ភាគទី78

268 11 0
                                    

មាត់រឹង ចិត្តក៏រឹងទៀតអូនតួរបស់អេតមីនអើយ

ក្រសោបស្នេហ៍ចាស់
ភាគទី78

"មិន..មិនឈឺទេ! លោកឯងអន់សឹងអី អន់ដូចជាតាចាស់អាយុ93អញ្ចឹង អូយ៎..ហ៊ឹក" បបូរមាត់បើកដៀលត្មិះនាយចេចចាច៎នោះក៏ប្ដូរមកជាតម្អូញទាំងឈឺចាប់ ត្បិតថានាងនៅឈឺខ្លួនមិនទាន់បាត់នៅឡើយទេ វាជាលើកដំបូងរវាងពួកគេទាំងពីរនាក់ តែយ៉ុនហ្គីក៏មិនបានបន្ធូរដៃអីឲ្យនាងបន្តិចឡើយ គេគិតតែពីសម្រុកយកៗខាបយកភាពស្រណុកសុខស្រួលពីរាងកាយនារីដែលនៅក្បែរគេជាច្រើនឆ្នាំមកនេះ ឥលូវក៏ចេញលទ្ធផលមក នាងឈឺដល់ដើរលែងរួចហើយ។
"តម្អូញប៉ុណ្ណឹងទៅហើយនៅប្រកែកបានទៀតនាងច្រម៉ក់ បែរមកនេះមក បងមានរបស់ឲ្យស្អំ" យ៉ុនហ្គីទាញនាងឲ្យបែរមករកគេ ដៃម្ខាងក៏លូកទាញយកកញ្ចប់ទឹកក្ដៅដែលគេរៀបចំទុកមួយកំផ្លេ ក្រែងមកទីនេះរងាបានប្រើវា ពេលនេះគេក៏បានប្រើវាមែន តែមិនមែនព្រោះរងាទេ ព្រោះតែហេតុផលផ្សេងទៅវិញ។
"ហ៊ឹម" អ៊ីលីតាមិនចាំដល់គេដាក់វាមកដល់លើពោះនាងទេ ស្រីតូចស្រវ៉ាកញ្ឆក់យកវាមកទាំងកម្រោល ភ្នែកក៏សម្លក់ថ្មោលទៅកាន់គេវិញទៀត យ៉ុនហ្គីក៏ក្រវីក្បាលរួចបែរទៅចាប់អារម្មណ៍និងការបង្កាត់ភ្លើងរបស់គេវិញ។
"អូនឃ្លានដែរទេហ្នឹង?"
"មិន-គ្រូក៎" ទេវតាមិនដែលនៅខាងអ៊ីលីតាសោះ មុននេះនាងអង្គយតវ៉ាជាមួយគេរហូតពោះមិនព្រមកូរសោះ គ្រាន់តែយ៉ុនហ្គីហាមាត់សួរភ្លាម ពោះនាងស្រាប់តែច្របូកច្របល់កូរគ្រូកៗតែម្ដង នេះនាងច្បាស់ជាត្រូវនាយចម្អន់ទៀតជាមិនខាននោះទេ។
"បងកម្ដៅម្ហូបដែលអូនខ្ចប់មករួចហើយណា៎"
"នរណាឲ្យលោកយករបស់ជាចំណែកខ្ញុំទៅកម្ដៅនោះ? អីក៏អត់របៀបរបបម៉្លេះ?" អ៊ីលីតាស្រែកឡូឡារាល់គ្រប់ការសម្រេចចិត្តនិងសកម្មភាពរបស់នាយតែម្ដង ស្រីតូចអង្គុយបែរមុខចេញទៅម្ខាង សំឡឹងមើលទៅអំពិលអំពែកដែលហោះហើរបណ្ដើរត្រសងគ្នាពេញព្រៃព្រឹក្សាឯណោះ។
"អូនដឹងអត់? សត្វអំពិលអំពែកទាល់តែធំពេញវ័យទើបខ្លួនអាចបញ្ចេញពន្លឺបានណា ហើយក៏មានលក្ខខណ្ឌដែលសត្វអំពិលអំពែកពេញវ័យខ្លះមិនអាចបញ្ចេញពន្លឺបានទៀត"
