ភាគទី66

176 13 0
                                    

ថ្ងៃនេះយឺតបន្តណា៎តែយ៉ាងណាក៏មិនភ្លេច ហិហិ

ក្រសោបស្នេហ៍ចាស់
ភាគទី66

ម៉ោង10និង10នាទីយប់
(ហ៊ឹម)
ទ្វារបន្ទប់បើកឡើងទាំងយប់យន់ទន់ទេរទៅហើយ នាយបញ្ចប់ការងារខាងសាលាអស់ហើយក៏ឆ្លៀតចូលមកកាន់បន្ទប់ដែលគេឆ្លងកាត់នោះបន្តិច មកដល់នាយក៏រៀងភ្ញាក់ត្បិតម្ចាស់បន្ទប់នាងមិនបាននៅតែម្នាក់ឯងនោះទេ។
"ម៉ាដាម? នេះអ៊ីលីតាយ៉ាងមិចហ្នឹង?" យ៉ុនហ្គីបោះជំហានឈានចូលមក ខណៈបានឃើញម៉ាដាមកំពុងតែអង្គុយផ្ទាល់និងឥដ្ឋ មកកាន់តែជិតទើបនាយបានឃើញច្បាស់ថា គាត់មិនមែនអង្គុយលើឥដ្ឋដោយឥតបានការនោះទេ គាត់អង្គុយត្រកងអោបនាងច្រម៉ក់អ៊ីលីតាដែលដេកលង់លក់ឯណោះទៅវិញ។
"អ្នកនាងអង្គុយនឹករលឹកពីនេះពីនោះ រួចក៏គេងលក់ទៅទាំងបែបនេះ ខ្ញុំខ្លាចថាអ្នកនាងភ្ញាក់ ទើបមិនហ៊ានទៅណាបែបនេះ"
"ចុះម៉ាដាមមិនគិតទៅសម្រាកខ្លួនឯងទេហ្អេស៎? យប់អាធ្រាតទៅហើយ បើស្អែកម៉ាដាមឈឺ អ៊ីលីតាច្បាស់ជាបន្ទោសខ្លួនឯងស្លាប់មិនខានទេ" យ៉ុនហ្គីនិយាយក៏សមហេតុផលម៉្យាងដែរ ម៉ាដាមគាត់ជាមនុស្សចាស់ កម្លាំងពលាំងក៏មិនសូវជាល្អជាអីដែរ បើគាត់រវល់តែខ្វល់ពីគេ មិនខ្វល់ពីខ្លួនឯង នោះគាត់ហ្នឹងឯងដែលជាអ្នកមានបញ្ហានោះ។
"ក៏ប៉ុន្តែ.."
"ម៉ាដាមទៅសម្រាន្តចុះ ទុកនាងឲ្យខ្ញុំមើល"
"តែលោកម្ចាស់-"
"ឆាប់ទៅ! ជាបញ្ជា.." ម៉ាដាមទោះបីជាចិត្តមិនចង់បែបណាក្ដី តែបើយ៉ុនហ្គីលើកសម្ដីថាជាបញ្ជាហើយគាត់ក៏មានអោនក្បាលធ្វើតាមនាយគ្រប់យ៉ាង យ៉ុនហ្គីក៏ដាក់ឈើច្រត់ទៅម្ខាង រួចសម្រូតខ្លួនអង្គុយត្រកងរាងកាយអ៊ីលីតាជួសពីដៃម៉ាដាមវិញ ស្ត្រីចំណាស់ក៏ទាញភួយក្រាស់យកមកដណ្ដប់ឲ្យនាងជាមុន រួចទើបចេញទៅបាត់។
"រាត្រីសួស្ដីលោកម្ចាស់" យ៉ុនហ្គីញញឹមងក់ក្បាលឆ្លើយតបនិងម៉ាដាម រួចក៏តាមសំឡឹងទាល់តែគាត់ចេញទៅបាត់ពីបន្ទប់នោះ។ នាយទម្លាក់ក្រសែភ្នែកចុះ មុននឹងដកដង្ហើមធ្ងន់បន្តិច មួយរយៈនេះគេមិនដែលបានមកក្បែរនាង មិនដែលបានឈឺឆ្អាលនិងសុខទុក្ខរបស់នាង គេឃើញថានាងជាក្មេងរឹងមាំ ទើបគេមិនចង់ទម្លាប់ទម្រើសចិត្តនាងដូចជាកាលពីមុន។
"នាងធំហើយអ៊ីលីតា, យើងមិនអាចបណ្ដោយនាងឲ្យដើរតាមគន្លងចាស់បាននោះទេ"
"ម៉ាក់មែនទេ? ជាម៉ាក់មែនទេម៉ាក់? ហ៊ឹក" រាងកាយតូចច្រឡឹងដែលដេកលង់លក់នោះក៏ស្រាប់តែហើបមាត់ឡើង ឧទានរកមនុស្សម្នាក់ដែលនាងមិនធ្លាប់រកពីមុនមកសោះ រាងកាយនាងដែលនៅស្ងៀមសុខៗក៏ស្រាប់តែរើបម្រាស់ខ្លាំងៗហាក់ដូចជានាងកំពុងតែមានសកម្មភាពអ្វីនៅក្នុងយល់សប្ដិនោះ។
"ម៉ាក់យកកូនទៅផងម៉ាក់ ម៉ាក់កុំទៅណាម៉ាក់ ហ៊ឺ ម៉ាក់បែរមករកកូនមកម៉ាក់ ហ្អា៎ ហ៊ឹកៗ" នាងព្យាយាមរើបម្រាស់ អ្នកដែលកំពុងតែអោបនោះក៏ឃ្លុំភួយនិងអោបនាងកាន់តែជាប់ គេព្យាយាមរឹតនាងមិនឲ្យបម្រាស់ទៅណារួច បបូរមាត់ក៏ទម្លាក់អឹបនិងសៀតផ្កានាងជាប់ អ្នកម្ខាងទៀតឯណោះក៏គិតតែពីរៀបរាប់ហើយនិងយំ។
"កូនចង់ទៅរកម៉ាក់..កូនមិនចង់នៅទីនេះទេ កូនឯកោខ្លាំងណាស់ម៉ាក់ ហ៊ឹកៗ" លឺពាក្យនាងនិយាយទាំងប៉ុន្មានចេញមក ទ្រូងយ៉ុនហ្គីក៏ឈឺចុកដូចជាមានអ្វីមករុករើដំបៅចាស់ក្នុងទ្រូងឲ្យភ្ញោចការឈឺចាប់ឡើងជាថ្មី ដៃមាំត្រកងនាងកាន់តែជាប់ មុននឹងក្រោកបីនាងឡើងទាំងព្រមដាក់លើពូកទន់ល្មើយនោះ នាយក៏មិនទៅណាឆ្ងាយក្រៅពីទម្លាក់ខ្លួនអោបនាងជាប់ណែននៅទីនោះ។
(នាងចង់ទៅរកអ្នកម៉ាក់ អ្នកចង់ចាកចេញ ចុះយើង? យើងមិនមាននរណាទេ បើនាងទៅបាត់ អ្នកដែលឯកោគឺជាយើងទៅវិញទេ)

