ភាគទី50

187 15 0
                                    

មួយដៃចំថ្គាមដេកដួលប៉ុណ្ណឹងហើយ ចាំមើលបងតួធ្វើមិច?

ក្រសោបស្នេហ៍ចាស់
ភាគទី50

25នាទីកន្លងផុតទៅ..
អ្នកដែលចេញទៅខាងក្រៅប្រាប់ថាទៅយកទឹកក្រូចយកមកផឹកនោះក៏បាត់ អ្នកគ្មានជំនាញមើលក្មេងសោះក៏នៅតែត្រដរបីពរអង្អែលក្មេងតូចជាប់ ព្យាយាមធ្វើឲ្យល្អបំផុត ព្រោះតែចង់បានការសរសើរពីមាត់អ្នកចេញទៅនោះ។
"អ៊ីលីតាទៅយូរម៉្លេះ?" បាត់នាងទៅយូរបែបនេះ មិនមែននាយមិនខ្វល់ខ្វាយនោះទេ គេគោះអង្អែលក្មេង ទាំងមាត់ទន្ទេញរកនាងចេចចាច៎ៗពេញបន្ទប់។
"លោកម្ចាស់..លោកម្ចាស់" យ៉ុនហ្គីកំពុងតែអន្ទះសារ ស្រាប់តែពេលនោះអ្នកបម្រើម្នាក់ក៏ចូលមក ចូលទាំងអន្ទះសារជាទីបំផុត យ៉ុនហ្គីដាក់ក្មេងឲ្យអង្គុយលេងនៅលើពូករួចទើបងាកបែរចំណាប់អារម្មណ៍ទៅអ្នកមករាយការណ៍បន្តិច។
"គឺថាអ្នកនាង..."
"យើងនឹងទៅភ្លាម" មិនរង់ចាំស្ដាប់អ្នកបម្រើជម្រាប ចិត្តអន្ទះសារនាំនាយឲ្យទៅភ្លាមៗតែម្ដង យ៉ុនហ្គីទាញឈឺច្រត់រួចចេញទៅខាងក្រៅទាំងទឹកមុខភ័យស្លុត តែចម្ងល់និងភាពបារម្ភរបស់គេក៏ត្រូវបានស្រាយកាលបើចេញមកឃើញអ្នកបម្រើកំពុងតែគ្រារូបរាងកាយរបស់អេនហ្សុី មិនមែនជាអ៊ីលីតា។
"នេះមានរឿងស្អីទៅ?" គេអាចសារភាពបានថាគេបានធូរស្រាលចិត្តបន្តិចដែលអ្នកដែលមានបញ្ហាមិនមែនជាអ៊ីលីតា តែយ៉ាងណាអេនហ្សុីក៏ស្ថិតក្រោមទំនួលខុសត្រូវរបស់គេដែរ អញ្ចឹងគេក៏មិនអាចអោបដៃឈរមើលដែរ។
"ខ្ញុំមិនដឹងទេលោកម្ចាស់ ខ្ញុំថារកទៅសម្អាតបន្ទប់ តែទៅដល់ក៏ឃើញអ្នកនាងអេនហ្សុីដេកក្រាបនៅលើឥដ្ឋ ក្នុងសភាពបែបនេះ" យ៉ុនហ្គីដើរទៅជិតនាងរួចទម្លាក់ដៃផ្ងើយចង្ការនាងឡើងបន្តិច គេក៏ភ្ញាក់ជាខ្លាំងកាលបើមុខនាងមានសភាពខុសប្លែក ថ្គាមក៏ហើមដ៍រហូតដល់ភ្នែក ថ្ងាសក៏បែកមានឈាមហូររឹមៗ នេះបើសិនជានិយាយថានាងដួលបោកខ្លួនឯង វាក៏មិនសមហេតុផលដែរ លើកលែងតែនាងមានបញ្ហាឈ្លោះទាស់ទែង ប្រើប្រាស់ដៃជើងជាមួយនរណាម្នាក់។
"នាងនៅឯណា?" យ៉ុនហ្គីទម្លាក់ដៃពីការកាន់ប៉ះចង្ការនាងបន្តិច រួចក្រោកឈរមួយអស់កម្ពស់រួចចាប់បោះសំនួរសួររកមនុស្សស្រីម្នាក់ភ្លាម។
"នាងណាលោកម្ចាស់?"
"អ៊ីលីតា!" យ៉ុនហ្គីឆ្លើយសំនួរពួកគេដោយប្រើឈ្មោះមនុស្សតែម្នាក់ប៉ុណ្ណោះ ប៉ុណ្ណេះគ្រប់គ្នាក៏ងាកមើលទៅសភាពទ្រុឌទ្រោមរបស់អេនហ្សុី តែពេលនេះក៏មើលទាំងអាចស្រម៉ៃឃើញបានហើយថាមានហេតុការណ៍អ្វីកើតឡើងមុននោះ ហើយនរណាជាភាគីម្ខាងទៀត ពួកគេមិនចម្លែកចិត្តទេ។
"យកអេនហ្សុីទៅសម្រាក ហើយហៅដុកទ័រមក" យ៉ុនហ្គីបញ្ជាកូនចៅព្រូសៗឲ្យគេជួយគ្រាយកអេនហ្សុីទៅដាក់បន្ទប់ តែនាងតូចដែលទន់ខ្លួននោះព្យាយាមលូកចាប់ក្រសោបដៃយ៉ុនហ្គី នាងតូចព្យាយាមបម្រាស់ខ្លួន ខណៈបបូរមាត់កំពុងតែពេបយំ អេនហ្សុីនាងមិនដែលបង្ហាញសកម្មភាពរឺបញ្ចេញអារម្មណ៍ទន់ជ្រាយបែបហ្នឹងពីមុនមកទេ សូម្បីតែគេក៏ចម្លែកចិត្ត។
"កុំទៅរករឿងនាងអី អូនមិនអីទេ ហ៊ឹក! បងយ៉ុននៅជាមួយអេនបានទេ?" អេនហ្សុីហើបមាត់ឃាត់បែបនេះ យ៉ុនហ្គីក៏កាន់តែច្បាស់ចិត្តថាអ៊ីលីតាមានចំណែកក្នុងរឿងនេះ នាងកាន់តែឃាត់ គេកាន់តែមិនអាចនៅបន្ត។
"អូនសម្រាកទៅអេន បងទៅតែមួយភ្លែតទេ បន្តិចទៀតបងនឹងមកវិញ"
"បងយ៉ុន..បងយ៉ុន ហ្អា៎ ហ៊ឹកៗ" យ៉ុនហ្គីទម្លាក់តែដៃអង្អែលក្បាលនាងតិចៗ រួចគេក៏ប្រញាប់បោះជំហានឈានចេញទៅបាត់ អេនហ្សុីឯណោះក៏ស្រែកយំហៅរកអ្នកចេញទៅនោះ នាងមិនមែនយំព្រោះខូចចិត្ត នាងយំទាំងដៃទម្លាក់ចុះនោះក្ដាប់ណែន អេនហ្សុីពេលនេះគឺខុសប្លែកហើយ។