"វាមិនដែល" អ៊ីលីតាឆ្លើយតបទាំងឆ្ងល់ពេញក្នុងខួរក្បាលតែម្ដង នាងងាកមុខមើលទៅប្រុសសម្អប់អង្គុយក្នុងតង់កៀកក្បែរនិងខ្លួននោះបន្តិច នាយមិនបានដឹងថាអ៊ីលីតាកំពុងតែមើលមកខ្លួនគេ ពោលគេនៅអង្គុយងើយមើលអំពិលអំពែកទាំងនោះ មាត់ក៏និយាយរៀបរាប់មិនឈប់ រៀបរាប់ទាំងដែលអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍និងស្ដាប់វាផង។
"អំពិលអំពែកទាំងនេះមានច្រើនប្រភេទណាស់.."
"ហើយពួកវាក៏ជាប្រភេទដែលប្រមាញ់ចំណីនិងគ្រោះថ្នាក់ដែរ" ខណៈពេលដែលយ៉ុនហ្គីកំពុងតែផ្ចង់អារម្មណ៍និយាយរៀបរាប់ប្រាប់នាង សំឡេងស្រាលស្រទន់របស់អ៊ីលីតាក៏ឆ្លើយតបជាមួយនិងអ្វីដែលគេកំពុងតែនិយាយនោះដូចគ្នា។ រាងក្រាស់ស្ងាត់មាត់រួចញញឹមបន្តិច មុននឹងងាកបែរមកហើយក៏ឃើញថាអ៊ីលីតានាងអង្គុយមើលមុខគេជាប់រហូត។
"អូនជាក្មេងឆ្លាតបំផុត សូម្បីតែរឿងដែលបងនិយាយកាលពីប៉ុន្មានឆ្នាំមុនក៏អូននៅចាំ"
"លោកដឹងទេ? ការចងចាំល្អក៏ដូចជាកម្មពៀរបស់ខ្ញុំដែរ ព្រោះមិនថារឿងយូរថ្នាក់ណាទេ ខ្ញុំក៏តែងតែចងចាំជានិច្ច ជាពិេសសរឿងដែលធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ ខ្ញុំក៏កាន់តែចងចាំនិងឆ្លាក់វាទុកក្នុងចិត្តគ្មានថ្ងៃភ្លេច" និយាយចុះឡើងៗ អ៊ីលីតានាងក៏គាស់រំលើងរឿងតានតឹងក្នុងចិត្ត ហើយបង្ហាញវាចេញមកត្រឹមតែប៉ុន្មានប្រយោគមុននោះ យ៉ុនហ្គីមើលមកនាងរួចទម្លាក់ដៃកាន់ក្រសោបនាងជាប់។
"រឿងរបស់អូននិងដុងហានោះ-"
"មិនថាលោកបានដឹងខ្លួនរឺក៏បែបណា ខ្ញុំនៅតែមានឈ្មោះជាស្រីពេស្យា ស្រីក្បត់រហូតមកហើយយ៉ុន ខ្ញុំទម្លាប់ជាមួយនិងវាអស់ទៅហើយ មិនចាំបាច់កែប្រែអ្វីទេ" សម្ដីនាងមួយម៉ាត់ៗចាក់ទ្រូងគេឈីបៗដូចជាកាំបិតមុតស្រួចអញ្ចឹង នាយរំពឹងថាបើសិនជាគេលើករឿងនេះមកនិយាយជាមួយនាង ពួកគេក៏ប្រហែលជាអាចស្វែងរកផ្លូវដែលល្អជាងនេះខ្លះ តែមើលទៅវាដូចជាមិនបានការអ្វីនោះទេ អ៊ីលីតានាងមិនខុសទេ តែជាគេម្នាក់ឯងប៉ុណ្ណោះ គេជាមនុស្សត្រចៀកសរបំផុត។

