ម្ចាស់គ្រងបេះដូង
ភាគ៖០១ប្រទេសកូរ៉េខាងត្បូង..
(ក្រុមហ៊ុនវីខេបានពង្រីកទីតាំងថ្មីនៅប្រទេសអុីតាលីដែលជាការពង្រីកសាខាធំនឹងដំបូងគេបង្អស់មិនធ្លាប់មានរបស់ក្រុមហ៊ុនមួយនេះ...)
សារព័ត៌មានបានចុះផ្សាយគគ្រឹកគគ្រេងពីការសម្រេចពង្រីកសាខាធំទី២របស់ក្រុមហ៊ុនបន្ទាប់ពីសាខាធំទីមួយនៅប្រទេសអង់គ្លេសមក ម្ចាស់កាយមាំសង្ហាដែលអង្គុយនៅលើសាឡុងបន្ទប់របស់គេក៏ក្រឡែងកែវវ៉ាញញញឹមបិទមាត់មិនជិតព្រោះតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះគេក៏អាចរកបានទីតាំងនឹងរៀបចំឡើងជារបស់ខ្លួនបានយ៉ាងងាយ ទោះជាចំណាយលុយរៀងក្រាស់បន្តិចតែក៏មិនថ្វីដែរ។
ភាពញញឹមសប្បាយរីករាយហាក់រីកស្គុះស្គាយនៅលើផ្ទៃគេរហូតពេញមួយថ្ងៃនេះ រហូតដល់ថ្នាក់ក្មួយប្រុសរបស់នាយដើរចូលមករួចក៏អត់នឹងមិនសួរមិនបានតែម្ដង។
«បានទៅអុីតាលីញញឹមបិទមាត់មិនជិតតែម្ដងពូ» ជីមីនស៊កសៀតពាក្យសម្ដីទៅកាន់ស៊ុកជីនទាំងដែលបានដឹងពីបំណងរបស់លោកពូគេហើយ បើមិនចឹងមិនមែនគេជះលុយរាប់រយលានដើម្បីកក់អាគារក្រុមហ៊ុនត្រឹមមួយប៉ព្រិចភ្នែកបែបនេះឡើយ។
«អុីតាលីជាទីតាំងល្អសម្រាប់ពង្រីកការរកសុីរបស់ពួកយើង កាលពីលោកប៉ានៅរស់គាត់ក៏មានបំណងចង់ពង្រីកសាខានៅទីនោះដែរតែមិនមានឱកាស អញ្ចឹងទុកឲ្យពូជាអ្នកសម្រេចបំណងគាត់ទៅចុះ» ជីមីនក៏ងក់ក្បាលតិចៗស្របនឹងដៃលូកចាក់វ៉ាញចូលកែវរួចលើកវាមកផឹកបានជាគ្នានឹងស៊ុកជីន។
«គិតទៅលោកតានឹងលោកពូគឺដូចគ្នាណាស់»
«ដូចយ៉ាងមិច?» ស៊ុកជីនជ្រឹមចិញ្ចើមរួចក៏ងាកសំឡឹងមើលទៅក្មួយប្រុសទាំងមានមន្ទិល មិនដឹងថាគេចង់និយាយពីអីសោះ ជីមីនក៏អស់សំណើចបន្តិចរួចអង្គុយចុះលើសាឡុងដៃអូសវាសទូរសព្ទ័ខ្លួនទៅមកៗ ហាក់ដូចជាចង់ទុកចម្ងល់លោកពូចោល តែអត់ទេ...
«លោកប៉ាធ្លាប់និយាយប្រាប់ថាលោកតាបង្កើតសាខាដំបូងនៅប្រទេសកូរ៉េក៏ព្រោះតែបានជួបលោកយាយនៅទីនោះ ហើយលោកពូក៏តាមមកបង្កើតសាខាទីនេះដើម្បីបានជួបនឹងនាងល្អិតនោះ...»
