ភាគទី92

885 35 5
                                    

ជាប់សាច់ឈាមគ្នាមិចក៏បងនៅតែមិនដោះលែងអូន អូននៅតែជាប្រពន្ធបង..

ក្រសោបស្នេហ៍ចាស់
ភាគទី92

តុក!តុក..
"អ្នកនាងតូច.."
"អ្នកនាងតូចម៉ាដាមចូលទៅហើយណា៎" ក្រោយការយំសោករបស់នាងស្ងាត់អស់មួយសន្ទុះមកម៉ាដាមក៏សម្រេចចិត្តគោះទ្វារសួរហើយក៏សុំការអនុញ្ញាតដើម្បីចូល តែអ្នកខាងក្នុងមិនឆ្លើយតបអ្វី មានតែភាពស្ងប់ស្ងាត់ទើបគាត់មិនបង្អង់ប្រញាប់ទាញសោរយកមកចាក់ចូលទៅភ្លាម។
"អ្នកនាង?!" បន្ទប់ធំមានសភាពងងឹតស្លុប គ្មានឃើញវត្តមាននរណាទាំងអស់នៅទីនោះ តែអ្វីដែលម៉ាដាមបានសម្គាល់ឃើញគឺកូនកាបូបតូចរបស់នាង ទើបគាត់ប្រាកដចិត្តថាមុននេះនាងនៅក្នុងបន្ទប់នេះពិតមែន។ ម៉ាដាមដើរទៅបើកកុងតាក់ភ្លើងរួចដើររកមើលអ្នកនាងរបស់គាត់ពេញក្នុងបន្ទប់ ចិត្តបារម្ភបូកផ្សំនិងភាពតក់ស្លុតពីដំណឹងដែលគាត់បានលឺមុននោះជម្រុញឲ្យគាត់កាន់តែព្យាយាមដើរញាប់ដំណើរដើម្បីរកនាងទៀត។
"អ្នកនាង? អ្នកនាងរៀបចំខោអាវទៅណា?" ការស្វែងរករបស់គាត់ក៏បញ្ចប់ត្រឹមមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់និងឃើញអ៊ីលីតាកំពុងតែរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីឯណោះ មិនបង្អង់គាត់ក៏ចូលមករកហើយនិងមានបំណងឃាត់នាងដូចគ្នា។
"បន្តិចទៀតយ៉ុនគេនឹងមកវិញ ខ្ញុំមិនចង់ឲ្យគេធ្វើខុសជាងនេះទៀតទេ ពួកយើងមិនអាចនៅជាមួយគ្នាហើយបន្តនាមជា-ជា ហ៊ឹកៗ" ដៃដែលរហ័សរហួនរៀបប្រមូលខោអាវដាក់វ៉ាលីឯណោះក៏បែរទៅជាញ័រទទ្រើត អ៊ីលីតាគ្មានសូម្បីតែស្មារតីដើម្បីលើអាវដាក់ចូលវ៉ាលីបន្ត ឃើញបែបនោះម៉ាដាមក៏ប្រញាប់ចូលទៅអោបនាង អោបគោះអង្អែលអ្នកនាងតូចដ៏កំសត់របស់គាត់ អ៊ីលីតាទម្លាក់គ្រប់យ៉ាងចោលអស់ មិនថាសម្លៀកបំពាក់ដែលនាងកំពុងតែរៀប អារម្មណ៍ចង់ចាកចេញដែលនាងកំពុងតែមាន ភាពភ័យខ្លាចនិងខកចិត្តទាំងអស់ នាងព្រលែងចោលហើយក៏ស្រវ៉ាអោបស្ត្រីម្នាក់ដែលតែងតែនៅក្បែរ ថែរក្សាហើយក៏យល់ចិត្តនាងជាងនរណាៗទាំងអស់។
"ខ្ញុំមិនយល់! ហ៊ឹក ខ្ញុំមិនយល់ទេម៉ាដាម ហេតុអី? ហេតុអីក៏រឿងខ្ញុំនិងយ៉ុនហ្គីរកាំរកូសបែបនេះ? ខ្ញុំគិត..ហ៊ឹក ខ្ញុំគិតថាក្រោយពីការយល់ច្រឡំបានស្រាយអស់ ខ្ញុំនឹងព្យាយាមស្វែងយល់ពីគាត់បន្ត តែនេះ.. នេះខ្ញុំ..."