ព្រឹកថ្ងៃថ្មី..
"ហ៊ឹម! សង្ឃឹមថាបងអ៊ីលីតានិងលោកសាស្ត្រាចារ្យមិនអីទៅចុះ" ថ្ងៃថ្មីមកដល់ពួកគេក៏មកជួបជុំគ្នាវិញ ហើយក៏ឃើញថាបាត់វត្តមានមនុស្សតែពីរនាក់ប៉ុណ្ណោះ នោះគឺអ៊ីលីតានិងដៃគូនាង សាស្ត្រាចារ្យយ៉ុន។
"ខាងសាលាបានផ្ដល់ដំណឹងទៅខាងរករកហើយ ពួកគេច្បាស់ជាមិនអីទេ ហើយខេតកុំភ្លេចណាថាលោកយ៉ុននិងមិនឲ្យអ៊ីលីតាកើតអីនោះទេ។
(នោះពួកគេមកដល់ហើយ) សិស្សម្នាក់ក៏បន្ទរស្រែកឡើង នាំឲ្យគ្រប់គ្នាងាកទៅមើលព្រមៗគ្នាតែម្ដង មនុស្សពីរនាក់ដែលចេញមកទាំងម្នាក់អៀវម្នាក់ទៀតជាប់និងខ្នង។
"ដាក់ខ្ញុំចុះបានហើយ"
ដំណើរបោះជំហាន ឈានត្រឡប់មកកាន់ជំរុំដែលមានសិស្សនិស្សិតផ្សេងទៀតនៅទីនោះ អ៊ីលីតាគោះស្មាយ៉ុនហ្គីឲ្យដាក់នាងចុះពីស្មា មុននឹងមាននរណាម្នាក់រត់មករកពួកគេ។
"បងយ៉ុន! បងមិនអីទេ ហ៊ឹម" វត្តមានអ្នកដែលមិនមែនជាផ្នែកមួយនៃការមកបោះជំរុំនេះសោះ នាងចូលមកអោបក្រសោបយ៉ុនហ្គី អោបហើយនិយាយហាក់បីដូចជាស្រាលចិត្តណាស់ដែលបានឃើញគេ អ៊ីលីតាឯណេះនាងក៏មិនបាននិយាយច្រើន នាងដើរវាងចេញពីពួកគេ មុននឹងប្រទះនិងខ្សែភ្នែករបស់និស្សិតផ្សេងទៀត ការខ្សឹបខ្សៀវគ្នាក៏កើតមានឡើងព្រោងព្រាត តែក៏មានសម្ដីមនុស្ស2នាក់ដែលនាងអាចចាប់បាន។
(នេះបើដូចជាពាក្យចចាមអារាមមែន ស្រីម្នាក់នេះជាស្រីរបស់សាស្ត្រាចារ្យយ៉ុនហ្អេស៎?)
(យើងអាណិតតែសាស្ត្រាចារ្យអេនទេ លឺថាប្រពន្ធការពេញច្បាប់ទៀត តែមើលស្វាមីចុះមកសុីស្រីក្មេង)
"បងអ៊ីលីតាតោះ.. ចាំខេតជួយណា៎"
"បងមិនអីទេ.." អ៊ីលីតាឆ្លើយ មុននឹងងាកបែរទៅម្ខាងបំណងចង់ដើរចេញ តែក៏មានដៃមួយលូកមកចាប់កាន់នាងជាប់ អ៊ីលីតាងាកមើលក៏ឃើញថាជាអេនហ្សុី ប្រពន្ធម្នាក់ទៀតរបស់ស្វាមីនាង បានឱកាសដែលយ៉ុនហ្គីនិយាយគ្នាជាមួយសាស្ត្រាចារ្យផ្សេងនាងក៏មានឱកាសមករករឿងអ៊ីលីតា។
"នាងមុខក្រាស់ណាស់អ៊ីលីតា ក្រែងនាងស្អប់គេណាស់មិនអញ្ចឹងហ្អេស៎ ចុះនេះជាស្អី? បាត់ទៅក្នងព្រៃមួយយប់ ហើយក៏រំអួយឲ្យគេអៀវត្រឡប់មកវិញ នាងមិនខ្មាសខ្លួនឯងខ្លះទេហី?"
"ខ្ញុំមុខក្រាស់តែខ្ញុំក៏មានប្ដី មានច្បាប់ត្រឹមត្រូវ ចុះនាងមុខមិនក្រាស់ឯណាអេតាសុីវិលនោះ?" អ៊ីលីតាដាក់ចំៗដល់ថ្នាក់អេនហ្សុីឆ្អល់និយាយលែងរួច ស្រីតូចយើងក៏ទល់អណ្ដាតរួចបែរខ្នងចេញបន្តិច។
"បើមិនខ្លាំង កុំខំពេក! នាងចង់បានប្ដីគេ"

850like នៅម៉ោង10:10 អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now