ភាគទី48,49

208 16 0
                                    

សុខៗចង់បានកូន មានសួរអូនតួអត់គ្នាចង់បានដេស៎?

ក្រសោបស្នេហ៍ចាស់
ភាគ48,49

"ពែរស្រុកណាជាន់ចង់បានកូននោះ?" យ៉ុនហ្គីស៊កសៀតសម្ដីតបនិងអ៊ីលីតាទាំងមិនញញើតមាត់ នេះនាងឌឺដងគេរហូតដល់ក្លាយជាទម្លាប់ទៅហើយ ទើបគេអាចទម្លាប់ខ្លួនជាមួយគ្នាបណ្ដើរៗនោះ។
"ខ្ញុំអាចសុំក្មួយបងទៅលេងមួយភ្លែតបានទេ? ខ្ញុំសន្យាមិនធ្វើឲ្យគេយំទេ" ឃើញអ៊ីលីតាស្រឡាញ់ក្មេង អ្នកបម្រើម្នាក់នោះក៏មិនមានអ្វីជំទាស់ដែរ មានតែអរព្រោះតែចៅហ្វាយនាយមានចិត្តមេត្តាសន្តោស មិនប្រកែប្រកាន់និងកូនក្មួយអ្នកបម្រើតូចទាបដូចជាពួកគេ។
"ជាបុណ្យរបស់នាងខ្ញុំហើយដែលបានអ្នកនាងនិងលោកម្ចាស់មេត្តាកូនក្មួយបែបនេះ អ្នកនាងអាចយកគេទៅបាន អូ! ហើយនេះ.."
"កំប៉ុងទឹកដោះគោនាង" អ្នកបម្រើម្នាក់នោះក៏ប្រញាប់រត់ទៅបើកកាតាបរួចយកទឹកដោះគោដែលទើបតែឆុងហើយថ្មីៗយកមកឲ្យអ៊ីលីតា ស្រីតូចទទួលយកវាមកកាន់រួចបីកូនក្មេងជាប់និងដៃ។
"អឹស! កុំមកប៉ះខ្ញុំ" មុននិងចូលទៅក្នុងអ៊ីលីតាក៏មិនភ្លេចវាសដៃយ៉ុនហ្គីចេញផង មុននឹងដើរប៊ាំងខ្ញើកចូលទាំងមាត់នៅលេងប្រឡែងនិងក្មេងដដែល យ៉ុនហ្គីគេក៏មិនបានតបតរ មានតែឈរសំឡឹងមើលផែនខ្នងនាង។
"យកប្រអប់ថ្នាំចូលទៅឲ្យយើងផង ហើយប្រាប់ម៉ាដាមថារៀបចំអាហារឲ្យច្រើនដាក់កន្ត្រកផង"
"នេះលោកម្ចាស់គិតចង់ទៅណាមែនទេទាន៎?" លឺចៅហ្វាយប្រើឲ្យរៀបអាហារបែបនេះ អ្នកបម្រើនាងក៏ឆ្ងល់ យ៉ុនហ្គីមិនបាននិយាយពន្យល់ មានតែញញឹមរួចដើរចូលទៅក្នុងបន្ទប់បាត់។

