ភាគ33,34,35

227 14 0
                                    

គេងរហើយ គេទៅរកដេតឌីស្ករថ្មីល្អជាងបងបានច្រើនទៀតណាស់។

ក្រសោបស្នេហ៍ចាស់
ភាគ33,34,35

"អ៊ីលីតា! អ៊ីលីតាយើងប្រាប់ថាឲ្យឈប់" ក្រោយចាក់សាំងលើភ្លើងចំប៉ើងក្នុងចិត្តរាងក្រាស់រួច អ៊ីលីតាក៏ដើរស្ពាយកូនកាបូបចេញមកញញឹមញញែមបែបពេញចិត្តម្នាក់ឯងតែម្ដង នាងមិនបានយកត្រចៀកស្ដាប់រឺក៏ខ្វល់ពីអ្នកដែលទាញឈើច្រត់ដើរមកតាមនាងពីក្រោយខ្នងជាប់នោះទេ។
"អេ៎! ជួយបោះសោរឡានឲ្យខ្ញុំបន្តិចមក" មកដល់ជាន់ជណ្ដើរខាងក្រោម អ៊ីលីតាក៏ស្រែកហៅអង្គរក្សយ៉ុនហ្គីដោយឲ្យគេបោះសោរឡានមកឲ្យនាង អ្នកម្ខាងទៀតក៏ភ្ញាក់កាលបើឃើញអ្នកនាងតូចចង់បានសោរឡាន ទាំងដែលនាងមិនធ្លាប់កាន់ចង្កូត បើកបរទៅណាពីមុនមកសោះ តែគេមានសិទ្ធិអីជំទាស់និងបញ្ជានោះ?
"អ្នកនាងចង់បើកឡានមួយណាដែរទាន៎? ឡានខ្មៅនេះធំពិបាកនិងបញ្ជាណាស់" គេអេះអុញចិត្ត ខណៈភ្នែកចេះតែងាករកមើលចៅហ្វាយប្រុសក្រែងគាត់ចេញមកទាន់ អាចឃាត់ឃាអ្នកនាងតូចដែលមានៈដាច់អហង្ការនេះ។
"បើខ្លាចខ្ញុំបើកមិនកើតអញ្ចឹងរកឡានណាតូចមកអញ្ចឹង" អ៊ីលីតានិយាយចេញមកនាំឲ្យកូនចៅយ៉ុនហ្គីកាន់តែទ័លតម្រិះថែមទៀត គេលើកដៃអេះឈ្លីក្បាលខ្លួនឯងសឹងតែបែកប្រេះ អ្នកវីឡានេះមិនដែលទៅណាមកណាទេ តាំងតែពីដើមមក ហើយអ្នកនាងតូចនិងលោកម្ចាស់ក៏មិនដែលទៅណាដោយគ្មានគ្នាទៅជាមួយទៀត អញ្ចឹងហើយឲ្យគេទៅរកឡានតូចឲ្យនាងជិះពីណាមក?
"ខ្ញុំគិតថាអ្នកណាចង់ទៅណាចាំខ្ញុំជាអ្នកជូនទៅវិញ"
"គ្មាននរណាទៅណាបានទាំងអស់!!" ពេលវេលាដែលអង្គរក្សម្នាក់នោះរង់ចាំក៏ចូលមកដល់ យ៉ុនហ្គីព្យាយាមកាន់ឈើច្រត់ដើរមកទាំងត្រដាបត្រដួស ម៉ាដាមឯណោះក៏ព្យាយាមដើរតាមយ៉ុនហ្គីដូចជាម្ដាយដើរតាមកូនតូចព្រោះខ្លាចថាកូនអាចនិងដួលអញ្ចឹង។
នាយអង្គរក្សឃើញចៅហ្វាយប្រុសមកដល់គេក៏ងាកមើលទាំងធូរអារម្មណ៍ តែអ្វីដែលគេស្មានមិនដល់នោះគឺគេរវល់តែមើលទៅចៅហ្វាយប្រុសដូចជាហុចឱកាសឲ្យអ្នកនាងតូចចូលមកកញ្ឆក់យកសោរឡានពីដៃគេទាំងគំហុក រួចនាងក៏ប្រញាប់បើកទ្វារចូលឡានយ៉ាងប្រញាប់។
"អ៊ីលីតា..ពួកឯងឃាត់អ្នកនាង! ឲ្យលឿន" យ៉ុនហ្គីស្រែកហៅនាងហើយក៏ប្រញាប់ចុះកាន់តែលឿន មាត់ក៏មិនទំនេរស្រែកបញ្ជាកូនចៅផ្សេងៗទៀតឲ្យតាមឃាត់ តែមនុស្សឯណាអាចឃាត់និងរត់តាមទាន់កម្លាំងម៉ាសុីននោះ?
ង៉ោង!
អ៊ីលីតាចូលក្នុងឡានបញ្ឆេះនិងជាន់ហ្គែបើកចេញពីបរិវេណវីឡាយ៉ាងលឿន សូម្បីតែសន្តិសុខយាមទ្វារក៏បិទមិនទាន់ឡាននាងបើកចេញទៅដែរ យ៉ុនហ្គីកាន់តែក្ដៅក្រហាយចិត្ត នាយចាប់គ្រវែងគប់ឈើច្រត់បាក់អស់ពីរកំណាត់ គ្មាននរណាម្នាក់ហ៊ានចូលទៅជិតគេ សូម្បីតែមនុស្សជំនិតដូចជាម៉ាដាម នាយគួរឲ្យខ្លាចស្រាប់ទៅហើយ ដល់ពេលដែលខឹងក៏កាន់តែគួរឲ្យខ្លាចថែមមួយកម្រិតទៀត។
"ឲ្យពួកខ្ញុំទៅតាមអ្នកនាង-"
"នៅមានមុខមកសួរទៀត ទៅឲ្យឆាប់ទៅ"
"បាទលោកម្ចាស់" អង្គរក្សគេទាំងអស់ក៏អោនគំនាបសឹងតែបាក់ចង្កេះខ្នងអស់ទៅហើយ ម្នាក់ៗប្រញាប់ងាករកគ្នារួចរត់ទៅបើកការ៉ាស់យកឡានចេញតាមនាងព្រោងព្រាត នៅតែយ៉ុនហ្គីដែលឈរក្ដៅក្រហាយ ព្រោះដល់ដំណាក់កាលនេះរឿងដែលគេអាចធ្វើបានគឺនៅឈររង់ចាំបែបនេះ។
"លោកម្ចាស់ពិសារអាហារសិនទេ?"
"មិនចាំបាច់ទេ ខ្ញុំគិតទៅមន្ទីរពិសោធន៍សិន និយាយអញ្ចឹងចុះអេនហ្សុី?"
"អ្នកនាងអេនហ្សុីទៅសាលាបាត់តាំងតែព្រឹកម៉្លេះលោកម្ចាស់" យ៉ុនហ្គីទទួលស្ដាប់រួចងក់ក្បាលតបនិងការប្រាប់របស់គាត់ នាយក៏អូសជើងនាំខ្លួនឯងចេញទៅបាត់ ទុកឲ្យម៉ាដាមនៅឈរតាមមើលគេទាំងតឹងតែងចិត្តបំផុត។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now