ភាគទី22

173 7 0
                                    

តើគ្រប់គ្នានឹងបញ្ហាការភ្ញាក់ផ្អើលបែបណា?

ក្រសោបស្នេហ៍ចាស់
ភាគទី22

ក្រឹប!
ទឹកមុខមាំទាំប្ដូរផ្លាស់មកជាញញឹម ដើរចូលទៅកាន់បរិវេណព្រះវិហារដែលពេលនោះមានវត្តមានភ្ញៀវសំខាន់ៗដែលនាយបានជូនដំណឹងមកដល់ជាស្រេច ហើយក្នុងនោះក៏មានវត្តមានលោកស្រីម្ដាយរបស់គេផងដែរ។
"យ៉ុន..យ៉ុនហ្គី? នេះកូនគិតច្បាស់ហើយថានឹងរៀបការជាមួយនាងក្មេងនោះ?" លោកស្រីម៉ាក់នាយព្យាយាមសួរនាំ សួរបញ្ជាក់យ៉ុនហ្គីម្ដងជាពីរដងក៏ដោយសារតែរឿងមង្គលការនេះ គាត់មិនបានយល់ព្រមរឺយល់ស្របអ្វីទេ តែគាត់ក៏មិនមានជម្រើសដែរ ព្រោះតាំងតែពីគាត់ចាកចេញមក គាត់ក៏គ្មានសិទ្ធគ្រប់គ្រងរឺសម្រេចលើជីវិតនាយទៀតនោះទេ។
"កូនក៏បានឃើញដែរថានាងក្មេងនោះវាដេក.."
"ហេតុអីក៏ម៉ាក់ខ្វល់ខ្វាយខ្លះម៉្លេះ? ខ្ញុំចង់រៀបការជាមួយនរណាក៏បាន មិនថានរណាកខ្វក់បែបណា បើសិនជាខ្ញុំចង់ការ ខ្ញុំក៏និងការភ្លាម អ្នកម៉ាក់ធ្វើខ្លួនឈឺឆ្អាលបែបនេះ ខ្ញុំដូចជាមានអារម្មណ៍ថាចម្លែក.."
"ចម្លែក? ចម្លែកស្អី ម៉ាក់មិនដឹងទេ" ចិត្តអន្ទះអន្ទែង កាយវិការខ្វល់ខ្វាយហួសហេតុមុននោះក៏ត្រូវបញ្ឈប់ភ្លាមៗ ដោយមិនចាំបាច់ឲ្យយ៉ុនហ្គីពិបាក ឈឺក្បាលនិយាយច្រើនដង។ យ៉ុនហ្គីទាញសារ៉េករអាវធំរបស់ខ្លួន រួចបោះជំហាន ឈានទៅកាន់កន្លែងដែលមានលោកឪនៅឈររង់ចាំស្រេច គេមកដល់ពិធីក៏ចាប់ផ្ដើមឡើងទៅតាមការគ្រោងទុកនោះតែម្ដង។
ភ្លៀងព្យាណូក៏ចាប់ប្រគុំឡើង ស្របនិងទ្វារវិហារបើកឡើងល្មម គ្រប់គ្នាក៏ក្រោកឈរបែរសំឡឹងមើល តែក៏មានភាពស្រឡាំងកាំងនិងវត្តមានស្រីស្រស់ក្នុងឈុតរ៉ូបសស្រស់ស្អាតទៅតាមការគ្រោងទុក ឈុតដែលយ៉ុនហ្គីចំណាយពេលរើសទាំងថ្ងៃទាំងយប់សម្រាប់កូនក្រមុំរបស់គេ ទាស់តែថាអ្វីដែលមិនទៅតាមគម្រោងនោះគឺកូនក្រមុំ កូនក្រមុំនោះមិនមែនជាអ៊ីលីតាទេ។
