ភាគទី23

174 8 0
                                    

ស្នេហារសាត់បាត់ ភាពគុំកួនក៏លេចរូបរាង គេជាបុរសដដែលទេ គ្រាន់តែចិត្តគំនិតគេខុសពីមុន

ក្រសោបស្នេហ៍ចាស់
ភាគទី23

តុបៗ
សំឡេងស្បែកជើងកែងចោតបន្លឺឡើងស្របគ្នានិងដំណើររបស់នាងតូចក្នុងឈុតកូនក្រមុំ អេនហ្សុីព្យាយាមដើរតាមពីក្រោយបុរសដែលទើបតែបំពាក់ចិញ្ជៀនក្នុងពិធីមុននោះរួចមក តែគ្រប់យ៉ាងក៏មិនអាចដំណើរការទៅដោយល្អ ក៏ព្រោះតែកូនក្រមុំដែលយ៉ុនហ្គីនិយាយថានឹងរៀបការព្រមគ្នាជាមួយនាងឯណោះ បែរជាសន្លប់កណ្ដាលពិធី ហើយពេលនេះយ៉ុនហ្គីក៏បែរជាកាន់ឈើច្រត់ចេញពីពិធីមកទាំងអន្ទះសារទៀត។
"បងយ៉ុន..យ៉ុនហ្គី" សំឡេងស្រាលស្រទន់បន្លឺ ខណៈដំណើរបោះជំហានរវាងពួកគេទាំងពីរបញ្ឈប់ព្រមគ្នា អេនហ្សុីមិនបាននៅសម្ងំស្ងៀមដោយនាងព្យាយាមចូលទៅរកយ៉ុនហ្គី ចាប់កាន់ឈើច្រត់ ព្រោះមានតែវិធីនេះទេដែលអាចឃាត់ឃានាយបាន។
"បងដឹងថាមិនគួរនាំអេនហ្សុីមកពាក់ពន្ធ័និងរឿងទាំងអស់នេះ"
"ហេតុអីក៏បងនិយាយបែបនេះ? ខ្ញុំបានសន្យារួចហើយថាខ្ញុំនឹងជួយបង ម៉្យាងខ្ញុំក៏គិតថាថ្ងៃណាមួយបងអាចនឹងដោះស្រាយបញ្ហាទាំងអស់នេះបានរលូន ហើយទម្រាំតែដល់ថ្ងៃនោះ ចាត់ទុកថាខ្ញុំនៅជិតបងជួយយកអាសារបង ដូចជាបងធ្លាប់ជួយដល់ខ្ញុំកាលនៅសាលាទៅចុះ" អេនហ្សុីពោលពាក្យលួងលោម លើកទឹកចិត្តមនុស្សប្រុសដែលហាមាត់សុំជំនួយនាង ទាំងដែលកាលពីមុនគេមិនមែនជាមនុស្សដែលត្រូវការជំនួយពីនរណាទាំងអស់ ទោះបីជារឿងនេះជារឿងទាក់ទងនិងកិត្តិយស នាងក៏មិនរុញរារក្នុងការជួយគេដែរ។
"កម្មវិធីថ្ងៃនេះអាចធ្វើឲ្យអេនហ្សុីខូចខាតច្រើនបំផុត តែហេតុអីក៏អេនហ្សុីនៅតែចង់ជួយបង?" យ៉ុនហ្គីដែលអាចសម្រួលអារម្មណ៍បាន នាយក៏ងាកមើលមកនាងទាំងញញឹម មិនតែប៉ុណ្ណឹងគេនៅលាដៃអង្អែលក្បាលនាងថ្នមៗផង អេនហ្សុីក៏នៅស្ងៀមទទួលយកការអង្អែលប៉ះក្បាលនោះថ្នមៗ មុននឹងតបទៅគេវិញដោយស្នាមញញឹមទាំងព្រម។
"និយាយអញ្ចឹង បងច្បាស់ហើយមែនទេ? ថាបងនិងមិនទៅមើលអ៊ីលីតានោះ?" ស្នាមញញឹមដែលមានសុខៗក៏រលុបបាត់ពីលើមុខគេមួយរំពេច យ៉ុនហ្គីក៏ងាកភ្នែកមើលទៅជ្រុងម្ខាងដែលទទេស្អាត តែខួរក្បាលគេក៏កំពុងតែគិត គិតដល់រឿងទាំងអស់ដែលគេនៅគិតបន្តពេលខាងមុខ។
"នាងធ្លាប់តែទទួលការថ្នាក់ថ្នមពីបង បើបងចិត្តអាក្រក់ មិនខ្វល់ពីនាង ខ្ញុំថាភ្លាមៗបែបនេះនាងទទួលយកមិនបាននោះទេ"
"ព្រោះតែបងថ្នាក់ថ្នម យល់ចិត្តនាងពេកបែបនេះ ទើបអ៊ីលីតារឹងរូសហើយដើរផ្លូវខុសបែបនេះ អេនហ្សុីមិនមែនជាបង អេនហ្សុីច្បាស់ជាគ្មានថ្ងៃអាចយល់ទេ" យ៉ុនហ្គីបញ្ចប់ការសន្ទនារវាងពួកគេ ដោយការទាញកាន់ឈើច្រត់ចេញពីទីនោះ អេនហ្សុីក៏បានតែនៅឈរស្ងៀមសំឡឹងមើលការចាកចេញរបស់គេ នាងបានត្រឹមតែព្រលែងខ្យល់ដង្ហើមស្រាលរួចបោះជំហានដើរទៅតាមពីក្រោយស្វាមីតែឈ្មោះម្នាក់នោះ។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now