«ពេលខ្លះយើងក៏ចង់ឲ្យគ្រប់យ៉ាងដែលកើតឡើងនេះជាការចៃដន្យ តែទេវតាហាក់មិននៅខាងយើងសោះ អញ្ចឹងបើទេវតាមិនប្រទានឱកាស មិចក៏យើងមិនបង្កើតឱកាសដោយខ្លួនឯងទៅ?»
«ហីយ៉ា» កម្លោះសង្ហាវ័យប្រមាណជា២០ស្ដើងក៏ព្រលែងខ្យល់ដង្ហើមស្រាលរួចសំឡឹងមើលទៅលោកពូខ្លួនព្រមនឹងទឹកមុខហាក់បីដូចជាអស់សំណើចបន្តិច ព្រោះថាសូម្បីតែគេមិននឹកស្មានដែរថាលោកពូរបស់គេចិត្តសឿងចុះទុនពង្រីកសាខាក្រុមហ៊ុនអស់រាប់លាននៅអុីតាលីក៏ព្រោះតែចង់នៅក្បែរនឹងចូលជិតមនុស្សស្រីម្នាក់ប៉ុណ្ណឹង ដូចជាខ្ជះខ្ជាយពេកហើយមិនចឹង?
«ចុះលោកពូដែលគិតទេថា បើសិនជានាងល្អិតនោះមិនបានចាប់អារម្មណ៍រឺក៏ស្រឡាញ់លោកពូវិញនោះ?» ជាសំនួរដែលនាំឲ្យបុរសវ័យជ្រេពោរពេញទៅដោយភាពជឿជាក់លើស្នេហារបស់គេដែលថែរក្សាមកជាច្រើនឆ្នាំគួរសមគាំងស្ងាត់និយាយអ្វីមិនចេញទៅវិញ វាជាសំនួរដែលគេខ្លាចនឹងប្រឈមមុខបំផុត បើសិនជាពេលវេលានោះមកដល់ពិតមែន។
«ឯងដឹងដែរទេថាលោកប៉ារបស់ពូតាមញ៉ែអ្នកម៉ាក់យូរខ្លាំងប៉ុណ្ណោនោះ?»
«ខ្ញុំគ្រាន់តែសង្ឃឹមថាពូនឹងទទួលបានលទ្ធផលវិជ្ជមាននៅចុងបញ្ចប់ដូចជាលោកតាទៅចុះ» ជីមីននិយាយតែប៉ុណ្ណឹងរួចក៏ទម្លាក់កែវវ៉ាញចុះលើតុរួចដើរចាកចេញទៅទាំងទឹកមុខហាក់ហួសចិត្តនឹងភាពងប់ងល់របស់លោកពូ គេក៏ជាមនុស្សដែលតែងតែតាម ជាប់ចិត្តនឹងមនុស្សស្រីដូចគ្នាតែគេមិនដល់ថ្នាក់ចំណាយលុយរាប់លានបែបនឹងឡើយ មិនដែលសោះឡើយ។
ស៊ុកជីនក៏លើកអកវ៉ាញដែលនៅសេសសល់រហូតដល់បាតកែវទើបទម្លាក់វាចុះលាន់ច្រាវព្រោះតែកម្លាំងដៃធ្ងន់ ទឹកមុខដែលញញឹមក៏បែរជាប្ដូរមកជាក្រម៉ូវព្រោះតែពាក្យពេចន៍ក្មួយប្រុសនិយាយអម្បាញ់មិញនេះ។
«ហេតុអី? ខ្ញុំតែងតែយកចិត្តទុកដាក់លើនាងរហូតមក វាមិនដែលថានាងមើលមិនឃើញ? បើមិនទាន់បានសារភាពផងហេតុអីក៏ត្រូវអស់សង្ឃឹមនោះ?» ស៊ុកជីនក៏នៅតែមានសង្ឃឹមជាមួយនឹងស្នេហាដែលគេចុះទុនមួយនេះ គេនៅតែមានសង្ឃឹមថានាងអាចមើលឃើញពីទឹកចិត្តរបស់គេ បន្ទាប់ពីការតាមថែរក្សារាប់ឆ្នាំរបស់គេមក។
៥ខែកន្លងផុត...
ទីក្រុងរ៉ូម, ប្រទេសអុីតាលី
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី