ភាគទី77

338 14 1
                                    

គេផ្អែមល្ហែមខ្លាំង ក្រេបទឹកឃ្មុំម្ដងផ្អើលអស់ហ្វូងសត្វក្នុងព្រៃ ខិខិ

ក្រសោបស្នេហ៍ចាស់
ភាគទី77

"អ៊ីលីតា.."
"ហ៊ឹម! រងា.." ដឹងខ្លួនថាគេបានសាងកំហុស នាយក៏មានអារម្មណ៍មិនល្អភ្លាម ភាពខឹងសម្បារ ការគុំកួនទៅកាន់នាងនូវរឿងទាំងអស់នោះក៏ស្រាប់តែរលាយបាត់បន្តិចម្ដងៗ អារម្មណ៍ពិតប្រាកដ អារម្មណ៍ដែលបារម្ភនិងត្រូវការក៏ចូលមកក្នុងខ្លួនរបស់គេជំនួសវិញ។
"រងាណាស់ ហ៊ឺ" នាងល្អិតដែលជាដៃគូម្ខាងនៃសង្គ្រាមស្នេហានោះក៏ដេកមមីរមមាយ ដៃទាញអាវដែលដាច់រហែកទ្របពីក្រោយខ្នងយកមកដណ្ដប់ យ៉ុនហ្គីមិនបង្អង់ក៏ប្រញាប់រ៉ូតបើកសាក់កាដូរួចទាញយកភួយក្រាស់ល្មមយកមកដណ្ដប់លើរាងកាយនាង នាយម្នីម្នាឡើងទៅប្រមូលអូសដែលនៅមិនឆ្ងាយពីទីនោះ ហើយក៏មិនភ្លេចរ៉ូតបិទតង់ជាមុនផង ព្រោះគេមិចនិងអាចឲ្យប្រពន្ធគេមានគ្រោះថ្នាក់បានទៅ?

ម៉ោង8និង35នាទីយប់
ក្រុមនិស្សិតនីមួយៗក៏នៅកន្លែងដាច់ស្រយាលឆ្ងាយពីគ្នាទាំងអស់ ដូច្នោះនរណាដែលនៅឆ្ងាយពីផ្លូវធំ ពួកគេត្រូវរៀបចំនិងបោះតង់នៅកន្លែងទីតាំងដែលពួកគេត្រូវចាត់តាំងនោះ។
ក្រឡេកមកមើលខេតលីននិងជីមីនឯណេះវិញ ពួកគេក៏បោះតង់សម្រាកធំមួយដែលខណ្ឌចែកកន្លែងគេងពួកគេផ្សេងគ្នា។ ពេលនេះខេតលីនក៏នៅអង្គុយកាន់សៀវភៅអាន ចំណែកនាយកម្លោះសង្ហារបស់យើងឯណេះក៏អង្គុយកូរបបរមាន់ដែលអ្នកផ្ទះខ្ចប់មកឲ្យខេតលីនញ៊ាំ ក៏ព្រោះតែគេបារម្ភ បារម្ភពីនាងខ្លាំង កាលបើឃើញនាងស្រែកនិងអោបខ្លួនឯងកាលពីថ្ងៃមិញនោះ។
"គេថាខ្លួនឯងគួរតែផ្អាកអានសៀវភៅទាំងនោះសិនទៅ ខ្លួនឯងនៅមិនទាន់ស្រួលខ្លួន ថ្ងៃមិញក៏មានរឿងមិនល្អកើតឡើងទៀត គេបារម្ភណាស់ដឹងទេ?" ដៃកូរបបរបណ្ដើរ មាត់និយាយរៀបរាប់ប្រាប់អ្នកអង្គុយកាន់សៀវភៅនោះបណ្ដើរ ខេតលីនកាលបើនាយពោលពាក្យទាំងនោះចេញមក នាងក៏បែរមុខទៅរកគេ ទុកការអានសៀវភៅសំណព្វនាងទៅម្ខាង ដើម្បីបានចាប់អារម្មណ៍ជាមួយមិត្តវិញ។
"កាលពីរសៀលបើសិនជាមិនបានខ្លួនឯងនៅជាមួយទេ គេប្រហែលជាចប់ហើយ មិនដឹងជាបាននរណាជួយទេ"
"អញ្ចឹងហើយទើបគេចង់ឲ្យខ្លួនឯងសម្រាកខ្លះ សម្រាកពីការអាននិងស្រាវជ្រាវអស់ទាំងនោះ សុខភាពខេតសំខាន់ជាងអ្វីៗទាំងអស់ បើខេតឈឺទេ គេច្បាស់ជាបន្ទោសខ្លួនឯងស្លាប់មិនខានទេ" ជីមីនគេប្រញាប់ក្រោកដើរមករកនាង រំលងខ្សែខណ្ឌនៃតង់ទាំងពីរ រួចចាប់កាន់ស្មារបស់ខេតជាប់។ ស្រីតូចបើកភ្នែកម៉ក់ៗមើលទៅគេ នាយនិយាយរៀបរាប់មុននេះក៏នាំឲ្យទ្រូងតូចរបស់នាងចាប់ឈីបៗ ស្នាមញញឹមក៏ញ៉ោចឡើងកាលបើបានឃើញមុខគេជិត ជីមីនឯណោះគេក៏ភ្លឹកមើលមុខនាង តែការសំឡឹងគ្នាយូរក៏នាំឲ្យពួកគេឈានមកដល់រឿងមួយដែលគ្មាននរណាម្នាក់អាចព្រៀងទុកបាន។
"មីនៗ" ខេតលីនឧទានហៅឈ្មោះគេ ខណៈដែលជីមីនកំពុងតែអោនមុខចុះមកកាន់តែជិតៗ បបូរមាត់នាយខិតចូលមកកាន់តែជិតៗនាង សឹងតែប៉ះគ្នាទៅហើយតែខេតលីននាងក៏ស្រាប់តែងាកបែរមុខចេញ។
"ខេ..ខេត! គេ..គេមិនបានតាំងចិត្តទេ គេសុំទោស"
"ខ្ញុំមិនអីទេ មីនៗទៅមើលបបរទៅតិចខ្លោចអស់"
"អូខេ!" នាងប្រាប់ឲ្យទៅណាគេក៏ទៅនោះ ជីមីនប្រញាប់ក្រោកឡើងទៅមើលបបរដែលកំពុងតែហ៊ុយផ្សែងនិងសាយក្លិនឈ្ងុយមកនោះ អ្នកដែលនៅអង្គុយស្ងៀមក៏លូកដៃកាន់ប៉ះទ្រូងឆ្វេងខ្លួនឯង នាងស្រាប់តែឈឺខ្ទោកៗភ្លាម ពេលដែលនាងបម្រុងនិងថើបជីមីនមុននោះ ទឹកភ្នែកមួយតំណក់ស្រក់តក់នៅលើតង់ ភាពសោកសង្រែងក៏ចូលមកព្រមនិងពាក្យ..ហេតុអី?
(ហ៊ឹក! ហេតុអីក៏ខ្ញុំមានអារម្មណ៍ឈឺចាប់ម៉្លេះ?)