(អា៎..អា៎ ខិខិ)
(នែ៎! យើងនេះអីក៏ខ្ជីខ្ជូតម៉្លេះ? តិចមីងលេបចូលពោះបាត់ទៅណា៎)
ជំហានជើងឈានចូលមកដល់បន្ទប់កាលណា សំឡេងសើចរបស់ក្មេង បូកផ្សំនិងសំឡេងតូចឆ្មារបស់អ៊ីលីតាក៏លឺច្បាស់ចូលមកក្នុងត្រចៀកគេ យ៉ុនហ្គីប្ដូរពីបោះជំហានលឿន មកជាយឺតៗព្រោះគេចង់សំឡឹងមើលទៅនាងឲ្យបានយូរជាងនេះបន្តិច ជាពិសេសពេលដែលនាងជាខ្លួនឯងបែបនេះ។
អ៊ីលីតាអោបក្មេង រួចផ្ដេកឲ្យគេគេងកើយលើដើមដៃរបស់នាង រួចបញ្ចុកទឹកដោះគោ ក្មេងតូចគ្រាន់តែចុងកំប៉ុងទឹកដោះគោប៉ះមាត់ គេក៏លើកដៃមកកាន់រួចជញ្ជក់ចុប៎ៗមើលទៅដូចជាស្រេកខ្លាំងណាស់អញ្ចឹង អ្នកដែលមិនមែនជាម្ដាយ ជាអ្នកផ្សេងសុទ្ធសាធដូចជាអ៊ីលីតាក៏មិនអាចទប់អារម្មណ៍បាន នាងញញឹមពេញមុខ ពេញមាត់ ដៃក៏អង្រួនក្មេងតិចៗបំណងចង់ឲ្យគេគេងលង់លក់។
"មីងស្រឡាញ់កូនណាស់ មីងចង់មានកូនស្អាតនិងគួរឲ្យស្រឡាញ់ដូចជាកូនដែរ តែមីងមិនដឹងថាមីងអាចនឹងមានឱកាសរឺក៏អត់ទេ!"
"ហេតុអីក៏គ្មាន?" ដូចជាទម្លាប់ពិតមែន អ៊ីលីតានាងគ្មានភាពឯកជននោះទេ ដរាបណានាងមានយ៉ុនហ្គី ខេនឌ្រីកជាប់ពាក់ពន្ធ័ក្នុងជីវិតបែបនេះ យ៉ុនហ្គីចូលមកព្រមជាមួយនិងអ្នកបម្រើលើកកាន់ប្រអប់ថ្នាំចូលមក គេទម្លាក់ខ្លួនអង្គុយរួចក៏លូកទាញជើងនាងឡើង នាំឲ្យនាងស្រែកចាច៎ ព្រោះភ្ញាក់។
"នែ៎! លោកចង់ធ្វើស្អីនៀក៎?"
"យើងមិនរំលោភនាងទាំងកំពុងបំបៅក្មេងទេ ខួរក្បាលហ្នឹងគិតឲ្យបានជ្រៅបន្តិចទៅមើល" យ៉ុនហ្គីនិយាយទាំងរឹងកំព្រឹស គេទាញយកប្រអប់ថ្នាំពីដៃអ្នកបម្រើម្នាក់នោះ ក្រោយអ្នកបម្រើចេញទៅបាត់ គេក៏ទម្លាក់ខ្លួនអង្គុយក្បែរជើងនាង ដៃក៏លូកទាញជើងនាងមករួចចាប់រីតច្របាច់តិចៗ អ៊ីលីតាភាំងមិនតិច ក៏ព្រោះតែនាងមិនស្មានថាអ្នកដែលស្រែកថាស្អប់នាងក្ដែងៗបែរជាមកធ្វើបែបនេះ។
"លោកកំពុងតែធ្វើស្អី?"
"លឺម៉ាដាមនិយាយថានាងរអ៊ូពិបាកចិត្តរឿងមិនចេះការងារមែនទេ?"
"ខ្សែបណ្ដាញលឿនពិតមែន លឿនជាងឆាកជីវិតខ្ញុំទៅទៀត" អ៊ីលីតារអ៊ូរង៉ូវៗ តែក៏នៅអង្គុយស្ងៀមឲ្យគេរីតជើងឲ្យ ក្មេងដែលកំពុងបៅក៏មិនធ្វើឲ្យស្ថានភាពអាក្រក់អីនោះដែរ គេបៅតិចៗខណៈភ្នែកក៏ធ្លាក់ចុះតិចៗដែរ អ៊ីលីតាញញឹមមើលទៅគេបន្តិច រួចទើបងាកមកគិតពីសំនួរដែលយ៉ុនហ្គីសួរវិញ។
"ខ្ញុំអផ្សុក ចង់ទៅរៀន ចង់មានជំនាញនិងធ្វើការរកលុយចាយជាប់លាប់" ទីបំផុតនាងក៏បញ្ចេញអ្វីដែលខ្លួនលាក់ទុកចេញមក នាងបញ្ចេញទាំងភ្លេចខ្លួន ភ្លេចសម្ដីប្ដេជ្ញាថានាងនឹងមិនឲ្យបុរសម្នាក់នេះឈឺឆ្អាលនិងជីវិតនាងទៀតទេ។
"នេះចាយលុយយើងមករាប់ឆ្នាំនៅមិនអស់ចិត្តទេហ្អេស៎?" អ៊ីលីតាទម្លាក់ក្រសែភ្នែករួចបែរសំឡឹងមើលមុខគេ រួចពេបមាត់ជ្រក់ជ្រេញនិងអ្នកនៅជួយរីតជើងឲ្យនាង យ៉ុនហ្គីសង្គ្រឺតថ្គាមបន្តិច នេះបើកុំតែមានក្មេង គេនិងចាប់បឺតមាត់ពេបជ្រេញនេះឲ្យស្លេកជាក់ជាមិនខានទេ។
