ភាគទី18

213 10 0
                                    

ស្នេហាចាស់ ស្នេហាយើងពីមុនល្អប្រសើរណាស់ ម្ដេចពេលនេះគ្រប់យ៉ាងប្រែប្រួល?

ក្រសោបស្នេហ៍ចាស់
ភាគទី18

4ម៉ោងមុនហេតុការណ៍..
ងឹក!
ឡានទំនើបបើកចូលទៅកាន់បរិវេណបារមួយកន្លែង បារដែលបើកឡើងទាំងព្រឹកព្រលឹម អនុញ្ញាតឲ្យអ្នកស្ត្រេស៍បានលំហែអារម្មណ៍ ជាពិេសសអ្នកដែលមិនមានកន្លែងណាទៅដូចជានារីម្នាក់ដែលម្ចាស់ឡាននោះមករកអញ្ចឹង។
"មកផឹកទាំងព្រឹកអញ្ចឹងរឺ?" កាយមាំទាំក្នុងឈុតអាវយឺត ខោជើងខើចធម្មតាតាមទម្លាប់នាយតែងតែស្លៀកនៅផ្ទះ តែគ្រាន់តែទទួលបានការខលពីអ៊ីលីតាភ្លាម ដុងហាក៏ប្រញាប់ចេញមករកនាងទាំងមិនរៀបចំខ្លួនតែម្ដង។
"ហេតុអីទៅបង? ហេតុអីក៏រឿងទាំងអស់តែងតែល្អពីដំបូងហើយអាក្រក់នៅចុងបញ្ចប់បែបនេះ?" បានលឺអ៊ីលីតាពោលពាក្យមិនប្រក្រតី នាយក៏បារម្ភពីស្រស់ស្រីនិងប្រញាប់ទម្លាក់ខ្លួនអង្គុយចុះក្បែរនាង ស្រីតូចក៏ងាកសំឡឹងមើលនាយ បង្ហាញឲ្យគេឃើញពីភ្នែកក្រហមងាំងរបស់នាងដែរ។
"អូនមានរឿងអី?"
"រឺក៏ទៅទាស់សម្ដីអ្វីជាមួយលោកយ៉ុនទៀតហើយ?" រំលឹកដល់យ៉ុនហ្គីភ្លាម អ៊ីលីតានាងក៏ក្រាបក្បាលនិងតុរួចយំគឃូសយកតែម្ដង ពេលនេះនាងមិនបាច់រៀបរាប់ដំណើរដើមទងក៏ដុងហាអាចដឹងហើយថានាងទៅជាបែបនេះក៏មកពីគូដណ្ដឹងម្នាក់នោះ។
"ខ្ញុំព្យាយាមបំផុត ព្យាយាមសម្របខ្លួន ព្យាយាមធ្វើជាគូដណ្ដឹងម្នាក់ដែលអាចឲ្យបងយ៉ុនទុកចិត្ត តែ..តែរឿងដែលកើតឡើងកាលពីយប់នោះ គេ..គេបែរជាប្រែប្លែកមួយប៉ព្រិចភ្នែក បងយ៉ុនគាត់មិនទុកខ្ញុំទៀតទេ ហ៊ឹកៗ ខ្ញុំមិនដឹងគួរធ្វើយ៉ាងណាទេ" អ៊ីលីតាយំខ្សឹបខ្សួលដូចជាកូនង៉ា នាងបែរស្រវ៉ាអោបចង្កេះអ្នកដែលនាងហៅមកនោះជាប់។
"ខ្ញុំ..ខ្ញុំពិបាកចិត្តណាស់បងប្រុស ហ៊ឹក" ដុងហាស្រវ៉ាអោបនាង ទោះជាដឹងថាសម្រាប់នាងគេដូចជាបងប្រុសម្នាក់ក៏ដោយចុះ តែសម្រាប់គេ ឲ្យតែបាននៅក្បែរនាងដឹងសុខទុក្ខនាងប៉ុណ្ណេះ ក៏គេអស់ចិត្ត។
"បងសុំទោស.."
(បើអាចបង្វិលពេលវេលាបាន ពេលនោះបងក៏មិនព្រមឲ្យគេចូលមកជីវិតឯងបានដែរ បើពេលនោះបងរឹងមាំសមល្មមអាចមើលថែឯង បងនឹងមិនលែងដៃឯងទេ)
...
"ឈប់..ឈប់ត្រង់ហ្នឹងហើយបងដុងហា..អឹក" ប៉ុន្មានជាមួយម៉ោងរាប់បញ្ជូនទាំងការកំដរនាងផឹក រហូតមកដល់ការបើកបរមករកកន្លែងដែលនាងចង់មករួច ទីបំផុតពួកគេក៏មកដល់គោលដៅតែម្ដង។
"នេះអ៊ីលីតានាំបងមករកអីហ្នឹង?" ដុងហានិយាយរកនាង តែអ៊ីលីតាដែលអង្គុយស្ងៀមសុខៗនោះប្រែជាក្រោកចេញពីឡានទាំងមិននិយាយអីសោះ នាងមានទាំងសោរចាក់ចូលផ្ទះនោះទៀតបង្ហាញឲ្យដឹងថាផ្ទះនេះអាចជាផ្ទះនាងរឺរបស់គូដណ្ដឹងនាង គេដូចជាជូននាងមកដល់ផ្ទះវិញហើយ តែចិត្តបារម្ភរុញច្រានឲ្យដុងហាប្រញាប់ដោះក្រវ៉ាត់ឡានរួចរត់ចូលទៅតាមមើលនាង។
"អ៊ីលីតា..អ៊ីលីតា អឹប" ដុងហារត់ចូលមកមិនទាន់ទាំងបាននិយាយអីផង នាយក៏ទទួលដឹងដល់ដៃតូចមួយគូអោបចង្កេះគេជាប់ ការអោបបូកផ្សំនឹងការផ្ទប់មុខយំ រាងកាយក្លិនខ្លួនដែលនាយស្គាល់ មនុស្សម្នាក់ដែលទើបតែចូលមកមុននោះ។
"ហេតុអី? ហេតុអីក៏បងមិនទុកចិត្តអូន ហ៊ឹក?"
"អូនស្រឡាញ់បង អូននៅជាមួយបងមកជិត10ឆ្នាំទៅហើយ រឺមួយក៏..រឺមួយក៏បងអន់ចិត្តដែលអូនមិនព្រមប្រគល់ខ្លួនប្រាណឲ្យបង? បាន..ឲ្យតែបងសប្បាយចិត្តអូនព្រម" អ្នកអោបគេក៏ដកដៃចេញ ដុងហាបែរស្របនឹងនាងកំពុងតែទាញដៃអាវខ្លួនឯងទម្លាក់ចុះ។
"អ៊ីលីតា..អ៊ីលីតាអូនធ្វើឆ្កួតអីហ្នឹង? គឺបង..បងមិន.."
ប៉ឹប!ព្រូស..