នៅខាងក្រៅ..
អ្នកដែលយ៉ុនហ្គីកំពុងតែតាមរកនោះនាងក៏មិនបានទៅណាឆ្ងាយ នាងគេចមកអង្គុយក្រោមដើមផ្កាពណ៌ឈូកស្រស់ស្អាត ដើមដែលនាងនិងគេដាំជាមួយគ្នា ដាំតាំងពីវានៅជាកូនដើមឈើតូច ពេលនេះវាក៏ដុះបែកមែកសាខាបានជាម្លប់ តែវាក៏ហាក់មិនបានធ្វើឲ្យនាងត្រជាក់ត្រជុំសោះពេលអង្គុយទីនោះ ចិត្តកំពុងតែក្ដៅ អារម្មណ៍និងបេះដូងកំពុងតែចុក អ៊ីលីតាយកដៃម្ខាងកាន់មុខដែលមានស្នាមហើមព្រោះការទះរបស់ភរិយាយ៉ុនហ្គីម្នាក់ទៀតនោះ កាន់តែប៉ះនិងដឹងដល់ការឈឺចាប់ អ៊ីលីតាក៏កាន់តែនឿយហត់និងចំណងមួយនេះ។
"ជីវិតមិនមែនសុទ្ធតែមានពណ៌ផ្កាឈូកដូចជាគេធ្លាប់សន្យាជាមួយឯងទេអ៊ីលីតា.. គេកុហកឯងច្បាស់ណាស់"
(អ៊ីលីតា!)
"ហ៊ឹស" អ៊ីលីតាព្រលែងខ្យល់ដង្ហើមធ្ងន់ មុននឹងងើយក្បាលឡើងលើរំសាយអារម្មណ៍ដែលនាងមានមុននោះ អ្នកដែលស្រែកហៅនាងក៏មកដល់ តែមកទាំងកម្រោលតែម្ដង ដៃមាំទម្លាក់ឈើច្រត់ រួចចាប់ទាញនាងឲ្យបែរទៅរកគេ។
"នាងធ្វើស្អីដាក់អេនហ្សុីខ្លះ?" ដូចជាអ្វីដែលនាងស្មានគិត គេមកគំហកៗដាក់នាងក៏ព្រោះតែស្រីម្នាក់នោះ អ៊ីលីតាក៏ងក់ក្បាលតិចៗរួចងើបមើលចំមុខរបស់គេ។
"ចង់ដឹងមែនទេ?"
"មែនហើយ"
ឌឹប!
អ៊ីលីតាក៏បញ្ជាក់ឲ្យនាយឃើញដោយការយាដៃដាល់គេមួយដៃចាំថ្គាម យ៉ុនហ្គីក៏ភាំងបំណងចង់ងាកមើលមកនាង តែគេមិនបានដឹងជាមុនថានាងមានស្នៀតទីពីរទៀត។
ផឹស!

ក្រសោបស្នេហ៍ចាស់Where stories live. Discover now