ភាគទី 86

208 13 0
                                    

តោះបន្តភាគយើងទៀត

ក្រសោបស្នេហ៍ចាស់
ភាគទី 86

"អឺម!" បបូរមាត់នាងត្រូវប្រុសកំហូចលួចឆ្មក់ថើបមួយរំពេច នេះនាងភ្លេចខ្លួនតែមួយភ្លែតក៏មិនបានដែរ គេថើបនាងហើយក៏ដកខ្លួនមកបញ្ជាចង្កូតឡានទាំងមុខញញឹមបិទមិនជិតតែម្ដង។
"លោក!"
"អង្គុយឲ្យត្រង់ បងជាន់ហ្គែបន្ថែមនិងអាលបានទៅទាន់អាហារពេលល្ងាចនិងមើលថ្ងៃលិចណា៎" យ៉ុនហ្គីបញ្ជាក់ប្រាប់ភរិយាជាមុន រួចទើបជាន់ហ្គែមួយកប់តាមអារម្មណ៍ដែលគេចង់បាន នាងល្អិតអ៊ីលីតាឯណោះទោះបីជាខឹងនិងគេខ្លាំងកម្រិតណា នាងក៏មិនអាចបង្ហាញកាយវិការរករឿងគេទាំងពេលនេះដែរ។ ស្រីតូចនៅស្ងៀមអោបដៃបែរទៅមើលទេសភាពនៅខាងក្រៅវិញយ៉ាងស្ងប់ស្ងាត់ជាទីបំផុត យ៉ុនហ្គីគេក៏មិនភ្លេចងាកមកមើលប្រពន្ធរួចញញឹមជាប់មាត់បន្តិចដែរ។