ត្រឡប់មកកាន់ពេលបច្ចុប្បន្ន
"បងយ៉ុន.." អ៊ីលីតាសំឡឹងមើលទៅកាន់ម្ចាស់ស្នេហា ខណៈទឹកថ្លាៗស្រក់ចេញតាមប្រឡង់ភ្នែកនាងមិនមានការព្រៀងទុក បបូរមាត់ក៏ញ័រទទ្រើតត្បិតនាងដឹងថាពេលវេលានេះ ទោះបីជានាងព្យាយាមបកស្រាយយ៉ាងណាក៏វាមិនបានការនោះដែរ អ៊ីលីតាបានត្រឹមតែក្ដាប់ក្រសោបភួយនឹងរាងកាយរួចដើរចុះទៅរករូបកាយដែលឈរសឹងតែមិនត្រង់ខ្លួនឯងផងនោះ នាងខាំមាត់សម្រក់ទឹកភ្នែកមុននឹងទម្លាក់ជង្គង់ចុះពីមុខគេ នាងមិនដឹងថានាងគួរតែធ្វើអ្វី និយាយអ្វីនោះទេ មានតែធ្វើបែបនេះ នាងអស់ជម្រើសហើយ។
"បងនិយាយហើយ បងនិយាយសឹងតែសឹកបបូរមាត់អស់ហើយថាបងមិនទុកចិត្តអូននឹងវាទេ! ឃើញទេ? បងនិយាយពិតជាមិនខុសមែនអ៊ីលីតា បងខំទុកចិត្តអូនច្រើនឆ្នាំច្រើនខែកន្លង ចង់អូនចេញទៅផឹកស្រា ជួបឆ្លើយឆ្លងជាមួយវាដល់ពេលណាក៏បងមិនខ្វល់ តែមួយរយៈចុងក្រោយនេះអូនក៏ប្លែក អ្នកម៉ាក់គាត់ក៏.."
"នាងឯង..ផាច់" យ៉ុនហ្គីនិយាយមិនទាន់ចប់ អ្នកដែលអុកជង្គង់ពីមុខគេនោះក៏ត្រូវមនុស្សម្នាក់ទៀតទាញនាងឡើងរួចទះកំផ្លៀងនាងមួយទំហឹងឲ្យដួលព្រូស អ៊ីលីតាខាំមាត់សម្រក់ទឹកភ្នែកតក់តែក៏មិនបានឆ្លើយអីបន្តទៀតសោះយ៉ុនហ្គីឯណោះក៏មិនបានឃាត់ គេនៅស្ងៀមព្យាយាមទប់កំហឹងខ្លួនឯង។
"នាងស្រីកាកី នាងស្រីឃ្លានប្រុសឯង យើងស្អប់មិនខុសទេ នាងឯងហ៊ានណាស់ ហ៊ានយកប្រុសមកដេកដល់លើគ្រែកូនប្រុសយើងអញ្ចឹងហ្អេស" លោកស្រីម៉ាក់យ៉ុនហ្គីមិនដឹងជាមកពីណា សុខៗក៏ចូលមកចាប់ទាញអ៊ីលីតាយកតែម្ដង។
"នាងឯងមិនសមនិងកូនប្រុសយើងទេ ប្រុសយ៉ុនម៉ាក់ថាមង្គលការនោះមិនគួរកើតឡើងទេ.."
"អត់ទេ! មង្គលការនឹងនៅតែប្រារព្ធឡើងដដែល ដដែលតាមការគ្រោងទុក" អ៊ីលីតាងើបមុខមើលទៅយ៉ុនហ្គី ខណៈលឺសម្ដីគេរួច គេមានមុខមាំ ត្រជាក់ស្រេបដូចជាទឹកកក នាងអាចមើលដឹង ដឹងថាជីវិតនាងនៅពេលខាងមុខ អាចនិងមិនល្អស្អាតនោះទេ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now