!
ឡានឈប់ស្របនឹងវីយូណាចុះមកទទួលនាយនៅខាងក្រោមតែម្ដង ទ្វារឡានបើកឡើងបង្ហាញវត្តមាននាយសង្ហាយើងដែលកំពុងតែរៀបនិងចុះមក តែនាយក៏ឈប់ព្រោះអ្នកដែលសន្លប់នោះស្រាប់តែដឹងខ្លួន អ៊ីលីតាបើកភ្នែកឡើងព្រឹមៗ មុខក៏ភ្លឹសៗហាក់ដូចជាទើបតែក្រោកមកដល់ស្ថានភាពមួយថ្មីអញ្ចឹង។
"អ្នកនាងអ៊ីលីតាក្រោកពីគេងហើយមែនទេ? ចុះមកជាមួយគ្នាមក ចាំនាងខ្ញុំរៀបចំនំជូនពិសារណា៎"
"ចាស៎?!" អ៊ីលីតានាងក៏សួរឡើងទាំងឆ្ងល់ម្ដងទៀត កាយវិការនាងធ្វើឲ្យយ៉ុនហ្គីនៅស្ងៀមមិនបាន គេប្រញាប់បែរទៅរកនាងរួចកាន់ប៉ះថ្ពាល់ស្រីតូចតិចៗ។
"អា៎!!!!!"
"ជួយផង..ជួយ គ្រាប់បែកៗ ហ្អា៎ គ្រាប់បែក" នៅអង្គុយសុខៗអ៊ីលីតានាងក៏ស្រែក ដៃក៏ព្យាយាមខ្ទប់ក្បាលខ្លួនឯងស្រែកយកៗដល់ថ្នាក់អង្គរក្សវីយូណាទាញនាងចេញនិងការពារ ព្រោះគិតថាមានរឿងមិនស្រួលកើតឡើង តែខុសពីការគិតរបស់ពួកគេដាច់ អ្នកស្រែកសុខៗនោះក៏ស្រាប់តែឈប់ ដៃលើកអេះក្បាលខ្លួនឯងតិចៗហើយសើចខិខិ
"អូ! ខ្ញុំស្មានតែគ្រាប់បែករកផ្ទុះ" កាយវិការចម្លែករបស់នាងក៏នាំឲ្យយ៉ុនហ្គីកាន់តែមិនស្រួលចិត្ត គេកាន់ស្មានាង សំឡឹងមើលមុខនាង តែនាងក៏បែរជាសើចតិចៗ។
(នាងកើតអី? យើងមិនបានវះកាត់ខុសបច្ចេកទេសមែនទេ?)

800like និង150share សម្រាប់ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now