ភាគទី27

184 10 0
                                    

អាការៈចម្លែករបស់នាង..

ក្រសោបស្នេហ៍ចាស់
ភាគទី27

(បើកភ្នែកធំបន្តិចអ្នកនាង ហើយព្យាយាមសម្រួលដង្ហើមចាំខ្ញុំពិនិត្យជូន)
(អូខេ ហិ..)
ក្រោយពីសកម្មភាពចម្លែករបស់អ៊ីលីតានៅកន្លែងចតឡានមុននោះ អ្នកជាម្ចាស់ផ្ទះ ជាពិសេសវីយូណាក៏កើតការព្រួយបារម្ភ ទើបនាងប្រាប់ម៉ាន់ត្រាឲ្យទៅអញ្ជើញដុងទ័រប្រចាំវិមានមកពិនិត្យមើលនាង។
"លោកយ៉ុន..លោក"
"បាទ៎" មិនមែនតែវីយូណាម្នាក់ទេ ដែលមានការព្រួយ នាយយ៉ុនហ្គីដែលជាអ្នកដឹងលឺពីរបួស ហើយគេក៏ជាអ្នកធ្វើការដេកផ្ចិតនោះក៏លើសពីពាក្យថាព្រួយចិត្តទៅទៀត ពេលដេររបួសរួចលើកដំបូងអ៊ីលីតានាងមើលទៅដូចជាធម្មតា មិនមានការផ្លាស់ប្ដូរប្រែប្រួលអ្វីនោះទេ តែក្រោយពីនាងសន្លប់ក្នុងដៃគេ ហើយក្រោកមកវិញលើកនេះ នាងក៏ស្រាប់តែចម្លែក។
"ខ្ញុំចង់សួរលោកថាអ្នកនាងអ៊ីលីតាបែបនេះយូរហើយមែនទេ? រឺក៏ទើបតែថ្មីៗនេះ.. ខ្ញុំដូចជាបារម្ភពីនាងដល់ហើយ ជាពិសេសពេលដែលនាងនិយាយពីគ្រាប់.."
"នាងមិនអីទេ! ដោយសារតែនាងដួលបោកនិងរបស់ធ្ងន់ ទើបនាងមានអារម្មណ៍ខ្លាចហើយនិយាយតែផ្ដាសបែបនេះ អ្នកនាងវីយូណាមិនបាច់យកទុកក្នុងចិត្តទេ" ទោះបីជាចិត្តបារម្ភមានច្រើនកម្រិតណា បើស្វាមីគេនិយាយថាមិនអី គឺមិនអីតាមនោះហើយ វីយូណានាងមិនដេញដោល តែក៏ញញឹមជួសវិញ។
"បានលោកយ៉ុននិយាយថានាងមិនអី នាងខ្ញុំក៏បានធូរចិត្ត អញ្ចឹងពួកយើងនិយាយរឿងការងារបន្តល្អទេ?" យ៉ុនហ្គីញញឹមងក់ក្បាលឆ្លើយតបនិងវីយូណា តែចិត្តកាយនិងក្រសែភ្នែកក៏ងាកមើលទៅអ្នកដែលអង្គុយឲ្យដុកទ័រពិនិត្យនោះមិនដកតែម្ដង នាងអង្គុយញញឹមដាក់ដុកទ័រម្នាក់នោះ ធ្វើដូចជាកូនក្មេងដែលមិនដឹងខ្យល់អ្វីសោះ។
"ចំពោះឈុតទាំងនោះ ខ្ញុំគិតថា-" វីយូណាទាញយកសឺមីការរៀបចំឈុតមកឲ្យយ៉ុនហ្គីមើល ហៀបនិងបកស្រាយគ្រប់យ៉ាងប្រាប់គេទៅហើយ តែពេលដែលនាងងើបមុខមើលមកគេ យ៉ុនហ្គីមិនបានផ្ដោតអារម្មណ៍ស្ដាប់នាងនិយាយទេ គេងាកមើលទៅភរិយាគេមិនឈប់ វីយូណានាងក៏មិនបានខឹងនិងយោគយល់ដល់គេបំផុត នាងបិទសឺមីទុក រួចងាកមើលឆ្លាស់គ្នារវាងយ៉ុនហ្គីនិងអ៊ីលីតាទាំងញញឹម ស្នាមញញឹមនាងក៏កាន់តែរីកស្គុសស្គាយថែមទៀត ពេលដែលនាងបានឃើញវត្តមានបុរសជាទីស្រឡាញ់របស់នាងចូលមកល្មមដែរនោះ។
(បងសម្លាញ់)
