ភាគ០៦

673 26 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖០៦

(អរុណសួស្ដីកូនខ្លាឃ្មុំតូច...អួយ៎ ហិហិ)

ក្រាក!
«សូមស្វាគមន៍...»សំឡេងបន្លឺឡើងស្របនឹងការដើរចូលមកដល់របស់បុរសម្នាក់ដែលស្លៀកពាក់យ៉ាងសមសួន អាវសឺមីសមូលដៃឡើង ខោ​ជើងវែងយ៉ាងសមសួនជាអ្នកធ្វើការងារមានមុខមាត់ មិនសមដែលគេមកចូលហាងម៉ាតតូចចង្អៀតបែបនេះសោះ នាងតូចដែលជាអ្នកធ្វើការនៅក្នុងហាងនោះក៏ប្រញាប់ចេញពីកន្លែងតុគិតលុយមករកនាយទាំងទឹកមុខញញឹមពព្រាយបែបរាក់ទាក់ទៅកាន់នាយក្នុងនាមជាភ្ញៀវ។
«មានអ្វីឲ្យខ្ញុំជួយទេលោកពូ?» សំនួរបន្លឺជារឿយៗពីមាត់នាងល្អិតបុគ្គលិកក្នុងម៉ាតនោះ តែស៊ុកជីនមើលទៅហាក់បីដូចជាមិនចាប់អារម្មណ៍នឹងសម្ដីនាងទាល់តែសោះហើយ នាយគិតតែពីដើរទៅមុខបន្តៗដូចជាកំពុងតែរកមើលអ្វីម៉្យាង បុគ្គលិកនោះក៏បានតែដើរតាមពីក្រោយគេទាំងងឿងឆ្ងល់តែក៏មិនហ៊ានសួររហូតទាល់តែស៊ុកជីនដើរមកដល់កន្លែងដាក់តាំងលក់គ្រឿងសម្អាងនឹងរបស់របរសម្រាប់នារីទើបគេឈប់ នាយហាក់ស្ងៀមទ្រឹងមិនដឹងធ្វើបែបណា ភ្នែកសំឡឹឹងឃើញរបស់ដែលចង់ទិញហើយតែមិនដឹងថាគេគួរទិញវាដោយរបៀបណា?
«លោកពូហេតុអីមកឈររេរានៅត្រង់នេះ? ទីនេះជាកន្លែងលក់របស់ផ្នែកនារីទេ» នាងល្អិតជាបុគ្គលិកនោះដំបូងឡើយក៏សួរនាំទៅកាន់លោកពូម្នាក់នេះតែគិតបន្តិចក៏ស្រាប់តែមានអ្វីលោតឡើងមកក្នុងខួរក្បាលរបស់នាង តែមិនដឹងថាលោកពូម្នាក់នេះចង់បានរបស់ដូចជានាងគិតរឺមួយក៏អត់ឡើយ។
«គឺឯងអាចជួយរើសរបស់នោះឲ្យបន្តិចបានទេ?» ដូចជាការស្មានពិតមែនលោកពូម្នាក់ចង្អុលទៅកាន់ធ្នើដាក់សំឡីអនាម័យស្ត្រី នាងល្អិតជាបុគ្គលិកក៏ញញឹមរួចសសៀចូលទៅយកវាមានទាំងដុំតូចនឹងដុំធំតាមដែលលោកពូភ្ញៀវនេះបានចង្អុលប្រាប់ រួចក៏កងវាទាំងដុលយកទៅដាក់កន្លែងគិតលុយ ស៊ុកជីនក៏លូកដៃទាញទូរសព្ទ័របស់ខ្លួនមកមើលបន្តិចទើបបានដឹងថានេះគេមកជិតកន្លះម៉ោងទៅហើយ ចុះបើសិនជាអែមមីក្រោកឡើងមិនប្រយត្ន័ហើយដូចជាថ្មីនោះ? គិតរួចទើបនាយប្រញាប់ដើរទៅកាន់កន្លែងតុគិតលុយយ៉ាងរួសរ៉ាន់តែម្ដង មកដល់ក៏ឃើញថាក្មេងម្នាក់នោះកំពុងតែគិតលុយតាមដែលគេប្រាប់ហើយញាប់ដៃញាប់ជើងទៀតផង។
«ហេតុអីក៏ឯងសំឡឹងមុខខ្ញុំបែបនេះនាងល្អិត? មានអ្វីចម្លែករឺគ្រាន់តែខ្ញុំឲ្យឯងជួយរើសរបស់នេះឲ្យខ្ញុំនោះ?»
«ហេតុអី? អូ! ពូចង់ទិញសំឡីអនាម័យឲ្យកូនមែនទេ? ចំជាលោកប៉ាល្អពិតមែន ហិហិ» នាងល្អិតនោះក៏ឆ្លៀតងាកមកសួរលោកពូវ័យជ្រេម្នាក់នេះវិញទាំងដែលដៃគិតលុយញាប់តាមដែលអាចធ្វើទៅបាន។
«មិនមែនទេ! ខ្ញុំនៅលីវនៅឡើយទេ»
«អុញ៎» នាងល្អិតនោះជ្រឹមចិញ្ចើមហាក់ឆ្ងល់ព្រោះថាបើតាមនាងមើលវ័យចំណាស់គាត់ ហើយជាអ្នកមានបែបនេះសមតែមានប្រពន្ធមានកូនបាត់ទៅហើយ តែលោកពូម្នាក់នេះបែរជាមកអះអាងថាគាត់នៅលីវទៅវិញ ចម្លែកដល់ហើយ។
ស៊ុកជីនមិនបានមាត់តែក៏ងាកសំឡឹងឃើញនំឈីសនៅក្បែរនោះ ដូចជារំលឹកដល់អែមមីចឹង ព្រោះថានាយបានដឹងថាអែមមីនាងចូលចិត្តនំឈីសខ្លាំងប៉ុណ្ណា គេក៏ដើរទៅបើកទូររួចយកនំនោះមកជាច្រើនប្រអប់មកដាក់លើតុគិតលុយ។
«អស់៨០ដុល្លារលោកពូ»
«នេះ១០០ដុល្លារ...សល់ប៉ុន្មានឯងយកចុះ» ស៊ុកជីនក៏ហុចលុយឲ្យទៅនាងរួចក៏ប្រញាប់ទាញថង់ចាកចេញទៅយ៉ាងលឿនស្លេវតែម្ដង ព្រោះថាអារម្មណ៍គេចិត្តគេហោះទៅដល់ផ្ទះរបស់អែមមីមុនបាត់ទៅហើយ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now