ភាគទី32

203 17 0
                                    

អូនតួនិយាយហើយថាអូនតួមិនទៅណាទាំងអស់ ដរាបណាគេនៅតែប្រកាន់ចិត្តស្អប់នាង

ក្រសោបស្នេហ៍ចាស់
ភាគទី32

អ៊ីលីតានិយាយច្បាស់ៗចំកណ្ដាលមុខរបស់យ៉ុនហ្គីតែម្ដង កាន់តែនិយាយគេកាន់តែមានអារម្មណ៍អ្វីម៉្យាងនៅក្នុងចិត្ត អារម្មណ៍មួយដែលគិតថាអ៊ីលីតានាងកាន់តែមានបញ្ហាច្រើនទៅៗហើយ។
"អ៊ីលីតាមនុស្សថ្មី? នាងជាមនុស្សថ្មីគ្រប់ពេលស្រាប់ទៅហើយមិនអញ្ចឹងហេស៎?" យ៉ុនហ្គីលកលើយពាក្យសម្ដីដាក់នាង អ៊ីលីតាក៏ញញឹមឌឺដងទៅនាយវិញ ប្រៀបដូចជាសម្ដីគេមុននេះចាក់មិនចូលក្នុងខួរក្បាលនាងសោះ។
"តែខ្ញុំគិតថាអ៊ីលីតាលើកនេះ លោកអាចនឹងមិនពេញចិត្តទេ" នាងអោនខ្សឹបដាក់ត្រចៀកគេ រួចប្រើត្រឹមចង្អុលដៃមួយម្រាមរុញទ្រូងគេឲ្យចេញឆ្ងាយពីនាង ស្រីតូចបែរខ្លួនរួចទៅទម្លាក់ខ្លួនដេកនៅលើគ្រែ ដេកទាំងមិនមានភួយកម្រាលអ្វីរុំពីលើខ្លួនសោះ មេឃនៅខាងក្រៅក៏ភ្លៀងខ្លាំងឡើងៗ ភាពត្រជាក់ក៏កាន់តែកើនឡើងរហូតដល់កញ្ចក់ឡើងស្រអាប់ស្លុបតែម្ដង។
យ៉ុនហ្គីគេក៏ទាញឈើច្រត់ដើរចូលទៅទាញទ្វារបង្អួចបិទជិតហើយក៏ទាញសោរយកមកចាក់ជាប់ គេមិនមែនបារម្ភពីនាង តែគេចង់ឌឺដងនាងច្រើនជាង តែដូចជាបានដឹងស្រាប់អញ្ចឹង អ៊ីលីតាលើកនេះនាងមិនបានឈឺក្បាលវិលមុខអ្វីនិងគេទេ នាងមិនសូម្បីតែចំណាយពេលងាកមើលទៅគេទៀត ពោលគឺនាងនៅសម្ងំដេកបែរខ្នងធ្វើមិនដឹង។
"រឹង" យ៉ុនហ្គីសង្គ្រឺតធ្មេញគ្រឺតក្រត ខឹងនិងនាងល្អិតនេះ គេយកសោរដាក់ចូលហោប៉ៅរួចបោះជំហានឈានចេញទៅខាងក្រៅបន្ទប់ ចេញទៅទាំងមិនមាត់ករយកនាងទាំងអស់។
គ្រាន់តែគេចេញទៅផុតអ៊ីលីតាក៏ក្រោកព្រូសឡើងអង្គុយឆ្កក់នៅលើពូក នាងសំឡឹងមើលស្រមោលរបស់គេចេញឆ្ងាយពីបន្ទប់ មុននឹងទាញទ្វារបិទ។
"ស្មានតែចិត្តខ្លាំងតើ" អ៊ីលីតាទម្លាក់ក្បាលនៅលើពូកវិញ ព្រលែងខ្យល់ដង្ហើមធ្ងន់ សម្ងំដេកនៅលើពូកទន់ល្មើយដែលដើមឡើយមានវត្តមាននាងនិងយ៉ុនហ្គីនៅគេងអោបគ្នា និយាយសាសងនិងមើលទេសភាពនៅខាងក្រៅជាមួយគ្នា តែចាប់ពីពេលវេលានេះទៅ នាងប្រហែលជាត្រូវផ្ស៊ាំខ្លួននៅម្នាក់ឯងហើយ យ៉ុនហ្គីមិនអាចរកផ្លូវត្រឡប់ក្រោយបានទេ។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now