វីយូណាហើបមាត់និយាយទៅកាន់ស្វាមីតិចៗ នាងក៏មិចភ្នែកញញឹមដាក់នាងវិញ តែនាយក៏នៅមិនទាន់មក ព្រោះគេទាក់ភ្នែកនិងវត្តមានភ្ញៀវដែលមកដល់វិមានគេ ហើយអ្វីដែលជម្រុញឲ្យគេអត់មិនចូលទៅសួរមិនបាននោះក៏ព្រោះតែបានឃើញវត្តមានដុកទ័រនៅទីនោះ។
"នាងតូច.."
"អូ..ចាស៎?" គ្រាន់តែលោកម្ចាស់ជុនដើរចូលទៅរកនាង អ៊ីលីតាក៏ដកភ្នែកមើលមកគេ រួចញញឹមមិនព្រិចភ្នែក ហាក់សប្បាយចិត្តដែលបានឃើញវត្តមានរបស់គេជាខ្លាំង នាងធ្វើបែបនេះ អ្នកមានឈ្មោះជាប្ដីនោះក៏មានអារម្មណ៍ដូចជាធ្វើខ្លួនមិនសមបន្តិច។
"លោកម្ចាស់មិនទៅនិយាយជាមួយភរិយាសិនទេ? ខ្ញុំក្រែងចិត្តណាស់ ព្រោះមកពីក្រៅអ្នកដែលលោកម្ចាស់គួរតែជួបមុនគេ គួរតែជាភរិយានោះហើយ"
"វីយូណានាងមិនដែលខ្វល់ខ្វាយរឺចាប់កំហុសយើងរឿងមួយហ្នឹងទេ" លោកម្ចាស់ជុនបកស្រាយទៅកាន់អ៊ីលីតា នាំឲ្យស្នាមញញឹមលើផ្ទៃមុខនាងប្រែប្រួលបន្តិច ការប្រែប្រួលទឹកមុខនោះហើយដែលនាំឲ្យស្វាមីនាងដែលនៅអង្គុយមើលពីចម្ងាយនោះ ទ្រាំលែងបានហើយក៏ប្រញាប់ដើរមករកអ្នកកំពុងតែចចារគ្នានោះ តែក៏ឈប់និងការសន្ទនារបស់ពួកគេបន្ទាប់។
"ហ៊ឹម..."
"ខ្ញុំពិតជាច្រណែននិងជីវិតស្នេហាលោកម្ចាស់និងលោកស្រីណាស់ លោកម្ចាស់សម្របតាមភរិយារហូត តែក៏មិនចម្លែកដែរ ព្រោះលោកស្រីវីយូណាក៏ស្លូតបូត.." អ៊ីលីតានាងនិយាយបែបលេងសើច តែអត្ថន័យនិងសំឡេងចេញពីចិត្តនាង ស្ដាប់មើលទៅហាក់តឹងចិត្តបន្តិច យ៉ុនហ្គីនៅស្ងៀមមិននិយាយអី គេបានតែឈររង់ចាំស្ដាប់។
"ខឹកៗ អ្នកណា..អ្នកណាប្រាប់អ្នកនាងអ៊ីលីតា?" ម្ចាស់កាយអង្គុយអកវីស្គីក៏ឈ្លក់មួយរំពេចគ្រាន់តែលឺប្រយោគមិនប្រក្រតីនោះចេញមក។
"ចា..ចាស៎?"
"រឿងវីយូណាស្លូតនោះ?" អ៊ីលីតានាងមិនទាន់បាននិយាយអី តែក៏ងាកមើលទៅកាន់វីយូណានៅសាឡុងឆ្ងាយនោះ នាងក៏លួចសើច តែក៏នៅលកលើយនាយបន្តទៀត។
"ខ្ញុំក៏ឃើញថាអ្នកនាងវីយូណាមិនសូវចេះមាត់អីដែរ"
"សម្ដែងទេ.."
"អត់ទោស! ខ្ញុំស្រាប់តែមានការបន្ទាន់ ខ្ញុំនិងអ៊ីលីតាគិតនាំគ្នាទៅមុនហើយ" យ៉ុនហ្គីក៏មកកាត់ការសន្ទនាគ្នារវាងលោកម្ចាស់ជុននិងអ៊ីលីតា នាយលូកដៃកាន់ភរិយាបំណងចង់នាំនាងចេញ តែអ៊ីលីតាក៏ប្រកែកដោយវាសដៃនាយចេញ ស្រីតូចក៏រត់ទៅកន្លែងផ្សេង នោះគឺពួនពីក្រោយខ្នងវីយូណានិងឯង។
"អ៊ីលីតា.."
"ខ្ញុំមិនទៅផ្ទះវិញទេ"
"បងយ៉ុន មិនស្រឡាញ់ខ្ញុំទេ.." អ៊ីលីតាពេបមាត់ដូចជាកូនក្មេង ទាំងវីយូណា ទាំងស្វាមីនាងក៏មើលទៅយ៉ុនហ្គីទាំងមានចម្ងល់ឆ្ងល់ពេញប្រៀប។
-
650like មុនម៉ោង10 អេតមីនផុសភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now