ម៉ោង4និង30នាទីរសៀល
ពួកគេចំណាយពេលយូរគួរសមដែរ ទម្រាំតែឡានបើកមកដល់កន្លែងដែលពួកគេចង់មក មិនមែនពួកគេទេ អាចនិយាយបានថាជាកន្លែងដែលយ៉ុនហ្គីចង់មកទៅវិញទេ។
"កន្លែងដែលខ្ញុំជាប់ឈ្មោះជាស្រីក្បត់តើនេះ.." គ្រាន់តែចុះពីឡានភ្លាម អ៊ីលីតាក៏លះនាយមិនសំចៃមាត់តែម្ដង យ៉ុនហ្គីទម្លាក់ទឹកមុខហាក់ដឹងខុស តែងាកមកនាងក៏ដើរចូលទៅក្នុងអាផាតមិនបាត់ទៅហើយ។
"លើកនេះយើងមិនអាចសាងកំហុសទៀតនោះ ឯងត្រូវតែធ្វើឲ្យបានអាយ៉ុន" នាយឈរមើលទៅអាផាតមិន ព្រមជាមួយនិងចិត្តប្ដេជ្ញាច្បាស់ មកទីនេះជាថ្មី គេក៏នឹងបង្កើតនូវអនុស្សាវរីយ៍ថ្មីៗជាមួយនាង មិនបណ្ដោយពេលវេលាឲ្យចោលទទេៗទៀតនោះទេ។
ក្រឡេកមើលទៅអ៊ីលីតាឯណោះវិញ ក្រោយពីឃ្លាតឆ្ងាយផ្ទះដែលពួកគេធ្លាប់ទិញជាមួយគ្នាមក ពេលនេះពួកគេក៏ត្រឡប់មកទីនេះវិញ ត្រឡប់មកតាមសន្យាដែលថាពួកគេនឹងមករស់នៅក្នុងនាមជាប្ដីប្រពន្ធស្របច្បាប់ តែមានរឿងម៉្យាងដែលពួកគេមិនអាចធ្វើបានតាមសន្យានោះគឺភាពមិនស្រឡះចិត្តជាមួយនិងគ្នា ការបែកបាក់ទំនុកចិត្តនៅលើគ្នា អ្វីដែលសំខាន់ តើពួកគេមកលើកនេះមានភ្ជាប់នូវក្ដីស្រឡាញ់ដែលពួកគេតែងតែមានឲ្យគ្នាមកជាមួយទេ?
"ល្ងាចហើយ! មិនដឹងគួរធ្វើម្ហូប-" ដំបូងនាងចង់រអ៊ូរទាំនិងការដែលយ៉ុនហ្គីមកទាំងទាន់ហន់បែបនេះ តែថានាងក៏ស្ងាត់មាត់កាលបើចូលមកដល់ផ្ទះបាយ អាហារក៏មានរៀបចំរួចរាល់អស់ជាស្រេច សូម្បីតែការតុបតែងក៏មានភាពលេចធ្លោ មិនដូចជាផ្ទះដែលទុកចោលសោះ។
"អូនគិតថាបងជាប្ដីចិត្តខ្មៅ ដែលឲ្យប្រពន្ធនៅឈរធ្វើម្ហូបត្រុកៗទាំងដែលជិះឡានហត់អស់រាប់ម៉ោងមែនទេ?"
"ពេលខ្លះក៏គិតអ៊ីចឹងដែរហ្នឹង" អ៊ីលីតាចាក់បណ្ដោយតាមអ្វីដែលយ៉ុនហ្គីបាននិយាយទាំងមិនគិតអ្វីទាំងអស់ នាងដោះកាតាបដាក់លើសាឡុង រួចដោះអាវក្រៅគ្របពីលើវា មុននឹងបែរត្រឡប់មកអង្គុយនៅតុអាហារវិញ។
"អញ្ជើញបេប៊ីរបស់បង" យ៉ុនហ្គីក៏បំពេញតួនាទីជាសុភាពបុរស នាយទាញកៅអីឲ្យនាងអង្គុយ អ៊ីលីតាមើលមុខគេហាក់ដូចជាគេជាសត្វចម្លែកសម្រាប់ភ្នែកនាងអញ្ចឹង។
"អង្គុយទៅអូនសម្លាញ់"
"ទ្រលាន់ចង់ក្អួត.." អ៊ីលីតាវាសដៃគេរួចបង្ខិតកៅអីដើម្បីអង្គុយចុះខ្លួនឯង យ៉ុនហ្គីក៏អស់សំណើចរួចបោះជំហានឈានទៅអង្គុយកន្លែងទល់មុខនិងអ៊ីលីតាវិញ។
"អូ! មែនហើយបងបិះនិងភ្លេចប្រាប់អូនទៅហើយ..បងបានផ្ញើខ្សែករតំណាងដែលអូនមានតាំងតែពីតូចទៅខាងស្រាវជ្រាវហើយ បងជឿថាបើម៉ាក់ប៉ាអូនឃើញ ពួកគាត់ច្បាស់ជាឆាប់ចំណាំបាន ហើយនិងមករកអូន" យ៉ុនហ្គីបង្ហាញរូបភាពខ្សែករដែលនាងពាក់ជាប់និងករនោះ គេញញឹមហាក់បីដូចជាសប្បាយចិត្តណាស់ ទាំងដែលម៉ាក់ប៉ាដែលគេតាមរកនោះមិនត្រូវជាសាច់ឈាមរបស់គេសោះ។
"លឺថាពួកគាត់ដូចជានៅប៉េកាំង បើអាចប៉ុន្មានថ្ងៃទៀតពួកយើងទៅរកពួកគាត់នៅប៉េកាំងតែម្ដងទៅ-"
"អរគុណលោកហើយ..ខ្ញុំដឹងថាលោកខំព្យាយាមណាស់ហើយសម្រាប់រឿងមួយនេះ" ពាក្យផ្អែមស្រទន់បន្លឺចេញពីមាត់នាងនាំឲ្យយ៉ុនហ្គីញញឹមបិទមាត់មិនជិត គេក៏លូកក្រសោបកាន់ដៃអ៊ីលីតារួចលើកមកថើបតិចៗ អ្នកម្ខាងទៀតក៏ភ្ញាក់តែមិនបានធ្វើអីទេ នាងបណ្ដោយឲ្យគេធ្វើតាមចិត្តចង់។
"វាជាថ្ងៃដែលបងប៉ងទុកមិនខុសពីអូននោះទេ ថ្ងៃដែលបងអាចឃើញមនុស្សស្រីដែលបងស្រឡាញ់ទទួលបានការអោបក្រសោបពីអ្នកមានគុណទាំងពីរនាក់ហើយ-"
តក់!
ទឹកមួយតំណក់ស្រក់មកទើរជាប់និងមាត់ចានទទេស្អាតពីមុខនាយ យ៉ុនហ្គីដែលកំពុងតែនិយាយក៏ភាំងភ្លឹក ត្បិតអ្វីដែលគេឃើញនោះវាហូរស្រក់ចេញពីច្រមុះនាង ទឹកដែលមានសភាពខាប់និងមានពណ៌ក្រហមទែង ព្រោះវាគឺជាឈាម។
"អូនឈាមច្រមុះហើយអ៊ីលីតា.."

1Kសម្រាប់ភាគបន្តណា៎ រាត្រីសួស្ដី៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now