ភាគ05

355 15 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគ05

ល្ងាចថ្ងៃដដែល..
"ហេតុអីក៏ដេតឌីមិនទុកអូនឲ្យនៅផ្ទះ? ហ៊ឹម" អ្នកដែលទើបតែស្វាងស្រាឯណោះ នាងក៏ត្រូវគូដណ្ដឹងអូសនាំមកកាន់ផ្សារទំនើបជាមួយនិងគ្នាទៀត អ៊ីលីតាត្រូវគេកាន់ដៃជាប់ អូសនាំនាងឲ្យដើរទៅមុខមិនឈប់។
"បងនាំអូនមករកទិញរបស់ ហើយក៏មកស្រូបយកខ្យល់អាកាសខ្លះ កុំនៅតែផ្ទះពេក ឃើញទេ? មុខអូនប្រហាក់ប្រហែលនឹងរនាបផ្ទះហើយ"
"ដេតឌីឆ្កួត! អឹស..ឈប់អោបហើយ" អ៊ីលីតាវាសដៃគេចេញ រួចដើរខ្ទឺតៗទៅមុខជាប់រហូតដូចជាកូនក្មេង យ៉ុនហ្គីក៏តាមសំឡឹងមើលនាងពីក្រោយ មិនភ្លេចអស់សំណើចនឹងភាពគួរឲ្យស្រឡាញ់របស់នាងផង។
"ចាំបងផង.."
"មិនចាំទេ" អ៊ីលីតាឆ្លើយហើយនៅឆ្លៀតងាកមកលានអណ្ដាតឌឺគេថែមទៀត យ៉ុនហ្គីមិននិយាយអីតែក៏ក្រវីក្បាលហួសចិត្តនិងមនុស្សស្រីដែលគេស្រឡាញ់ចាត់ទុកជាអនាគតម្នាក់នេះ នាងអាចធំតែអាយុ តែចារិកនាងក៏នៅតែដូចជាកូនក្មេង ត្បិតថានាងចំណាយពេលនៅវ័យក្មេងដើម្បីរកលុយ ចិញ្ចឹមក្រពះនិងរៀន អ៊ីចឹងហើយសឹងតែ100%នៃកុមារភាពរបស់នាងក៏ត្រូវបាត់បង់។
"ដេតឌី! ដេតឌីមើលអាវអស់ទាំងនេះមើលស្អាតអត់?" យ៉ុនហ្គីនិយាយមិនទាន់ផុតមាត់ផង នាងល្អិតអ៊ីលីតាក៏ស្រែកហៅរកគេភ្លាម យ៉ុនហ្គីក៏ជ្រែងហោប៉ៅចូលទៅជិតនាង រួចឈរមើលនាងលើកឈុតបង្ហាញមកគេទាំងស្នាមញញឹម។
"មួយនេះ មួយនេះ ហើយនិងមួយនេះទៀត ដេតឌីគិតថាអូនគួរតែយកមួយណាទៅ?"
"បេប៊ីក៏យកទាំងអស់ទៅ" ចម្លើយយ៉ុនហ្គីឆ្លើយតបនាំឲ្យបុគ្គលិកដែលនៅឈរចាំបម្រើលេបទឹកមាត់ក្អឹក ព្រោះឈុតដែលនាងតូចនេះលើកបង្ហាញតម្លៃក៏ថ្លៃដល់រាប់ម៉ឺន រាប់សែន តែនាយសង្ហាបែរជាឆ្លើយបែបផុយថាយកទាំងអស់ ទាំងគេមិនគិតមើលតម្លៃអីជាមុនសោះ។
"អូនគិតថាមិនគួរយកទាំងអស់ទេ"
"ហេតុអី?" យ៉ុនហ្គីអោនមុខសួរនាង អ៊ីលីតាខាំថ្គាមខ្លួនឯងបន្តិច មុននឹងដាក់ឈុតពីរទៀតនៅលើស្នួល នាងទទួលយកតែឈុតសក្បុសមួយដែលលេចធ្លោរនិងស្អាតជាងគេប៉ុណ្ណោះ។
"អូនចង់រើសឈុតឲ្យបង ហើយក៏រើសជូនអ្នកម៉ាក់បងផង ទោះបីជាអូនមិនទាន់បានជួបជាមួយម៉ាក់បងក៏ដោយ តែអូនក៏ទទួលអារម្មណ៍ដឹងហើយថាម៉ាក់ជាមនុស្សល្អ" ភាពស្រស់បំព្រង គួបផ្សំនិងចិត្តបរិសុទ្ធរបស់នាង ជាអន្ទាក់ទាក់ចិត្តសាស្ត្រាចារ្យកម្លោះម្នាក់នេះឲ្យកាន់តែលង់ស្នេហ៍ដកមិនរួច យ៉ុនហ្គីងក់ក្បាលជាមួយនិងទឹកមុខស្មើ តែក៏លួចញញឹមទាំងដើរតាមពីក្រោយនាងថ្នឹក។
