ភាគ20

201 13 0
                                    

អរគុណដែលស៊ូយកឈ្នះហ្គេមយប់នេះ

ក្រសោបស្នេហ៍ចាស់
ភាគ20

(យើងគិតថាពិធីគួរតែធ្វើនៅថ្ងៃនេះ)
(យើងចង់ឲ្យលោកឪលាងជម្រះភាពស្អុយគគ្រក់របស់ស្រីម្នាក់នេះខ្លះ យើងមិនអាចយកប្រពន្ធជាប់ប្រឡាក់ពីអ្នកដទៃទេ)
កន្លងទៅអស់មួយម៉ោង ពីរម៉ោងទៅហើយ តែសម្ដីរបស់យ៉ុនហ្គីនៅតែចាក់ដោតក្នុងខួរក្បាលរបស់អ៊ីលីតាដកមិនរួច រាងកាយអង្គុយពីមុខកញ្ចក់តុបតែងខ្លួន ខណៈខួរក្បាលនិងអារម្មណ៍ហោះហើរអណ្ដែតអណ្ដូងគ្មានទិសតំបន់ ត្រឹមតែមួយថ្ងៃសោះ រឿងជាច្រើនក៏កើតឡើង ហើយវាក៏កែប្រែគ្រប់យ៉ាងសឹងតែ360ដឺក្រេក្នុងជីវិតនាង សឹងតែនាងនឹកស្មានមិនតែម្ដង។
"អ្នកនាងអ៊ីលីតា..ថ្ពាល់"
"អូ! ឲ្យ..ឲ្យខ្ញុំសុំទោស" ដោយឃើញអ៊ីលីតានាងអង្គុយសញ្ជឹងគិតទើបបានជាអ្នកសម្អាងហៅ ម៉្យាងការអង្គុយធ្មឹងមិនមែនជាបញ្ហាតែមួយនោះទេ អ្វីដែលជាបញ្ហានោះគឺទឹកថ្លាៗដែលហូរតក់ៗនៅលើថ្ពាល់នាងឯណោះទីវិញទេទើបជាបញ្ហា អ៊ីលីតានាងរហ័សដឹងខ្លួន ហើយក៏ប្រញាប់លូកទាញយកកូនកន្សែងដៃពីលើតុយកមកជូតផ្ដិតស្នាមទឹកភ្នែកដែលហូរស្រក់លើផែនថ្ពាល់ឯណោះ ស្រក់រលុបអស់ស្នាមម៉្សៅម្ដងជាពីរដង ទាល់តែពួកគេប្រាប់នាង។
"អ្នកនាងមានបញ្ហាអ្វីមែនទេ? ថ្ងៃនេះជាថ្ងៃមង្គលរបស់អ្នកនាងណា អ្នកនាងអ៊ីលីតាគួរតែញញឹម ព្រោះអ្នកនាងពេលនេះស្រស់ស្អាតដូចជាទេពធីតាអញ្ចឹង ឃើញទេ?" ក្នុងស្ថានភាពខ្មៅងងឹតគ្មានពន្លឺបែបនេះ ពាក្យលួងលោមពីអ្នកដទៃក៏មិនអាចកែខៃអ្វីដែលនៅក្នុងចិត្តនាងបានដែរ នាងអាចបានតែញញឹម តែបើសួរថាញញឹមចេញពីក្នុងចិត្តទេគឺអត់ទេ។
"ខ្ញុំមិនមានអីទេ គ្រាន់តែ.."
ក្រាក!
កំពុងតែនិយាយគ្នាសុខៗទ្វារបន្ទប់តុបតែងខ្លួនក៏បើកឡើង ពិធីមួយនេះរៀបចំមិនដូចជាការគ្រោងទុកនោះទេ មិនមាននរណាមកចូលរួមទេ មានតែភ្ញៀវសំខាន់ៗប៉ុន្មាននាក់ហើយការតុបតែងក៏តិចតួច ហាក់ដូចជាពិធីមង្គលការដែលនាងប្រាថ្នាមួយជីវិតនេះ ជារឿងកំបុិកកំប៉ុកក្នុងចិត្តគេអញ្ចឹង។
"ជិតរួចរឺនៅ?" យ៉ុនហ្គីសួរកំបុតៗទៅកាន់បុគ្គលិកខាងសម្អាងនោះ ពួកនាងក៏អោនក្បាលគោរពនាយ សល់ម្នាក់នៅតប់ម៉្សៅនៅនឹងថ្ពាល់កូនក្រមុំជាមុន រួចទើបចាកចេញទៅដំណាលគ្នានិងអ្នកដទៃទៀត។
យ៉ុនហ្គីនៅស្ងៀមមិនសូម្បីតែងាកមើលទៅនាង អនាគតភរិយារបស់គេ នាយបន្តបោះជំហានមួយៗដោយដៃម្ខាងកាន់ឈើច្រត់ជាប់ បំណងចង់ទៅឈរពីមុខកញ្ចក់តុបតែងដែលនៅជិតបង្កើយឯណោះ។