"ម៉ាដាមយល់ៗ អ្នកនាងតូចស្ងប់អារម្មណ៍ណា៎ អោបម៉ាដាមហើយបិទភ្នែកសម្ងំគេងណាអ្នកនាងណា៎ ម៉ាដាមនៅទីនេះ ម៉ាដាមនៅជាមួយកូនរហូតណា៎" មាត់និយាយលួងលោមចិត្តអ៊ីលីតា ដៃក៏អង្អែលតាំងពីស្មាដល់ផែនខ្នងនាងលួងលោមរាងកាយឲ្យនាងងងុយគេង តែអកុសលសំឡេងសម្រឹបជើងមនុស្សម្នាក់ក៏ចូលមករំខានទៅវិញ។
"អ៊ីលីតា.." គ្រាន់តែសំឡេងរបស់គេក៏ធ្វើឲ្យអារម្មណ៍ដែលហៀបនិងស្ងប់នោះបែកខ្ចាត់ខ្ចាយដែរ អ៊ីលីតាងើបភ្នែកសំឡឹងមើលទៅគេ យ៉ុនហ្គីប្រញាប់បោះជំហានចូលមកជិតនាង អារម្មណ៍និងរង្វង់ដៃក៏ត្រៀមនិងអោបលួងលោមនាងទៅហើយ តែភ្នែករវាសរបស់គេក៏ងាកឃើញរបស់ផ្សេងមុននិងចូលមកអោបនាងទៅហើយ។
"ខោអាវ? វ៉ាលី? នេះអូនគិតចង់ទៅណាអ៊ីលីតា?បងនិយាយហើយថាបងមិនឲ្យអូនទៅណាទេ!!" អារម្មណ៍ស្ងប់របស់គេក៏ប្រែមកជាភាពច្រឡោតខឹង ម៉ាដាមឃើញស្ថានការណ៍មិនស្រួលគាត់ក៏អោបអ្នកនាងតូចរបស់គាត់ តែរាងកាយគាត់ក៏ត្រូវយ៉ុនហ្គីទាញចេញមួយទំហឹងរហូតដល់បុកនិងគ្រែក្បែរនោះ។
"ម៉ាដាម! ហ៊ឹក.. លោកឆ្កួតស្អី? លែង លែងខ្ញុំទៅ ហ៊ឹកខ្ញុំមិននៅជាមួយលោកទេ ខ្ញុំមិនមែនជាប្រពន្ធលោកទៀតនោះទេ ហ្អា៎ ហ៊ឹកៗ" អ៊ីលីតាស្រែកឡើងស្របនិងរាងកាយនាងត្រូវយ៉ុនហ្គីលីដាក់លើស្មាចេញទៅបន្ទប់ក្បែរនោះ។
"ម៉ាដាម..ហ៊ឹក ម៉ាដាមជួយខ្ញុំផង"
"អ្នកនាង..អ្នកនាងរបស់អុំ អួយ៎" ម៉ាដាមចង់ក្រោកទៅនាងតែក៏ក្រោកមិនរួច ព្រោះតែការរុញមុននោះវាខ្លាំងពេកដល់ថ្នាក់គាត់ចុកឆ្អល់ទៅហើយ។
គ្រឹប!
"លែង..លែងខ្ញុំទៅយ៉ុនហ្គី អាយ៎"
ខ្វោក!
រាងកាយនាងត្រូវគេបោះទៅលើពូក ដៃម្ខាងរបស់នាយលូកហែកអាវនាងដាច់រលាត់អស់ រួចសង្គ្រប់ទៅលើរាងកាយនាង អ៊ីលីតាព្យាយាមគេចមុខទាំងទឹកភ្នែក អារម្មណ៍នាងពេលនេះមិនដូចជាពីមុនទេ។
"បើលោកធ្វើបែបនេះ លោកដូចជាកំពុងតែបំពានប្អូនខ្លួនឯង"
"បងមិនបានចាត់ទុកអូនជាប្អូនទេ អ៊ីលីតា" នាយបង្ហើរមួយចុងប្រយោគរួចក៏សង្គ្រប់ឈ្មុលជញ្ជក់កញ្ចឹងករនាង...

850like ម៉ោង10កន្លះ អេតមីនផុសភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Où les histoires vivent. Découvrez maintenant