ហ្វូ! ហ្វូ..
យប់យន់ទន់ទេរនារាត្រីស្ងាត់ ខ្យល់អាកាសបក់ផាត់នាំភាពត្រជាក់មកប៉ះរាងកាយ យ៉ុនហ្គីអង្គុយពីមុខតង់បង្កាត់ភ្លើងមួយភ្នក់ធំល្មម អាចរក្សាកម្ដៅឲ្យខ្លួននិងភរិយាបាន នាយងាកភ្នែកមើលទៅនាងតូចដែលដេកលង់លក់ស្ងប់សុខក្នុងតង់នោះ ព្រមជាមួយនិងអារម្មណ៍ប៉ងគិត ត្បិតរឿងដែលធ្វើឲ្យគេតែងតែឈឺចាប់និងខឹងស្អប់ បែរជាលាតត្រដាងក្នុងពេលដែលមិនសាកសមបែបនេះ។
"បងអាក្រក់ណាស់ត្រូវទេ? ហេតុអីក៏បងមិនព្រមជឿជាក់អូន? បងមិនដឹងគួរនិយាយបែបណាឲ្យសាកសមនិងអារម្មណ៍ពេលនេះទេ" នាយកិលខ្លួនចូលទៅជិតអ៊ីលីតា ដៃមាំទម្លាក់កាន់ប៉ះក្បាលនាង ថែមទាំងទម្លាក់បបូរមាត់ថើបថ្ងាសនាងតិចៗផង ការថើបក៏នាំឲ្យនាយទទួលដឹងចលនាភ្ញោចចិញ្ចើមរបស់នាង។
"អ..អូយ៎! ឈឺ..ហ៊ឺ" បបូរមាត់ក្រពុំហើបឡើងមុនគេគឺពាក្យឈឺចុកចាប់ មិនដឹងថានាងឈឺអ្វីឲ្យប្រាកដទើបយ៉ុនហ្គីសន្មតថានាងឈឺរបួសជើងឯណោះ។
"ជើងបេប៊ីនៅឈឺជើងទេ?"
"នរណាជាបេប៊ីលោកឯង?" ត្របកភ្នែកស្ដើងបើកឡើងព្រមជាមួយនិងសម្ដីកាចឆ្នាស់ អ៊ីលីតាសម្លក់គេត្មែររួចក៏ព្យាយាមចង់ក្រោក តែខំយ៉ាងណាក៏នាងនៅតែអុកគូថអង្គុយចុះវិញ ម្ដងជាពីរដងយ៉ុនហ្គីក៏ចាប់ភ្លឹកដឹង។
"នេះអូននៅឈឺត្រង់នោះមែនទេ? បងលេងជ្រុលពេកហ្អេស៎?"
"មិន..មិនឈឺទេ! លោកឯងអន់សឹងអី អន់ដូចជាតាចាស់អាយុ93អញ្ចឹង អូយ៎..ហ៊ឹក"

1Kសម្រាប់ភាគបន្តរបស់កញ្ញាអ៊ីលីតាមាត់រឹង ខិខិ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now