ថ្ងៃថ្មី...
(បងស្រី..បងស្រីចង់ញ៊ាំឃុកគីទេ?)
(នែ! គិតតែពីរឿងហូប មាឌដូចប៉ាវពោះឈ្លើងហើយនាងច្រម៉ក់)
(អ៊ែក! ខ្ញុំញ៊ាំច្រើន មានសុខភាពល្អលូតកម្ពស់ មិនដូចជាលោកនៅកន្តឿអាច់ញ៉ុកនៅហ្នឹងទៅ)
សំឡេងជជែកគ្នាបែបចង់ឈ្នះរវាងខេតលីននិងមិត្តសម្លាញ់នាងជីមីនលឺខ្លាំងៗដល់ថ្នាក់គ្រប់គ្នាងាកមកចាប់អារម្មណ៍ទៅហើយ ប្លែកអីតែអ្នកនៅអង្គុយជិតបង្កើយនោះ នាងបែរជាអង្គុយស្ងៀមមិននិយាយអីសោះ។
អ៊ីលីតាផ្ចង់អារម្មណ៍គិត គិតពីសុបិន្តអាក្រក់ដែលនាងមានកាលពីយប់មុននោះ ស្រីតូចទម្លាក់ខ្លួនក្រោបនៅលើតុ តែក៏ពាល់និងអ្វីម៉្យាងទន់ៗដែលទម្លាក់មកទប់ថ្ពាល់នាង វាមានសភាពក្ដៅឧណ្ឌៗនាំឲ្យនាងប្រញាប់ងើបមើលក៏ដឹងថាវាជាដៃរបស់មនុស្សម្នាក់។
"សួស្ដី! នេះគឺអ៊ីលីតាមែនទេ?" បុរសមុខស្រស់សង្ហាបែបដូចជាកូនកាត់ គេសួរនាំនាងទាំងស្នាមញញឹមស្រស់សង្ហានៅលើផ្ទៃមុខ អ៊ីលីតាក៏ងក់ក្បាលតបទាំងមិនដឹងខ្យល់អ្វីសោះ ព្រោះនាងមិនចំណាំមុខរបស់គេអីបន្តិចសោះ។
"ខ្ញុំអេឌ្រាន! សិស្សថ្មីដែលសាស្ត្រាចារ្យបានណែនាំមកឲ្យជួបនាង" គេលូកដៃចាប់អង្រួនរលាក់រាក់ទាក់គ្នានិងអ៊ីលីតា ស្រីតូចយើងក៏ងក់ក្បាល តែនៅងាកភ្នែកមើលគេមិនឈប់សោះ។
"អូ!មែនហើយ ខ្ញុំមានការងារក្រុមត្រូវធ្វើ ហើយខ្ញុំក៏មិនសូវជាមានបទពិសោធន៍ ទើបខ្ញុំមកចង់សុំជំនួយអ្នកនាង អ្នកនាងអាចជួយបង្រៀនពួកយើងផងបានទេ?"
"លោកអាចប្រាប់បានទេថាសាស្ត្រាចារ្យណាដែលណែនាំលោកឲ្យមករកខ្ញុំនោះ?"
"អ៊ីលីតា!!!" កំពុងតែនិយាយគ្នាសុខៗក៏មានសំឡេងគ្រលរមួយហៅនាង អ៊ីលីតាក៏ងាកបែរ មុននឹងបានឃើញវត្តមាននាយយ៉ុនហ្គីចូលមកជាគ្នានិងភរិយាគេម្នាក់ទៀតគឺអេនហ្សុីនោះអី។
"នេះអី! សាស្ត្រាចារ្យអេនជាអ្នកណែនាំខ្ញុំ" អេឌ្រានប្រាប់នាងភ្លាមនាំឲ្យអ៊ីលីតាច្បូញមាត់បន្តិច ស្រីតូចក៏ងាកមើលទៅអេឌ្រានរួចក៏ចូលក្រៀកដៃគេជាប់ យ៉ុនហ្គីឯណោះឡើងក្ដៅឈាមដូចជាទឹកពុះ នាយក៏ចូលមកកាន់តែជិតអ៊ីលីតារួចនិយាយតិចៗបំផុត។
"លែងដៃមនុស្សប្រុសភ្លាម.."
"ហេតុអី? កាន់ដៃគ្នាជាមួយប្រុសដូចជាគ្មានផលអាក្រក់ដូចជាគ្មានកូនស្អីផង ដល់ថ្នាក់លោកនិងអ្នកបងឡើងគ្រែជាមួយគ្នារាប់ភ្លេច តែពន្លកកូនតូចដូចមិនងាយដុះសោះ"
"នាង.."
"ហ៊្សែនលោកបាក់ករអស់ហើយទេដឹង?"

850like នៅម៉ោង11 អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now