"នេះជាស្អីគេ? មិនមែនអ្នកនាងអ៊ីលីតាទេ?" គ្រប់គ្នាក្នុងពិធីក៏ចលាចលបន្តិច ព្រោះពួកគេធ្វើចិត្តមិនទាន់ដែលមកចូលរួមពិធីដែលផ្លាស់ប្ដូរកូនក្រមុំបែបនេះ។ លោកស្រីម៉ាក់យ៉ុនហ្គីគាត់ក៏ភ្ញាក់ផ្អើលមិនខុសពីអ្នកគ្រប់គ្នា គាត់ក្រោកឈរសំឡឹងមើលទៅកូនប្រុសដែលឈរនៅខាងលើវេទិកាឯណោះ ព្រមជាមួយនិងកូនក្រមុំដែលគាត់មិនធ្លាប់សូម្បីតែឃើញមុខផងនោះ អារម្មណ៍គាត់ពេលនេះច្របូកច្របល់ហួស មិនដឹងថាគួរសប្បាយចិត្តរឺពិបាកចិត្ត ព្រោះកូនក្រមុំមិនមែនជាស្រីដែលគាត់ស្អប់ តែគាត់ក៏ពិបាកចិត្ត ព្រោះកូនប្រសារថ្មីម្នាក់នេះជាមនុស្សបែបណា មកពីណាក៏គាត់មិនដឹង។
"លោកយ៉ុនហ្គីអាចចាប់ផ្ដើមពិធី.."
"ឈប់សិន" យ៉ុនហ្គីក៏ឃាត់លោកឪដែលកំពុងតែរៀបចំពិធីហើយនោះ គេងាកភ្នែកមើលទៅអ្នកគ្រប់គ្នាក្នុងពិធីនោះ មុននឹងប្រទះភ្នែកឃើញនូវវត្តមានបុរសម្នាក់ដែលត្រូវកូនចៅគេចាប់ក្រៀកយកមកនោះ គេមិនមែនមកព្រោះការអញ្ជើញ តែមកចូលរួមព្រោះការចាប់បង្ខំ។ យ៉ុនហ្គីញញឹមចុងមាត់ កាលបើឃើញដុងហាមើលមកទាំងកំហឹងចាប់មិនជាប់ឯណោះ គេក៏លើកដៃពីរបក់ជាសញ្ញា មុននឹងមានបុគ្គលិកសម្អាងពីរនាក់ដឹកដៃអ៊ីលីតាចេញពីក្រោយវេទិកាមក នាងគ្រងឈុតកូនក្រមុំដែលចាស់ មានស្នាមដាច់រហែកដូចជាមនុស្សអនាថា ថ្ងៃមង្គលការដែលស្ថិតក្រលមឈ្មោះនាង តែនាងបែរជាត្រូវគេចាត់ទុកដូចជាសម្រាមដែលគ្មានតម្លៃ ប្រៀបដូចជាស្រីដែលមកក្រោយគេ ចាំទទួលសំណល់ពីគេអញ្ចឹង។
"អេ៎! នេះយ៉ាងមិចហ្នឹង? ហេតុអីក៏លោកយ៉ុនមានកូនក្រមុំដល់ទៅពីរនាក់នោះ?" កាលបើអ៊ីលីតាត្រូវគេនាំខ្លួនចូលមកជាមួយនិងឈុតកូនក្រមុំមក គ្រប់គ្នាក៏ចលាចលម្ដងទៀត តែលើកនេះមនុស្សម្នាក់ក្នុងចំណោមពួកគេនោះក៏មិនបានចលាចល គាត់បែរជាញញឹមហាក់ដូចជាដឹងដល់គោលបំណងរបស់កូនប្រុសគាត់។
"ម៉ាក់ដឹងប្រុសយ៉ុន! ម៉ាក់ដឹងថាកូនម៉ាក់នឹងមិនអោបដៃឈរមើលអ្នកដែលធ្វើឲ្យកូនឈឺចាប់រស់បានសុខទេ" ម៉ាក់គេញញឹមពេញចិត្ត តែដុងហាឯណោះក៏សឹងតែស្លាប់មួយកន្លែង ព្រោះតែគេត្រូវមកឃើញមនុស្សស្រីដែលគេស្រឡាញ់ មើលថែទទួលរងភាពអាម៉ាស់ក្នុងថ្ងៃពិធីបែបនេះ។