ប៉ឹប!
"បងយ៉ុន.." នាងតូចក្រសោបអោបបុរសក្នុងឈុតកូនកម្លោះ តែនាងក៏ត្រូវនាយវាសដៃចេញ រួចបែរមើលមកនាង មើលពីក្បាលដល់ចុងជើងទាំងដែលនាងកំពុងគ្រងឈុតកូនក្រមុំជាគូនិងគេ។
"មានស្នាមទឹកភ្នែក? នេះមិនសប្បាយចិត្តនិងពិធីតូចបែបហ្នឹងមែនទេ? តែបងថា..ពិធីកំបុិកកំប៉ុកបែបនេះវាសាកសមសម្រាប់មនុស្សដូចជាអូនបំផុតហើយណាអ៊ីលីតា" យ៉ុនហ្គីនៅស្ដីថាឲ្យនាងបន្ត ស្ដីទាំងមិនទុកមុខឲ្យរឺគិតថាយ៉ាងណាក៏នាងធ្លាប់ជាស្រីដែលគេអោបជាប់ទ្រូង ស្រឡាញ់អស់ពីចិត្តសោះ តែអាចនិយាយបានថាស្រឡាញ់ខ្លាំង ខឹងស្អប់ក៏ខ្លាំង។
"អត់ទេ! អូនគ្រាន់តែរំភើបចិត្តទេតើ ពិធីតូចបែបណាក៏បានឲ្យតែបងរៀបការជាមួយអូនបន្ត ហិ" អ៊ីលីតានៅមុខក្រាស់លូកកាន់ក្រសោបគេ នៅសុខចិត្តធ្វើខ្លួនជាស្រីមុខក្រាស់ ថោកទាប នរណាថានាងជាស្រីឃ្លានរៀបការក៏នាងមិនខ្វល់ ព្រោះការរៀបការនិងសាងគ្រួសារជាមួយគេ វាជាគោលដៅតែមួយប៉ុណ្ណោះសម្រាប់ពេញមួយជីវិតនាងនេះ។
"មែន បងនិយាយថាបងនឹងរៀបការបន្ត" យ៉ុនហ្គីញញឹម មុននឹងលូកដៃចង្អុលទ្រលើកចង្ការអ៊ីលីតាឡើង សំឡឹងចំភ្នែករបស់គេ គេញញឹមពេញចិត្តត្បិតគេដូចជាអាចកាច់ធ្មុងនាងបានដោយងាយ។
"តែបងមិនបាននិយាយថាមួយរោងការមានកូនក្រមុំប៉ុន្មាននាក់ឯណា? អូនថាទៅមើល បើសិនជាបំពាក់ចិញ្ជៀនកូនក្រមុំម្ដង2នាក់ វាល្អយ៉ាងមិចដែរ?" វាដូចជារន្ទះបាញ់ផូងកណ្ដាលក្បាលនាងអញ្ចឹង អ៊ីលីតាដែលមុននោះព្យាយាមទប់អារម្មណ៍កម្សួល ពេលនេះនាងក៏បែរជាយំនៅនិងមុខគេ តែការយំរបស់នាងហាក់មិនបានធ្វើឲ្យចិត្តគេរង្គោះរង្គើអីបន្តិចទេ។
ក្រាក!
ទ្វារបន្ទប់ដែលបិទមួយសន្ទុះមុននោះក៏បើកឡើង សំឡេងស្បែកជើងកែងចោតតុបៗដើរចូលមក ដើរមកកាន់តែជិតបង្ហាញស្រីស្រស់ក្នុងឈុតរៀបការម្នាក់ទៀត នាងចូលមកកាន់ក្រៀកដៃយ៉ុនហ្គីជាប់។
"លោកឪកំពុងចាំពួកយើងបងយ៉ុន" អ៊ីលីតានាងក៏ភាំងក៏ព្រោះតែនាងធ្លាប់ជួបស្រីម្នាក់នេះ ធ្លាប់ខឹងនិងយ៉ុនហ្គីដែលយកចិត្តទុកដាក់និងនាង ចំណែកយ៉ុនហ្គីឯណោះឃើញទឹកភ្នែកគូដណ្ដឹងស្រក់គេក៏ញញឹម លួចសប្បាយចិត្ត នាងចង់រៀបការណាស់ បានតើ គេធ្វើឲ្យនាងបាន។
(សង្ឃឹមថាមង្គលការលើកនេះវាជាការចងចាំដកក្នុងខួរក្បាលអូនរហូតណា អ៊ីលីតា)

700like 150 shareសម្រាប់ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now