"ឃើញតែមុខក៏អស់អារម្មណ៍ចាយលុយដែរ នេះមើលកូនផង ខ្ញុំចុះទៅយកទឹកក្រូចមកផឹកបន្តិច"
"កូនហ្អេស៎?" យ៉ុនហ្គីលាដៃទទួលក្មេងពិតមែន តែនាយក៏មិនភ្លេចលើកសព្វនាមដែលនាងដាក់ឲ្យគេនិងក្មេងមុននោះ អ៊ីលីតាស្ងាត់មាត់ រួចងាកបែរមើលមកគេទាំងធ្វើខ្លួនមិនត្រូវសោះ។
"បើមានកូនក៏ជាកូនលោកនិងប្រពន្ធទីមួយនោះ កុំគិតថាខ្ញុំឲ្យលោកហៅកូនខ្ញុំថាជាកូនឲ្យសោះ"
"នេះនាងចង់មានកូនជាមួយយើងដែរហ្អេស៎?"
"ឡប់!" អ៊ីលីតាខាំមាត់ជេរគេមួយអស់ចិត្ត មុននឹងទន្ទ្រាំជើងដើរចេញទៅខាងក្រៅបន្ទប់ ដៃទាញគន្លឹះទ្វារបើក តែភ្នែកក៏នៅលួចងាកដៀងសម្លក់អ្នកអង្គុយនៅខាងក្នុងឯណោះ សំឡឹងមើលទាំងជ្រក់ជ្រេញជាងមុន10ដង។
"សម្ដីម្ដងៗ សមតែទះឲ្យបែកមាត់" អ៊ីលីតាបើកទ្វារឡើងមក មុននឹងភ្ញាក់ម្ដងទៀត ព្រោះលើកនេះមានអ្នកមកឈរពីមុខទ្វារទៀត។
"ប្ដីប្រពន្ធនាងចែកគ្នាមកពញ្ញាក់ខ្ញុំមែនទេ? នេះខ្ញុំច្បាស់ជាអាយុខ្លីជាមិនខានទេ" អ៊ីលីតាលូកដៃរីតទ្រូងខ្លួនឯង មុននិងដើរគេចអេនហ្សុីទៅ តែនាងក៏ត្រូវអេនហ្សុីចាប់ដៃជាប់ អូសនាងទៅជាមួយរហូតមកដល់បន្ទប់ខ្លួននៅក្បែរនោះ អ៊ីលីតានាងក៏មិនប្រកែក ព្រោះនាងក៏ចង់ដឹងថាប្រពន្ធរបស់នាយម្នាក់នេះចង់និយាយស្អីជាមួយនាង?
"មានការអីក៏និយាយមកខ្ញុំ..ផ្លាច់!" មុខស្រស់បំព្រងរបស់អ៊ីលីតាក៏ត្រូវអ្នកម្ខាងទៀតទះផ្លាច់ ចិត្តត្រជាក់ដូចជាទឹកកករបស់នាងក៏ចាប់ឆាបឆេះ នេះឃើញស្លូតៗតែក៏មិនណយណ៎?
"អ៊ីលីតា នាងនៅចង់អីពីបងយ៉ុនទៀត? នាងដឹងទេថាព្រោះនាងគាត់ធ្លាក់មកដល់កម្រិតណា? នាងចង់នៅអោបក្រសោបស្នេហាចាស់ទាំងនេះដល់ណាទៀត? បើនាងក្បត់គេហើយ ហេតុអីក៏នៅតែព្រមបណ្ដោយខ្លួននៅជាឆ្អឹងទទឹងក្នុងជីវិតគេទៀត" អ៊ីលីតាទល់អណ្ដាតខ្លួនឯង ព្រោះវារៀងស្រគៀរដែរដោយសារការទះនេះ ស្រីតូចក៏ងាកចំភ្នែកអេនហ្សុីរួចលើកដៃកាន់ស្មានាងតិចៗ។
"រឿងនេះនាងគួរតែសួរប្ដីនាង មិនមែនខ្ញុំទេ"
"ហើយមួយទៀត..ស្វាគមន៍ដែលក្លាយជាសត្រូវរបស់ខ្ញុំ"
ឌឹប! គ្រាំង..
អ៊ីលីតាដាល់អេនហ្សុីមួយដៃចំថ្គាម ដៃលូកទាញនាងទៅបោកនិងតុដាក់ថូ ដល់នាងស្រងល់ដេកមួយកន្លែងដកដង្ហើមសឹងមិនដល់គ្នា អ៊ីលីតាព្រួសឈាមពីមាត់នាងដាក់កណ្ដាលមុខប្រពន្ធបិសាចរបស់យ៉ុនហ្គី រួចនាងក៏បោះជំហានចេញទៅបាត់ អេនហ្សុីដែលដេកនៅលើឥដ្ឋបានតែក្ដាប់ដៃខ្លួន ក្ដាប់ទាំងទឹកភ្នែកស្រក់ ស្រក់កាត់ឈាមដែលមានលើផ្ទៃមុខនាង៕

900like សម្រាប់ភាគបន្ត រាត្រីសួស្ដីណា៎៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now