"ជួយប្រាប់ផងបានអត់ថាខាងណាទៅកន្លែងលក់អាវបុរសអាវមនុស្សចាស់នោះ?" អ៊ីលីតាសួរនាំយ៉ាងសមរម្យទៅកាន់បុគ្គលិក ពួកគេក៏នាំផ្លូវអ៊ីលីតានិងយ៉ុនហ្គីទៅ អ្នកទាំងពីរដើរនៅក្បែរគ្នាស្អិត ដោយការកាន់ដៃគ្នាជាប់ថ្នឹក តែថាដើរបានតែបន្តិចក៏មានមនុស្សម្នាក់ជ្រុលមកបុកពួកគេ។
ព្រូស!
សំឡេងខ្លួនដួលអុក បូកផ្សំនិងកាបូបស្ពាយក៏ធ្លាក់ចុះព្រមគ្នា យ៉ុនហ្គីនិងអ៊ីលីតាក៏ញ៉ែកចេញពីគ្នា ព្រោះតែរឿងនោះដែរ។
"អុ៎! ឲ្យខ្ញុំសុំទោស ខ្ញុំប្រញាប់ពេកទើបមិនបានមើល"
"សាស្ត្រាចារ្យអេនហ្សុី?" សម្រាប់អ៊ីលីតានាងប្រហែលជាមិនស្គាល់មនុស្សម្នាក់នេះទេ មានតែយ៉ុនហ្គីប៉ុណ្ណោះដែលស្គាល់ គេជួយលើកនាងឡើងមករួចទើបអោនរើសកាបូបតាមក្រោយ កាយវិការយកចិត្តទុកដាក់របស់គេក៏នាំឲ្យអ៊ីលីតាឯណេះនៅមិនសូវសុខសោះ។
"អូ! ស្មានតែនរណា ការពិតសាស្ត្រាចារ្យយ៉ុនហ្គីសោះ ហើយនេះមកដើរផ្សារដែរហ្អរ៎?" ពួកគេទាំងពីរចាប់ដៃគារវកិច្ចគ្នាព្រមនិងទឹកមុខស្រស់ញញឹម យ៉ុនហ្គីក៏មើលទៅឯកសណ្ឋានរបស់អ្នកម្ខាងទៀតបន្តិច ត្បិតមុននេះនាងដួលខ្លាំងដែរ ខ្លាចក្រែងថាវាមានកន្លែងរហែក ហើយវាក៏មានពិតមែន សំពត់ស្វារ៉េនាងវារហែកបន្តិច។
"ខ្ញុំមិនអីទេសាស្ត្រាចារ្យយ៉ុន សំពត់ឆែកស្រាប់ ដេរបន្តិចក៏វាអាចពាក់បាន" យ៉ុនហ្គីក៏ក្រវីក្បាលហាក់មិនយល់ស្រប នាយក៏ងាកឃើញសំពត់ដែលលក់នៅជិតនោះ លូកឈោងបំណងចង់យកវា តែក៏ត្រូវឃាត់ឃាំងដោយមានដៃតូចស្រឡូនចាប់គេជាប់ បូកផ្សំនិងរបស់ដែលមានពណ៌ឆើតក្នុងដៃនាងផង យ៉ុនហ្គីមើលឃើញកាន់តែច្បាស់ កាន់តែបាស់សក់ ព្រោះរបស់ពណ៌ឆើតនោះវាជាអាវទ្រនាប់ក្នុងរបស់នារី។
"ដេតឌី! ជួយរើសអូនមើល អូនភ្លេចទំហំខ្លួនឯងបាត់ហើយ"
"អ៊ីលីតាអូនធ្វើស្អីហ្នឹង?" យ៉ុនហ្គីភ្លាមៗបែបនេះគេក៏ធ្វើអីមិនត្រូវ អ៊ីលីតាក៏ដាក់អាវទ្រនាប់ក្រហមនោះក្នុងដៃគេរួចដៀងបែរទៅស្រីម្នាក់ដែលភ្ញាក់ដូចគ្នានោះ។
"ដេតឌីនៅជាមួយអូនយូរ ដេតឌីដឹងតែស្គាល់ទំហំហើយមែនអត់?"
(មនុស្សបងត្រូវខ្វល់មានតែអូនទេបងយ៉ុន..ដាច់ខាត)
-
នែ! មីអូនលេងមួយក្បាច់នេះឈ្នះ 🤣

ក្រសោបស្នេហ៍ចាស់Where stories live. Discover now