"អ៊ីលីតា.." ដុងហាធ្លោយមាត់ហៅនាង អ៊ីលីតាក៏មិនបាននៅស្ងៀម នាងងាកបែរមើលមកនាយរួចញញឹមទាំងភ្នែករលីងរលោង តែស្នាមញញឹមនោះក៏បាត់មួយរំពេចព្រោះយ៉ុនហ្គីចាប់ទាញនាងឲ្យបែរមើលមកគេ ពេលនេះនាងនិងអេនហ្សុីឈរទន្ទឹមគ្នាពីមុខ ហើយក៏មានអ្នកយកចិញ្ចៀនមកឲ្យនាយពីរគ្រឿងផងដែរ។
"ស្អាតណាស់" អេនហ្សុីញញឹមរីកមុខមាត់ កាលបើចិញ្ជ្រៀនពេជ្រការ៉ាត់ធំត្រូវបំពាក់លើដៃរបស់នាង ចិញ្ជៀនដែលមានតម្លៃរាប់សែនដុល្លារដែលល្បីថានាយធ្វើវាទុកជូនកូនក្រមុំគេនោះ អ្នកដែលមកក្រោយបានរបស់គាប់ចិត្តជាទីបំផុត ខណៈកូនក្រមុំដែលគ្រប់គ្នារំពឹងទុកត្រូវគេចាប់ទាញដៃបំពាក់ចិញ្ចៀនតូច តម្លៃមិនដល់100$ផងនោះ អ៊ីលីតានាងក៏មិនមាត់ មានតែព្យាយាមញញឹមទទួលយកវា។
"ម្នាក់ជាភរិយាដែលសាកសមរបស់បង ចំណែកម្នាក់ទៀតជាភរិយាដែលជាប់ជំពាក់ដោយពាក្យសន្យាកន្លង.." មិនបាច់បកស្រាយក៏អាចដឹងហើយថាគេចង់និយាយសម្ដៅទៅលើនរណានោះ អ៊ីលីតាងាកមើលទៅគ្រប់គ្នាដែលមើលមកនាងក្នុងបំណងខ្សឹបខ្សៀវឯណោះ ក្បាលនាងក៏ចាប់វិលខ្ញាល់មួយរំពេច ត្រចៀកក៏ហាក់លឺសំឡេងមនុស្សសើចចម្អកមិនឈប់ នាងលើកដៃទប់ក្បាលខ្លួន មុននឹងអស់ជំហរដួលព្រូសនៅលើឥដ្ឋ។
"អ៊ីលីតា.." អេនហ្សុីដែលឈរក្បែរនាងក៏ភ្ញាក់ ស្រីតូចក៏អោនបំណងជួយលើកនាងដែរ តែយ៉ុនហ្គីក៏បែរជាចាប់ដៃនាងជាប់។
"កុំខ្វល់ជាមួយនាងអី បន្តិចទៀតនឹងមានពេទ្យមកយកហើយ" យ៉ុនហ្គីគេបង្ហាញភាពមិនខ្វល់ខ្វាយ មុននឹងដឹកដៃនាំអេនហ្សុីចេញទៅ រំលងរាងកាយដែលដេកសន្លប់សល់ដង្ហើមតឹកៗនោះ អ៊ីលីតាងាកភ្នែកមើលនាយអូសដៃប្រពន្ធថ្មីចាកចេញទៅ ភ្នែកស្រអាប់ខ្មៅបិទចុះស្របនឹងទឹកថ្លាមួយតំណក់ស្រក់ចុះ។
(បងចិត្តដាច់បំផុតយ៉ុន)

750 like និង150 shareសម្រាប់ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Donde viven las historias. Descúbrelo ahora